តារាល្បី៤រូប ធ្វើអោយកក្រើកប៉ុស្ដិ៍លេខ៥ ក្នុងថ្ងៃចូលឆ្នាំចិនចុងក្រោយ

បើទោះជាក្រោយចូលឆ្នាំចិន គេកត់សម្គាល់ថានៅក្នុងតំបន់ភ្នំពេញមានភាពស្ងប់ស្ងាត់ជាងសព្វដង នៅថ្ងៃទី១៨ កុម្ភៈ នេះ ក៏ការប្រគំតន្ត្រីប្រចាំថ្ងៃថ្ងៃអាទិត្យ នៅប៉ុស្ដិ៍លេខ៥ នៅតែមានអ្នកទស្សនាកកកុញ។ វត្តមានតារាល្បីៗចំនួន៤ ដែលត្រូវគេស្គាល់ថាជាតារាមកពីផលិតកម្មធំ២ គឺហង្សមាស និងសាន់ដេ ពិតជាធ្វើអោយការប្រគំតន្ត្រី«Carabao Spark Concert» មិនខុសពី២សប្ដាហ៍កន្លងទៅមែន។ តារាទាំង៤ដែលបានបង្ហាញខ្លួននៅប៉ុស្ដិ៍លេខ៥ ហើយធ្វើអោយការប្រគំតន្ត្រីទាំងមូល ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លានេះ រួមមាន…

ចេន សាយចៃ និងសិល្បករមួយក្រុម ជោគជ័យ នៅកូរ៉េ

ការប្រគំតន្ត្រីសប្បុរសធម៌ ដើម្បីរៃអង្គាសថវិកាជួយដល់ស្រ្តីក្រីក្រ និងក្មេងកំព្រានៅក្នុងប្រទេសកម្ពុជា ដែលបានធ្វើឡើងនៅក្នុងប្រទេសកូរ៉េ កាលពីយប់ថ្ងៃទី១៦ កុម្ភៈ បានទទួលជោគជ័យមិនខុសពីការគ្រោងទុកនោះទេ ដោយសារតែមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ពលករពលការិនីប្រចាំនៅក្នុងប្រទេសកូរ៉េ ហើយអ្នកបានចូលរួមទាំងនោះ បានទាំងនៅរាំលេងយ៉ាងកករំពឹងពេញសាលរហូត ដល់ម៉ោងជាង១១យប់ ដូចការចង់បាន។ តារាចម្រៀង ចេន សាយចៃ និងតារាសិល្បៈជាច្រើន រួមមានទាំងតារាប្រចាំក្នុងក្រុមពលករនៅក្នុងប្រទេសកូរ៉េផង ត្រូវគេឃើញមានការគាំទ្រ អោយថើប…

វិបុលឡាឡា កូនខ្មែរ ក្លាយជាតារាចម្រៀងមានទីផ្សារ ក្រោយធ្វើពលករនៅកូរ៉េ

​ស្រឡាញ់អាជីពសិល្បៈតាំងពីនៅសិក្សាមិនទាន់ទទួលបានជោគជ័យ ប៉ុន្តែលោកមិ វិបុល ហៅវិបុលឡាឡា កូនខ្មែរ ដែលត្រូវគេស្គាល់ក្នុងចំណោមពលករកូរ៉េនាពេលបច្ចុប្បន្ននៅក្នុងប្រទេសកូរ៉េ ថាជាជាតារាចម្រៀងមួយរូប បែរជាមានប្រជាប្រិយភាព និងកាន់តែទីផ្សារសិល្បៈនៅក្នុងចំណោមពលរដ្ឋខ្មែរដែលបានបម្រើការ និងរស់នៅនៅទីនោះ។ លោកមិនត្រឹមតែជាតារាចម្រៀងដែលមានការងារច្រៀងប្រចាំអោយក្លិបកម្សាន្តមួយនៅក្រុងស៊ូវុន ប្រទេសកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមេក្រុមចម្រៀង GOG និងជាអ្នករៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីខ្មែរតូចធំនៅក្នុងប្រទេសកូរ៉េ រាល់ពេលក្រុមពលករខ្មែរមានការបប្រគំតន្ត្រីសប្បុរសធម៌ និងកម្មវិធីផ្សព្វផ្សាយបែបសប្បាយៗផ្សេងនោះផង។ ក្នុងចំណោមពលករខ្មែរនៅកូរ៉េ កាន់តែទទួលស្គាល់ច្រើនឡើងថា លោក…

