បញ្ញា សិទ្ធិ ចេញសម្ដែងនៅអូស្ត្រាលី
កាលពីព្រឹកថ្ងៃទី១៣ មីនា តារាចម្រៀង និងជាតារាសម្ដែង លោក បញ្ញា សិទ្ធិ បានធ្វើដំណើរទៅសម្ដែងនៅក្នុងប្រទេសអូស្ត្រាលី ដើម្បីប្រមូលថវិកាជួយកសាងវត្តខ្មែរមួយកន្លែង នៅក្នុងប្រទេសអូស្ត្រាលី។ នេះជាការសម្ដែងលើកទី៣ហើយ របស់លោកនៅលើទឹកដីអូស្ត្រាលី ក្នុងពេលដែលដំណើរទៅសម្ដែងលើកនេះ ក៏បន្តទៅប្រទេសញូហ្សេឡិនមួយខែទៀត។ តារាចម្រៀង លោក បញ្ញា សិទ្ធិ បញ្ជាក់ថា លោកចេញទៅរយៈពេល៣ខែពេញ…