Update៖ អគ្គិភ័យដែលឆេះស្ថានីយប្រេងតេលា សម្បត្តិមានហេង ប្រើរថយន្តពន្លត់១០គ្រឿងទើបរលត់ទៅវិញ

ភ្នំពេញៈ កាលពីវេលាម៉ោង៧និង០០នាទី យប់ថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២០ មានអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅក្នុងស្ថានីយប្រេងតេលា តាមបណ្តោយផ្លូវជាតិលេខ១ ក្រុម០៦ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដែលមាន ម្ចាស់ឈ្មោះ : ព្រុំ សុផាន់ណា ភេទស្រី អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែរ…

Update៖ សិស្សសាលាគរុកោសល្យវិទ្យា ស្ថានជាតិអប់រំកាយ និងកីឡា ជិះម៉ូតូវាក់អើរថយន្តកុងតឺន័រ ស្លាប់ និងរបួស ២នាក់

ភ្នំពេញៈ បុរសម្នាក់ បានបែកដើមទ្រូងស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿន បុករថយន្តកុងតឺន័រ១គ្រឿង បត់ឆ្លងផ្លូវ។ ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២០ ត្រង់ចំណុចមុខបុរីប៉េងហួត តាមដោយផ្លូវ ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះទី១…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើសារធាតុញៀន នៅចំណុចមុខរោងកម្មករបុរីប៉េងហួត

ភ្នំពេញៈ យោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា សមត្ថកិច្ចនគរបាលប៉ុស្តិ៍វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ចំណុចមុខរោងកម្មករបុរីប៉េងហួតផ្លូវលំ ភូមិ/សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ម៉ោង ៩និង០០នាទី ។ ជនសង្ស័យឈ្មោះ ម៉ាញ ស៊ាងហេង ភេទ ប្រុស…

Update៖ ប្រតិកម្មថ្មស្អុយ ជាមួយទឹកបង្កជាអគ្គិភ័យ នៅសិប្បកម្មធ្វើឥដ្ឋ ទ្បានទឹកជាច្រើនគ្រឿង ចេញអន្តរាគមន៍

ភ្នំពេញៈ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែង កើតឡើងនៅសិប្បកម្មធ្វើឥដ្ឋ ស្ថិតនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ម្ចាស់ទីតាំងឈ្មោះ ហ្គូវ ប៊ុនឃៀង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរម្ចាស់សិប្បកម្មផលិតឥដ្ឋ។ មូលហេតុ៖ ប្រតិកម្មថ្មស្អុយ ជាមួយទឹក…

ស្ត្រីម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណី…

ភ្នំពេញៈ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៥ និង ៣០នាទីកម្លាំងជំនាញបានចុះបង្ក្រាប​ត្រង់ចំណុចមុខបុរីប៉េងហួត ផ្លូវ៣៧១ ស្ថិតភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជួញដូរខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យឈ្មោះ ខឹម ដាណេត ភេទស្រី អាយុ…

សូមបងប្អូនជួយស៊ែរបន្ត! មានរថយន្តមួយគ្រឿងចតចោល រកម្ចាស់មិនទាន់ឃើញ ជាប់របងបុរីប៉ែងហួត

ភ្នំពេញៈ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២១០៩ មានករណីរថយន្តមួយគ្រឿងចតចោល ត្រង់ចំណុចជាប់របងបុរីប៉េងហួត លើផ្លូវជាតិលេខ១ ស្ថិតក្រុមទី៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើម្ចាស់រថយន្តបានឃើញសូមទំនាក់ទំនងទៅលេខ 061 778 861 /069 778 861៕

Updated៖ រន្ធត់! អ្នកបើកឡានបាញ់ទឹកថែសួនបុរីប៉េង ហ៊ួត ត្រូវរថយន្តមិនចាំម៉ាកបុកស្លាប់ភ្លាមៗ

ភ្នំពេញៈ កាលពីវេលាម៉ោង ៦និង៣០នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវលេខ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ សែម សឿន អាយុ ២៣ឆ្នាំ(ស្លាប់) មុខរបរ បើករថយន្តបាញ់ទឹកស្រោចសួនក្នុងបុរីប៉េងហួត ច្រាំងចំរេះ មានទីកន្លែងស្នាក់នៅ…

Updated៖ មិនទាន់ភ្លឺផង! សមត្ថកិច្ចខណ្ឌច្បារអំពៅផ្អើលរត់ជាន់ជើងគ្នា ករណីអគ្គិភ័យឆេះ IMPERIAL KTV

ភ្នំពេញៈ នៅវេលាម៉ោង ៤និង៥០នាទីទៀបភ្លឺថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ មានអគ្គិភ័យឆាបឆេះ IMPERIAL KTV ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ម្ចាស់ឈ្មោះ ប៊ុន សេង ភេទប្រុស អាយុ ៣២ឆ្នាំ សញ្ជាតិខ្មែរ…

Updated៖ ដៃជាប់ខ្នោះទើបស្រក់ទឹកភ្នែក! យុវជនម្នាក់ត្រូវសមត្ថកិច្ចវាយខ្នោះ ក្រោយឆក់នារីបុគ្គលិកក្រុមហ៊ុន

ភ្នំពេញៈ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២និង២៦នាទីរសៀល នៅចំណុចបុរីប៉េងហួត ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ យ៉ុង បញ្ញា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ…

កម្លាំងប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ ចាប់ខ្លួនចោរលួចកាច់សោរកម៉ូតូម្នាក់

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ធ្វើការឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចកាចកម៉ូតមិនបានសម្រេច កាលពីវេលាម៉ោង ២ និង ៣០នាទីរសៀល ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។ ជនសង្ស័យមានឈ្មោះ យ៉ុង បញ្ញា ភេទប្រុសអាយុ២៩ ឆ្នាំមុខរបរ…