ជេន សាយចៃ និងតារាៗខ្មែរ ទទួលបានការចាប់អារម្មណ៍ខ្លាំង មុនការប្រគំតន្ត្រីFree ចាប់ផ្ដើមនៅកូរ៉េ ថ្ងៃ១៦ នេះ

នៅថ្ងៃទី១៦ កុម្ភៈ នេះ តារាខ្មែរ និងថៃជាច្រើនរូប នឹងបើកការប្រគំតន្ត្រីដោយមិនមានការលក់សំបុត្រនោះទេ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយការប្រគំតន្ត្រីនេះមានការចូលរួមដោយតារាចម្រៀងមកពីផលិតកម្មថោន អ្នកនាង ជេន សាយចៃ និងតារាៗជាច្រើនរូបទៀត ដែលសុទ្ធតែមានប្រជាប្រិយភាពក្នុងចំណោមពលករកូរ៉េ។ នេះជាការសម្ដែងលើកទី២របស់តារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះ តែជាការសម្ដែងលើកទី១របស់តារាមួយចំនួន ហើយក៏ជាសម្ដែងច្រើនលើករួចមកហើយរបស់តារាផ្សេងទៀត ប្រចាំនៅក្នុងប្រទេសកូរ៉េ ដោយការប្រគំតន្ត្រីនេះគ្រាន់តែមានការប្រកាសភ្លាមក៏មានការចាប់អារម្មណ៍ពីពលករភាគច្រើនរស់នៅទីនោះតែម្ដង។ ពលករប្រចាំប្រទេសកូរ៉េជាច្រើនបានបង្ហាញអារម្មណ៍ស្វាគមន៍ និងសាទរចំពោះវត្តមានតារាៗមកពីប្រទេសកម្ពុជាតាំងពីថ្ងៃទៅដល់ប្រទេសកូរ៉េថ្ងៃដំបូងមកម្ល៉េះ…

ចេន សាយចៃ និងតារាៗពីអង្គការខ្ញុំខ្មែរ ចេញទៅកូរ៉េ

កាលពីយប់ថ្ងៃទី១២ កុម្ភៈ តារាចម្រៀងល្បីឈ្មោះ អ្នកនាង ចេន សាយចៃ និងតារាៗមកពីផលិតកម្មC2Go សរុប៦រូប បានចាកចេញពៅកម្ពុជា ទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីទៅសម្ដែងជាទ្រង់ទ្រាយសប្បុរសនៅក្នុងប្រទេស។ នេះជាការដឹកនាំអ្នកសិល្បៈទៅសម្ដែងនៅក្នុងប្រទេសកូរ៉េប្រចាំឆ្នាំរបស់អង្គការខ្ញុំខ្មែរ ដោយដឹកនាំសម្ដែងលើកនេះ ក៏មានការចាប់ដៃជាមួយ”គ្រួសារតារាកម្ពុជា”។ លោក អេថេន ជានិច្ច បានថ្លែងបញ្ជាក់ថា តារាៗដែលទៅសម្ដែងនៅក្នុងប្រទេសកូរ៉េឆ្នាំនេះ ត្រូវចាកចេញទៅក្នុងចំនួនច្រើនជាងនេះ…

ប្រធានាធិបតីកូរ៉េខាងត្បូង ទស្សនាការប្រគំតន្ត្រី ជាមួយប្អូនស្រីមេដឹកនាំកំពូលកូរ៉េខាងជើង

កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានអង្គុយនៅជិតប្អូនស្រីមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងអំទ្បុងពិធីប្រគំតន្ត្រីមួយ នៅទីក្រុងសេអ៊ូល សម្ដែងដោយពួកតន្ត្រីករមកពីទីក្រុងព្យុងយ៉ាង ខណៈក្រុមអ្នកតវ៉ា បានដុតទង់ជាតិរបស់កូរ៉េខាងជើង នៅឯខាងក្រៅកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២…

ពេជ្រ សោភា ទម្លាយអោយដឹងពីតម្លៃរបស់ប្រេនៗ! ស្ដាប់ហើយ ញាក់សាច់ !

ក្នុងឱកាសឡើងច្រៀងនៅប៉ុស្ដិ៍លេខ៥ ក្នុងកម្មវិធីតន្ត្រី «Carabao Spark Concert »ដែលជាការប្រគំតន្ត្រីប្រចាំសប្ដាហ៍រៀងរាល់ថ្ងៃអាទិត្យ កាលពីរសៀលថ្ងៃអាទិត្យទី១១ កុម្ភៈ អ្នកនាងពេជ្រ សោភា មិនត្រឹមតែពាក់ស្បែកជើងតម្លៃជាង២ពាន់ដុល្លារ ដែលជាម៉ូដស្បែកជើងរបស់តារាចម្រៀងរីហាន់ណា និងតារាចម្រៀងថៃល្បីឈ្មោះគឺអាំ ប្រើ ដើម្បីឡើងឆាកធ្វើអោយមានការភ្ញាក់ផ្អើលពីតារាសិល្បៈដូចគ្នាប៉ុណ្ណោះទេ គឺសូម្បីតែរបស់ដែលអ្នកនាងប្រើប្រាស់ផ្សេងទៀតក៏សុទ្ធតែមានតម្លៃញាក់សាច់មិនគួរអោយជឿនោះដែរ។ នេះជាការទម្លាយដ៏កម្រ បន្ទាប់ពីពេលកន្លងមកអ្នកនាងរមែងដាក់ខ្លួន នឹងថាស្បែកជើង និងសំលៀកបំពាក់ដែលអ្នកនាងបានប្រើសុទ្ធតែជារបស់ជជុះ…

ថាវីន ទន្ទឹងចាំបទចម្រៀង ក្រោយកុងត្រា៥ឆ្នាំអស់ច្រើនខែ

គិតមកដល់ពេលនេះតារាចម្រៀងវ័យក្មេង លោក ឈុន សុខវិសាល ហៅថាវីន បានកុងត្រាចូលផលិតកម្ម C2go ប្រមាណជាច្រើនខែមកហើយ ដោយចំណងកុងត្រារយៈពេល៥ឆ្នាំរបស់លោកនៅមិនទាន់មានពន្លឺពីការចេញបទចម្រៀងអោយលោកតាមអ្វីដែលលោករំពឹងទុកនោះផង។ តារាវ័យ១៨ឆ្នាំដែលស្ថិតក្នុងស្ថានភាពគ្រួសារខ្វះខាតរូបនេះ ហាក់អស់សង្ឃឹមចំពោះការងារចេញបទចម្រៀងអោយទាន់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរខាងមុខយ៉ាងខ្លាំង បើទោះជាខាងផលិតកម្មបានអះអាងថាបានត្រៀមបទចម្រៀងដើម្បីអោយលោកចេញច្រៀងរួចហើយ តែមិនទាន់កំណត់ថ្ងៃអោយមកថតសំឡេង។ លោកថាវីន អោយដឹងថាក្រោយការសាកសំឡេងលោកត្រូវបានផលិតកម្ម C2Go យល់ព្រមអោយកុងត្រារយៈពេលរហូតដល់៥ខែ តាំងពីអំឡុង ខែតុលា ឆ្នាំ២០១៧មកម្ល៉េះ…

