តារាចាស់ថ្មី ជាង៥០ដួង បើកការប្រគំតន្ត្រីសប្បុរសធម៌ នៅថ្ងៃនេះ

នៅថ្ងៃទី៥ កុម្ភៈ តារាសិល្បៈដែលត្រូវគេស្គាល់ថាជាតារាចាស់ថ្មីរបស់«គ្រួសារតារាកម្ពុជា»ប្រមាណរហូតដល់ជិត៦០រូប នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ដើម្បីបំផុសអោយមានការបរិច្ចាគឈាមប្រចាំរបស់ខ្លួន។ នេះជាការចូលរួមបំផុសរបស់តារាសិល្បៈលើកទី២ហើយ ដោយគ្រាន់តែតារាសិល្បៈចូលរួមនៅក្នុងឆ្នាំនេះ ត្រូវគេកត់សម្គាល់ថាមានសភាពផុលផុសជាងឆ្នាំមុន។ យោងតាមការប្រកាសលើផេក «គ្រួសារតារាកម្ពុជា» តារាៗដែលត្រូវគេស្គាល់ថាភាគច្រើនមានកេរ្តិ៍ឈ្មោះបោះសំឡេងយ៉ាងច្រើនកុះករ នឹងបង្ហាញខ្លួននៅក្នុងការប្រគំតន្ត្រីនៅសាលាកសិកម្មចំការដូងនេះ ដោយតារាម្នាក់ៗបានទាំងចែកក្រុមគ្នាទៅច្រៀង និងសម្ដែងពេលព្រឹក និងពេលរសៀល ដើម្បីធ្វើអោយទិវារបរិច្ចាគឈាមប្រចាំឆ្នាំរបស់និស្សិតនៅទីនោះកាន់តែមានទិដ្ឋភាពអ៊ូអរនោះផង។ តារាៗដែលគម្រោងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នោះរួមមាន អ្នកនាងខាត់ សុឃីម អ្នកនាងម៉ៅ…

ម្ចាស់ផលិតកម្ម«C2GO» នាំបវរកញ្ញាខ្មែរទៅវៀតណាមយ៉ាងតក់ក្រហក់ ទាំងការចែកអំណោយមិនចង់ចប់!

កាលពីព្រឹកថ្ងៃទី៤ កុម្ភៈ លោកអេថិន ជានិច្ច ដែលត្រូវគេស្គាល់ថាជាម្ចាស់ផលិតកម្ម«C2Go»ដែលបានផលិតរឿង«ខ្មោចស៊ីឈ្នូល» និងជាប្រធានអង្គការ«ខ្ញុំខ្មែរ»បានចុះចែកអំណោយដល់គ្រួសារក្រីក្រមួយចំនួនស្ថិតនៅភូមិព្រែកអញ្ចាញ។ ប៉ុន្តែអ្វីដែលគេកត់សម្គាល់នោះ គឺលោកចុះប្រគល់អំណោយមិនទាន់បានចប់ចុងចប់ដើមផង ក៏ប្រកាសចាកចេញភ្លាមៗ ដោយលោកប្រកាសថាដើម្បីប្រញាប់ចាកចេញទៅវៀតណាមក្នុងគម្រោងដឹកនាំបេក្ខនារីតំណាងប្រទេសកម្ពុជាមួយរូប អោយទៅប្រកួតបវរកញ្ញាតំណាងជាតិនៅក្នុងព្រឹត្តិការណ៍មួយ។ គម្រោងចាកចេញទាំងតក់ក្រហល់នេះ ត្រូវបានប្រកាសថាកើតឡើងដោយសារតែភាគីដែលដឹកនាំតារាខ្មែរអោយទៅប្រកួតនៅក្នុងប្រទេសវៀតណាមស្នើអោយលោកជួយដឹកនាំទៅ ហើយលោកមិនចង់ធ្វើអោយនារីខ្មែរដែលមានឈ្មោះតំណាងជាតិបាត់បង់ឱកាសចេញប្រកួត ទើបលោកសម្រេចចិត្តទទួលចាត់ចែងអោយបានទៅ។ លោកអេថិន ជានិច្ច បានថ្លែងក្នុងពិធីចែកអំណោយនៅភូមិព្រែកអញ្ចាញនាព្រឹកនោះថា បើតាមតែលោកត្រូវទទួលភារៈដឹកនាំបវរកញ្ញាកម្ពុជាអោយចេញទៅប្រកួតនៅវៀតណាម លោកគួរតែរំសាយគម្រោងចែកអំណោយ…

ត្រឡប់ជាថ្មី តន្ត្រីខ្មែរថៃប៉ុស្ដិ៍លេខ៥ ប្រកាសជ្រើសតារាថ្មី ឲ្យចូលសាន់ដេ

ប្រមាណជាច្រើនខែមកហើយ ដែលប៉ុស្ដិ៍លេខ៥បានបិទតន្ត្រីរបស់ខ្លួនដោយសារតែហេតុផលមិនមានទីតាំងរៀបចំ ឬមិនមានទីតាំងសមស្របក្នុងការសហការ។ យ៉ាងណាក៏ដោយ កាលពីថ្ងៃទី៤ កុម្ភៈ ស្ថាប័នមួយនេះបានសម្រេចបើកតន្ត្រីជាថ្មី ដោយការប្រគំតន្ត្រីលើកនេះ គឺបានរំលេចតារាថៃ និងខ្មែរល្បីៗ ដោយប៉ុស្ដិ៍លេខ៥ប្រកាសថាក្រៅពីគ្រោងបង្ហាញវត្តមានតារាចម្រៀងល្បីៗមកពីប្រទេសទាំងពីរ ក៏នឹងរំលេចកម្មវិធីប្រឡងចម្រៀង ដើម្បីជម្រើសយកតារាថ្មីអោយចូលផលិតកម្មសាន់ដេ និងជម្រើសយកតារាសម្ដែងអោយសម្ដែងភាពយន្តនៅប៉ូស្ដិ៍លេខ៥នោះផង។ យោងតាមការបញ្ជាក់ថារបស់អ្នករៀបចំកម្មវិធីសិល្បៈប្រចាំប៉ុស្ដិ៍លេខ៥ លោកហួង តារាមុន្នី បានអះអាងថាចាប់ពីដើមខែកុម្ភៈក្នុងឆ្នាំ២០១៨នេះតទៅ ស្ថាប័នរបស់លោកនឹងបើកការប្រគំតន្ត្រីប្រចាំសប្ដាហ៍រៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង១១ រហូតដល់ម៉ោង១រសៀល…

មិននឹកស្មានថា សុខ រ៉ាស៊ី ផ្ដួលគេផ្ដួលឯងដល់ម្លឹង!

ធៀបនឹងពិធីករឆ្នើមៗប្រចាំនៅក្នុងប្រទេសកម្ពុជា គេកត់សម្គាល់ថាមានតែពិធីករ លោក សុខ រ៉ាស៊ី ប៉ុណ្ណោះ ដែលកន្ត្រាក់បានទីផ្សារលប់លើសពិធីករផ្សេងៗក្នុងរង្វង់មួយឆ្នាំចុងក្រោយ។ ជាក់ស្ដែងតាំងពីចូលហង្សមាស លោកមិនត្រឹមតែត្រូវហង្សមាសដាក់អោយចេញមុខក្នុងកម្មវិធីធំៗធ្វើអោយលោកកាន់តែលេចធ្លោរប៉ុណ្ណោះទេ ប៉ុន្តែនៅកម្មវិធីខាងក្រៅមិនថាកម្មវិធីតន្ត្រីធំៗដែលមិនមានការផ្សាយផ្ទាល់នៅប៉ុស្ដិ៍ផ្សេង និងកម្មវិធីសម្ពោធនានាគឺពិធីកររូបនេះវ៉ាដាច់។ បើទោះជាមានគ្មានគណៈកម្មការណាម្នាក់វាយតម្លៃ និងមិនមានការកំណត់ឲ្យការស្ទង់មតិផ្លូវការណាមួយ តែគេអាចមើលដឹងតាមរយៈសកម្មភាពទទួលកម្មវិធីរបស់លោក សុខ រ៉ាស៊ី ថាលោកកំពុងវ៉ាដាច់ពិធីករដែលធ្លាប់កន្ត្រាក់បានទីផ្សារនៅក្នុងពិភពសិល្បៈស្ទើរមិនមានពិធីករណាមួយប្រជែងបាននោះទេ។ កាលពីមុនឲ្យមានកម្មវិធីខាងក្រៅទូរទស្សន៍ធំៗ គេឃើញ លោក…

ហាក់ ធៀមុនី ជាប់សម្ភាសន៍នៅកូរ៉េ

ប្រមាណជា២ខែចុងក្រោយ គេកត់សម្គាល់ថាស្ថានទូតកូរ៉េបានផ្ដល់លក្ខណ្ឌតឹងតែងកាន់តែខ្លាំងសម្រាប់ប្រជាពលរដ្ឋខ្មែរដែលចង់ធ្វើដំណើរកម្សាន្ត ឬតារាដែលចង់ទៅសម្ដែងនៅក្នុងប្រទេសកូរ៉េ។ ដោយសារតែមានប្រវត្តិពលរដ្ឋខ្មែរទៅហើយរត់មិនមកវិញ ធ្វើអោយត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់ ទើបធ្វើអោយស្ថានភាពក្នុងការរត់ច្បាប់ដើម្បីសុំទិដ្ឋាការនេះកាន់តែម៉ឺងម៉ាត់ អ៊ីចឹងហើយទើបការទម្លាយថាតារាសម្ដែង និងជាពិធីករលោក ហាក់ ធៀមុនី ត្រូវបានទូតកូរ៉េអនុញ្ញាតិអោយចេញសម្ដែងនៅក្នុងប្រទេសនេះ ខណៈដែលតារាជាច្រើនដែលបានដាក់សំណើរស្នើសុំទន្ទឹមគ្នាមិនមានដំណឹងនោះ គឺជារឿងល្អមួយសម្រាប់ក្នុងចំណោមតារាខ្មែរ ដែលត្រូវបានអង្គការ«ខ្ញុំខ្មែរ»អញ្ជើញអោយចេញសម្ដែង។ លោកហាក់ ធៀមុនី និយាយថាលោកត្រូវបានទូតកូរ៉េទម្លាក់ទិដ្ឋាការអោយចេញសម្ដែងនៅពាក់កណ្ដាលខែកុម្ភៈខាងមុខនេះហើយ បន្ទាប់ពីបានដាក់ដំណើរជាមួយនឹងតារាជាច្រើនតាមរយៈអង្គការ«ខ្ញុំខ្មែរ» ដើម្បីទៅបើកការប្រគំតន្ត្រីធំមួយនៅក្នុងប្រទេសកូរ៉េ ដើម្បីរ៉ៃអង្គាសថវិកាក្នុងចំណោមពលករកូរ៉េយកមកជួយដល់កូនខ្មែរ។…

