ប៉ះទង្គិចរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា ស្លាប់ម្នាក់ និងរបួសជាច្រើននាក់

ហ្គាហ្សាៈ ក្មេងប្រុសប៉ាឡេស្ទីនម្នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃសុក្រ បន្ទាប់ពីការប៉ះទង្គិចគ្នា រវាងបាតុករប៉ាឡេស្ទីន និងទាហានអ៊ីស្រាអែល នៅភាគខាងកើតតំបន់ហ្គាហ្សាស្ទ្រីប ជិតព្រំដែនជាមួយអ៊ីស្រាអែល ខណៈមនុស្ស ២៥ នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨។ លោក Ayman Sahabani ប្រធានសង្គ្រោះបន្ទាន់…

ម៉ូតូ២គ្រឿងពន្លះគ្នាលាន់ដូចរន្ទះ របួសធ្ងន់២នាក់បាត់មាត់ឈឹង!​

កណ្ដាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានម៉ូតូ២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរស២នាក់ របួសធ្ងន់ធ្ងរ រហូតសន្លប់បាត់មាត់ឈឹង ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១០យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ លើផ្លូវលេខ២១បេ សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល។ មុនពេលកើតហេតុ​ គេឃើញម៉ូតូសង់០១៧ ពណ៌ខ្មៅ មួយគ្រឿង…

អត្ថប្រយោជន៍ច្រើនយ៉ាងនៃផ្លែល្ហុង ដែលអ្នកគួរទទួលទានរាល់ថ្ងៃ

អ្នកណាក៏ដឹងដែរថា ល្ហុង គឺជាផ្លែឈើធម្មជាតិមួយប្រភេទដែលសម្បូរទៅដោយជាតិសរសៃ ដែលល្អបំផុតសម្រាប់ប្រពន្ធរំលាយអាហារ។ ក៏ប៉ុន្តែ នេះគ្រាន់តែជាអត្ថប្រយោជន៍មួយផ្នែកប៉ុណ្ណោះ នៅមានអត្ថប្រយោជន៍ជាច្រើនទៀត ដែលអ្នកពុំធ្លាប់ដឹង។ ជួយឲ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អ មាតិកានៃជាតិសរសៃខ្ពស់នៅក្នុងផ្លែល្ហុង គឺល្អបំផុតសម្រាប់ប្រព័ន្ធរំលាយអាហារ។ ការទទួលទានល្ហុង អាចបំពេញតម្រូវការប្រចាំថ្ងៃនៃជាតិសរសៃ ដើម្បីរក្សារាងកាយឲ្យមានដំណើរការបានល្អ។ មិនតែប៉ុណ្តោះការទទួលទានទៀងទាត់ អាចជួយបន្សាបជាតិពុលចេញពីរាងកាយ និងការពារបញ្ហាទល់លាមកផងដែរ។ កាត់បន្ថយការរលាក ល្ហុង មានផ្ទុកអង់ស៊ីម…

ទោះឆ្ងាញ់យ៉ាងណាក៏ដោយ បើអាចកុំទទួលទានគ្រឿងក្នុងជ្រូកច្រើនពេក

គ្រឿងក្នុងជ្រូក ត្រូវបានគេចាត់ទុកជាអាហារដែលមានរស់ជាឆ្ងាញ់ ហើយអ្នកណាៗក៏ចូលចិត្តទទួលទានដែរ។ ក៏ប៉ុន្តែ អ្នករាល់គ្នាប្រហែលជាមិនទាន់ដឹងទេថា គ្រឿងក្នុងជ្រូកមានផ្ទុកសារធាតុពុលច្រើន ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព ប្រសិនបើទទួលទានច្រើនពេក។ ខាងក្រោមនេះ គឺជាហេតុផលដែលអ្នកគួរតែកាត់បន្ថយការទទួលទានគ្រឿងក្នុងជ្រូក៖ ថ្លើម ថ្លើម គឺជាផ្នែកមួយនៃការរំលាយអាហារ និងកម្ចាត់ជាតិពុលពីរាងកាយរបស់ជ្រូក ដូច្នេះវានឹងប្រមូលផ្តុំទៅដោយជាតិពុល។ ក្រៅពីជាតិពុល វាក៏មានផ្ទុកមេរោគ និងប៉ារ៉ាស៊ីតមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព។ ដើម្បីកាត់បន្ថយជាតិពុល…

សញ្ញា២យ៉ាង ព្រមានថា អ្នកកំពុងតែកើតជំងឺមហារីកតម្រងនោម

តម្រងនោម គឺជាសរីរាង្គមួយប្រភេទដែលមានតួនាទី ត្រងកាកសំណល់ពីឈាម បង្កើតទឹកនោម គ្រប់គ្រងសម្ពាធឈាម បង្កើតកោសិកាឈាមក្រហម។ ជំងឺមហារីកតម្រងនោម មិនងាយនឹងបង្ហាញរោគសញ្ញាដំបូងឡើយ លុះត្រាតែវិវត្តធ្ងន់ធ្ងរទើបបង្ហាញរោគសញ្ញា ហើយជំងឺនេះត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញនៅលើមនុស្សដែលមានវ័យ ៦០ឆ្នាំ។ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា មានរោគសញ្ញាជាច្រើនដែលព្រមានថា អ្នកមានជំងឺមហារីកតម្រងនោម ក៏ប៉ុន្តែរោគសញ្ញាទាំងពីរចំណុចខាងក្រោមនេះ គឺកើតឡើងច្រើនជាងគេ។ នោមធ្លាក់ឈាម ការនោមមានលាយឈាម…

