ប្រទះឃើញត្រីបាឡែនពណ៌សពីរក្បាលនៅជប៉ុន បង្ករឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង

  ពិតជាធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈ ថ្មីៗនេះ មានត្រីបាឡែនពណ៌សចំនួនពីរក្បាល ត្រូវបានគេប្រទះឃើញនៅភាគខាងជើងនៃកោះហុកកៃដូ ក្នុងប្រទេសជប៉ុន ដែលពួកវាបានហែលយ៉ាងត្រសងជាមួយគ្នីរបស់វាប៉ុន្មានក្បាលទៀត។ បុគ្គលិកក្រុមហ៊ុនទេសចរណ៍ Gojiraiwa-Kanko ម្នាក់បានឲ្យដឹងថា មួយក្បាលក្នុងចំណោមត្រីបាឡែនទាំងពីរក្បាលនោះ វាមានវ័យចំណាស់ ដោយស្បែករបស់វាមានភាពស្រអាប់បន្ដិច ហើយមួយក្បាលទៀតនៅក្មេង ហើយមានស្នាមឆ្កូតយ៉ាងច្បាស់នៅខាងក្រោយ។ យ៉ាងណាមិញ ត្រីបាឡែនពណ៌សមិនមែនជាពូជត្រីជិតដាច់ពូជឡើយ តែអ្នកជំនាញបាននិយាយថា កំណើននៃត្រីបាឡែនទូទៅអាចនឹងមានការធ្លាក់ចុះនៅថ្ងៃអនាគតផងដែរ៕

សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៦៥) ជូនបងប្អូនកម្មករនិយោជិត

សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៦៥) ជូនបងប្អូនកម្មករនិយោជិត សរុបចំនួន ១ ៤៩៧ នាក់ នៅរោងចក្រ សហគ្រាស ចំនួន ២៤ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។

Update៖ រកឃើញហើយសពបុរសម្នាក់ជាមេធាវី ដែលបាត់ខ្លួនបន្ទាប់ពីចុះលេងទឹកសមុទ្រ

ព្រះសីហនុៈ យោងតាមផេក រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង០៥ និង៣០នាទី ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ សពជនរងគ្រោះឈ្មោះ ជូ ជាគុយ ដែលបានបាត់ខ្លួនកាលពីរសៀលថ្ងៃម្សិលម៉ិញ បានអណ្តែតមកទើរលើឆ្នេរខ្សាច់ ដែលមានចំងាយជាង១គីឡូម៉ែត្រពីកន្លែងកើតហេតុ ។ សូមបញ្ជាក់ថាៈ កាលពីវេលាម៉ោង១៦ និង ៣០នាទីល្ងាច…

សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានរកឃើញសាកសពជនរងគ្រោះ ដែលបានបាត់ខ្លួនកាលពីម្សិលមិញ បានអណ្តែតទើរលើឆ្នេរខ្សាច់ឆ្នេរអូរត្រេះ

សមត្ថកិច្ចនគរបាល នៃស្នងការដ្ខាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ច បានប្រទះឃើញសាកសពជនរងគ្រោះ ដែលបានបាត់ខ្លួនកាលពីម្សិលមិញ បានអណ្តែតទើរលើឆ្នេរខ្សាច់ឆ្នេរអូរត្រេះ ចំងាយប្រមាណ ១០០ម៉ែត្រ ពីសំណង់ផែថ្មកណ្តាលឆ្នេរអូត្រេះ និងមានចំងាយជាង ១.០០០ម៉ែត្រ ពីកន្លែងបាត់ខ្លួន។ សូមបញ្ជាក់ថា នៅវេលាម៉ោង ៤កន្លះ រសៀលថ្ងៃទី៣…

កម្លាំងម្រុះកំពុងស្វែងរកមេធាវី ដែលបាត់ខ្លួន បន្ទាប់ពីចុះលេងទឹកសមុទ្រ ដោយសារទឹករលកខ្ពស់

ព្រះសីហនុៈ យោងតាមផេករបស់រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង ០៨ និង៣០ នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការ នៃការស្វែងរកបុរសម្នាក់ ដែលបានបាត់ខ្លួន បន្ទាប់ពីចុះលេងទឹកសមុទ្រ…

អភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ ដើម្បីស្វែងរកបុរសម្នាក់ ដែលបានបាត់ខ្លួន បន្ទាប់ពីចុះលេងទឹកសមុទ្រ ដោយសារទឹករលកខ្ពស់ នៅចំនុចឆ្នេរអូរត្រេះ១

