ស្រុកវាលវែង ជាប់ឈ្មោះជាស្រុកទេសចរណ៍ដ៏ល្បី និងកំពុងមានភាពទាក់ទាញយ៉ាងខ្លាំង

(ពោធិ៍សាត់)៖ បន្ទាប់ពីលេចចេញនូវសមិទ្ធផលផ្លូវជាតិលេខ៥៥នោះរួចមក ទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់ បាននិងកំពុងអភិវឌ្ឍខ្លួនទៅមុខជាលំដាប់ ពិសេសលើវិស័យទេសចរណ៍ ក្នុងនោះមានរមណីយដ្ឋាន តំបន់ទេសចរណ៍ ព្រៃ ភ្នំ ទឹកធ្លាក់ និងតំបន់គយគន់ទេសភាពជាច្រើនទៀត ជាពិសេសមានព្រំដែនជាប់នឹងខេត្តត្រាតប្រទេសថៃ ដែលទីតាំងទាំងនោះ សុទ្ធសឹងតែជាទីគាប់ប្រាថ្នា របស់បណ្ដាភ្ញៀវទេសចរជិតឆ្ងាយ។ ប្រសិនបើភ្ញៀវទេសចរ ឬអ្នកដំណើរធ្វើដំណើរចេញពីខេត្តពោធិ៍សាត់ តាមបណ្ដោយផ្លូវជាតិលេខ៥៥ គេនឹងបានទៅដល់រង្វង់មូលប្រម៉ោយ…

សហព័ន្ធកីឡាគុនល្បុក្កតោ កំណត់គោលដៅបញ្ជ្រាបការផ្សព្វផ្សាយ ដើម្បីស្វែងរកការគាំទ្រ និងទទួលស្គាល់ជាអន្ដរជាតិ

CAMSOC-ភ្នំពេញ៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានកំណត់គោលដៅមួយ ដើម្បីជំរុញការអភិរក្ស និងអភិវឌ្ឍន៍វិស័យកីឡាក្បាច់គុនអត្តសញ្ញាណជាតិខ្មែរនេះ ឲ្យកាន់តែរីកចម្រើន រហូតទទួលបានការគាំទ្រ និងទទួលស្គាល់ជាអន្ដរជាតិ​ នាថ្ងៃអនាគត។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធ មានប្រសាសន៍ថា សហព័ន្ធបានកំណត់គោលដៅកន្លងមក រហូតដល់ឆ្នាំ២០៣០ ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយ និងអភិរក្សមរតកក្បាច់គុនបុព្វបុរសខ្មែរនេះ ទៅកាន់ឆាកអន្ដរជាតិ ក្នុងនោះសហព័ន្ធកំពុងបង្កើនគុណភាពគ្រូបង្វឹករបស់កម្ពុជា…

នៅទីបំផុត! ការប្រគុំតន្ត្រីទេសចរណ៍របស់ក្រុម BTS ត្រូវបានប្រកាសលុបចោលទាំងស្រុង ខណៈអ្នកគាំទ្រសោកស្តាយមិនស្ទើរ

(កូរ៉េ)៖ កាលៈទេសៈមិនអំណោយផល ត្បិតរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ បានធ្វើឲ្យគម្រៀងប្រគំតន្រ្តីទេសចរណ៍របស់ក្រុមចម្រៀងល្បី BTS ដែលមានឈ្មោះថា «Map of the soul» ដែលគ្រោងធ្វើជាលើកដំបូងនៅខែមករា ឆ្នាំ២០២០ ត្រូវបានពន្យារពេល ដែលធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមជាខ្លាំង។ ប៉ុន្តែពេលនេះ អ្វីដែលកាន់តែអស់សង្ឃឹមជានោះ គឺ ផលិតកម្ម Hig Hit…

ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបាន ១០០ភាគរយហើយ ហើយក៏ត្រៀមទទួល ការប្រកួតបាល់ទាត់ជាលក្ខណៈ អន្តរជាតិនាពេលខាងមុខនេះ

