តោះមកដឹងពីអត្រាប្តូរប្រាក់ផ្លូវការប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ (1$ = 4,042រៀល)

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹង ស្តីពីអត្រាប្តូរប្រាក់ផ្លូវការប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់ធនាគារជាតិនៃកម្ពុជា ដែល១ដុល្លារ ស្មើនឹង ៤,០៤២រៀល ៖

អ្នកលក់ភេសជ្ជៈ អូអ៊ិឈិម្នាក់ បង្ហោះFacebook គំរាមទារប្រាក់ចំនួន១០០០ដុល្លារពីទីតាំងប្តូរប្រាក់យីហោ ហេងឡាយ ពេលនេះខ្នោះបានសម្រេច!​

ស្ទឹងត្រែងៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ​កាលពី​ព្រឹក​ថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ក្រោយពីទទួលពាក្យបណ្តឹងរបស់ម្ចាស់ទីតាំងប្តូរប្រាក់ និងវេរលុយ យីហោ ហេង ឡាយ មានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ពាក់ព័ន្ធនឹងករណីគំរាមជំរិតទារប្រាក់​។ ក្រោយពីទទួលបានពាក្យបណ្ដឹង លោកវរសេនីយ៍ឯក…

ហាងឆេងប្តូរប្រាក់ ១ដុល្លារ បានលុយចំនួន ៤,០៧៥រៀល!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងស្តីពីអត្រាប្តូរប្រាក់ផ្លូវការប្រចាំខែតុលា ឆ្នាំ២០១៨ ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ប្រាក់១ដុល្លារ ប្តូរបានលុយ ៤,០៧៥រៀល ៖

សូមជួយShare! ធនាគារជាតិនៃកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ, មោឃភាពវិញ្ញាបនប័ត្រ, អាជ្ញាបណ្ឌប្រកបអាជីវកម្មប្តូរប្រាក់ និងលិខិតអនុញ្ញាតប្រកបអាជីវកម្មប្តូរប្រាក់ ចំនួន១០គ្រឹះស្ថាន

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន សម្រេចដកហូតអាជ្ញាបណ្ណក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុចំនួន២ មោឃភាពវិញ្ញាបនប័ត្ររបស់គ្រឹះស្ថានឥណទានជនបទចំនួន៥ អាជ្ញាបណ្ឌប្រកបអាជីវកម្មប្តូរប្រាក់ចំនួន២ និងលិខិតអនុញ្ញាតប្រកបអាជីវកម្មប្តូរប្រាក់ចំនួន១ ដូចខាងក្រោម៖

ចិនទៀតហើយ កាន់តែខ្លាំង ប្លន់ស្រស់ៗនៅសៀមរាប!

សៀមរាបៈ កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ មានករណីលួចដោយមានស្ថានទម្ងន់ទោស(ប្លន់អាវុធខ្លី) នៅមុខផ្ទះជនរងគ្រោះ ភូមិអូរតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ ជនរងគ្រោះបើកបររថយន្តម៉ាកកាមរី ពណ៌ស ស្លាកលេខ ភ្នំពេញ2AH 9660 បើកបរដោយ ឌឹម វិជ្ជារ៉ា បើកចេញពីប្រកបរប្តូរប្រាក់…

មេដឹកនាំតួកគី ប្តេជ្ញាប្រឆាំងនឹងការគំរាមកំហែងអាមេរិក ជុំវិញរឿងគ្រូគង្វាលដែលជាប់ឃុំឃាំង

តួកគីៈ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប្ដេជ្ញាកាលពីថ្ងៃសៅរ៍ថា នឹងប្រឆាំងការគំរាមកំហែងរបស់អាមេរិក ទៅលើរឿងគ្រូគង្វាលអាមេរិកម្នាក់ ដែលត្រូវបានឃាត់ខ្លួន ដោយអាជ្ញាធរ​តួកគី​។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។ ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តណាតូទាំងពីរ បានធ្លាក់ទៅចំណុចទាបបំផុត ក្នុងប៉ុន្មានទសវត្សរ៍កន្លងមក…

កំណើននៃការប្រើប្រាស់ប្រាក់រៀល ធ្វើឲ្យប្រាក់បញ្ញើជាប្រាក់រៀល កើនឡើងក្នុងអត្រា ១៨%

ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអះអាងថា បន្ទាប់ពីកម្ពុជាមានកំណើននៃការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន បានធ្វើឱ្យរូបិយវត្ថុក្នុងការចរាចរ និងប្រាក់បញ្ញើជាប្រាក់រៀល បានកើនឡើងក្នុងអត្រា ១៨ភាគរយ និង ២៧ភាគរយរៀងគ្នា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការប្រើប្រាស់ និងការចាយវាយប្រាក់រៀលកាន់តែច្រើន នឹងធ្វើឱ្យកម្ពុជាទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចជាច្រើនដល់ប្រទេសជាតិ ហើយជួយពង្រឹងអត្ថសញ្ញាណជាតិ បង្កើនទុនបម្រុងទុនរបស់កម្ពុជា ជួយពង្រឹងប្រសិទ្ធភាពគោលនយោបាយរូបិយវត្តុ…

ធនាគារជាតិ នឹងទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ចាប់ពីថ្ងៃទី ៩-១៣ មេសា

ធនាគារជាតិនៃកម្ពុជា នឹងទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក ជូនសាធារណជន ចាប់ពីថ្ងៃទី ៩ ដល់ ១៣ ខែកញ្ញា ដើម្បីគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃនេះ។ ធនាគារជាតិនៃកម្ពុជា នឹងទទួលប្តូរប្រាក់រៀល នៅគ្រប់សាខារាជធានី-ខេត្ត (លើកលែងស្នាក់ការកណ្តាល) ជារៀងរាល់ថ្ងៃធ្វើការ។ ធនាគារជាតិសម្រេច ផ្តល់ឱកាសដល់ប្រជាជនគ្រប់រូប…

ADB ចេញផ្សាយសៀវភៅមគ្គុទេសន៍ពី ទីផ្សារសញ្ញាប័ណ្ណដំបូង សម្រាប់កម្ពុជានិងមីយ៉ាន់ម៉ា

កាលពីពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី បានចេញផ្សាយសៀវភៅមគ្គុទេសន៍ទីផ្សារសញ្ញាប័ណ្ណ ដែលត្រូវបានទទួលស្គាល់ជា​ផ្លូវការ​ដំបូង សម្រាប់ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។ ឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “សៀវភៅមគ្គុទេសន៍ស្តីពីទីផ្សារសញ្ញាប័ណ្ណសម្រាប់​ អាស៊ាន+៣” សម្រាប់ប្រទេសនីមួយៗបង្ហាញព័ត៌មានលម្អិតអំពីបរិយាកាសនៃការវិនិយោគ វិធាន ច្បាប់ ឱកាស និងលក្ខណៈ​សំខាន់ៗនៃទីផ្សារសញ្ញាប័ណ្ណ របស់ប្រទេសក្នុងអាស៊ីអាគ្នេយ៍ទាំងពីរនេះ។​ សៀវភៅមគ្គុទេសន៍នេះ គឺជាផ្នែកមួយនៃឯកសារបោះពុម្ពផ្សាយស្តីពីទីផ្សារសញ្ញាប័ណ្ណ​ដែលប្រើ​រូបិយបណ្ណ​​ក្នុងស្រុកនៅអាស៊ី ក្នុងគោលបំណងជួយដល់អ្នកចេញសញ្ញាប័ណ្ណ អ្នកវិនិយោគ និងអន្តរការី…

គ្រប់ភ្នាក់ងារប្តូរប្រាក់ទាំងអស់ ត្រូវស្នើសុំលិខិតអនុញ្ញាត មុនដំណាច់ឆ្នាំ ២០១៧

ធនាគារជាតិនៃកម្ពុជា បានប្រកាសឲ្យដឹងថា គ្រប់ភ្នាក់ងារប្តូរប្រាក់ទាំងអស់ ដែលមិនមានអាជ្ញាប័ណ្ណ/លិខិតអនុញ្ញាតប្រកបអាជីវកម្មប្តូរប្រាក់ ឬមានតែអស់សុពលភាព ត្រូវមកដាក់ពាក្យស្នើសុំ ឬដាក់ពាក្យស្នើសុំបន្តសុពលភាព ឲ្យបានរួសរាន់មុនដំណាច់ឆ្នាំ ២០១៧នេះ។ សម្រាប់អាជីវករដែលមានទីតាំងប្រកបអាជីវកម្មនៅភ្នំពេញ សូមមកកាន់ ទីស្នាក់ការកណ្តាលធនាគារជាតិនៃកម្ពុជា មានអាសយដ្ឋានឡូតិ៍លេខ ២២-២៤ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ។ សម្រាប់អាជីវករដែលមានទីតាំងប្រកបអាជីវកម្មនៅតាមបណ្តាខេត្ត-ក្រុង សូមមកកាន់ ទីស្នាក់ការ ធនាគារជាតិនៃកម្ពុជាសាខាខេត្ត-ក្រុង…