នៅវេលាម៉ោង 0៨ និង៣០ នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការ នៃការស្វែងរកបុរសម្នាក់ ដែលបានបាត់ខ្លួន បន្ទាប់ពីចុះលេងទឹកសមុទ្រ ដោយសារទឹករលកខ្ពស់ តាំងពីវេលាម៉ោង ១៦…

ប្រទេសនៅភាគខាងត្បូង​អឺរ៉ុប ​ត្រូវប្រឈម​រងគ្រោះ​ដោយសារ​ភ្លើងឆេះព្រៃ ដ៏កាចសាហាវ

អេស្ប៉ាញ ក្រិក អ៊ីតាលី និង​តួកគី ប្រទេស​ភាគខាងត្បូង​អឺរ៉ុប​កំពុង​រាតត្បាត​ដោយ​ភ្លើង​ឆេះព្រៃ ក្នុងទ្រង់ទ្រាយ ដ៏ធំ កម្រ​នឹង​មាន។ នៅថ្ងៃ​អាទិត្យ ក្រុមពន្លត់អគ្គិភ័យ​ក្រិក នៅបន្ត បាញ់ទឹកបង្រ្កាបភ្លើងឆេះព្រៃ នៅ​ភាគពាយ័ព្យប្រទេស។ ប្រឈម​នឹង​អាកាសធាតុក្តៅស្ងួតហួតហែងខ្លាំង អាជ្ញាធរ​បាន​ជម្លៀសមនុស្ស​ចេញពីភូមិ និង​តំបន់​ទេសចរណ៍ ដែលស្ថិតនៅក្បែរ​តំបន់​ភ្លើងឆេះព្រៃ កាលពី​ថ្ងៃ​សៅរ៍។ តាមអាជ្ញាធរ​ក្រិក គិត​ចាប់តាំង​ពី​ដើមឆ្នាំនេះ…

ការរាតត្បាត ដោយ​មេរោគ​កូវីដ​-១៩ (ដែល​តា) ​​ កំពុង​ធ្វើ​ឱ្យ​ចិន​ព្រួយបារម្ភ

បើតាម​គណៈកម្មការ​សុខាភិបាល​ជាតិ មានករណី​ឆ្លង​ថ្មី ផ្ទុះ​ឡើង​នៅ​​ពីរ​កន្លែង​ថ្មី​ទៀត គឺ​នៅ​ខេត្ត​ហ្វូជៀន និងតំបន់​​ចុងឈីង ដោយ​រាប់ឃើញ​មាន​អ្នក​វិជ្ជមាន​នឹង​ ចំនួន ៥៥នាក់។ ជា​សរុប​ ចិន​រាប់​ឃើញ​មាន​ឆ្លង​ថ្មីចំនួន​២០០នាក់ គិត​ចាប់តាំង​ពី​ ​ ថ្ងៃ​ដែល​ចិន​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ​១៩​ ជា​ថ្មី​ដំបូង នៅ​អាកាសយានដ្ឋាន​ណង់គីន ថ្ងៃ​ទី ២០កក្កដា​២០២១​។​ កាលពី​ថ្ងៃ​សុក្រ​ទី​៣០​កក្កដា អាជ្ញាធរ​ចិន​បាន​ប្រកាស​រក​ឃើញ​មាន​ករណី​ឆ្លងមេរោគកូវីដបំប្លែងខ្លួន​ប្រភេទ​​ដែលតា ​នៅ​ក្នុង​ខេត្ត​ចំនួន​បួន…

កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចជាស្ថាពរ នាខែសីហា

CAMSOC-ភ្នំពេញ៖ ការសាងសង់កីឡដ្ឋានធំ (Main Stadium) បានសម្រេចជាស្ថាពរគ្រប់លក្ខណៈសម្បត្តិទាំងអស់ នាខែសីហា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់តាមប្រព័ន្ធអនឡាញរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ដែលបានបង្ហាញវឌ្ឍនភាពការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដោយពេលនេះ ឯកឧត្តមទទួលបន្ទុកនាយបេសកកម្មកម្ពុជា…

ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹងដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ស្តីពីការបន្តផ្អាកសកម្មភាពរមណីយដ្ឋាននៅទូទាំងប្រទេសរយៈពេល ១៤ថ្ងៃ

ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹងដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ស្តីពីការបន្តផ្អាកសកម្មភាពរមណីយដ្ឋាននៅទូទាំងប្រទេសរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី ២៩ កក្កដា ដល់ថ្ងៃទី ១២ សីហា ២០២១ ដើម្បីចូលរួមអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងតាលដាលនៃជំងឺកូវីដ-១៩។