សង្ស័យរថយន្តស៊េរីទំនើបបុករត់ បណ្តាលឲ្យម៉ូតូស្កុពី១គ្រឿងដាច់ជាពីរកំណាត់ ស្លាប់ប៉ូលិសម្នាក់ និងម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង០៣និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង សង្ស័យរថយន្តម៉ាក សឺដេស ស៊េរីទំនើប មួយគ្រឿង បើកបរបុកម៉ូតូស្កុពីមួយគ្រឿងដាច់ជាពីរកំណាត់ បណ្ដាលឲ្យមន្ត្រីប៉ូលិសម្នាក់ស្លាប់ និងជាងកាត់សក់ម្នាក់ទៀតរងរបួសធ្ងន់ ទីតាំងស្ថិតត្រង់ម្តុំស្តុបផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរស២នាក់…

រថយន្តដឹកខ្សាច់មួយគ្រឿង ចុះពីលើស្ពានអាកាសស្ទឹងមានជ័យហ្វ្រាំងមិនស៊ី រេចង្កូតបុកបង្គោលភ្លើង បណ្តាលឲ្យបាក់រងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០៤និង២២នាទីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តដឹកខ្សាច់១គ្រឿង ហ្វ្រាំង​មិនស៊ីជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹងបាក់១ដើម បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតត្រង់ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តប្រភេទដឹកខ្សាច់មួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ ធ្វើដំណើរឆ្លងកាត់ស្ពានអាកាសស្ទឹងមានជ័យ ។…

បង្ក្រាបក្រុម​ឧក្រិដ្ឋជនចំនួន៤នាក់ ករណី​ជួញដូរសារធាតុញៀន​ឆ្លង​ដែន​ និងដកហូតវត្ថុតាង​ជាង​៤០​គីឡូក្រាម​

​ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ អនុវត្ត​តាម​បញ្ជា​ ឯកឧត្តម​ នាយ​ឧត្ដម​សេនិយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ ឯកឧត្តម​ នាយ​ឧត្ដម​សេនិយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ របស់​ ឯកឧត្តម​…

លោក ប្រាយុទ្ធ ចាន់អូចា កំពុងរងសម្ពាធកាន់តែខ្លាំង ពាក់ព័ន្ធអាណត្តិជានាយករដ្ឋមន្ត្រីថៃដែលនឹងឈានចូល ៨ឆ្នាំ

(បាងកក)៖ សមាជិកជាច្រើននាក់មកពីគណបក្សសហភាពប្រជាជន (People’s Union Party) នៅក្នុងប្រទេសថៃ បានប្រមូលផ្ដុំគ្នានៅឯទីលានមួយក្នុង ទីក្រុង បាងកក ដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា ចុះចេញពីតំណែងនៅត្រឹមថ្ងៃពុធសប្ដាហ៍នេះ។ បាតុកម្មតវ៉ាទាមទារឱ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែង ដែលដឹកនាំដោយអតីតមេដឹកនាំក្រុមអាវក្រហម លោក ចាទុផន…

កម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនបុគ្គល ២នាក់ យកមកសួរនាំធ្វើកិច្ចសន្យា បន្ទាប់ពីបង្ហោះវីដេអូខ្លីមួយ ដែលបានផ្សព្វផ្សាយថា «ចុយវាប៉ូលិស! វាថាអញជក់វ៉ែបវាក៏ចាប់ដែរ! ប៉ូលិសក៏អញវៃដែរ! »

កំពតៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឃើញវីដេអូខ្លីមួយ ដែលបានផ្សព្វផ្សាយថា «ចុយវាប៉ូលិស! វាថាអញជក់វ៉ែបវាក៏ចាប់ដែរ! ប៉ូលិសក៏អញវៃដែរ! » សកម្មភាព និងពាក្យសម្តីទាំងនេះគឺជាការប្រមាថដល់កងកម្លាំងនគរបាល យ៉ាងធ្ងន់ធ្ងរ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត…

ជនសង្ស័យជាឃាតក ធ្លាប់មានផែនការសម្លាប់លោក អាបេ ដោយការបំផ្ទុះគ្រាប់បែក

(តូក្យូ)៖ ជនសង្ស័យជាឃាតកបាញ់សម្លាប់លោក អាបេ សិនហ្សូ កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានសារភាពថាខ្លួនមានបំណងធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ ដោយការបំផ្ទុះគ្រាប់បែក តែផែនការនេះត្រូវបានលុបចោលទៅវិញ។ បើតាម NHK នៅចំពោះមុខក្រុមអ្នកស៊ើបអង្កេត ជនសង្ស័យឈ្មោះ យ៉ាម៉ាហ្គាមិ តេស៊ុយ៉ា (Yamagami Tetsuya) បានអះអាងថាពីដំបូងឡើយរូបគេមានបំណង សម្លាប់លោក អាបេ ដោយការបំផ្ទុះគ្រាប់បែកនៅឯព្រឹត្តិការណ៍មួយក្នុងទីក្រុង…

អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ ទទួលមរណភាពក្នុងវ័យ ៦៧ឆ្នាំ

(តូក្យូ)៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ បានទទួលមរណភាពហើយនៅថ្ងៃសុក្រនេះ បន្ទាប់ពីរងការបាញ់ប្រហារកំឡុងពេលថ្លែងសុរន្ទកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជបុន។ បើតាម NHK មានស្នូរគ្រាប់កាំភ្លើងត្រូវបានគេឮ នៅពេលលោក អាបេ កំពុងថ្លែងសុន្ទរកថាសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតមួយនៃបេក្ខជន មកពីគណបក្សសេរីប្រជាធិបតេយ្យ ខណៈការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុននឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ ចំណែកឯ បុរសម្នាក់ជាជនសង្ស័យម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន។…

ខ្មាន់កាំភ្លើង បាញ់សម្លាប់មនុស្ស ៦នាក់ ក្នុងឱកាសប្រារព្ធបុណ្យឯករាជ្យជាតិសហរដ្ឋអាមេរិក

(ឈីកាហ្កោ)៖ មនុស្សយ៉ាងហោច ៦នាក់បានស្លាប់ និង ២៦នាក់ផ្សេងទៀត បានរងរបួសនៅពេលខ្មាន់កាំភ្លើងម្នាក់បើកការបាញ់ប្រហារ លើក្បួនព្យុហយាត្រា ក្នុងឱកាសប្រារព្ធបុណ្យឯករាជ្យជាតិអាមេរិក នៅជាយទីក្រុងឈីកាហ្កោ នៃរដ្ឋអ៉ីលីណយ (Illinois) កាលពីថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។ បើតាមមន្ត្រីប៉ូលិស កាំភ្លើងវែងមួយដើមត្រូវបានរកឃើញនៅកន្លែងកើតហេតុ ហើយក្នុងចំណោមមនុស្ស ២៦នាក់ មាន២៥នាក់រងរបួសដោយសារគ្រាប់កាំភ្លើង ដោយក្នុងនោះ ក៏មានកុមារមានអាយុចន្លោះពី៤…

មន្រ្តីប៉ូលិសពាក់ស័ក្តិបួនកន្លះម្នាក់ ត្រូវរថយន្តដឹកខ្សាច់បុកស្លាប់ បន្សល់ទុកកូន៣នាក់ឲ្យនៅកំព្រា

កណ្តាលៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកខ្សាច់មួយគ្រឿង បានបើកបុកម៉ូតូមួយគ្រឿងម៉ាកអាយខុន បណ្តាលឲ្យបុរសម្នាក់ជាមន្រ្តីប៉ូលិស ពាក់ស័ក្តិបួនកន្លះ មានតួនាទីជានាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្លាប់បាត់បង់ជីវិត ដោយបន្សល់ទុកកូនចំនួន៣នាក់ឲ្យនៅកំព្រា ទីតាំងស្ថិតតាមបណ្តោយផ្លូវ២១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល…

សហរដ្ឋអាមេរិក៖ ខ្មាន់កាំភ្លើង បាញ់សម្លាប់សិស្សសាលា ១៨នាក់ និងគ្រូបង្រៀនម្នាក់ ក្នុងរដ្ឋតិចសាស់

(តិចសាស់)៖ មន្រ្តីប្រចាំតំបន់ បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្មាន់កាំភ្លើងវ័យជំទង់ម្នាក់ បានបើកការបាញ់ប្រហារ ក្នុងសាលាបឋមសិក្សាមួយកន្លែង ស្ថិតនៅភាគខាងត្បូងរដ្ឋតិចសាស់ ដោយបានសម្លាប់កុមារចំនួន ១៨នាក់ និងគ្រូបង្រៀនម្នាក់ មុនពេល ខ្មាន់កាំភ្លើងរូបនេះត្រូវប៉ូលិសបាញ់សម្លាប់។ ការបាញ់ប្រហារខាងលើ គឺជាការសម្លាប់រង្គាលថ្មីមួយទៀត ខណៈសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថាកំពុងប្រឈមមុខនឹងការកើនឡើង នូវអំពើហិង្សាដោយការប្រើប្រាស់កាំភ្លើង។ អភិបាលរដ្ឋតិចសាស់ លោក ហ្រ្គេច…