ជើងហោះហើរដំបូង! ពីអាល្លឺម៉ង់ក្រោមគម្រោងនៃការមិនធ្វើចត្តាឡីស័កទៅកាន់ប្រទេសសិង្ហបុរី
ជើងហោះហើរដំបូងដែលដឹកអ្នកដំណើរចំនួន ១០០នាក់មកពីប្រទេសអាល្លឺម៉ង់បានធ្វើដំណើរក្រោមគម្រោងនៃការមិនធ្វើចត្តាឡីស័កបានចុះចតនៅអាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរីកាលពីថ្ងៃទី៨ ខែកញ្ញា។ ជើងហោះហើរលេខ SQ325 ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) ជាការកត់សម្គាល់នៃការចាប់ផ្តើមគម្រោងធ្វើដំណើរសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញ (VTL) របស់ប្រទេសសិង្ហបុរី ដែលបានបើកដំណើរការសម្រាប់ប្រទេសប្រ៊ុយណេ និងអាល្លឺម៉ង់។ អ្នកដំណើរដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញក្រោមគម្រោងនេះ នឹងត្រូវធ្វើតេស្តរហូតដល់ទៅ ៤ដងនៃការធ្វើតេស្តិ៍ PCR ដែលជំនួសឱ្យការធ្វើចត្តាឡីស័ក…