កូរទាល់តែផ្អើលសាលាកសិកម្មម្សិលមិញ ពីវត្តមានតារាចាស់ថ្មី

កាលពីថ្ងៃទី៥ កុម្ភៈ តារាសិល្បៈចាស់ក្មេងយ៉ាងច្រើនកុះករ ដែលភាគច្រើនគឺជាតារាល្បីៗនៅក្នុងពិភពសិល្បៈ បានបើកការប្រគំតន្ត្រីយ៉ាងកក្រើកតែម្ដងបំផុសអោយមានការបរិច្ចាគឈាមនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូង។ វត្តមានតារាៗ ត្រូវគេឃើញច្រៀងកូរ កំប្លែងកូរ និង រាំកូរឡើងផ្អើលនិស្សិតនៅក្នុងថ្ងៃនោះផង បើទោះជាការច្រៀងរាំពេញមួយថ្ងៃនោះ មិនទទួលបានប្រាក់កម្រៃ។ វត្តមានតារាដែលបានបង្ហាញខ្លួននៅក្នុងថ្ងៃនោះ ត្រូវគេកត់សម្គាល់ថាបង្កបរិយាកាសសប្បាយរីករាយ តាំងពីម៉ោងបើកឆាកតែម្ដង បន្ទាប់ពីការចូលរួមរបស់តារាៗចាស់ក្មេងទាំងនេះ រួមគ្នារំលេចការច្រៀងរាំដោយមិនប្រកាន់តារាចាស់ថ្មី ហើយធ្វើអោយការច្រៀងរាំ ទទួលបានការគាំទ្រពីសំណាក់និស្សិតយ៉ាងពេញទំហឹង។ នេះជាឆ្នាំទី២របស់គ្រួសារតារាកម្ពុជា…

មាស សុខសោភា ស៊ិចស៊ីទាំងលើទាំងក្រោម នៅប៉ុស្ដិ៍លេខ៥

ការប្រគំតន្ត្រីដែលបានធ្វើឡើងនៅប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃទី៤ កុម្ភៈ នៅស្ប៉ាកតាវ៉ាន់ដេង គេកត់សម្គាល់ថាតារាចម្រៀងកញ្ញា មាស សុខសោភា លែងខ្លួនស៊ិចស៊ីម៉ាចាស់ដៃ ក្នុងពេលដែលនាងបង្ហាញខ្លួនច្រៀងរាំនៅលើវេទិកា។ ជាមួយនឹងឈុតបញ្ចេញសាច់ដើមទ្រូងគួរអោយក្រឺតក្នាញ់ កញ្ញាក៏បង្ហាញសាច់ភ្លៅសខ្ចីធ្វើអោយម្នាក់ៗដក.កចំហរមាត់ នឹងការលែងខ្លួនរបស់នាងផងដែរ។ ស្ទីលតែងខ្លួនដែលបានធ្វើឡើងនោះ ធ្វើអោយអ្នកគាំទ្ររបស់នាងផ្តោតការគាំទ្រយ៉ាងខ្លាំង ថានាងស្រស់ស្អាត និងមើលទៅមិនចាញ់តារាដែលលេងខ្លួនស៊ិចស៊ីមួយចំនួននោះទេ។ ជាមួយនឹងការបញ្ចេញសាច់គល់ដើមទ្រូង និងខោខ្លីបញ្ចេញភ្លៅសក្បុសមិនមានអ្នកណាមិនចាប់អារម្មណ៍នឹងរូបសម្រស់របស់នាងនោះទេ។ ប៉ុន្តែក៏មានអ្នកខ្លះរិះគន់ចំពោះស្ទីលតែងខ្លួនរបស់នាងផងដែរ ដោយអ្នកខ្លះនិយាយថានាងមើលទៅស៊ិចស៊ីហួសហេតុនៅលើកញ្ចក់ទូរទស្សន៍…