កីឡាករអាល្លឺម៉ង់រូបនេះសារភាពថាទទួលបានសំណើរជាប្រាក់កម្រៃទ្វេដងពី Newcastle

បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាកីឡាករ Robin Gosens នៅថ្ងៃនេះបានធ្វើការសារភាពថាគាត់ពិតជាបានបដិសេធនូវសំណើរជាប្រាក់កម្រៃដ៏ច្រើនលើសលប់ពិសំណាក់ក្លឹបអង់គ្លេស Newcastle ពិតមែន។ កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះចុងក្រោយបានសម្រេចចិត្តក្នុងការចូលរួមជាមួយនឹងក្លឹប Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាលទោះបីជាត្រូវបានផ្តល់សំណើរជាប្រាក់កម្រៃទ្វេដងពិសំណាក់ក្លឹបអ្នកមានថ្មីរបស់អង់គ្លេសមួយនេះ។ Gosens បាននិយាយបែបនេះថា៖ខ្ញុំធ្លាប់បានពិចារណាចំពោះសំណើរនេះពិតមែនប៉ុន្តែខ្ញុំបានបញ្ជាក់ខ្លួនឯងច្បាស់ណាស់នេះគឺមិនមែនជាឱកាសរបស់ខ្ញុំឡើយ។ប្រសិនបើអ្នកអាចរកចំណូលបានទ្វេដងជាមួយនឹងការងារដដែលហើយទីតាំងផ្សេងនោះគ្រប់គ្នាពិតជាចង់បានណាស់ប៉ុន្តែម្នាក់នោះគឺមិនមែនជាខ្ញុំឡើយ៕

បិទការដ្ឋានស្តារបឹងពារាំងបណ្តោះអាសន្ន បន្ទាប់ពីក្រុមហ៊ុន​ចំនួន​២​បង្ក​ហិង្សា​ដាក់គ្នា

កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​រដ្ឋបាល​ក្រុង​សៀមរាប នៅ​ព្រឹក​ថ្ងៃទី​៣ ខែកុម្ភៈ​ ឆ្នាំ​២០២២​នេះ បាន​ចុះ​បិទ​ការដ្ឋាន​ជីកដី​ចំនួន​២ ដែល​បានទទួល​ការអនុញ្ញាត​ឲ្យ​ជីក​ស្តា​របឹង​ពារាំង​ក្នុង​តំបន់​អភិរក្ស​ត្រី​មេ​ពូជ​បឹង​ពារាំង ស្ថិតក្នុង​សង្កាត់​ជ្រាវ ក្រោយពី​ម្ចាស់​ការដ្ឋាន​ទាំង​២​នេះបាន​ផ្ទុះ​អំពើហិង្សា​ដាក់គ្នា​ទៅវិញទៅមក​បង្ក​ជា​របួសស្នាម​។​ លោក ហាប់ ដា ប្រធាន​សហគមន៍​ចុង​ឃ្នៀ​ស បាន​ឲ្យ​ដឹងថា លោក​ត្រូវបាន​លោក​ សាន្ត រដ្ឋ​ស៊ី​ង ជា​ម្ចាស់​គ្រឿងចក្រ និង​ក្រុមហ៊ុន​ជីកដីវាយ​ចំនួន​២​ដៃ​ និង​ប្រមាថ​ដល់​អាយុជីវិត​គាត់​ថែមទៀត​។…

សហរដ្ឋអាមេរិក នៅតែជឿថារុស្ស៊ីនឹងប្រើកម្លាំងយោធាលើអ៊ុយក្រែន នៅពាក់កណ្ដាលខែកុម្ភៈ

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ជឿជាក់ថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានផែនការប្រើកម្លាំងយោធាវាយប្រហារលើអ៊ុយក្រែន នៅពាក់កណ្ដាលខែកុម្ភៈខាងមុខនេះ បើទោះជាទីក្រុងម៉ូស្គូ បដិសេធការចោទប្រកាន់បែបនេះក៏ដោយ។ នេះបើតាមអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman ថ្លែងនៅក្នុងវេទិកាមួយ នៅថ្ងៃពុធសប្ដាហ៍នេះ លោកស្រី Wendy Sherman បានបញ្ជាក់ថា…

