សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានអនុញ្ញាតឱ្យលោក មាស សុគ្រី ចូលបម្រើការងារវិញ និងត្រូវអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ

សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានចេញសេចក្តីសម្រេចអនុញ្ញាតឱ្យលោក មាស សុគ្រី បានចូលបម្រើការងារជាស្នងការប្រកួតប្រចាំស្ថានីយទូរទស្សន៍ក្នុងស្រុកមួយឡើងវិញ ចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១តទៅ។ ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលចុះហត្ថលេខាលើសេចក្តីសម្រេចនេះ បានចង្អុលបង្ហាញឱ្យលោក មាស សុគ្រី ត្រូវអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់។ សូមរម្លឹកថា កន្លងមក ការប្រកួតកីឡាប្រដាល់គុនខ្មែរ…

សហរដ្ឋ​អាមេរិក​​ កំពុង​បន្ត​ប្រតិបត្តិការ​ជម្លៀស​ពលរដ្ឋ​ខ្លួន​ និង​សម្ព័ន្ធមិត្ត​យ៉ាង​សស្រាក់​សស្រាំ​ ខណ:មនុស្ស​ដែល​រត់ភៀស​ខ្លួនមាន​កាន់តែច្រើន

៦ ថ្ងៃ​ តាំងពី​ក្រុមតាលីបង់​ត្រលប់ទៅ​ក្តោបក្តាប់​អំណាច​វិញ​សាជាថ្មី​ ភាព​ជ្រួល​ច្របល់​នៅតែ​បន្តកើតមានយ៉ាងខ្លាំង​ដដែល​ក្នុង​ប្រទេស​អាហ្វហា្កនីស្ថាន​។ នាខណៈពេលនេះ​ ថ្នាក់​ដឹកនាំ​កំពូល​តាលីបង់​កំពុងតែគិតគូរ​និង​ពិភាក្សាជាមួយ​ភាគីជាច្រើន​ ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ។​ ចំណែក​សហរដ្ឋអាមេរិក​ឯណោះវិញ​ កំពុងបន្ត​ប្រតិបត្តិការ​ជម្លៀស​ពលរដ្ឋអាមេរិកាំង​ និង​សម្ព័ន្ធមិត្ត​​អាហ្វហ្កានីស្ថាន​ដែលធ្លាប់បម្រើការងារ​ឲ្យខ្លួន​យ៉ាង​សស្រាក់សស្រាំ​ជាទីបំផុត​។ ស្របពេល​ដែល​ប្រតិបត្តិការជម្លៀស​កំពុងបន្តធ្វើ​ ប្រធានាធិបតីអាមេរិក​លោក ចូ បៃដិន បានមុខ​ថ្លែងជាថ្មី​ពី​ស្ថានការណ៍​ក្នុង​ប្រទេសអាហ្វហ្កានីស្ថាន​ កាលពីថ្ងៃសុក្រ​ម្សិលមិញនេះ​។ នៅក្នុង​អន្តរាគមន៍​ជាលើកទី២​ ក្រោយ​ក្រុង​កាប៊ុល​ធ្លាក់ក្នុងដៃពួក​តាលីបង់​ លោកបៃដិន បាន​គូសបញ្ជាក់ឲ្យដឹងថា​…

ក្រសួងសុខាភិបាល ស្នើអភិបាលរាជធានី-ខេត្ត ជ្រើសរើស មន្រ្តីកិច្ចសន្យា និងបុគ្គលិក ស្ម័គ្រចិត្ត បម្រេីការងារប្រយុទ្ធនឹងជំងឺកូវីដ១៩

ក្រសួងសុខាភិបាល ស្នើអភិបាលរាជធានី-ខេត្ត អនុវត្តគោលការណ៌ និងបែបបទនៃការជ្រើសរើស មន្រ្តីកិច្ចសន្យា និងបុគ្គលិក ស្ម័គ្រចិត្ត បម្រេីការងារប្រយុទ្ធនឹងជំងឺកូវីដ១៩។ ការជ្រើសារើសមន្ត្រីកិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្តបម្រើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវអនុវត្តតាមគោលការណ៍ការជ្រើសរើសផ្អែកតាមតម្រូវការការងារចាំបាច់របស់អង្គភាព ដើម្បីបំពេញកង្វះខាតបុគ្គលិកនិងតោលការណ៍ស្ម័ត្រចិត្តរបស់សាមីជន ដោយទទួលបាននូវរបប១បត្ថម្ភផ្សេងៗតាមគោលការណ៍កំណតំរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់អង្គភាព នៅក្នុងអំឡុងពេលតំពុងបំពេញការងារ និងមិនទាមទារនូវអត្ថប្រយោជន៍ផ្សេងៗ ដែលមិនមានក្នុងតោលការណ៍ដែលបានកំណត់ឡើយ។ ដើម្បីអនុវត្តឱ្យមានការឯកភាពគ្នាក្នុងការបំពេញទម្រង់បែបបទងាយស្រួលដល់ការងារត្រប់ត្រង ក្រសួងសុខាភិបាលតម្រូវឱ្យអង្គភាព ដែលធ្វើការជ្រើសារើសមន្ត្រីកិច្ចសន្យា…

រសៀលនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំង Oxford AstraZeneca ជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស ជូនរាជរដ្ឋាភិបាលកម្ពុជា

តាមកម្មវិធីដែលបានគ្រោងទុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅទទួលវ៉ាក់សាំង Oxford AstraZeneca ជាការបរិច្ចាគរបស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ក្នុងក្របខណ្ឌទ្វេភាគី ជូនរាជរដ្ឋាភិបាលកម្ពុជា។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចដាក់ចេញ នូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី…

គ្មានអ្នកនៅរស់រានមានជីវិតឡើយ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះនៅចុងបូព៌ាប្រទេសរុស្ស៊ី, នេះបើក្រុមអ្នកជួយសង្រ្គោះ

  (ម៉ូស្គូ)៖ អាជ្ញាធររុស្ស៊ី និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់បានរាយការណ៍ថាមនុស្សទាំង២៨នាក់ ដែលជិះនៅលើយន្ដហោះដឹកនាំដំណើរមួយគ្រឿង ដែលបានធ្លាក់នៅចុងបូព៌ានៃប្រទេសកាលពីថ្ងៃអង្គារម្សិលមិញ ទំនងជាគ្មាននរណាម្នាក់នៅមានជីវិតនោះទេ។ មនុស្សសរុប ២៨នាក់ខាងលើ ក្នុងនោះមាន ២២នាក់ជាអ្នកដំណើរ និង ០៦នាក់ទៀត ជាក្រុមអាកាសយានិក និងអ្នកបម្រើការងារលើយន្តហោះនោះ។ យន្តហោះ An-26 បានធ្វើដំណើរចេញពីទីក្រុង Petropavlovsk-Kamchatsky ឆ្ពោះទៅកាន់តំបន់…

BREAKING NEWS ! រុស្ស៊ី៖ យន្តហោះ An-26 មួយគ្រឿងផ្ទុកមនុស្ស ២៨នាក់ ដាច់ការទាក់ទងពីប្រព័ន្ធរ៉ាដា

  (ម៉ូស្គូ)៖ អាជ្ញាធររុស្ស៊ី នៅថ្ងៃអង្គារ ទី០៦ ខែកក្កដានេះ បានឱ្យដឹងថាយន្តហោះប្រភេទ An-26 មួយគ្រឿង ផ្ទុកមនុស្សសរុប ២៨នាក់ បានបាត់ដំណឹងនៅលើតំបន់ឧបទ្វីប កាមឆាតកា (Kamchatka) ស្ថិតនៅដែនដីចុងបូព៌ានៃប្រទេស។ មនុស្សសរុប ២៨នាក់ ក្នុងនោះ ២២នាក់ជាអ្នកដំណើរ និង…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩

នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូ ជាមួយគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល ១៨ខែកន្លងទៅនេះ កម្ពុជាបានរួមគ្នាប្រយុទ្ធប្រឆាំង និងគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានយ៉ាងល្អ…

លម្អិត៖ អាសូរណាស់! អគ្គិភ័យឆេះផ្ទះនៅសង្កាត់បឹងរាំង បណ្ដាលឲ្យមនុស្សស្លាប់ ៤នាក់ ដោយសារឆ្លងចរន្ដអគ្គិសនី

ភ្នំពេញៈ យោងយោងតាមផេក ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះលេខ៤៤-៤៦ ផ្លូវលេខ២០០ ក្រុម០២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសស្រាលម្នាក់ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិអស់យ៉ាងច្រើន។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន…

ករណីអគ្គិភ័យឆេះផ្ទះនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ ដោយសារឆ្លងចរន្ដអគ្គិសនី(Update)

(ភ្នំពេញ)៖ ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះលេខ៤៤-៤៦ ផ្លូវលេខ២០០ ក្រុម០២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសស្រាលម្នាក់ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិអស់យ៉ាងច្រើន។ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​…

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញសេចក្តីបំភ្លឺ ស្តីពីមតិរបស់លោកនាយកសារព័ត៌មានដើមអំពិល ជុំវិញការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍លើជនបរទេសខុសច្បាប់ និងការរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេ

  ភ្នំពេញ៖ ថ្មីៗនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលមតិរបស់លោកនាយកសារព័ត៌មានដើមអំពិល ជុំវិញការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍លើជនបរទេសខុសច្បាប់ និងការរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការបំភ្លឺដូចខាងក្រោម៖ ការគ្រប់គ្រងការតាំងទីលំនៅ និងការរៀបចំសណ្តាប់ធ្នាប់លំនៅដ្ឋាន គឺជាតួនាទីភារកិច្ចរបស់អាជ្ញាធរដែនដី ដែលមិនស្ថិតក្រោមតួនាទីភារកិច្ច របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឡើយ។ ភារកិច្ចស្នូលអគ្គនាយកដ្ឋាន មានតួនាទីភារកិច្ចធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការគ្រប់គ្រងជនបរទេស ក៏ដូចជាការអនុវត្តច្បាប់ចំពោះជនបរទេសដែលស្នាក់នៅ និងបម្រើការងារដោយខុសច្បាប់…