បងផឹកស្រវឹងយកកាំបិតចាក់ប្អូនរងរបួស ក្រោយសមត្ថកិច្ចឃាត់ខ្លួនស្រាប់តែរកឃើញកាំភ្លើង១ដើមទៀត..!
ប៉ៃលិនៈ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ មានករណីអំពើហិង្សាដោយចេតនា ដែលមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធខុសច្បាប់ នៅចម្ការស្វាយ ភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជនរងគ្រោះមានឈ្មោះ អៀម សុផានី អាយុ៥៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអូរតាពុកក្រោម…