សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លេីកទឹកចិត្ត និងឧបត្ថម្ភដល់លោកអនុសេនីយ៍ឯក ភឿន ភិរៈ ដែលមានភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅធនាគារABA សាខាស្ពានអាកាសផ្សារដីហុយ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លេីកទឹកចិត្ត និងឧបត្ថម្ភដល់លោកអនុសេនីយ៍ឯក ភឿន ភិរៈ មន្ត្រីនគរបាលអង្គភាពតម្រួតបទបញ្ជា ដែលមានភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅធនាគារABA សាខាស្ពានអាកាសផ្សារដីហុយ។ នៅថ្ងៃសុក្រ ទី ៩ ខែមេសា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…

ក្រសួងសុខាភិបាល បង្ហាញយន្ដការស្នើសុំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តសម្រាប់ជនបរទេស នៅប្រទេសកម្ពុជា

  (ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានសេចក្ដីជូនដំណឹង បង្ហាញពីយន្ដការស្នើសុំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តសម្រាប់ជនបរទេស នៅប្រទេសកម្ពុជា។ ដើម្បីឲ្យកិច្ចដំណើរការរៀបចំចាក់វ៉ាក់សាំងជូនជនបរទេស ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកម្ពុជា ប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងទាន់ពេលវេលា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានរៀបចំយន្តការ ក្នុងការស្នើសុំចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត…

ទីបំផុត! នគរបាលដែលបាញ់ជនបែកថ្នាំកាន់កាំបិតដេញចាក់ នៅមុខធនាគារ ABA ដើម្បីការពារខ្លួន ត្រូវបានដោះលែងឲ្យមានសេរីភាពហើយ

(ភ្នំពេញ)៖ នៅទីបំផុត មន្ដ្រីនគរបាលដែលបាញ់ជនបែកថ្នាំកាន់កាំបិតដេញចាក់ខ្លួន នៅមុនធនាគារ ABA សាខាស្ពានអាកាសផ្សារដីហុយ ដើម្បីការពារខ្លួន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឱ្យឲ្យមានសេរីភាពវិញហើយ នៅល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ។ នេះបើតាម លោក គុជ គឹមឡុង អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន។ នគរបាលខាងលើនេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ…

អ្នកបម្រើការងារ នៅ​ភ្នំពេញ​ ទាំងស្ថាប័នរដ្ឋ និងឯកជន ត្រូវមានលិខិតបញ្ជាក់ពីអង្គភាព និងត្រូវពាក់កាតជាប់ខ្លួន​បន្ទាប់ពីចេញក្រោយម៉ោង៨យប់

ការចេញមកបញ្ជាក់បន្ថែមពីរបស់លោកអភិបាលសាលារាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីមានចម្ងល់ជាច្រើនរបស់មហាជន នៅលើបណ្ដាញសង្គម Facebook ពិសេសប្រជាពលរដ្ឋដែលបម្រើការងារនៅក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋមួយចំនួន ហើយចេញធ្វើការអាចយូរជាងម៉ោង៨យប់ តើពួកគាត់ត្រូវធ្វើបែបណាទើបអាចធ្វើដំណើរបាន ដោយមិនមានហាមឃាត់ ឬត្រូវផាកពិន័យ?។ អភិបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថា ក្នុងករណីក្រុមហ៊ុនមានបុគ្គលដែលត្រូវចេញពីធ្វើការយប់ ត្រូវសម្រួលការងាររដ្ឋបាល ជូនបុគ្គលិករបស់ខ្លួន ដោយត្រូវចេញលិខិតបញ្ជាក់អំពីពេលវេលាធ្វើការច្បាស់លាស់ នៅក្នុងលិខិតនោះ ហើយឲ្យបុគ្គលដាក់តាមខ្លួនពេលចេញពីធ្វើការ ព្រោះងាយស្រួលបង្ហាញសមត្ថកិច្ចនៅតាមគោលដៅ។ ក្នុងករណីក្រុមហ៊ុនមិនមានបុគ្គលចេញពីធ្វើយប់ទេ ប៉ុន្ដែសរសេរលិខិតដើម្បីកុហកសមត្ថកិច្ចនោះ…

គ្រូពេទ្យពីរនាក់ ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ បន្ទប់ពិគ្រោះព្យាបាលជំងឺ «សាន ភីរ៉ូ» មានជំងឺកូវីដ១៩

  គ្រូពេទ្យពីររូបបម្រើការងារនៅបន្ទប់ពិគ្រោះព្យាបាលជំងឺ «សាន ភីរ៉ូ» ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ត្រូវបានអះអាងថា កើតជំងឺកូវីដ១៩។ នេះបើយោងតាមការបញ្ជាក់ព័ត៌មានពីអាជ្ញាធរខណ្ឌឫស្សីកែវ។ គ្រូពេទ្យដែលមានអាយុ ២៨ឆ្នាំ និង២៤ឆ្នាំ ម្នាក់ជាបុរស និងម្នាក់ជានារី ត្រូវបានរកឃើញថាកើតជំងឺកូវីដ១៩ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបានចេញចូលរកសេវាព្យាបាលជំងឺនៅបន្ទប់ពិគ្រោះព្យាបាលជំងឺ…

