ព្រះខ័នរាជស្វាយរៀង ណាត់ បឹងកេត ប្រកួតមិត្តភាព រសៀលនេះ

នៅវេលាម៉ោង ២រសៀល ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៧ នេះ ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួតជាមួយ បឹងកេត ក្នុងជំនួបមិត្តភាពកម្តៅសាច់ដុំ ធ្វើឡើងនៅលើទីលានបាល់ទាត់នៃវិទ្យាល័យបឹងកេងកង។ ដោយសារតែលីគកំពូលកម្ពុជានឹងត្រូវសម្រាក ១សប្តាហ៍ ដូចនេះក៏មានការប្រកួតមិត្តភាពដើម្បីកម្តៅសាច់ដុំកីឡាករ ក្នុងជំនួបនេះអ្នកគាំទ្រអាចចូលរួមទស្សនាដោយសេរីផងដែរ៕

ក្លិបបឹងកេត យល់ព្រមនាំយក Gbenga មកវិញនៅហើយ

ក្លិបបឹងកេត​​ បាន​សម្រេច​នាំយក​ខ្សែ​បម្រើ​ប្រយុទ្ធ​ Ajayi Gbenga Samuel មក​វិញ​ហើយ ​ដើម្បី​ត្រៀម​ខ្លួនក្នុងកាប្រកួតពានរង្វាន់ផ្សេងៗ ជាពិសេសលីគកំពូលកម្ពុជា នៅជើងទី២ នេះ​បើ​តាម​ហ្វេសប៊ុកផ្លូវ​ការរបស់ក្លិបបានបង្ហោះព្រឹកមិញនេះ​។ ​កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា​ រូប​នេះ ធ្លាប់បានចូលរួចជាមួយ បឹងកេត ២រដូវកាល ហើយបន្ទាប់ពីបាន​ផ្លាស់​ទៅ​​កាន់ក្លិប ​អាស៊ី​អឺរ៉ុប យូណាយធីត ​នៅ​ដើម​រដូវ​កាល​នេះ ​ពេលនេះបាន​ត្រឡប់​មក​​បឹង​កេត​វិញ​ដើម្បីជួយ​ក្រុម​​​​​​​​​​​ត្រៀម​ប្រជែង​​​តំណែង​ជើង​ឯក​លីគ​កំពូល​កម្ពុជា​​ក៏​ដូច​ជា​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​អន្ដរជាតិ​សំខាន់​ផ្សេង​ទៀត​ផង​ដែរ។​ ការចូលរួមជាមួយ…

ទស្សនាការជួយសង្គ្រោះបាល់របស់អ្នកចាំទី ស៊ូ យ៉ាទី

អ្នកចាំទីក្រុម បឹងកេត​ កីឡាករ ស៊ូ យ៉ាទី តែងតែជួយសង្គ្រោះបាល់បានជារឿយៗ ឲ្យក្រុម ក៏ដូចជាជម្រើសជាតិនាពេលកន្លងមក ហើយបានជួយបឹងកេត លើពាននៅរដូវកាលមុនផងដែរ៕ អតីតអ្នកចំាទីរូបនេះ ទើបតែបាត់បង់ឳកាសជាមួយជម្រើសជាតិនៅរដូវកាលនេះទេ ដោយសារតែលោក Lee Tae-Hoon លាលែងពីតំណែង ហើយជំនួសវិញដោយគ្រូបង្វឹកថ្មីសញ្ជាតិប្រេសុីល បច្ចុប្បន្ន ស៊ូ យ៉ាទី…

មុននេះ អគ្គស្នងការដ្ឋាននគរបាលជាតិ យកឈ្នះ បឹងកេត ២ទល់១

នៅម៉ោង ៣រសៀល ថ្ងៃអាទិត្យ ទី ១៤ ខែ ឧសភា ឆ្នាំ ២០១៧ មុននេះ ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ បានយកឈ្នះ ក្លិបបាល់ទាត់បឹងកេតអេហ្វសុី ដោយលទ្ធផល ២ទល់១ ក្នុងជំនួបសប្តាហ៍ទី ១១ នៃលីគកំពូលកម្ពុជា រដូវកាល ២០១៧ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ…

