Lacazette និង Arsenal នឹងជួបគ្នាម្តងទៀតដើម្បីចរចាកុងត្រាថ្មី

បរទេស៖ គេបានដឹងហើយថាកីឡាករខ្សែប្រយុទ្ធបារាំង Lacazette នឹងត្រៀមខ្លួនដើម្បីចាកចេញពីក្លឹបហើយនាចុងរដូវកាលនេះប៉ុន្តែគ្រូបង្វឹកលោក Mikel Arteta មិនបានបដិសេធទេថាលោកកំពុងតែព្យាយាមក្នុងការរក្សាទុកកីឡាកររូបនេះជាមួយនឹងក្លឹបបន្តទៀតតាមរយៈកុងត្រាថ្មីមួយ។ គ្រូបង្វឹកអេស្បាញលោក Mikel Arteta បានបញ្ជាក់យ៉ាងដូច្នេះថាក្លឹបកាំភ្លើងធំ Arsenal និងកីឡាករ Alexandre Lacazette នឹងជួបគ្នានៅចប់រដូវកាលនេះដើម្បីអាចពិនិត្យទៅលើលទ្ធភាពនៃការបន្តកុងត្រាថ្មី។ គួរឲ្យដឹងដែរថាកុងត្រារបស់កីឡាកររូបនេះនឹងត្រូវបញ្ចប់ទៅនៅត្រឹមចុងរដូវកាលនេះហើយហើយនៅមិនទាន់មានការកិច្ចព្រមព្រៀងណាមួយដែលបង្ហាញថាកីឡាករនឹងអាចយល់ព្រមបន្តកុងត្រាថ្មីនៅឡើយប៉ុន្តែទំរង់លេងដ៏ល្អរបស់គាត់កំពុងធ្វើឲ្យក្រុមការងារនិងអ្នកគាំទ្ររីករាយយ៉ាងខ្លាំងនៅពេលចុងក្រោយនេះជាពិសេសការប្រកួតយប់មិញយកឈ្នះ Watford ក្នុងលទ្ធផល៣ទល់នឹង២៕

លោក Zelenskyy រិះគន់កិច្ចប្រជុំកំពូល NATO ថាបង្ហាញពីភាពទន់ខ្សោយ នៅចំពោះមុខរុស្ស៊ី

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyyបាននិយាយថាកិច្ចប្រជុំកំពូលរបស់អង្គការ NATO បានបង្ហាញពីភាពទន់ខ្សោយ នៅចំពោះមុខសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ នៅក្នុងសារវីដេអូ នៅថ្ងៃសុក្រសប្ដាហ៍នេះប្រធានាធិបតីអ៊ុយក្រែនរូបនេះបានលើកឡើងថា «កិច្ចប្រជំកំពូលរបស់អង្គការ NATO នៅថ្ងៃនេះ (ថ្ងៃសុក្រ) គឺជាកិច្ចប្រជុំកំពូលដ៏ទន់ខ្សោយ និងពោរពេញដោយភាពច្របូកច្របល់ ពោលគឺជាកិច្ចប្រជុំកំពូលមួយដែលបង្ហាញថា គ្មាននរណាម្នាក់ចាត់ទុកថាការប្រយុទ្ធដើម្បីសេរីភាពនៅក្នុងតំបន់អឺរ៉ុប គឺជាគោលបំណងទី១»។…

ក្តៅ! ហ៊ិន ច័ន្ទនីរ័ត្ន បញ្ជាក់ថាខ្លួនមិនបានទទួលលុយជាង១៥០០០ដុល្លារ ដូចជនអនាមិកអះអាង

(ភ្នំពេញ)៖ តារាសម្ដែងស្រី ហ៊ិន ច័ន្ទនីរ័ត្ន ចេញមុខប្រកាសដំណឹងបន្ទាន់មួយទៅកាន់មហាជន ក្រោយពីដឹងថាមានជនអនាមិកលួចបង្កើតតេឡេក្រាមដោយដាក់ឈ្មោះ និងរូបថតនាងក្នុងចេតនាមិនល្អ។ កញ្ញា ព្រមានថានឹងមិនទទួលខុសត្រូវលើទង្វើខុសឆ្គងណាមួយដែលនឹងកើតចេញពីគណនីតេឡេក្រាមដែលគេបានលួចបង្កើតនេះឡើយ។ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នេះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន និយាយថា «សួស្តីបងប្អូនទាំងអស់គ្នា មានជនខិលខូចបានក្លែងបន្លំឈ្មោះរបស់ខ្ញុំយកទៅប្រើប្រាស់ក្នុងន័យឆបោកតាមប្រព័ន្ធតេលេក្រាម។ នាងខ្ញុំ ហុិន…

