អាជ្ញាធររាជធានីភ្នំពេញ បានសន្យាថានឹងរៀបចំផែនការ ស្តីពីវិធានការគ្រប់គ្រងការរីករាលដាលជំងឺកូទីដ-១៩ នៅតាមបណ្តារោងចក្រ-សហគ្រាស

អាជ្ញាធររាជធានីភ្នំពេញ បានសន្យាថានឹងរៀបចំផែនការ ស្តីពីវិធានការគ្រប់គ្រងការរីករាលដាលជំងឺកូទីដ-១៩ នៅតាមបណ្តារោងចក្រ-សហគ្រាសក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីធានាឱ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់បុគ្គលិក កម្មករ -និយោជិត ព្រមទាំងនិរន្តរភាពផលិតកម្មរបស់រោងចក្រ-សហគ្រាស ។ ដើម្បីឱ្យផែនការ ស្តីពីវិធានការគ្រប់គ្រងការរីករាលដាលជំងឺកូទីដ-១៩ តាមបណ្តារោងចក្រ-សហគ្រាស នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញនេះ ទទួលបានសុក្រិតភាពក្នុងការអនុវត្ត ល្អប្រសើរ និងដើម្បីឱ្យគម្រោងផែនការនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ នារសៀលថ្ងៃ១កើត ខែបឋមសាឍ…

សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ ក្រោមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ ក្រោមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។ ក្នុងសារលិខិតផ្ញើជូនជនរួមជាតិ សម្តេចតេជោ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹង ចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃនេះតទៅ…

រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រី Cambodia Fresh Farm ស្ថិតនៅភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយដោយឯកឧត្តម ពុំ ស៊ីថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញបានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រី…

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់នាយករោងចក្រ សហគ្រាស ក្រុមហ៊ុន វិស័យឯកជនទាំងអស់ ដល់ការអនុញ្ញាតឱ្យកម្មករ-និយោជិត ឬបុគ្គលិក ទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

សេចក្ដីអំពាវនាវ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី ជាម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក្រុមហ៊ុន វិស័យឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ ផ្ដល់ការអនុញ្ញាតឱ្យកម្មករ-និយោជិត ឬបុគ្គលិកដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ សហគ្រាស ឬក្រុមហ៊ុនរបស់ខ្លួន ទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនពីរលើក តាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន។

នគរបាលខេត្តកណ្តាល សូមធ្វេីការស្រាយបំភ្លឺ ដែលបានចុះផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ មានខ្លឹមសារថា ៖ លោកប៉ូលិស អ៊ុន សំអាត ដែលអួតថា ១អាទិត្យធ្វើការតែមួយថ្ងៃទេ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មាន CPC NEWS ដែលបានចុះផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ មានខ្លឹមសារថា ៖ លោកប៉ូលិស អ៊ុន សំអាត ដែលអួតថា ១អាទិត្យធ្វើការតែមួយថ្ងៃទេ ត្រូវបាន លោកស្នងការនគរបាលខេត្តកណ្តាល ស្នើសុំគោលការណ៍ទៅក្រសួងមហាផ្ទៃ…

មេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភស្បៀងអាហារ ប្រេងឥន្ធន: និងថវិកា ដល់សាលាពលទាហានទី៤

(សៀមរាប)៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី បានឧបត្ថម្ភអង្ករ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធន: និង ថវិកាមួយចំនួនសម្រាប់ទ្រទ្រង់ការងារសាលា និងយោធាចារ្យ…

មេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភស្បៀងអាហារ ប្រេងឥន្ធន: និងថវិកា ដល់សាលាពលទាហានទី១

(ស្ទឹងត្រែង)៖ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី បានឧបត្ថម្ភអង្ករ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធន: និង ថវិកាមួយចំនួនសម្រាប់ទ្រទ្រង់ការងារសាលា និងយោធាចារ្យ…

សមត្ថកិច្ចឃាត់រថយន្តសាម៉ុយ១គ្រឿង ផ្ទុកមនុស្ស០៤នាក់ ចេញពីភ្នំពេញ ទៅកាន់ខេត្តរតនគិរី ដោយគ្មានលិខិតបញ្ជាបេសកកម្ម

រតនៈគីរីៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១ មានរថយន្តសាម៉ុយ០១គ្រឿង ផ្ទុកមនុស្សចំនួន០៤នាក់ ចេញពីភ្នំពេញ ទៅកាន់ខេត្តរតនគិរី ត្រូវបានសមត្ថកិច្ចប្រចាំការគោលដៅចំណុចស្ពានស្រែពក ឃាត់ដើម្បីធ្វើការត្រួតពិនិត្យ។ បន្ទាប់ពីស្រាវជ្រាវរកឃើញថា រថយន្តសាម៉ុយនេះមិនមានលិខិតបញ្ជាបេសកកម្មនោះទេ ហើយផ្ទុកមនុស្សចំនួន០៤នាក់ មានឈ្មោះដូចខាងក្រោម៖ ១- ឈ្មោះ បៀន ពក…

ទិន្នន័យនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចំណុះក្រសួងមហាផ្ទៃ សម្រេចបាន ៨៣%

ទិន្នន័យនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចំណុះក្រសួងមហាផ្ទៃ សម្រេចបាន ៨៣% គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ លទ្ធផលនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ បម្រើការងារនៅអគ្គស្នងការដ្ឋាននគរបាល អគ្គនាយកដ្ឋាន អង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សម្រេចបានសរុបចំនួន…

ប្រសិនបេី K01 នៅតែប្រព្រឹត្តកំហុសឆ្គងវិជ្ជាជីវៈជាអ្នកសាព័ត៌មាន ក្រសួងនឹងស្នើដល់អាជ្ញាធរ- មានសមត្ថកិច្ច ចុះដកហូតឧបករណ៍ និងសម្ភារៈផ្សព្វផ្សាយ និងចាត់វិធានការទៅតាម នីតិវិធីច្បាប់

  អ្នកនាំពាក្យក្រសួងព័ត៌មាន សូជម្រាបជូនសាធារណជនមេត្តាជ្រាបថា ដោយពិនិត្យឃើញថា បុគ្គលឈ្មោះ មឿន សុឡា ហៅ K01 នៅតែប្រព្រឹត្តកំហុសឆ្គងក្នុងការអនុវត្តវិជ្ជាជីវៈជាអ្នកសាព័ត៌មាន ដោយបានផ្សព្វផ្សាយនូវព័ត៌មានដែលមានលក្ខណៈញុះញង់ បង្កចលាចលក្នុងសង្គម ដែលប្រាសចាក ពីក្រមសីលធ៌មវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង កិច្ចសន្យាកែប្រែកំហុសឆ្គងដែលបានប្រព្រឹត្តខុសកន្លងមក ក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាប័ណ្ណ របស់បុគ្គលខាងលើជាអ្នកសាព័ត៌មានចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។  …