បឹងកេត និង ណាហ្គាវើល ចាប់ឆ្នោតរួចហើយក្នុងការប្រកួតពានរង្វាន់ RHB Singapore Cup 2017

បន្ទាប់ពីសហពន្ធ័បាល់ទាត់សឹង្ហបុរីធ្វើការអញ្ជើញក្រុមបាល់ទាត់លីគកម្ពុជាចំនួន ២ក្រុម ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍នៃពានរង្វាន់ RHB Singapore Cup 2017 ដែលគ្រោងនឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២១០៧ នៅប្រទេសសឹង្ហបុរី មានក្រុម បឹងកេត និង ណាហ្គាវើល។ ការចាប់ឆ្នោតនៃពានរង្វាន់ RHB…

បឹងកេត បន្តយកឈ្នះ ស៊ីម៉ាក ២ទល់១

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ក្នុងសប្ដាហ៍ទី១០ ដោយក្លឹប បឹងកេត បន្តយកឈ្នះលើ ក្លឹបមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ ដោយលទ្ធផល ២ទល់១ កាលពីថ្ងៃទី ៧ ម្សិលមិញនេះ នៅកីឡដ្ឋានស្តារចាស់ ដែលជាទឹកដីរបស់ក្រុម ស៊ីម៉ាក់។ ក្រុមបឹងកេត បាននាំមុខ២គ្រាប់មុន ដោយកីឡាករ ESOH…

សុីម៉ាក់ មិនធ្លាប់ឈ្នះ បឹងកេត ទេក្នុងការប្រកួតកន្លងមក ចុះល្ងាចនេះ

នៅថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០១៧ ក្លិបមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ​ដែលហៅកាត់ថា​ សុីម៉ាក់ នឹងត្រូវធ្វើការប្រកួតជាមួយក្លិប បឹងកេត នាវេលាម៉ោង ៦ល្ងាច នៅកីឡដ្ឋានស្តាតចាស់ ក្នុងការប្រកួតសប្ដាហ៍ទី ១០ នៃពានរង្វាន់លីគកំពូលកម្ពុជា​ រដូវកាល ២០១៧។ ប្រវត្តិជួបគ្នា ៤…

ជំនួបធំប្រចាំសប្តាហ៍ទី១០នេះ ក្រសួងការពារជាតិ ជួបជាមួយ ភ្នំពេញក្រោន

ការប្រកួត ជម្រើសជើងឯកជាតិ ឆ្នាំ២០១៧ (Metfone Cambodia League 2017) សប្តាហ៍ទី ១០ នឹងមានការប្រកួតដ៏ធំមួយរវាងក្រុមខ្លាំងនៅក្នុងលីគ ក្រសួងការពារជាតិ (ទ័ព) បើកទ្វារកីឡរដ្ឋានស្តាតចាស់ ទទួលក្រុមភ្ញៀវ ភ្នំពេញក្រោន នៅវេលាម៉ោង ៦ល្ងាច ថ្ងៃសៅរ៍ ស្អែកនេះ។ កាលពីសប្តាហ៍មុន…

បឹងកេត ប្រកួតបញ្ចប់វគ្គជម្រុះពូល F ប៉ះជាមួយ Global FC ល្ងាចនេះ

ការប្រកួតបញ្ចប់វគ្គជម្រុះពូល F ក្នុងពានរង្វាន់ AFC Cup 2017 បឹងកេត ត្រូវប្រកួតជាមួយក្រុម Global FC នៅម៉ោង៧និង៣៥នាទីល្ងាចនេះ (ម៉ោងនៅកម្ពុជា) លើទីលានកីឡដ្ឋាន Rizal Memorial Football Stadium ទីក្រុង ម៉ានីល ប្រទេស…