ក្លឹប២ ដែលBarca ជឿជាក់ថា Dembele បានយល់ព្រមក្នុងការទទួលយកកុងត្រាថ្មីរួចទៅហើយ

បរទេស៖ កីឡាករខ្សែប្រយុទ្ធបារាំង Ousmane Demebele ត្រូវបាន The Sport ជឿជាក់ថានឹងធ្វើការចាកចេញពីក្លឹបBarcelona ដើម្បីចូលរួមជាមួយនឹងក្លឹប Man UTD ឬ Juventus។ Barca បានជឿជាក់ថាកីឡាករខ្សែប្រយុទ្ធស្លាបរូបនេះគឺបានព្រមព្រៀងរួចទៅហើយក្នុងការចូលរួមជាមួយនឹងក្លឹបមួយក្នុងចំណោមក្លឹបទាំងពីរខាងលើនេះបន្ទាប់ពីបានបដិសេធមិនទទួលយកកុងត្រាថ្មីជាមួយនឹង Camp Nou។ គួរឲ្យដឹងដែរថាក្រៅតែពីក្លឹបទាំងពីរនេះក៏មានក្លឹបធំៗផ្សេងទៀតដែលមានបំណងចង់បាន Dembele ដូចគ្នាមានដូចជាChelsea…

បញ្ហាកូវីដ មិនថមថយ ប្រជាជនឥណ្ឌា ជាង១លាននាក់ ត្រៀមប្រមូលផ្តុំគ្នាមុជទឹក នៅទន្លេគង្គា ដើម្បី…

ឥណ្ឌា៖ កាលពីថ្ងៃអង្គារ មន្ត្រីឥណ្ឌាម្នាក់ បានប្រាប់សារព័ត៍មានរ៉យទ័រ (Reuters) ថា ប្រជាជនឥណ្ឌាកាន់សាសនា ហិណ្ឌូជិត ១ លាននាក់ត្រូវបានគេរំពឹងថានឹងប្រមូលផ្តុំនៅច្រាំងទន្លេ Ganges ថ្ងៃសុក្រនេះ (១៤ មករា) និងថ្ងៃសៅរ៍សម្រាប់ការងូតទឹក បរិសុទ្ធ ទោះបីជាមានការរីករាលដាលនៃការឆ្លងមេរោគកូវីដ១៩ នៅទូទាំងប្រទេសក៏ដោយ ។ គួររំលឹកដែរថា…

Depay ដោះដូរជាមួយនឹង Morata តែ Juventus បដិសេធមិនទទួលយកសំណើរ

បរទេស៖ ក្លឹបយក្សអេស្បាញ Barcelona បានត្រឹមមើលឃើញការបដិសេធដ៏ធំមួយពីសំណាក់ក្លឹប Juventus ជាមួយនឹងកីឡាករដោះដូរកីឡាករខ្សែប្រយុទ្ធ Memphis Depayដោយគ្រូបង្វឹករបស់ក្លឹបអ៊ីតាលីលោក Massimiliano Allegri គឺមិនសូវជាសប្បាយចិត្តឡើយជាមួយនឹងទំរង់លេងនិងតួលេខចុងក្រោយនៃរបួសរបស់កីឡាករហូឡង់។ នៅក្នុងពេលដោះដូរកីឡាករនៅក្នុងខែមករានេះដែលនឹងឈានចូលមកដល់ត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះប៉ុន្តែ Barcelona ហាក់ដូចជាមានការប្រែប្រួលខ្លាំងចំពោះបញ្ជីកីឡាករជាពិសេសក្រោយការប្រកាសចូលនិវត្តពីសំណាក់កីឡាករ Sergio Aguero ។ គួរឲ្យដឹងដែរដែរថា Depay បានចុះកុងត្រាជាមួយនឹងក្លឹប…

Sevilla សុំខ្ចីជើង Martial តែMan UTD បដិសេធ

បរទេស៖ ក្រុមបិសាចក្រហម Man UTD នៅសប្តាហ៍នេះត្រូវបានគេដឹងថាបានធ្វើការបដិសេធហើយចំពោះសំណើរមួយពីសំណាក់ក្លឹបអេស្បាញ Sevillaដើម្បីសុំផ្ទេរយកកីឡាករបារាំង Anthony Martial ក្នុងលក្ខខណ្ឌខ្ចីជើង។ កីឡាករវ័យ២៦ឆ្នាំរូបនេះបានបង្ហាញខ្លួនជម្រើសដំបូងត្រឹមតែ២ដងប៉ុណ្ណោះនៅក្នុងលីគអង់គ្លេសរដូវកាលនេះហើយបច្ចុប្បន្នស្ថិតនៅក្នុងការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick កិឡាករ Martial គឺហាក់ដូចជាកាន់តែគ្មានឱកាសនៅឡើយដែរ។ ប៉ុន្មានថ្ងៃចុងក្រោយនេះកីឡាករនិងគ្រូបង្វឹកផ្ទាល់បានអះអាងថា ពិតជាចង់ចាកចេញពិតមែនហើយក្នុងនោះមានក្លឹបជាច្រើនដែលកំពុងចង់បានរូបគាត់ក្នុងលក្ខខណ្ឌខ្ចីជើងដែលមានដូចជា Lyon, Arsenal, Newcaslte…

