ផុតកំណត់ថ្ងៃចរចាផ្ទេរចេញពេលនេះក្លឹបBarcelona កំពុងពិចារណាលប់ចោលកុងត្រាជាមួយនឹង Dembele

បរទេស៖ យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Ousmane Dembele ក្រោយព្យាយាមស្វែងរកក្លឹបមិនបាននៅក្នុងពេលកំណត់នៃការដោះដូរខែមករានេះទៅហើយនោះទំនងជានឹងនៅសល់ជម្រើសមួយទៀតជាមួយនឹង Barcelona។ ជម្រើសតែមួយគត់នោះគឺក្លឹប Barcelona បានទំនងជាសម្រេចទៅហើយគឺការកាត់ផ្តាច់កុងត្រាដែលនៅសេសសល់ទាំងអស់ជាមួយនឹងកីឡាករចោលតែម្តងដោយសុខចិត្តខាតបង់ប្រាក់ជំងឺចិត្តមួយចំនួនទៅឲ្យកីឡាករជាជាងការបង់ប្រាក់កម្រៃប្រចាំសប្តាហ៍ដ៏ច្រើន។ កន្លងមកមុនបញ្ចប់ខែមករាកីឡាករបារាំងរូបនេះធ្លាប់មានលេចឬថាបានទាក់ទងជាមួយនឹងក្លឹបតោខៀវ Chelsea និងក្លឹបមួយចំនួនទៀតដែរប៉ុន្តែមិនបានសម្រេចចិត្តឡើយរហូតដល់ព្រឹកថ្ងៃអង្គារនេះហើយជឿជាក់ថា Barcelona នឹងកាត់ផ្តាច់កុងត្រាដែលនៅសល់ចោលសង្ឃឹមថានឹងអាចបង្វែរប្រាក់ចំណាយទៅលើកីឡាករចំណូលថ្មីជំនួសវិញ៕

Gurimaraes ផ្ទេរចូលរួមជាមួយនឹង Newcastle ក្នុងនាមជាកីឡាករថ្លៃបំផុតទី២ ក្នុងប្រវត្តិសាស្ត្រក្លឹប

បរទេស៖ ទីបំផុតក្លឹបអ្នកមានថ្មីរបស់អង់គ្លេស New Castle បានប្រកាសជាផ្លូវការហើយថាអាចនាំយកកីឡាករខ្សែបម្រើ Bruno Guimaraes ពីក្លឹបបារាំងLyon ក្នុងតម្លៃខ្លួនប្រមាណជា៣៣លានផោននិងក្លាយទៅជាកីឡាករចំណូលថ្មីចុងក្រោយរបស់ក្លឹបដើម្បីចូលរួមជាមួយនឹងគ្រូបង្វឹកលោក Eddie Howe។ កីឡាករខ្សែបម្រើរូបនេះធ្លាប់ជាកីឡាករម្ចាស់ពានរង្វាន់មេដាយមាសនៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកកាលពីឆ្នាំទៅរបស់ប្រទេសប្រេស៊ីលបានធ្វើដំណើរមកដល់ក្លឹប Newcastle ក្នុងរដូវកាលដោះដូរកីឡាករក្នុងខែមករានេះនិងក្នុងនាមជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។ កីឡាករវ័យ២៤ឆ្នាំរូបនេះបានក្លាយទៅជាផ្នែកមួយនៃមហិច្ឆិតាដ៏ខ្លាំងរបស់ម្ចាស់ក្លឹបថ្មីជាកំពូលសេដ្ឋីអារ៉ាប់ដែលបានចំណាយលុយរាប់រយលានទិញយក Newcaastle កាលពីឆ្នាំទៅនិងកំពុងត្រៀមកញ្ចប់លុយរាប់រយលានដុល្លារទៀតដើម្បីអាចទិញកីឡាករថ្មីៗបន្ថែមទៀតនាពេលខាងមុខ៕

បើ Dembele ពិតជាចាកចេញ! នោះ Aubameyang នោះនឹងអាចចូលរួមជាមួយនឹង Barca

បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេជឿជាក់ថាបានត្រៀមខ្លួនរួចទៅហើយដើម្បីអនុញ្ញាតិឲ្យកីឡាករខ្សែប្រយុទ្ធ Aubameyang ក្នុងការចាកចេញដើម្បីចូលរួមលេងក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងក្លឹប Barcelona ។ ទោះបីជាយ៉ាងណាក្តីគេដឹងដែរថាកិច្ចព្រមព្រៀងខ្ចីជើងនេះនឹងអាចកើតឡើងប្រសិនបើក្នុងករណីណាដែលកីឡាករខ្សែប្រយុទ្ធបារាំង Ousmane Dembele នឹងអាចផ្ទេរចាកចេញពី Camp Nouទៅកាន់ក្លឹបណាមួយជាមុនសិន។ កីឡាករវ័យ៣២ឆ្នាំសញ្ជាតិហ្គាបុងរូបនេះមកដល់ពេលនេះកំពុងជាប់គាំងទាំងទំរង់លេងនិងការប្រកួតដោយសារតែមិនអាចបង្ហាញខ្លួនក្នុងការប្រកួតជាធម្មតាវិញនៅឡើយហើយកំពុងស្វែងរកទ្រនំថ្មីដើម្បី អាចត្រឡប់ចូលរួមការប្រកួតជាញឺកញាប់ឡើងវិញ៕

ភ្ញាក់ផ្អើល! រាជិនីក្រមា មាន សូនីតា ដើរបង្ហាញម៉ូដលើឆាកអន្តរជាតិ

មហាជនអ្នកគាំទ្ររាជិនីក្រមា មាន សូនីតា បានជ្រាបមកហើយ តាំងពីចុងឆ្នាំ ២០២១ រហូតមកដល់ពាក់កណ្តាលខែមករា ឆ្នាំ ២០២២ នេះ តារាស្រីរូបនេះ នៅមិនទាន់វិលត្រឡប់មកប្រទេសកម្ពុជាវិញឡើយ ក្រោយពីបានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសបារាំងក្នុងឱកាសឆ្លងឆ្នាំសកលកន្លងទៅ ដោយនាងកំពុងតែចាយជីវិតហ៊ឺហាសម្ញែងភាពស៊ីវីល័យតាមរយៈរូបភាព និង វីដេអូជាច្រើនក្នុងការធ្វើដំណើរកម្សាន្តទៅកាន់តំបន់មួយចំនួនទៀតផង។ លើសពីនោះ អ្វីដែលកំពុងតែធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍លើតារាស្រីវ័យកៀក ៣២ ឆ្នាំ…

លោក ចូ បៃដិន ប្រាប់លោក ហ្សេឡិស្គី ថារុស្ស៊ីអាចនឹងប្រើកម្លាំងយោធាលើអ៊ុយក្រែន នៅខែកុម្ភៈខាងមុខ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេឡិនស្គី (Volodymyr Zelensky) បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះស្ដីពីស្ថានការណ៍តានតឹងបច្ចុប្បន្ន ឯតំបន់ព្រំដែនអ៊ុយក្រែនជាមួយព្រមានផងដែរថារុស្ស៊ីអាចនឹង បើកការវាយប្រហារលើអ៊ុយក្រែន នៅក្នុងខែកុម្ភៈខាងមុខ។ យ៉ាងណាក៏ដោយ បើតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយសេតវិមាន, លោក ចូ…

Minamino ទទួលបានសំណើរពីក្លឹបចំនួន២ តែត្រូវបាន Jurgen Klopp ទាត់ចោលទាំងអស់

បរទេស៖ The Mirror នៅថ្ងៃនេះបានចេញផ្សាយថាកីឡាករអន្តរជាតិជប៉ុន Takumi Minamino មកដល់ពេលនេះអាចបង្ហាញខ្លួនបានតែ៦ដងប៉ុណ្ណោះសម្រាប់ក្រុមលោក Jurgen Klopp ហើយក្នុងនោះ៤ប្រកួតស្ថិតនៅពានរង្វាន់ Carabao Cup។ ប្រភពដដែលបានឲ្យដឹងដែរថានេះជាមូលហេតុដែលធ្វើឲ្យ Minamino កំពុងក្លាយជាគោលដៅរបស់ក្លឹបមួយចំនួនហើយដែលជាក់ស្តែង Liverpool គឺបានទាត់ចោលនូវសំណើរសុំចរចាចំនួន២រួចមកហើយដែលមួយក្លឹបនៅលីគបារាំងនិងមួយទៀតក្លឹបរបស់អង់គ្លេស។ គួរឲ្យដឹងដែរថាតំណែងរបស់ Minamino ជាមួយនឹង…

ឃាត់ខ្លួនបុរសម្នាក់ក្នុងករណីហិង្សា បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ

បាត់ដំបងៈ កាលពីថ្ងៃពុធ ៩រោចខែ បុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤និង៣០នាទី នៅចំណុចភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាមយោបល់ ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន…

តើបុរសខ្លាំងពូទីន ចង់បានអ្វី ពីភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន?

ស្ថានការណ៍តានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ី បាន និងកំពុងបង្កឲ្យមានការព្រួយបារម្ភថាសង្រ្គាមនឹងផ្ទុះឡើង? សហរដ្ឋអាមេរិក ជឿថា លោក ពូទីនមានផែនការវាយអ៊ុយក្រែនចាប់ពេលនេះតទៅ ឬនៅ ពាក់កណ្ដាលខែកុម្ភៈ ជាខែដែលទីក្រុងប៉េកាំងរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។ កាលពីឆ្នាំ២០០៨ រុស្ស៊ីក៏បានលើកទ័ពវាយចូលហ្ស៊កហ្ស៊ី នៅចំពេលដែលចិនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា អូឡាំពិកនេះដែរ។ សំណួរដែលគេកំពុងចោទសួរថាតើសង្រ្គាមនឹងផ្ទុះឡើងដែរឬទេ? តើ Nato នឹងចាត់វិធានការបែបណា? យើងអាចសាកល្បងយល់ជាមុនថាតើហេតុអ្វីបានជាភាពតានតឹងផ្ទុះឡើង…

ក្លឹបបារាំង Lyon ព្រមព្រៀងជាមួយនឹង Newcastle ទទួលយកសំណើរ ៣៣លានផោន

បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបសេដ្ឋីថ្មីអង់គ្លេស Newcastle បានធ្វើការចំណាយសាជាថ្មីប្រមាណជា៣៣,៥លានផោនក្នុងការសុំទិញយកកីឡាករខ្សែបម្រើម្នាក់របស់ក្លឹប Lyon។ ប្រភពដដែលបានឲ្យដឹងដែរថាមកដល់ពេលនេះ Lyon គឺបានប្រកាសទទួលយកសំណើរនេះហើយដើម្បីអាចឲ្យកីឡាករ Bruno Guimaraes ក្នុងការចាកចេញពីបារាំងទៅកាន់ទឹកដីអង់គ្លេសទោះបីជាកន្លងមកមានការតាមចែចង់ដោយក្លឹបកាំភ្លើងធំ Arsenal ផងដែរ។ គ្រូបង្វឹកថ្មីលោក Eddie Howe ធ្លាប់បានបញ្ជាក់ហើយថាកីឡាករចំណូលថ្មីៗនឹងបន្តបន្ទាប់ធ្វើដំណើរមកចូលរួម Newcastle…

ជាផ្លូវការ! ប្អូនស្រីបង្កើតរបស់កញ្ញា រ៉េត សារីតា នឹងដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២

(ភ្នំពេញ)៖ ទំនងជាចង់បន្តតំណែង បវរកញ្ញាចក្រវាលពីបងស្រី ពេលនេះប្អូនស្រីរបស់ រ៉េត សារីតា ត្រូវបានបង្ហើបមកថា បានដាក់ពាក្យរួចរាល់សម្រាប់ការប្រឡងប្រជែងសម្រស់ និងសមត្ថភាព កម្មវិធីបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២។ ជាក់ស្តែងផេក Miss New Generation បានបង្ហោះសារថា «ជាផ្លូវការ ប្អូនស្រីបង្កើតរបស់កញ្ញា រ៉េត សារីតា…