វិបុលឡាឡា ពង្រឹងមូលនិធិនៅកូរ៉េ មុនOriginal Song វាយលុកសិល្បៈ

ក្រោយប្រកាសបង្កើតក្រុមសិល្បៈមួយធំ ដោយប្រើឈ្មោះថា ក្រុម«គ្រួសារតារាកម្ពុជាប្រចាំនៅក្នុងប្រទេសកូរ៉េ» ដែលមានគម្រោងបង្រួបបង្រួមតារាសិល្បៈជាក្រុមពលករ លោក វិបុលឡាឡា កូនខ្មែរ ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងពលករ និងជាមេក្រុមចម្រៀង GOG ប្រចាំនៅទីនោះ ក៏បានរំលេចគម្រោងមូលនិធីកាន់តែធំ ជាប្រយោជន៍ស្វែងរកជំនួយសប្បុរសធម៌អោយបានកាន់តែច្រើនជួយដល់ទុរគតជន ជាពិសេសគឺក្រុមពលករដែលមានបញ្ហាផងដែរ។ មកទល់ពេលនេះ គេឃើញលោកកាន់តែសកម្មភាពក្នងការគៀរគរជំនួយជួយដល់ពលករខ្មែរមួយរូបដែលមានគ្រោះថ្នាក់ក្នុងការងារ ស្របគ្នាដែលបទចម្រៀង Original Song របស់លោក…

តារា៤រូប រិះគន់បទ«បែកស្លុយ»បែកផ្សែង ក្រោយឡាវប្រកាសដាក់ «ចង្វាក់រាំវង់» ជាបេតិកភណ្ឌពិភពលោក

យោងតាមការផ្សាយរបស់សារព័ត៌មានអន្តរជាតិរបស់ប្រទេសឡាវ Laotian Time ដែលបានប្រកាសថា ឡាវនឹងដាក់«ចង្វាក់រាំវង់»ជាសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការក្នុងពេលខាងមុខ បានបង្កអោយមានការរិះគន់ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្នុងពេលដែលគេដឹងថាចង្វាក់រាំវង់គឺជារបស់ខ្មែរជាយូរមកហើយ ប៉ុន្តែមកពីពលរដ្ឋខ្មែរខ្លួនឯងនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយងាកទៅគាំទ្រចង្វាក់មួយផ្សេងដែលមិនមែនជារបស់ជាតិ ខ្វះការយកចិត្តទុក្ខដាក់ ស្របគ្នាដែលខាងប្រទេសជិតខាង ពិសេសគឺឡាវគេយកទៅថែរក្សាបានល្អជាង ទើបធ្វើអោយមជ្ឈដ្ឋានអន្តរជាតិមួយចំនួនច្រលំថានេះជាចង្វាក់របស់ឡាវ។ ដំណឹងនេះ បានធ្វើអោយផ្ទុះឡើងនូវការរិះគន់យ៉ាងខ្លាំង ខណៈដែលតារា៤រូប និងមហានជនច្រើនបានចេញមុខប្រតិកម្មនឹងវត្តមានបទចម្រៀងបែកស្លុយតែម្ដង ដោយចោទថាបទចម្រៀងទាំងនោះ បានរួមចំណែកបំផ្លាញវប្បធម៌ដ៏ផូរផង់របស់ខ្មែរ និងថាបើខ្មែរបាត់បង់«ចង្វាក់រាំវង់»អោយទៅឡាវប្រាកដមែន…

ឡេង ណាវ៉ាត់ត្រា គ្រោងចំណាយម៉ាអស់ដៃ ក្នុងMV បទ«រាំបិទគូទ»

បើទោះជាការឌីហ្សាញយករូបទម្រង់សិល្បៈបុរាណ ដូចជាល្ខោនខោលមកដល់ពីលើបទចម្រៀងធ្វើអោយមានការរិះគន់ធ្ងន់ៗពីសំណាក់តារាចម្រៀងលោក អាចារ្យធំ ប៉ុន្តែគេនៅតែកត់សម្គាល់ថាបទបែកស្លុកបើកឆាករបស់តារាចម្រៀងលោក ឡេង ណាវ៉ាត់ត្រា ដែលទើបទទួលងារជាឧកញ៉ានោះ មានការគាំទ្រ។ ជាក់ស្ដែងបទចម្រៀងមួយនេះ ត្រូវគេចូលស្ដាប់ច្រើននៅលើយូធូបនោះផង ទើបលោកប្រកាសយ៉ាងចំហរថា នឹងចំណាយការផលិតMV អោយបានល្អបំផុត ដើម្បីធ្វើអោយបទចម្រៀងនេះ ទទួលបានអារម្មណ៍ប្លែកភ្នែក។ លោក ឡេង ណាវ៉ាត់ត្រា បានអះអាងថាបទចម្រៀង «រាំបិទគូទ»…

បុណ្យទន្លេលើកទី ៥ ឆ្នាំ ២០១៩ នឹងប្រារព្ធធ្វើឡើងនៅ ខេត្តកំពង់ឆ្នាំង

ជាមួយនឹងការផ្ដល់ឱ្យបេក្ខភាពខេត្តកំពង់ឆ្នាំង ដែលជាខេត្តដំបូងគេ នៅជាប់បឹងទន្លេសាប សម្រាប់ការរៀបចំបុណ្យទន្លេលើកទី៥ ឆ្នាំ ២០១៩នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា នៅឆ្នាំ ២០២០ បេក្ខភាពខេត្តដែលត្រូវទទួលបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំបុណ្យទន្លេ ត្រូវតែជាខេត្តដែលមានការអភិវឌ្ឍ និងអភិរក្ស។ កម្ពុជា មានខេត្តជាច្រើននៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់…

អនិច្ចា! ស៊ុន ណារីម៉ូនីកា ត្រូវគេទុកឲ្យស្លាប់ទាំងស្រស់ ក្នុងអាជីព..

មកទល់ពេលនេះ តារាសម្ដែង និងជាតារាចម្រៀងល្បីឈ្មោះអ្នកនាង ស៊ុន ណារីម៉ូនីកា មិនមានទីផ្សារនោះទេ បើទោះជាអ្នកនាងនៅតែច្រៀងបាន និងកំប្លែងបានយ៉ាងរស់រវើក មិនមែនជាតារាធ្លាក់ខ្លួនសម្ដែងមិនកើត និងច្រៀងមិនកើតនោះផង។ អ្នកនាងត្រូវគេឃើញធ្លាក់ខ្លួនដល់ថ្នាក់លក់រថយន្ត និងផ្ទះមួយកន្លែងនៅម្ដុំសន្ធរម៉ុកព្រោះតែអត់មានចំណូលពីសិល្បៈដូចមុន និងបន្ទាប់ពីកូនប្រុសច្បងមានជំងឺរ៉ាំរ៉ៃ។ អ្នកនាងត្រូវគេមើលរំលងទាំងស្រុង ដោយកុំថាតែកម្មវិធីធំៗរបស់ទូរទស្សន៍ គឺសូម្បីតែកម្មវិធីហ្គេមធម្មតាៗ ក៏មិនផ្ដល់ឱកាសអោយអ្នកនាងបង្ហាញមុខនោះដែរ។ អ្នកនាង ស៊ុន ណារីម៉ូនីកា…

ឮសម្ដី សួស វីហ្សា តារាសម្ដែង ថមមី ពិតជាក្ដួតឈាម

ក្នុងវេទិការប្រគំតន្ត្រី«TV5 Carabao Spark Concert » របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃអាទិត្យទី១១ មីនា នៅមជ្ឈមណ្ឌលកម្សាន្តស្ប៉ាក តារាចម្រៀងល្បីឈ្មោះកញ្ញា សួស វីហ្សា បានបញ្ចេញក្បាច់រាំយ៉ាងរស់រវើកនៅលើវេទិកា។ អ្វីដែលគេចាប់អារម្មណ៍គឺកញ្ញាបានផ្ដល់សម្ភាសន៍នូវសម្ដីមួយម៉ាត់ ដែលធ្វើឲ្យអ្វីដែលតារាសម្ដែង លោក ថមមី ធ្លាប់ទម្លាយកាលពីមុន ឮហើយក្ដួតឈាមតែម្ដង។ កញ្ញាបានថ្លែងនៅខាងក្រោយឆាក…

ខាត់ សុឃីម លេងមួយក្បាច់ ផ្ទុះការរិះគន់ផ្អើលដល់ថៃ អាមេរិក និងអឺរ៉ុប

មកទល់ពេលនេះបទ«រងារ»របស់អ្នកនាងខាត់ សុឃីម កាន់តែកក្រើក និងមានការចែកចាយច្រើនឡើង ដោយសារតែបទចម្រៀងនេះ មានខ្លឹមសារបង្ហាញពីការសង្វេគចំពោះវប្បធម៌ និងទម្រង់សិល្បៈបុរាណរបស់ខ្មែរដែលត្រូវវាយលុកដោយបទបែកស្លុយពីសំណាក់តារាក្មេងៗ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនៅរាល់អំឡុងពេលចូលឆ្នាំ។ ភាពល្បីល្បាញនៃបទចម្រៀងនេះ ត្រូវគេឃើញមានការផុសឡើងនូវរិះគន់ចំពោះអ្នកបំផុសបទចម្រៀងបែកស្លុយ និងស្ថាប័នពាក់ព័ន្ធពីសំណាក់អ្នកចង់ឃើញការរស់ឡើងវិញ នូវបទចម្រៀងចង្វាក់ប្រពៃណី ដែលស្ទើរតែគ្មានអ្នកចង់ស្ដាប់ ព្រោះតែបទស្លុយៗត្រូវបានបណ្ដាផលិតកម្ម និងកម្មវិធីទូរទស្សន៍លើកទឹកចិត្តខ្លាំងពេក រហូតធ្វើអោយក្មេងៗ លែងឃើញពីតម្លៃបទចម្រៀងបែបខ្មែរ។ ក្នុងប៉ុន្មានថ្ងៃនេះ នៅលើបណ្ដាញហ្វេសប៊ុកដែលម្ចាស់គណនេយ្យជាពលរដ្ឋខ្មែររស់នៅក្រៅស្រុកច្រើនឡើង ដែលមានទាំងនៅប្រទេសថៃ…