ជិតចប់កុងត្រាតែ Insigne មិនចង់លេងឲ្យក្រុមណាដែលនឹងប្រកួតប៉ះក្រុមចាស់ Napoli របស់ខ្លួនឡើយ

បរទេស៖ កីឡាករខ្សែប្រយុទ្ធឆ្នើម Insigne ក្នុងវ័យ៣០ឆ្នាំគឺកាន់តែខិតជិតផុតកំណ់ត់នៃកុងត្រារបស់ខ្លួនជាមួយនឹងក្លឹប Napoli ទៅហើយនៅត្រឹមចុងរដូវកាលនេះហើយក្នុងនោះមានលេចឬព័ត៌មានថាកីឡាកររូបនេះនឹងអាចផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Spurs ទៀតផងប៉ុន្តែបែរជាត្រូវបានបដិសេធទៅវិញពីសំណាក់កីឡាករផ្ទាល់។ តារាឆ្នើមរបស់ Napoli រូបនេះបានរីកចម្រើនខ្លាំងនៅជាមួយនឹងក្លឹបតាំងតែពីវ័យកុមារមកម្ល៉េះប៉ុន្តែមិនអាចបន្តកុងត្រាថ្មីបានដោយសារតែកីឡាករនឹងទទួលបានត្រឹមតែ៣លានផោនក្នុងមួយឆ្នាំខណៈដែលកុងត្រាចាស់ទទួលបានដល់ទៅ៤លានផោនក្នុងមួយឆ្នាំហើយបញ្ហាមួយទៀតគឺកីឡាករមិនចង់លេងនៅក្រុមណាដែលនឹងអាចប្រឈមមុខទៅនឹងការប្រកួតជាមួយនឹងក្លឹបបណ្តូលចិត្ត Napoli នោះបានឡើយ។ ក្រៅពី Spurs និង Inter Milan ហើយនោះក្លឹបយក្សរបស់កាណាដា Toronto…

ក្រោយល្បីថា មានទំនាក់ទំនងស្នេហានឹងគ្នា ពេលនេះមេធាវី២រូប ចេញមកបញ្ជាក់ពីទំនាក់ទំនងរវាង អ៊ាន សៀវម៉ី និង លោកមេបក្ស William Guang

(ភ្នំពេញ)៖ ខណៈរឿងរ៉ាវប្លន់យកទ្រព្យសម្បត្តិរបស់អ្នកលក់អនឡាញល្បីឈ្មោះ អ៊ាន សៀវម៉ី កំពុងល្បីពេញបណ្តាញសង្គម និងមេដឹកនាំប្លន់ត្រូវបានគេដឹងថា ជាលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ដែលជាមេបក្សខ្មែរក្រោកនោះ ស្រាប់តែមានសារព័ត៌មានមួយចំនួនចុះផ្សាយថា អ៊ាន សៀវម៉ី និង William Guang មានទំនាក់ទំនងស្នេហានឹងគ្នា។…

បានគូស្នេហ៍ស្អាត ស្រាប់តែសុខៗ នាយ ចឺម ទម្លាយសារបែបនេះ!

(ភ្នំពេញ)៖ ទោះបីជា នាយចឺម មានជំពាក់ចិត្តស្នេហ៍ទៅលើនារី ដែលជាអ្នកមេម៉ាយកូនមួយក៏ពិតមែន ប៉ុន្តែស្នេហាលើកនេះមើលទៅ នាយចឺម ហាក់មានភាពច្បាស់លាស់ ដោយកន្លងមកនេះ នាយតែងបង្ហាញឲ្យមហាជន និងគាំទ្ររបស់ខ្លួនបានដឹងពីទំនាក់ទំនងស្នេហាលើកនេះ គឺនាយនឹងជ្រើសយកជាគូអនាគត ។ ជាក់ស្តែងស្រាប់តែនៅពេលថ្មីៗនេះ នាយ ចឹម បានបង្ហោះរូបភាពមួយសន្លឹក ជាមួយរបស់ខ្លួន ព្រមទាំងបានភ្ជាប់សារមួយឃ្លា នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន…