ឥណ្ឌា៖ មនុស្ស ១៦នាក់បានស្លាប់ និង២នាក់ទៀតរងរបួស ដោយសារទឹកជំនន់ភ្លាមៗ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង

មនុស្ស ១៦នាក់បានស្លាប់ និង២នាក់ទៀតរងរបួស ដោយសារទឹកជំនន់ភ្លាមៗ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅរដ្ឋ Himachal Pradesh ភាគ ខាងជើងប្រទេសឥណ្ឌា។ ជំនន់ទឹកភ្លៀងបានហូរចូលស្រុកចំនួនបីនៅរដ្ឋ Himachal Pradesh ។ របាយការណ៍ មកពីតំបន់ជាច្រើនរបស់រដ្ឋបាននិយាយថាទឹកជំនន់ទឹកភ្លៀង ភ្លាមៗបណ្តាលឱ្យខូចខាតផ្លូវជាច្រើនកន្លែង។ យោងតាមមន្រ្តីបានអោយដឹងថា ទឹកជំនន់ភ្លាមៗ និងការបាក់ដីបានក្លាយជារឿងធម្មតាដែលកើតឡើងនៅរដ្ឋនេះ…

ជប៉ុន៖ ព្យុះទីហ្វុង Nepartak បាន ឆ្ពោះទៅភាគខាងជើង ធ្វើឲ្យមានការបាក់ដី មកលើតំបន់ឆ្នេរសមុទ្រ ប៉ាស៊ីហ្វិក ភាគឥសាន នៃខេត្ត Miyagi

ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ព្យុះទីហ្វុង Nepartak បានធ្វើដំណើរ ឆ្ពោះទៅភាគខាងជើងហើយបានធ្វើឲ្យមានការបាក់ដី មកលើតំបន់ឆ្នេរសមុទ្រ ប៉ាស៊ីហ្វិក ភាគឥសាន នៃខេត្ត Miyagi នៅព្រឹកថ្ងៃពុធនេះ។ ព្យុះទីហ្វុងទី៨ នៃរដូវកាលបានទៅដល់តំបន់ Ishinomaki ភ្លាមៗ ដែលនាំមកនូវខ្យល់ បក់ខ្លាំង និងរលកខ្ពស់ ប៉ុន្តែត្រូវបានព្យាករថានឹងចុះខ្សោយ នៅពេលវាឆ្លងកាត់តំបន់…

ព្យុះភ្លៀងមូសុងផ្ដាច់ជីវិតមនុស្សកើនដល់ ១៥៩នាក់, បាត់ខ្លួនរាប់សិបនាក់ នៅឥណ្ឌា

  (ម៉ុមបៃ)៖ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី បង្កឡើងដោយព្យុះភ្លៀងរដូវមូសុង នៅប្រទេសឥណ្ឌាបានកើនឡើងដល់ ១៥៩នាក់ហើយ ខណៈក្រុមអ្នកជួយសង្រ្គោះបន្តដុតដៃដុតជើងស្វែងរកមនុស្សរាប់សិបនាក់ទៀត ដែលកំពុងបាត់ខ្លួននៅឡើយ។ តំបន់ជាប់ឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសឥណ្ឌា ត្រូវបានជន់លិចដោយសារតែភ្លៀងធ្លាក់ខ្លាំងលើសកម្រិត ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ហើយ អាជ្ញាធរឧតុនិយមឥណ្ឌា ក៏បានព្រមានដែរថាភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត នឹងកើតឡើងក្នុងរយៈពេល ២-៣ថ្ងៃខាងមុខ។ បើតាមអាជ្ញាធរឥណ្ឌា គ្រាន់តែនៅក្នុងរដ្ឋ Maharashtra…

គ្រោះ​ទឹក​ជំនន់​ទឹក​ភ្លៀង​នៅភាគ​កណ្តាល​​ប្រទេស​ចិន មានចំនួន​ជន​រង​គ្រោះ​ស្លាប់​កើន​ឡើង ខណ: ឥណ្ឌា​​ មានអ្នក​ស្លាប់​ និងបាត់ខ្លួនកាន់តែច្រើន

ទឹកភ្លៀង​បាន​ធ្លាក់​ឥត​ឈប់ ក្នុង​រយៈ​ពេល​តែ​២៤​ម៉ោង​ ​កម្ពស់​ទឹក​ភ្លៀង​បាន​ឡើង​ដល់​២០០មីល្លីម៉ែត្រ នៅ​តំបន់​ឆ្នេរ​ខាង​លិច និង​កន្លែង​ខ្លះ​ដល់​៩៥៤មីល្លឺម៉ែត្រ។ ទឹក​ទន្លេ​Vashishti​ នៃ​តំបន់​​ប៊ុមបេ បាន​ជន់​ជោរ​ ក្លាយ​ជា​ទឹក​ជំនន់​លិច តំបន់​ជុំ​វិញ​ និង​បង្ក​ឱ្យ​មាន​កា​រហូរ​បាក់​ដី​ យ៉ាង​ហោច​បី​កន្លែង។ ពលរដ្ឋ​រាប់​សិប​នាក់​ត្រូវ​ជាប់​កុន និង​យ៉ាងហោច​៣៦នាក់​បាន​ស្លាប់​ ព្រមទាំង​ជា​ច្រើន​សិប​នាក់​ទៀត​បាត់​ខ្លួន​ នៅ​ថ្ងៃ​សុក្រ​ទី​២៣​កក្កដា២០២១នេះ។ នៅ​កន្លែង​ខ្លះ​ត្រូវ​ជន់​លិច​ដល់​​កម្ពស់​បី​ម៉ែត្រ​កន្លះ។នេះ​បើ​តាម​ការ​ប្រកាស​របស់​ប្រមុខ​ដឹកនាំ​រដ្ឋ​មហារាស្ត្រា Maharashtra ដោយ​បញ្ជាក់​ថា ​ទំនប់​…

គ្រោះទឹកជំនន់ និងបំណាក់ដី ផ្ដាច់ជីវិតមនុស្ស ១៨នាក់ នៅប្រទេសឥណ្ឌា

  (ម៉ុមបៃ)៖ មនុស្សយ៉ាងហោច ១៨នាក់បានស្លាប់នៅក្នុងទឹកជំនន់់ និងរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅឯរដ្ឋ Maharashtra ស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌា។ នេះបើតាមអាជ្ញាធរឥណ្ឌា។ អាជ្ញាធរឥណ្ឌាបានឱ្យដឹងនៅថ្ងៃសុក្រ ទី២៣ ខែកក្កដានេះថាទឹកទន្លេជាច្រើននៅក្នុងរដ្ឋ Maharashtra បានជន់លិចជាទឹកជំនន់ បន្ទាប់ពីអាជ្ញាធរសម្រេចចិត្ត បើកទំនប់ទឹកមួយចំនួន ខណៈកម្រិតទឹកភ្លៀងនៅឯតំបន់ឆ្នេរភាគខាងលិចនៃប្រទេសឡើងដល់ទៅច្រើនជាង ២០០មីលីម៉ែត្រ ក្នុងរយៈពេលត្រឹម២៤ម៉ោង រីឯតំបន់ខ្លះកម្រិតទឹកភ្លៀងឡើងដល់…

ឥណ្ឌា៖ មនុស្សចំនួន ២៣ នាក់បានស្លាប់បន្ទាប់ពីបាក់ដីដែលបង្កឡើងដោយភ្លៀង

អន្តរជាតិ៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មានមនុស្សចំនួន ២៣ នាក់បានស្លាប់បន្ទាប់ពីផ្ទះជាច្រើនត្រូវបានបាក់រលំនិងការ បាក់ដីដែលបង្កឡើងដោយភ្លៀងមូសុងនៅក្នុងរដ្ឋធានី Mumbai របស់ប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ។ កម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ (NDRF) បាននិយាយថា ដើមឈើមួយដើមបានដួលរលំនៅជាយក្រុង Chembur ភាគខាងកើតនៅព្រឹកថ្ងៃអាទិត្យដោយបានសង្កត់ប្រជាជននៅក្បែរនោះ។ គេបានរកឃើញសាកសពចំនួនដប់ប្រាំពីរនាក់(17)ពីគំនរបាក់បែក។ លោក Firoz…

គ្រោះរអិលបាក់ដីផ្ដាច់ជីវិតមនុស្សកើនដល់ ១៥នាក់ នៅប្រទេសជប៉ុន

  (តូក្យូ)៖ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះរអិលបាក់ដីនៅទីក្រុង Atami ប្រទេសជប៉ុនបានកើនដល់១៥នាក់ហើយ និងជាច្រើននាក់ផ្សេងទៀតបន្តបាត់ខ្លួននៅឡើយ។ អ្នកនាំពាក្យអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជប៉ុន បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថាមនុស្ស២នាក់បន្ថែមទៀតត្រូវបានទទួលស្គាល់ថាបានស្លាប់ នៅចុងសប្ដាហ៍នេះដែលធ្វើឱ្យអ្នកស្លាប់សរុបកើនដល់១៥នាក់ ខណៈ១៤នាក់បានបាត់ខ្លួន។ ចំណែកឯផ្ទះជាច្រើនខ្នងក៏ត្រូវបានបំផ្លិចបំផ្លាញដោយសារ គ្រោះរអិលបាក់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនេះដែរ។ បើតាមអ្នកនាំពាក្យដដែល ប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកអ្នកបាត់ខ្លួនកំពុងបន្តធ្វើឡើងនៅឡើយ ដោយមានការចូលរួមពីប៉ូលិស ក្រុមអ្នកពន្លត់អគ្គិភ័យ…

ភ្លៀងធ្លាក់ខ្លាំងវាយប្រហារជប៉ុនសាជាថ្មី, មនុស្សជាង ១២០,០០០នាក់ ត្រូវបង្គាប់ឱ្យជម្លៀសខ្លួន

  (តូក្យូ)៖ អាជ្ញាធរជប៉ុន នៅថ្ងៃសៅរ៍នេះបានបង្គាប់ឱ្យប្រជាជនច្រើនជាង ១២០,០០០នាក់ ដែលរស់នៅក្នុងតំបន់មួយចំនួននៃបណ្ដាខេត្តភាគខាងត្បូង ជម្លៀសខ្លួន ទៅរកទីទួលមានសុវត្ថិភាពរៀបចំដោយរដ្ឋ ដោយសារតែបារម្ភពីភ្លៀងធ្លាក់ខ្លាំង។ បើតាមទូរទស្សន៍ជប៉ុន NHK អាជ្ញាធរឧតុនិយមបានប្រកាសអាសន្នពីភ្លៀងធ្លាក់ខ្លាំងកម្រិតខ្ពស់នៅក្នុងខេត្តចំនួនស្ថិតនៅលើកោះ Kyushu ហើយ តាមរយៈការប្រកាសអាសន្ននេះ អាជ្ញាធរនៅក្នុងតំបន់ត្រូវបង្គាប់ឱ្យប្រជាជនជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព។ កាលពីសប្ដាហ៍មុន ភ្លៀងធ្លាក់ខ្លាំងក៏បានវាយប្រហារ និងបង្កឱ្យមានទឹកជំនន់ ព្រមទាំងគ្រោះរអិលបាក់ដីនៅក្នុងទីក្រុង…

ជប៉ុន៖ មនុស្ស ៣នាក់ស្លាប់, ១១៣នាក់បាត់ខ្លួន ក្រោយភ្លៀងធ្លាក់ខ្លាំងបង្កគ្រោះរអិលបាក់ដី

  (តូក្យូ)៖ មនុស្សយ៉ាងហោច ៣នាក់បានស្លាប់ និងច្រើនជាង១០០នាក់បាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំងបានបង្កជាគ្រោះរអិលបាក់ដីជាច្រើនកន្លែង នៅឯទីក្រុង Atami ភាគកណ្ដាលប្រទេសជប៉ុន កាលពីចុងសប្ដាហ៍កន្លងទៅ។ មនុស្សម្នាក់ទៀតត្រូវបានគេទទួលស្គាល់ថាបានស្លាប់ដែលនេះបានធ្វើឱ្យចំនួនអ្នកស្លាប់ កើនដល់៣នាក់ ខណៈមនុស្ស ១១៣នាក់ផ្សេងទៀតនៅបន្ត បាត់ខ្លួននៅឡើយ នៅក្នុងទីក្រុង Atami ស្ថិតចម្ងាយ៩០គីឡូម៉ែត្រពីនិរតីទីក្រុងតូក្យូ។ ភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់, គ្រោះរអិលបាក់ដី…

ជប៉ុន៖ ភ្លៀង​ធ្លាក់​ជោគជាំ​រយៈពេល២ថ្ងៃ បណ្តាលអោយមនុស្ស ២នាក់បានស្លាប់ និង២០​នាក់ផ្សេង​ទៀត​កំពុង​បាត់ខ្លួន

រូបភាព​នានាពីទូរទស្សន៍​បានបង្ហាញពី​ដីភក់​លាយឡំ​ជាមួយទឹកភ្លៀង​ជាច្រើន​កំពុង​ហូរ​ក្នុងកម្លាំងដ៏​ខ្លាំង​ដោយ​បាន​នាំយក​ទៅជាមួយផងដែរនូវ​ផ្ទះសម្បែង​ជាច្រើន​នៅទីប្រជុំជនមួយ​ឯទីក្រុង​ អាតាមី​ (Atami) ភាគនិរតីនៃ​ទីក្រុងតូក្យូ​។ គ្រោះធម្មជាតិដ៏សាហាវនេះ​បាន​បង្ខំឲ្យអ្នកស្រុក​អាតាមី​ រត់ភៀសខ្លួន​ ព្រោះក្រៅតែពី​បាន​ហូរនាំ​ទៅមិនថា​ផ្ទះសម្បែង​ឬ​រថយន្ត​ ដីភក់​ ក៏​បានហូរ​កប់​អស់​ផ្នែកខ្លះ​នៃផ្លូវទៀតផង​។ អ្នក​គ្រប់គ្រង​ព្រះវិហារមួយកន្លែងដែល​ស្ថិតនៅក្បែរ​ទីតាំង​មាន​គ្រោះមហន្តរាយធម្មជាតិ​ បាននិយាយ​ប្រាប់​ទូរទស្សន៍​ជប៉ុន​ NHK ថា​គាត់​បាន​ឮសំឡេង​ដ៏គួរឲ្យរន្ធត់​ និង​បាន​ឃើញហេតុការណ៍​រអិលបាក់ដីភក់​ហូរ​ចុះ​មកក្រោយ​ ខណៈ​ក្រុម​អ្នកជួយសង្គ្រោះ​ កំពុង​ជំរុញ​និងទទូច​ឲ្យ​ប្រជាជន​ភៀសខ្លួនចេញ។ ក្រោយឃើញ​ហេតុការណ៍នេះភ្លាម​ គាត់បានរត់ចេញទៅរកទីខ្ពស់​ដែល​មានសុវត្ថិភាព​។ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក យ៉ូស្ហ៊ីហ៊ីដេ​…