យូរី លេងចាស់ដៃ ជាមួយដៃគូ

ការបង្ហាញខ្លួនជាលើកទី១ក្នុងកម្មវិធីតន្ត្រី«TV5 Carabao Spark Concert» កាលពីថ្ងៃទី៤ មីនា នៅភោជនីយដ្ឋានស្ប៉ាកតាវ៉ាន់ដេង តារាចម្រៀងវ័យក្មេងកញ្ញា យូរី និងដៃគូបានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងស្ទីលរាំយ៉ាងរស់រវើករបស់អ្នកទាំងពីរ ទាំងបទថ្មី និងបទចាស់ដែលើកយកមកច្រៀង។ ក្រៅតែពីតែងខ្លួនស្រស់ស្អាត និងបង្ហាញអោយឃើញនូវភាពស្និទ្ធិស្នាលដូចសព្វសង ស្ទីលរាំរែករបស់តារាចម្រៀងមួយគូនេះកន្ត្រាក់អារម្មណ៍អ្នកទស្សនាអោយជាប់ចិត្តខ្លាំងជាងគេ។ អ្នកនាង កែវ សុវណ្ណី អតីតពិធីការិនី…

ឆាយ វិរៈយុទ្ធ បញ្ជាក់រឿង ចូលហង្សមាស

ខណៈដែលតារាចម្រៀងល្បីឈ្មោះគឺកញ្ញាមាស សុខសោភា ត្រូវគេទម្លាយថានឹងដើរចេញពីថោនចូលហង្សមាសនៅពាក់កណ្ដាលឆ្នាំ២០១៨នេះ តែនាងមិនទាន់ទទួលស្គាល់ដើម្បីកុំអោយខូចបទចម្រៀងដែលសេសសល់នោះ តារាចម្រៀងល្បីឈ្មោះលោក ឆាយ វិរៈយុទ្ធ ក៏ត្រូវបានគេសង្ស័យថានឹងដើរចេញពីផលិតកម្មរបស់ខ្លួនគឺសាន់ដេ ហក់ចូលហង្សមាសផងដែរ។ យ៉ាងណាមិញ ក្នុងជំនួបដោយផ្ទាល់នៅក្នុងកម្មវិធីប្រគំតន្ត្រី«Carabao Spark Concert» កាលពីថ្ងៃទី២៥ កុម្ភៈ តារាចម្រៀងរូបនេះបានទម្លាយអោយដឹងពីព័ត៌មានដ៏ក្ដីគគុកនេះ។ លោក ឆាយ វិរៈយុទ្ធ និយាយថាលោកបានឮច្រើនមកហើយ…

វិបុល ឡាឡា ប្រកាសបង្កើត«គ្រួសារតារាកម្ពុជា»នៅប្រទេសកូរ៉េ

ក្រោយពីរួមគ្នាបើកការប្រគំតន្ត្រីនៅក្នុងប្រទេសកូរ៉េ ដើម្បីស្វែងរកមូលនិធិជួយកុមារក្រីក្រ និងស្ដ្រីខ្វះខាតនៅក្នុងប្រទេសកម្ពុជា ក្រោមការរៀបចំរបស់អង្គការខ្ញុំខ្មែរ សហការជាមួយគ្រួសារតារាកម្ពុជា លោក វិបុលឡាឡាកូនខ្មែរ ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងក្នុងក្រុមពលករកូរ៉េល្បីឈ្មោះនៅក្នុងប្រទេសកូរ៉េ និងជាមេក្រុមចម្រៀង GOG បានអះអាងថាលោកនឹងបង្កើតក្រុម«គ្រួសារតារាកម្ពុជា»ថ្មីមួយប្រចាំនៅក្នុងប្រទេសកូរ៉េ ដោយគម្រោងនឹងធ្វើសកម្មភាពសប្បុរសធម៌ និងរ៉ៃអង្គាសប្រាក់ជាប្រយោជន៍ជាច្រើនដល់តារាខ្វះខាតនៅកម្ពុជា ដូចគ្នានឹងសកម្មភាពរបស់គ្រួសារតារាកម្ពុជានៅក្នុងប្រទេសកម្ពុជាដូច្នោះដែរ។ លោកវិបុលឡាឡា និយាយថា បន្ទាប់ពីបានក្លាយខ្លួនជាសមាជិករបស់«គ្រួសារតារាកម្ពុជា»ប្រចាំនៅកម្ពុជា បានធ្វើអោយលោកមានគំនិតប្រមែប្រមូលតារាសិល្បៈ ដែលសុទ្ធសឹងតែជាពលករបម្រើនៅក្នុងប្រទេសនោះ អោយក្លាយជាក្រុមធំមួយដូចគ្នានឹងនៅកម្ពុជាផងដែរ…