រថយន្តដឹកកម្មករ ក្រឡាប់ធ្លាក់ផ្លូវ នៅក្រុងបាវិត រងរបួសជាច្រើននាក់

មានករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តមួយ បណ្ដាលឲ្យកម្មករ-កម្មការិនីជាច្រើននាក់បានរងរបួសធ្ងន់ស្រាលនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ។ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងនៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កម្មកររងគ្រោះសរុបមានចំនួន ៦០ នាក់ ក្នុងនោះប្រុស ១២ នាក់ និងរបួសធ្ងន់ ៧ នាក់។…

សហគមន៍២០កុម្ភៈ ឆ្លង​ដល់ខេត្តថ្មីមួយទៀត!​បន្ទាប់រីករាលដាលដល់ខេត្តមួយចំនួន

ក្រសួង​សុខាភិបាល បាន​ប្រកាស​ឱ្យដឹងនៅព្រឹកនេះ​ថា កម្ពុជា​រកឃើញ​ករណីវិជ្ជមាន​កូវីដ១៩ថ្មី​ចំនួន៦៤នាក់​ដែលពាក់ព័ន្ធនឹង​សហគមន៍២០កុម្ភៈ​ទាំងអស់។ ក្នុងចំណោមអ្នកជំងឺខាងលើ មាន ២៦នាក់​នៅរាជធានីភ្នំពេញ, ៣០នាក់​នៅខេត្ត​កណ្តាល, ៥នាក់​នៅខេត្ត​ព្រៃវែង, ២នាក់​នៅខេត្តព្រះសីហនុ និង​ម្នាក់​នៅខេត្តសៀមរាប។ សម្រាប់​ខេត្តសៀមរាប នេះ​គឺជាករណីវិជ្ជមានកូវីដ១៩ដំបូង​បំផុត​ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ តាំងពីដើមខែមីនានេះ ​ខេត្តស្វាយរៀង កោះកុង កំពង់ធំ ព្រៃវែង និង​កំពង់ចាម ក៏ទើបតែ​រកឃើញ​ករណីវិជ្ជមានកូវីដ១៩​ដំបូង​នៃព្រឹត្តិការណ៍​នេះ​ផងដែរ។ អ្នក​ឆ្លងនៅខេត្តសៀមរាប​…

Update៖ ករណីរំលោភសម្លាប់នារីបុគ្គលិកនៅកាស៊ីណូម្នាក់ នៅក្រុងប៉ោយប៉ែត ត្រូវសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបានហើយ

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានស្រាវជ្រាវចាប់ជនសង្ស័យ ដែលបានរំលោភរួចសម្លាប់នារីបម្រើការងារ នៅកាស៊ីណូម្នាក់ នៅប៉ោយប៉ែត បានហើយ ។ លោកវរសេនីយ៍ទោ សុខ ម៉េង អ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា…

នារីម្នាក់ ត្រូវរថយន្តកិនស្លាប់យ៉ាងរន្ធត់ នៅលើកំណាត់ផ្លូវប៉េតុង បូរីពិភពថ្មីកំបូល៣ថ្មី

កណ្ដាលៈ កាលពីវេលាម៉ោង ៧ និង១០នាទីយប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ លើកំណាត់ផ្លូវប៉េតុង បូរីពិភពថ្មីកំបូល៣ថ្មី ស្ថិតក្នុងភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនឹងម៉ូតូ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់។ ជនរងគ្រោះឈ្មោះ អ៊ូកម៉ារី ភេទស្រី អាយុ ២៣ឆ្នាំ…

បុរស២នាក់ ផឹកស្រាបៀរនៅកោះពេជ្រអស់១ថូ ជិះម៉ូតូឌុបគ្នា ត្រឡប់ទៅផ្ទះ បុកខឿនពុះចែកទ្រូងផ្លូវស្លាប់ម្នាក់

ភ្នំពេញៈ នៅយប់ថ្ងៃ១៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០១ និង ០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បុរស២នាក់ បន្ទាប់ពីផឹកស្រាបៀរអស់មួយថូ រួចជិះម៉ូតូមួយគ្រឿងឌុបគ្នាចេញពីកោះពេជ្រយ៉ាងលឿន ធ្វើដំណើរត្រឡប់ទៅផ្ទះ លុះមកដល់ពាក់កណ្តាលផ្លូវ ត្រង់ចំណុចផ្លូវកោង មិនបន្ថយល្បឿន ជ្រុលបុកទ្រូងផ្លូវ បណ្តាលឲ្យដួលស្លាប់ម្នាក់ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ…