A L T R O Z   N E W S

បង្ក្រាប

អ្នកសារព័ត៌មាន​ម្នាក់​នៅ​ព្រះវិហារ ត្រូវ​ឈ្មួញ​ឈើ​ដេញ​វាយ ខណៈ​ឈ្មួញ​ឈើ​អះអាងថា​ជា​ឈើ​លោក​មន្ត្រី​ប្រឆាំង​អំពើពុករលួយ​

​ខេត្ត​ព្រះវិហារ​៖​លោក សៅ វ៉ាន់ឌី អ្នកយក​ព័ត៌មាន​កាសែត​រស្មី​កម្ពុជា​ប្រចាំ​ខេត្ត​ព្រះវិហារ​ត្រូវបាន​ឈ្មួញ​ដឹក​ឈើ​ខុសច្បាប់​និង​ក្រុមបក្ខ​ពួក​ជន​អន្ធពាល​ប្រើ​អំពើហិង្សា​ដេញ​វា​យខ​ណះ​ចុះ​ថត​យក​ព័ត៌មានស​កម្ម​ភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាម​ដង​ផ្លូវជាតិ​លេខ​៦២​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១២​តុលា​២០១៤​ស្ដិតនៅ​ភូមិ​អូរ​ខ្លែង​ពណ៌​សង្កាត់​ប៉ាល​ហាល​ក្រុង​ព្រះវិហារ​។​ បន្ទាប់​ពី​កើត​ហេតុការណ៍​បង្ក​ទ្បើង​ដោយ​ក្រុម​ជន​អន្ធពាល​ជា​ឈ្មួញ​ឈើ​នោះ​កំលាំង​នគរបាល​ក្រុង​ព្រះវិហារ​បាន​ចុះ​ទៅ​អន្តរាគមន៍​ជួយ​ជនរងគ្រោះ​និង​ចាប់ខ្លួន​ក្រុម​ជនដៃដល់​ប៉ុន្ដែ​ពួកវា​បាន​នាំគ្នា​រត់​គេចខ្លួន​អស់​ចំណែក​ជនរងគ្រោះ​បាន​ខំ​រត់​ប្រវេរ​ប្រវ៉ា​យករួចខ្លួ​ន​ចូល​ពួន​សម្ងំ​ក្នុង​ព្រៃ​ជ្រៅ​ក្បែរ​ភូមិ​។​ចំណែក​សមត្ថកិច្ច​នៅ​ជាប់​តាម​ដងផ្លូវ​ជាតិ​៦២​ប្រមាណ​២០​កន្លែង​សុទ្ធតែ​ជា​មនុស្ស​ចោលម្សៀត​ព្រោះតែ​មិន​អាច​ចាប់​ឃាត់​រថយន្ដ​ល្មើស​១​គ្រឿង​ខាងលើ​បាន​ហើយ​មាន​ចេតនា​បណ្តោយ​អោយ​ឈ្មួញ​ឈើ​បើក​រត់​រួច​ដល់​ទឹកដី​ខេត្តកំពង់ធំ​ដោយ​សុវត្ថិភាព​។​កំលាំង​នគរបាល​ក្រុង​ព្រះវិហារ​និង​អ្នកសារព័ត៌មាន​២​នាក់​បាន​ខិតខំ​ទំនាក់ទំនង​ហៅ​ទូរស័ព្ទ​ទៅកាន់​លោក​សៅ​វ៉ាន់ឌី​អោយ​ចេញពី​ក្នុងព្រៃ​វិញ​គឺ​រហូត​ដល់​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​ទើប​គាត់​ព្រម​ដើរចេញ​ពី​ក្នុង​ព្រៃ​ដើម្បី​វិល​ត្រទ្បប់ទៅផ្ទះ​វិញ​ហើយ​មិន​ឃើញ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​អ្វី​នោះទេ​។​ លោក​សៅ​វ៉ាន់ឌី​អ្នកកាសែត​រស្មី​កម្ពុជា​បាន​រៀបរាប់​អោយដឹងថា​ហេតុការណ៍​ខាងលើ​កើត​ទ្បើង​នៅវេលា​ម៉ោង​៧​យប់​ខ​ណះ​ពេល​គាត់​បើកបរ​រថយន្ដ​នៅតាម​ដងផ្លូវ​ហើយ​បាន​ប្រទះ​ឃើញ​រថយន្ដ​សាំ​យ៉ុង​ពណ៌​ខៀវ​១​គ្រឿង​ពាក់​ស្លាក​លេខ​២A១០៣៣​ដឹកឈើ​សន្លឹក​ប្រណីត​ខ្នាត​មុខ​១​ម៉ែត្រ​ប្រវែង​៣​ម៉ែត្រ​ចំនួន​៣​សន្លឹក​ពេលនោះ​គាត់​បាន​តាម​ថត​យក​ព័ត៌មាន​។​ចាប់ពី​ឧទ្យាន​លោកតា​ឌី​រហូតមកដល់​ចំណុចកើតហេតុ​ឈ្មួញ​ឈើ​បាន​ឈប់​រថយន្ដ​ហើយ​ជេរប្រមាថ​ទៅ​លើ​អ្នកកាសែត​និង​គំរាមកំហែង​ថា​ឈើ​ប្រណីត​ទាំងនេះ​ដឹក​អោយ​មន្ដ្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​យក​ទៅ​ភ្នំពេញ​។​ឈើ​ប្រណីត​៣​សន្លឹក​នេះ​មាន​តំលៃ​ថ្លៃ​ណាស់​។​ លោក​សៅ​វ៉ាន់ឌី​បន្តទៀតថា​មិនទាន់​បាន​សួរនាំ​ឈើ​ប្រណីត​ទាំងនេះ​ដឹក​ចេញ​ពី​ណា​ផង​ស្រាប់តែ​ឃើញ​បក្ខពួក​គ្នា​វា​១​ក្រុម​ចុះ​ពី​រថយន្ដ​ធុន​ត្រា​ពណ៌​ស​ស្ទុះ​មក​ដេញ​វាយ​ទាត់​ធាក់​គាត់​យ៉ាង​កំរោល​ដោយ​មាន​កាន់ដំបង​ថែម​ទៀត​។​ឃើញ​ស្ថានភាព​មិន​ល្អ​គាត់​បាន​ខំ​រត់គេចខ្លួន​ពី​ក្រុម​ជន​អន្ធពាល​ចូល​ពួន​សម្ងំ​ក្នុង​ព្រៃ​ជ្រៅ​ក្បែរ​ភូមិ​។​ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ជន​ដៃដល់​នោះ​ទេ​គ្រាន់តែ​ដឹងថា​ក្នុង​ពេល​កើតហេតុ​គាត់​ឃើញ​ឈ្មោះ​ឈឿន​ចាន់​ភ្នាក់ងារ​ទូរទស្សន៍​អប្សរា​កំពុង​ឈរ​ជជែក​គ្នា​ជាមួយ​ជនដៃដល់​ជិះ​រថយន្ដ​ធុន​ត្រា​ក្នុងចំណោម​បក្ខពួក​ជន​អន្ធពាល​ចំនួន​៦​នាក់​។​ នៅ​យប់​ថ្ងៃ​ដដែល​ជនរងគ្រោះ​បាន​ចូលខ្លួន​ទៅ​រាយការណ៍​ប្រាប់​លោក​គង់គារ​អធិការនគរបាល​ស្ដីទី​ក្រុង​ព្រះវិហារ​ដើម្បី​សំណូមពរ​អោយ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​វែកមុខ​ក្រុម​ជនដៃដល់​ជា​ឈ្មួញ​ឈើ​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។​ជនរងគ្រោះ​បាន​ស៊ើប​ស្គាល់ឈ្មោះ​ជនដៃដល់​រួចហើយ​កាលពី​ព្រឹក​ថ្ងៃទី​១៣​តុលា​២០១៤​គឺ​ឈ្មោះ​ធី​ជា​ឈ្មួញ​ឈើ​ដុះ​ស្លែ​មកពី​ខេត្ត​កំពង់ធំ​ហើយ​តែងតែ​យក​ឈ្មោះ​មន្ដ្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​រាជធានី​ភ្នំពេញ​មក​កាង​មុខរបរ​រកស៊ី​ដឹក​ឈើ​ខុស​ច្បាប់​របស់​ខ្លួន​ច្រើន​ឆ្នាំ​មកហើយ​។​ក្នុង​រូបភាព​បុរស​ម្នាក់​មាន​សញ្ញា​ខ្វែង​ខ្មៅ​ជា​ជនល្មើស​កំពុង​និយាយ​ទូរស័ព្ទ​និង​ម្នាក់​ទៀត​ឈរ​អោបដៃ​ជា​ជនដៃដល់​។​ គួរបញ្ជាក់​ថា​ចូល​ដល់​ខែ​តុលា​នេះ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាម​ដង​ផ្លូវជាតិ​លេខ​៦២​ចាប់ពី​តំបន់​ស្រអែម​រហូត​ដល់​ព្រំប្រទល់​ខេត្ត​កំពង់ធំ​និង​បទល្មើស​ព្រៃឈើ​ដឹក​ចេញពី​ស្រុក​សង្គម​ថ្មី​និង​ស្រុក​ជ័យ​សែន​កាត់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​មាន​ភាព​គគ្រឹកគគ្រេង​ខ្លាំង​លើស​ដើម​។​ប្រជាពលរដ្ឋ​ធ្វើ​ការប៉ាន់ស្មាន​ថា​ក្នុង​១​ថ្ងៃៗ​អាច​មាន​រថយន្ដ​ម៉ាក​សាំ​យ៉ុង​និង​តាកូ​ម៉ាប្រមាណ​៧០​គ្រឿង​ដឹក​ឈើ​ខុសច្បាប់​ចេញពី​ខេត្តព្រះវិហារ​ឆ្ពោះទៅ​ខេត្តកំពង់ធំ​រីឯ​សមត្ថកិច្ច​មិន​បង្ក្រាប​។​ គួរអោយ​កត់សំគាល់​ក្នុង​ឆ្នាំ​២០១៤​នេះ​សិទ្ធ​សេរីភាព​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​ព្រះវិហារ​ត្រូវបាន​គេ​រំលោភបំពាន​តាមរយះ​ការប្រើ​អំពើហិង្សា​វាយដំ​ទាត់​ធាក់​ពី​សំណាក់​ជន​អន្ធពាល​ហើយ​អាជ្ញាធរ​ខេត្ត​ព្រះវិហា​រដែ​ល​មាន​លោក...

