ធនាគារជាតិ នៃកម្ពុជា ចេញសេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារជំនាន់ទី២៨ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិ នៃកម្ពុជា បានឲ្យដឹងស្តីពីការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារជំនាន់ទី២៨ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ ៖

ក្តៅៗ! ធនាគារជាតិ នៃកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការហាមឃាត់ទទួលយកអត្តសញ្ញាណបណ្ណ ឬ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅសម្រាប់ការធានាលើការផ្តល់ឥណទាន

ភ្នំពេញៈ ធនាគារជាតិ នៃកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការហាមឃាត់ទទួលយកអត្តសញ្ញាណបណ្ណ ឬ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅសម្រាប់ការធានាលើការផ្តល់ឥណទាន ដែលមានខ្លឹមសារដូចខាងក្រោម៖

ការពុំព្រមទូទាត់រូបិយវត្ថុដែលមានតម្លៃនីត្យានុកូល នឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ១០០ដងនៃទឹកប្រាក់ដែលពុំព្រមទូទាត់!!!

ភ្នំពេញៈ យោងតាមផេក ធនាគារជាតិ នៃកម្ពុជា បានឲ្យដឹងទាំងស្រុងថា យោងតាមច្បាប់ជាធរមាន ក្នុងករណីដែលជួបប្រទះនូវបញ្ហាមិនទទួលឬប្រើប្រាស់ប្រាក់រៀលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋកម្ពុជាអាចប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដោយភ្ជាប់មកជាមួយនូវភស្តុតាងចាំបាច់នានា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា មាត្រាទី៤៣ បានចែងថា ”ក្នុងពេលដែលមិនបានដកចេញពីចរាចរទេនោះ ក្រដាសប្រាក់និងកាសដែលបោះផ្សាយដោយធនាគារកណ្តាល គឺជារូបិយវត្ថុមានតម្លៃនីត្យានុកូលក្នុងព្រះរាជាណាចក្រកម្ពុជា និងមានតេជានុភាពធ្វើសេរីកាគ្មានព្រំដែនចំពោះក្រដាសប្រាក់ និងមានព្រំដែនចំពោះកាសក្នុងលក្ខខណ្ឌកំណត់ដោយធនាគារកណ្តាល។” មាត្រាទី៦៤ បានចែងថា…

ធនាគារជាតិនៃកម្ពុជា នឹងសាងសង់អាគារស្នាក់ការថ្មី តាមលំនាំប្រាសាទភ្នំ

ធនាគារជាតិនៃកម្ពុជា នឹងសាងសង់អាគារស្នាក់ការថ្មី លើទីតាំងបច្ចុប្បន្ន នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ ធនាគារជាតិនៃកម្ពុជា។ អាគារស្នាក់ការថ្មីនេះ ត្រូវបានរចនាឡើង តាមលំនាំប្រាសាទភ្នំ ដែលបង្ហាញពីវប្បធម៌ខ្មែរយើង ហើយបង្ហាញពីភាពរឹងមាំ ទំនើប និងការរីកចម្រើនវិស័យធនាគារ នាពេលបច្ចុប្បន្ន។ រូបភាព គម្រោងសាងសង់អាគារស្នាក់ការថ្មី និងរូបអាគារស្នាក់ការ នាពេលបច្ចុប្បន្ន។

កំណើននៃការប្រើប្រាស់ប្រាក់រៀល ធ្វើឲ្យប្រាក់បញ្ញើជាប្រាក់រៀល កើនឡើងក្នុងអត្រា ១៨%

ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអះអាងថា បន្ទាប់ពីកម្ពុជាមានកំណើននៃការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន បានធ្វើឱ្យរូបិយវត្ថុក្នុងការចរាចរ និងប្រាក់បញ្ញើជាប្រាក់រៀល បានកើនឡើងក្នុងអត្រា ១៨ភាគរយ និង ២៧ភាគរយរៀងគ្នា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការប្រើប្រាស់ និងការចាយវាយប្រាក់រៀលកាន់តែច្រើន នឹងធ្វើឱ្យកម្ពុជាទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចជាច្រើនដល់ប្រទេសជាតិ ហើយជួយពង្រឹងអត្ថសញ្ញាណជាតិ បង្កើនទុនបម្រុងទុនរបស់កម្ពុជា ជួយពង្រឹងប្រសិទ្ធភាពគោលនយោបាយរូបិយវត្តុ…