លោក បៃដិន នឹងជួបជាមួយលោក ពូទីន បើរុស្ស៊ីមិនឈ្លានពានអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឯកភាពជាគោលការណ៍ថានឹងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដរាបណាទីក្រុងម៉ូស្គូ មិនប្រើកម្លាំងយោធាវាយអ៊ុយក្រែន។ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ, ថាសហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្តបន្តស្វែងរកដំណោះស្រាយការទូត រហូតទាល់តែដល់វិនាទីចុងក្រោយ ហើយលោកប្រធានាធិបតី…

រុស្ស៊ី ច្រានចោលការចោទប្រកាន់ថា ខ្លួនជាអ្នកវាយប្រហារព័ត៌មានវិទ្យា លើអ៊ុយក្រែន

(ម៉ូស្គូ)៖ រុស្ស៊ី នៅថ្ងៃសៅរ៍នេះបានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថាទីក្រុងម៉ូស្គូ ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារ ព័ត៌មានវិទ្យាលើធនាគារអ៊ុយក្រែន និងគេហទំព័រជាច្រើនរបស់រដ្ឋាភិបាល ដោយចាត់ទុកថាជារឿងមិនពិត។ ការបដិសេធជាថ្មីរបស់រុស្ស៊ីធ្វើឡើង បន្ទាប់ពីអនុទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រី Anne Neuberger កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បានចោទប្រកាន់ចំៗថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធារុស្ស៊ី គឺជាអ្នកនៅពីក្រោយការវាយប្រហារព័ត៌មានវិទ្យាលើធនាគារអ៊ុយក្រែន និងគេហទំព័ររបស់រដ្ឋាភិបាលទីក្រុងកៀវ កាលពីពេលថ្មីៗនេះ. នៅក្នុងសារមួយបង្ហោះលើ Twitter…

អភិបាលស្រុកបន្ទាយស្រី នៃខេត្តសៀមរាប ចេញមុខបំភ្លឺជុំវិញការចោទប្រកាន់រូបលោកលើករណីដីធ្លីនៅក្នុងស្រុកបន្ទាយស្រី

(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អភិបាល ស្រុក បន្ទាយ ស្រី នៃ ខេត្ត សៀមរាប បានចេញសារបំភ្លឺ ជុំវិញការចោទប្រកាន់រូបលោក ពាក់ព័ន្ធរឿងដីធ្លីនៅក្នុងស្រុកបន្ទាយស្រី។ ការចេញមុខមកបំភ្លឺ នៅពេលនេះ គឺបន្ទាប់ពីលោកស្រី លី អ៊ុអេង បានធ្វើការចោទប្រកាន់រូបលោក…

តារាឆ្នើម Raphinha បដិសេធកុងត្រាថ្មីពី Leeds រងចាំសំណើរពីក្លឹបធំៗនៅអឺរ៉ុប

បរទេស៖ កីឡាករឆ្នើមខ្សែប្រយុទ្ធប្រេស៊ីល Raphina ត្រូវបាន The Goal ចេញផ្សាយថាកំពុងរងចាំសំណើរសុំចរចាពីសំណាក់ក្លឹបធំៗអឺរ៉ុបខណៈដែលកុងត្រាថ្មីជាមួយនឹង Leeds ត្រូវបានពន្យាពេលពិភាក្សារហូតមក។ តារាឆ្នើមរូបនេះបានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យក្នុងនាមជាកីឡាករខ្សែប្រយុទ្ធជួរមុខរបស់ក្លឹបនៅរដូវកាលកន្លងមកនេះហើយកាលពីខែមករាកន្លងRaphina ធ្លាប់ទទួលបានសំណើរចំនួន២រួចមកហើយប៉ុន្តែមិនបានជោគជ័យ។ ទោះបីជាយ៉ាងណាក្តីកីឡាករប្រេស៊ីលរូបនេះនៅសល់កុងត្រាដែលមានរយៈពេល២ឆ្នាំទៀតជាមួយនឹងក្លឹបប៉ុន្តែរំពឹងទុកថានឹងសម្រេចចិត្តចាកចេញនៅរដូវក្តៅខាងមុខនេះហើយនៅពេលដែលកីឡាករនឹងទទួលបានសំណើរណាមួយពីក្លឹបថ្មីដែលខ្លួនចង់ចូលរួម។ គួរឲ្យដឹងដែរថា២១ប្រកួតរដូវកាលកន្លងមកចុងក្រោយនេះ Rapinha អាចស៊ុតបាន៨គ្រាប់ហើយជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេនៅក្នុងក្លឹបហើយក៏ជួយមិត្តរួមក្លឹបរកបាន២គ្រាប់ផងដែរ៕  