បន្ទាប់ពីសាងសង់ជិតរយះពេល ៣ឆ្នាំ ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបាន ១០០ភាគរយហើយ ហើយក៏ត្រៀមទទួលការប្រកួតបាល់ទាត់ ជាលក្ខណៈអន្តរជាតិ នាពេលខាងមុខនេះ។ ពហុកីឡដ្ឋានជាតិនេះ ជាជំនួយឥតសំណង របស់សាធារណរដ្ឋប្រជាមានិតចិន ។ ក្នុងឱកាសចុះទៅពិនិត្យ ពហុកីឡដ្ឋានជាតិមរតកតេជោ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម វ៉ាត់ ចំរើន…

ពលរដ្ឋនៅស្រុកបន្ទាយស្រី នាំគ្នាបោសសម្អាតផ្លូវ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

  អ្នកធ្វើដំណើរឆ្លងកាត់ស្រុកបន្ទាយស្រីតាមផ្លូវជាតិលេខ៦៧ក្នុងអំឡុងពេលនេះ ប្រហែលជានឹងចាប់អារម្មណ៍ឃើញអ្នកភូមិកំពុងនាំគ្នាកាប់ឆ្ការគម្ពោតព្រៃ និងដើមឈើដុះមិនមានរបៀបរៀបរយ រើសសម្អាតសំរាមរាយប៉ាយនៅតាមថ្នល់ ព្រមទាំងចាក់ដីបំពេញកន្លែងដក់ទឹកនៅសងខាងផ្លូវ ដើម្បីលើកកម្ពស់សោភ័ណភាពសណ្តាប់ធ្នាប់នៃផ្លូវដែលសម្បូរណ៍ទៅដោយអ្នកទេសចរឆ្លងកាត់មួយនេះ។ សកម្មភាពទាំងនេះគឺជាគំនិតផ្តួចផ្តើមថ្មីមួយរបស់រដ្ឋបាលស្រុកបន្ទាយស្រី ក្រោមកិច្ចសហប្រតិបត្តិការ និងគាំទ្រថវិកាទាំងស្រុងដោយអង្គការgiz ដែលមានរយៈពេលសរុបចំនួន៣ខែ គិតចាប់ពីដើមខែសីហាឆ្នាំ២០២១តទៅ។ គម្រោងក្រោមទម្រង់សាច់ប្រាក់ពលកម្មនេះ បង្កើតឡើងគោលបំណងផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ចពីការរីករាលដាលនៃជំងឺកូវីដ អាចទទួលបានប្រាក់ចំណូលខ្លះៗដើម្បីទ្រទ្រង់ជីវភាពរបស់ពួកគាត់ជំនួសឱ្យប្រាក់ចំណូលដែលបាត់បង់ ក៏ដូចជាដើម្បីលើកកម្ពស់ការងារបរិស្ថានល្អ និងភាពស្រស់ស្អាតនៅតាមដងផ្លូវ ឱ្យបានស័ក្តិសមជាស្រុកទេសចរណ៍ផងដែរ។ នៅពេលបញ្ចប់គម្រោង ប្រជាពលរដ្ឋប្រមាណ១៥០គ្រួសារ…

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៦៦) ជូនបងប្អូនកម្មករនិយោជិត

សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៦៦) ជូនបងប្អូនកម្មករនិយោជិត សរុបចំនួន ៣ ៥៧១ នាក់ នៅរោងចក្រ សហគ្រាស ចំនួន ២៧ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកហូតកំពង់ផែទេសចរណ៍ចុងឃ្នៀស ពីក្រុមហ៊ុន ស៊ូ ជីង មកដាក់ជាសម្បត្តិរបស់រដ្ឋវិញ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកហូតកំពង់ផែទេសចរណ៍ចុងឃ្នៀស ពីក្រុមហ៊ុន ស៊ូ ជីង មកដាក់ជាសម្បត្តិរបស់រដ្ឋវិញ ៕   ១.លុបគោលការណ៍វិនិយោគសាងសង់កំពង់ផែទេសចរណ៍នៅតំបន់ចុងឃ្លៀស ក្រុងសៀមរាប ខេត្តសៀមរាប របស់ក្រុមហ៊ុន ស៊ូ ជីង ផត អ៊ិនវេសមិន។ ២.ដកហូតទីតាំងវិនិយោគតំបន់ចុងឃ្លៀស ជូនរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ ដើម្បី…