ធនាគារជាតិ នឹងទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ចាប់ពីថ្ងៃទី ៩-១៣ មេសា

ធនាគារជាតិនៃកម្ពុជា នឹងទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក ជូនសាធារណជន ចាប់ពីថ្ងៃទី ៩ ដល់ ១៣ ខែកញ្ញា ដើម្បីគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃនេះ។ ធនាគារជាតិនៃកម្ពុជា នឹងទទួលប្តូរប្រាក់រៀល នៅគ្រប់សាខារាជធានី-ខេត្ត (លើកលែងស្នាក់ការកណ្តាល) ជារៀងរាល់ថ្ងៃធ្វើការ។ ធនាគារជាតិសម្រេច ផ្តល់ឱកាសដល់ប្រជាជនគ្រប់រូប…

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានតែ ៧ប៉ុណ្ណោះ អាចទទួលប្រាក់បញ្ញើពី សាធារណជន

ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅព្រឹកនេះ ឲ្យដឹងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា មានតែ ៧ប៉ុណ្ណោះ ដែលអាចទទួលប្រាក់បញ្ញើពី សាធារណជន។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង ៧ រួមមាន៖ ក្រៅពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង ៧ ខាងលើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា មិនត្រូវបានអនុញ្ញាតឲ្យទទួល ប្រាក់បញ្ញើពីសាធារណជនឡើង…

ធនាគារ ABA សម្ពោធបើក អគារការិយាល័កណ្ដាលរបស់ខ្លួនឡើងវិញ

រាជធានីភ្នំពេញ (១៤ មីនា ២០១៨) — ធនាគារ ABA (សមាជិកនៃសម្ពន្ធធនាគារជាតិកាណាដា) បាន ប្រារព្ធពិធីសម្ពោធបើក ជាផ្លូវការឡើងវិញនូវអគារការិយាល័យកណ្ដាល និងអគារសេវាអតិថិជនប្រចាំការិយាល័យកណ្ដាលរបស់ខ្លួន។ ពិធីនេះ ត្រូវបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA និងលោក Louis…

ទ្រព្យសកម្មរបស់ធនាគារ ABA កើនដល់ជិត ២០០០លានដុល្លារ ក្នុងឆ្នាំនេះ

ទ្រព្យសកម្មរបស់ធនាគារ ABA បានហក់ឡើងដល់ជិត ២ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៨នេះ ក្រោយធនាគារជាតិកាណាដា បានក្លាយជាភាគទុកនិក ៩០ភាគរយលើធនាគារនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយនៅថ្ងៃនេះ។ លោក Louis Vachon អគ្គនាយក និងជានាយកប្រតិបត្តិធនាគារជាតិកាណាដា បានបញ្ជាក់ថា ក្រោយពេលដែលធនាគារជាតិកាណាដា បានប្រកាសធ្វើជាម្ចាស់ភាគហ៊ុនស្ទើរទាំងស្រុងក្នុង ធនាគារ…

ធនាគារជាតិ ដកអាជ្ញាប័ណ្ណនាំចេញ-នាំចូលលោហធាតុនិងត្បូងមានតម្លៃ ពីក្រុមហ៊ុនចំនួន១០

ធនាគារជាតិនៃកម្ពុជា បានសម្រេចដកហូត​អាជ្ញា​ប័ណ្ណ​អាជីវកម្ម​នាំចេញ-​នាំចូល​លោហធាតុ​​ និងត្បូងមានតម្លៃរបស់ក្រុមហ៊ុនចំនួន ១០ នៅកម្ពុជា ដោយសារ​ក្រុម​ហ៊ុនទាំង​នេះ​មិន​មានសកម្មភាព​នាំចេញ-​នាំចូលមាស និងត្បូងមានតម្លៃ អស់រយៈពេល ៤ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។ យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៨ បង្ហាញថា ក្រុមហ៊ុនទាំង ១០នេះ ត្រូវ​បាន​ធនាគារជាតិ​នៃកម្ពុជាសម្រេចដកអាជ្ញា ប័ណ្ណអាជីវកម្ម…