លី ម៉ារីណា ធ្វើខួបធំ ឲ្យកូនប្រុស
ភ្នំពេញៈ បើទោះជាអ្នកនាងលី ម៉ារីណា ត្រូវគេដឹងថាមានការងារមុខជំនួញចេញចូលក្រៅស្រុក សឹងមិនមាន ពេលនៅកម្ពុជាច្រើននាពេលចុងក្រោយយ៉ាងណាក៏ដោយ ក៏តារាស្រីរូបនេះនៅតែឆ្លៀតធ្វើខួបកំណើត ឲ្យកូនប្រុសរបស់ខ្លួនជាទ្រង់ទ្រាយធំ។ ពិធីនេះត្រូវបានធ្វើឡើងនៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក ដោយមានតារាយ៉ាងច្រើនកុះករចូលរួម។ អ្នកនាងលី ម៉ារីណា និយាយថា តាំងពីបានបាត់មុខពីសិល្បៈមកទល់ពេលនេះ អ្នកនាងស្ថិតនៅក្នុងស្រុក តិចណាស់ ដោយសារតែអ្នកនាង និងស្វាមីគឺមានភារៈឡើងទៅកុម្ម៉ង់ទំនិញដូចជាគ្រឿងរថយន្តភាគច្រើន។ ជាក់ស្ដែងមុនធ្វើពិធីខួបកំណើតឲ្យកូនប្រុសគម្រប់អាយុ២ឆ្នាំ នៅថ្ងៃទី២៤…