ភាសាចិនក្លាយជាភាសាផ្លូវការទី៦ របស់អង្គការទេសចរណ៍ពិភពលោក
(ភ្នំពេញ)៖ ភាសាចិនបានក្លាយជាភាសាផ្លូវការទី៦ របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) បន្ទាប់ពីភាសាផ្លូវការ៥ភាសាទៀត។ នេះបើតាមប្រសាសន៍ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឲ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានផ្ញើដីកាបញ្ជូនរបស់ក្រសួងការបរទេសសហភាពអឺរ៉ុប និងកិច្ចសហប្រតិបត្តិការអេស្ប៉ាញ ស្តីពីការចូលជាធរមាននូវវិសោធនកម្មនៃលក្ខន្តិកៈអង្គការទេសចរណ៍ពិភពលោក…