រុស្ស៊ី ធ្វើសមយុទ្ធយោធានៅបេឡារុស ខណៈលោកខាងលិចព្រមានពី «ពេលវេលាដ៏គ្រោះថ្នាក់»

(ព្រុចសែល)៖ ចក្រភពអង់គ្លេស នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានព្រមានថាបច្ចុប្បន្នគឺជាពេលវេលាមួយដ៏គ្រោះថ្នាក់ ខណៈរុស្ស៊ីធ្វើសមយុទ្ធយោធានៅក្នុង ប្រទេសបេឡារុស និងសមុទ្រខ្មៅ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយអគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg, នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយថារុស្ស៊ីប្រហែលជាមិនទាន់ធ្វើការសម្រេចចិត្តថាត្រូវបើកការវាយប្រហារលើអ៊ុយក្រែន ឬក៏យ៉ាងណានោះទេ។ ប៉ុន្តែ គ្រោះមហន្តរាយអាចនឹង…

អធិការបតីអាល្លឺម៉ង់ ព្រមានរុស្ស៊ីពីផលវិបាកធ្ងន់ធ្ងរទាំងសេដ្ឋកិច្ច និងនយោបាយ បើហ៊ានឈ្លានពានអ៊ុយក្រែន

(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានព្រមានរុស្ស៊ីជាថ្មីពីផលវិបាកធ្ងន់ធ្ងរទាំងសេដ្ឋកិច្ច និងនយោបាយ ប្រសិនបើទីក្រុងម៉ូស្គូ ឈ្លានពានចូល អ៊ុយក្រែនមែនោះ។ រុស្ស៊ី នៅតែបដិសេធថាខ្លួនគ្មានផែនការប្រើកម្លាំងយោធាលើប្រទេសណាមួយទេ បើទោះជាសហរដ្ឋអាមេរិកព្រមានថារុស្ស៊ីអាច នឹងឈ្លានពានអ៊ុយក្រែន នៅពាក់កណ្ដាលខែកុម្ភៈនេះក៏ដោយ។ យើងចង់បានសន្តិភាព ហើយអ្វីដែលសំខាន់បំផុតនៅពេលនេះ នោះគឺបង្ការកុំឱ្យសង្រ្គាមផ្ទុះឡើងក្នុងតំបន់អឺរ៉ុប។ ការឈ្លានពានដោយយោធា រុស្ស៊ី…

Man UTD បានត្រឹមស្មើក្រុមបាតតារាង Burnley

បរទេស៖ បិសាចក្រហម Man UTD យប់មិញនេះបានធ្វើដំណើរទៅដល់ទឹកដីរបស់ក្រុម Burnley សង្ឃឹមយកបាន៣ពិន្ទក្រោយរកបានគ្រាប់ដំបូងតាំងតែពីនាទីទី១៨ដោយកីឡាករខ្សែបម្រើ Paul Pogba តែត្រូវបានបដិសេធទៅវិញដោយកីឡាករ Jay Rodriguez ដែលជាអ្នករកគ្រាប់បាល់តាមស្មើវិញនៅនាទីទី៤៧។ Man UTD គ្រប់គ្រងបាល់បានរហូតទៅដល់៦៤ភាគរយនិងស៊ុតចេញបាន២២ដងចំគោលដៅ៥ដងតែគ្មានឱកាសក្នុងការរកគ្រាប់បាល់ទី២បានឡើយខណៈដែល Burnleyស៊ុតបាន៩ដងនិងចំគោលដតែ៣ដងប៉ុណ្ណោះ។ Man UTD កាន់តែតានតឹងមាន៣៩ពិន្ទុក្នុងដៃក្រោយបញ្ចប់ទៅការប្រកួតសប្តាហ៍នេះនិងកំពុងឈរនៅឡេខរៀងទី៥នៅឡើយខណៈដែល…