ក្រសួងទេសចរណ៍៖ ឆមាសទី១ ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១០ម៉ឺននាក់ រីឯពលរដ្ឋកម្ពុជាចេញទៅក្រៅប្រទេសមានជាង ១ម៉ឺននាក់

(ភ្នំពេញ)៖ នៅអំឡុងពេលឆមាសទី១ នៃឆ្នាំ២០២១នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ១០២,៥៦០ នាក់ ថយចុះ ៩១.៣% ចំណែកឯប្រជាពលរដ្ឋកម្ពុជាដែលបានចេញទៅក្រៅប្រទេសមានចំនួន ១០,៥៣៨ នាក់ ថយចុះ ៩៦.៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ របាយការណ៍បានបញ្ជាក់ថា រយៈពេល៦ខែ ឬក្នុងឆមាសទី១ ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២,៥៦០…

គម្រោងជួសជុលកាំជណ្តើរ និងស្ដារស្រះទឹកខាងជើងប្រាសាទអង្គរវត្ត នឹងបញ្ចប់ក្នុងឆ្នាំ២០២៣

ស្រះទឹកខាងជើង ជារចនាសម្ព័ន្ធមួយ នៃប្លង់ស្ថាបត្យកម្មប្រាសាទអង្គរវត្ត ដែលជាការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការផ្តិតរូបភាពឆ្លុះ នៃប្រាង្គអង្គរវត្តដ៏ស្រស់ស្អាតពីស្រះទឹកនេះ។ ក្រុមការងារជំនាញ នៃអាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុលពង្រឹងរចនាសម្ព័ន្ធកាំជណ្តើរច្រាំង ហើយគម្រោងនេះ នឹងរួចរាល់ទាំងស្រុងនៅរយ:ពេល២ឆ្នាំក្រោយ។ លោក ស្រ៊ុន តិច បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងជួសជុលរចនាសម្ព័ន្ធស្រះខាងជើង បានឱ្យដឹងនៅល្ងាចថ្ងៃទី០៩…

ប្រទេសចិនបានដាក់ចេញនូវការរឹតត្បិតទៅលើការធ្វើដំណើរទ្រង់ទ្រាយធំ ដែលរួមទាំងការបិទអាកាសយានដ្ឋានជាបណ្តោះអាសន្ន

ប្រទេសចិនបានដាក់ចេញនូវការរឹតត្បិតទៅលើការធ្វើដំណើរទ្រង់ទ្រាយធំ ដែលរួមទាំងការបិទអាកាសយានដ្ឋាននានាជាបណ្តោះអាសន្ន និងការជូនដំណឹងអំពីការធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋទៅកាន់កន្លែងផ្សេងៗនៅទូទាំងប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលនៃទម្រង់វីរុសឌែលតា។ តំបន់ថ្នាក់ខេត្តទាំង ៣១ នៅក្នុងប្រទេសចិនដីគោក បានអំពាវនាវឱ្យប្រជាពលរដ្ឋកុំធ្វើដំណើរទៅតំបន់ដែលមានហានិភ័យមធ្យម និងខ្ពស់ចំពោះជំងឺកូវីដ-១៩ ឬចាកចេញពីខេត្តដែលពួកគេរស់នៅលុះត្រាតែមានការចាំបាច់។ លោក Cui Wei មន្រ្តីមួយរូបនៃក្រុមហ៊ុន China Railway Beijing Group Co. Ltd បាននិយាយថា…