របៀបសង្កេតមើលអាការៈគ្រុនក្តៅ បើឃើញរោគសញ្ញាទាំងនេះត្រូវនាំកុមារទៅពេទ្យភ្លាម

អាណាព្យាបាលមួយចំនួនមិនសូវយកចិត្តទុកដាក់ចំពោះអាការក្តៅខ្លួនរបស់កូនឡើយ លុះត្រាតែឈានដល់ដំណាក់កាលក្តៅខ្លាំង ទើបស្លន់ស្លោរនាំទៅមន្ទីរពេទ្យ។ ទង្វើមួយនេះអាចមានគ្រោះថ្នាក់ខ្លាំងបំផុត ព្រោះកម្តៅឡើងខ្ពស់ចាប់ពី ៣៩ទៅ ៤០អង្សាសេរយៈពេលយូរ អាចបណ្តោលឲ្យខ្វះអុកស៊ីសែនក្នុងខួរក្បាល របួសរសៃប្រសាទ ប្រកាច់ សន្លប់ ឬស្លាប់បាន…។ ដូច្នេះ ដើម្បីធ្វើការព្យាបាលបានទាន់ពេលវេលា និងជៀសផុតពីគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិត ឪពុកម្តាយទាំងឡាយ គួរតែប្រញាប់នាំកូនទៅមន្ទីរពេទ្យភ្លាម បើឃើញរោគសញ្ញាបែបនេះ។ ១.កុមារដែលចាប់ផ្តើមកើតជំងឺគ្រុនក្តៅអាចមានភាពអស់កម្លាំង ស្រងូតស្រងាប់…

Update៖ សូមចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះមន្ត្រីធ្វើការនៅមន្ទីរផែនការខេត្តព្រះសីហនុ ទាំង២នាក់ផង

ព្រះសីហនុៈ សូមចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះជនរងគ្រោះស្ត្រីវ័យក្មេងទាំង២នាក់ ភាគីខាងម៉ូតូ ដែលជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូនៅកែងផ្លូវជិតមីហិរ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ។ ករណីនេះកើតឡើងកាលពីម៉ោងជិត៨យប់ ថ្ងៃ៨ ខែកក្កដា ឆ្នាំ២០១៨ ហើយបានទទួលមរណភាពទាំង២នាក់ ហើយក្នុងពេលដែលក្រុមគ្រួសារព្យាយាមជួយសង្គ្រោះបញ្ជូនចេញពីក្រុងព្រះសីហនុ យកទៅព្យាបាលបន្ត ប៉ុន្តែអាការៈរបួសធ្ងន់ធ្ងរពេកមិនអាចជួយសង្គ្រោះបានឡើយ។ ជនរងគ្រោះទី១ឈ្មោះ ស៊ន គន្ធី អាយុ២៣ឆ្នាំ ហើយជនរងគ្រោះទី២ឈ្មោះ…

បុរសម្នាក់ចាក់សាំងដុតសម្លាប់ខ្លួន សង្ស័យតូចចិត្តប្រពន្ធរត់ចោល

ភ្នំពេញៈ បុរសម្នាក់តូចចិត្តប្រពន្ធរត់ចោលបានធ្វើអត្តឃាតចាក់សាំងដុតសម្លាប់ខ្លួនឯង ប៉ុន្តែមិនបានស្លាប់ដូចបំណងឡើយ ដោយបានប្រជាពលរដ្ឋជួយពន្លត់ទាន់បន្ទាប់មកបានហៅរថយន្តសង្គ្រោះអង្គភាព៧១១ ដឹកយកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះបន្ទាន់។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅខាងក្រោយសាលាបឋមសិក្សាជម្ពូវ័ន ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា បុរសរងគ្រោះរូបនេះត្រូវបានគេស្គាល់ឈ្មោះព្រំ ដាវិន អាយុ អាយុ៣៥ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ…

រថយន្ត RANGE ROVER ពាក់ស្លាកលេខ ភ្នំពេញ 2T-3536 ប៉ះគ្នាជាមួយម៉ូតូមួយគ្រឿង របួសធ្ងន់២នាក់

ភ្នំពេញៈ បុរស២នាក់បានរងរបួសធ្ងន់ធ្ងរ និងត្រូវបានបងប្អូនប្រជាពលរដ្ឋ បញ្ជូនទៅសង្គ្រោះភ្លាមៗ ក្រោយត្រូវរថយន្ត​ស៊េរីទំនើប ម៉ាក RANGE ROVER បើកចេញពីរោងចក្របម្រុងបត់ស្តាំឡើងផ្លូវធំ ក៏ប៉ះជាមួយម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង៣ និង៥៥នាទីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាន…

ប្ដីបិទទ្វារបន្ទប់កាប់ប្រពន្ធ ស្ទើរស្លាប់រួចរត់គេចខ្លួន បាត់ស្រមោល

ភ្នំពេញៈ ស្ត្រីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានអ្នកជិតខាង បញ្ជូនតាមម៉ូតូរ៉ឺម៉កកង់បី ទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ បន្ទាប់ពីនាងត្រូវបានប្ដី កាប់ជាច្រើនកាំបិតផ្គាក់។ ចំណែកជនដៃដល់ជាប្ដី ក្រោយធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់ ដោយគេនៅមិនទាន់ដឹងថា មូលហេតុអ្វីទេ បានជាបុរសរូបនេះ ប៉ុនប៉ងសម្លាប់ប្រពន្ធយ៉ាងដូចនេះ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៥០នាទីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ផ្ទះជួល…