មេ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឪ​រ៉ាល់​គ្មាន​ឆន្ទះ​ក្នុង​ការទប់ស្កាត់​បទល្មើស​ព្រៃឈើ​ថែមទាំង​បើកភ្លើង​ខៀវ​ឲ្យ​ដឹក​រាល់ថ្ងៃ​

​កំពង់ស្ពឺ​៖​ជា​រៀងរាល់ថ្ងៃ​គេ​បាន​សង្កេតឃើញ​ឈើប្រណិត​រាប់សិប​ម៉ែត្រគូប​មាន​លំហូ​រដឹក​ចេញ​តាម​រថយន្ត​សេរី​យី​ឌុប​រាប់​សិប​គ្រឿង ដែល​រថយន្ត​ទាំង​ត្រូវបាន គេ​ដឹងថា​ជា​របស់​មន្ត្រី​យោធា ដែល​មាន​អំណាច...

រថយន្តក្រុង​ក្រុមហ៊ុន ជុំ​សុវណ្ណ​ដឹក​អ្នកដំណើរ បន្លំ​ដឹកឈើ​ប្រណិត ជាប់អន្ទាក់​សមត្ថកិច្ច

បទល្មើស​ដឹកជញ្ជូន​ឈើប្រណិត ត្រូវបាន​ចរាចរណ៍ ចេញពី​ខេត្តព្រះវិហារ ដូច​ហែរ​កឋិន...

សមត្ថកិច្ច​ស្រុក​វ៉ារិន​ខេត្តសៀមរាប​ចាប់​ឃាត់ខ្លួន​អ្នក​ចូល​លួច​អា​ឈើ ដី​ព្រៃ​សហគមន៍​បាន​ចំនួន​៦​នាក់​

​សៀមរាប​៖​ប្រជាពលរដ្ឋ​ភេទ​ប្រុស​ទាំង​៦​នាក់​ដែល​ចូលទៅ​ក្នុង​ដីព្រៃ​សហគមន៍​ចង្ក្រាន​រយ​ស្ថិតនៅ​ត្រង់​ចំណុច​ក​កោះ​ធំ​និង​ភ្នំ​តា​រឿន​ក្នុង​ភូមិសាស្ត្រ​ស្រុក​វ៉ារិន​ខេត្ត​សៀមរាប​ដែល​បាន​លួច​អា​ឈើ​ត្រួសត្រាយ​ព្រៃ​និង​ដាក់​អន្ទាក់​សត្វ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​វ៉ារិន​ខេត្តសៀមរាប​ធ្វើការ​ចាប់​ឃាត់ខ្លួន​រួច​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ធ្វើ​ការសួរនាំ​។​លោក​វរសេនីយ៍ត្រី ណុប សារ៉ាក់ អធិការនគរបាល​ស្រុក​វ៉ារិន​ខេត្តសៀមរាប​បាន​អោយដឹង​ថា​ដោយ​អនុវត្ត​ទៅ​តាម​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការបំពេញ​នូវ​តួនាទី​ភារះកិច្ច​ស្នូល​របស់​ខ្លួន​ដោយ​ឡែក​ក្រោម​ការយកចិត្តទុកដាក់​ជា​ប្រចាំ​ពី​សំណាក់​លោកឩ​ត្ត​ម​សេនីយ៍​ទោសតណា​ឌី​ស្នងការ​នគរបាល​ខេត្ត​សៀមរាប​ក៏ដូចជា​ដើម្បី​ធ្វើអោយ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​អោយ​កាន់តែ​មាន​ប្រសិទ្ធភាព​នោះ​។​ជាក់ស្តែង​នៅ​ថ្ងៃទី​០៩​និង​១០​ខែតុលា​ឆ្នាំ​២០១៤​កន្លង​ទៅ​លោក​បាន​បញ្ជា​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​អោយ​សហការ​ជាមួយ​កម្លាំង...

ស្តង់​លក់​ម៉ូតូ​ខុសច្បាប់​ជាច្រើន​បាន​នាំ​ម៉ូតូ​អត់​ពន្ធ​មក​លក់​យ៉ាង​អនាធិប្បតេយ្យ សង្ស័យ​បង់​ខែ​ឲ្យ​ជំនាញ​

​កំពង់ស្ពឺ​៖​មាន​ស្តង់​លក់​ម៉ូតូ​មិន​ក្រោម ៣០​កន្លែង​នៅក្នុង​ខេត្ត​កំពង់ស្ពឺ ត្រូវបាន​គេ រាយ​ការណ៏​ឲ្យ...

ធ្លាយ​រឿង​ទា​ហ៊ាន​សឹក​រង​ស្រុក​ម៉ឡៃ​ប្រគល់​ឈើ​អោយ​មេព្រៃ​មិន​គ្រប់​ចំនួន​ដែល​ក្រុម​ខ្លួន​ចាប់បាន​នៅ​ព្រំដែន បន្ទាយមានជ័យ​

​ធ្លាយ​រឿង​ទា​ហ៊ាន​សឹក​រង​ស្រុក​ម៉ឡៃ​ប្រគល់​ឈើ​អោយ​មេព្រៃ​មិន​គ្រប់​ចំនួន​ដែល​ក្រុម​ខ្លួន​ចាប់បាន​នៅ​ព្រំដែន ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ឈើ​គ្រញូង​របស់​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ កាលពី​យប់​ថ្ងៃ​ទី​០៨ តុលា...

ភាព​មិន​ប្រក្រតី​របស់​លោក​អធិការនគរបាល​ស្រុក​ថ្មគោល យឹម វិចិត្រ

​បាត់ដំបង​៖ កន្លងមក​មាន​រឿងអាស្រូវ​ជាច្រើន​ដែល​ជា​រឿង​មិន​ប្រក្រតី​បាន​កើតឡើង​នៅក្នុង​អធិការដ្ឋាន​​ស្រុក​ថ្មគោល ពិសេស​គឺ​រូប​លោក​អធិការ​ផ្ទាល់​តែម្តង​ដោយ​មាន​មជ្ឈដ្ឋាន​ជាច្រើន​កំពុង​រិះគន់​យ៉ាងខ្លាំង​​ក្នុងនោះ​ក៏​មាន​មន្ត្រីនគរបាល​នៅ​ក្រោម​ឱវាទ​ផងដែរ​. ។​ យោង​តាម​របាយ​ការ​របស់​អង្គការ​សង្គម​ស៊ីវិល​ប្រចាំ​ខេត្ត​បាត់ដំបង​ដែល​មាន​ឯកសារ​​យ៉ាង​ច្បាស់លាស់​បាន​លើកឡើង​ថា​បន្ទាប់ពី​បាន​ធ្វើការ​ស៊ើប​អង្គេត​ទៅលើ​បុគ្គល​ឈ្មោះ...

សំណង់​មិន​ប្រក្រតី សង់​រំលោភ​លើ​ដី​មាត់​អូរ និង រំលោភ​លើ​ដី​អ្នក​ជិតខាង យក​ធ្វើជា​កម្មសិទ្ធិ គ្មាន​ជំនាញ​ណា​ហ៊ាន​ក្អក​

​កំពង់ចាម​៖ ការ​វាទ​រំលោភ​យក​ដី​មាត់​អូរ និង​ដី​អ្នកជិតខាង​ធ្វើជា​កម្មសិទ្ធិ ឈាន​ដល់​សាងសង់​ភូមិគ្រឹះ​យ៉ាង​ស្កឹមស្កៃ...

ទីតាំង​លក់​សំបុត្រ​រថយន្ត​មួយ​កន្លែង​ក្លាយជា​កន្លែង​ស្តុប​ពលក​រនិង​បែងចែកព​លករ​ទៅ​តាម​ច្រករបៀង​ដូច​ជា​ទំនិញ​អ៊ឹចឹង​

​ក្រុង​ប៉ោយប៉ែត​៖​ទីតាំង​លក់​សំបុត្រ​រថយន្ត​មួយ​កន្លែង​គ្មាន​ស្លាក​យីហោ បានជា​ក្លាយ​ជា​ទីតាំង​ស្តុប​ពលករពេញទំហឹង​​ទៅហើយ​ហើយ​ម្ចាស់​ទីតាំង​ខាងលើ​នោះ បានរៀបចំ​អោយ​មាន​រថយន្ត​ចំនួន​១០​គ្រឿង សម្រា​​ប់​ដឹក​ពលករ​ចេញពី​ក្រុង​ប៉ោយប៉ែ​ត​ទៅ​តាម​ច្រករបៀង...

សមត្ថកិច្ច​ប៉ូលិស​ស្រុក​អន្លង់វែង​ធ្វើការ​បង្ក្រាប​គ្រឿងញៀន​បាន​ចំនួន​២២​កញ្ចប់​និង​ឃាត់ខ្លួន​បាន​៣​នាក់​

​ឧត្តរមានជ័យ​៖​សមត្ថកិច្ច​ប៉ូលិស​ស្រុក​អន្លង់វែង​ធ្វើការ​បង្ក្រាប​ម៉ា​ទឹក កក​ចំនួន​២២​កញ្ចប់​តូច ធំ​និង​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​បញ្ជូន​ទៅ​អធិការនគរបាល​ស្រុក​ដើម្បី​ធ្វើ​ការសាកសួរ​។​ហេតុ​ការ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ស្រុក​អន្លង់វែង​ចុះ​ចាប់​បង្ក្រាប​ថ្នាំញៀន​នោះ​ដឹកនាំ​ដោយ​លោក​វ​រះ​សេនីយ៍​ទោ​ស៊ីម វណ្ណះ​អធិការនគរបាល​ស្រុក​និង​មាន​បទបញ្ជា​ពី​លោក​កូយ...