សុគន្ធ ដេវីត ស្ដាយមិនបានធ្វើរឿងមួយ ក្រោយទៅដល់សិង្ហបុរី

តាំងពីថ្ងៃទី២៨ មករា ម្ល៉េះដែលតារាសម្ដែង និងជាតារាចម្រៀងប្រចាំផលិតកម្ម BN លោក សុគន្ធ ដេវីត បានឡើងទៅដល់ប្រទេសសិង្ហបុរី ដោយលោកគម្រោងដើរលេងរយៈពេល៤យប់៥ថ្ងៃនៅលើដែនកោះដ៏ស៊ីវិល័យនោះ និងប្រទេសម៉ាឡេសីផង។ យ៉ាងណាមិញ រហូតដល់ពេលដែលលោកបានទៅដល់ទីនោះ ទើបលោកនឹកថាជារឿងសោកស្ដាយដែលលោកបានមិនធ្វើរឿងមួយ។ លោក សុគន្ធ ដេវី និយាយថាលោកឡើងមកកម្សាន្តនៅក្នុងប្រទេសសិង្ហបុរី មិនមែនមកក្នុងគម្រោងការងារ ឬក្រោមការស្ពុនស័ររបស់អ្នកណានោះទេ…

ប្រធានអង្គការ«ខ្ញុំខ្មែរ» ប្រកាសយក តារាខ្មែរ-កូរ៉េ និងថៃ ដល់៣០រូប ទៅច្រៀងសប្បុរសធម៌នៅកូរ៉េ

ក្នុងកិច្ចសម្ភាសន៍ដោយផ្ទាល់កាលពីថ្ងៃទី២២ មករា លោក អេថិន ជានិច្ច ដែលត្រូវគេស្គាល់ថាជាម្ចាស់អង្គការ«ខ្ញុំខ្មែរ» និងជាម្ចាស់ផលិតកម្ម«C2Go» ដែលទើបដាក់បញ្ចាំងរឿង«ខ្មោចស៊ីឈ្នួល»បានប្រកាសថា លោកបានធានា និងរត់ច្បាប់រួចរាល់អស់ហើយ ដើម្បីយកតារា ចម្រៀង៣ក្រុមផ្សេងទៀត ទៅច្រៀងនៅក្នុងប្រទេសកូរ៉េ នៅពាក់កណ្ដាលខែកុម្ភៈ ក្នុងឆ្នាំ២០១៨នេះ។ គម្រោងនេះលោកបានប្រកាសថាសុំច្បាប់ពីរដ្ឋាភិបាលកូរ៉េ តាំំងពីជិតមួយឆ្នាំមុនម្ល៉េះ ដោយមិនមែនទើបតែបានរំលេចឡើងនោះទេ ដោយសារតែពេលកន្លងមកអង្គការរបស់លោករមែងបើកការប្រគំតន្ត្រីសប្បុរសធម៌បែបនេះនៅក្នុងប្រទេសកូរ៉េជាមួយនឹងក្រុមពលករខ្មែរនៅទីនោះ។ គម្រោងដឹកនាំតារាខ្មែរ…

​កូនពៅដ៍សង្ហា លោកតាវ៉ិចទ័រ ប្តេជ្ញាធ្វើជាអ្នកបើកយន្តហោះ

ក្នុងចំណោមកូនទាំង៣របស់លោកតាវ៉ិចទ័រ គេកត់សម្គាល់ថាកូនប្រុសច្បង និងកូនស្រីកណ្ដាលគឺកញ្ញា នីឡា របស់លោក បានក្លាយជាតារាសិល្បៈយ៉ាងជោគជ័យនាពេលចុងក្រោយ។ សម្រាប់កូនប្រុសពៅរបស់លោកវិញ ក៏មានរូបរាង និងមុខមាត់សឹងតែតារាសុំខ្មាស់ផងដែរ ប៉ុន្តែចំណូលចិត្តរបស់ប្អូន មិនដូចឪពុក និងបងៗទេ គឺចង់ធ្វើតែ Pilot ឬ ជាអ្នកបើកយន្តហោះតែមួយគត់។ លោក សុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ…

កុមារាម្នាក់ធ្វើឲ្យ ដួង សុខគា ខ្មាស់គេយ៉ាងខ្លាំង លើឆាក

នៅក្នុងវីដេអូមួយដែលត្រូវបានគេថតពីការប្រគំតន្ត្រី ក្នុងខេត្តស្វាយរៀង បានទាក់ទាញអ្នកទស្សនាយ៉ាងខ្លាំង ដោយសារតែក្មេងវ័យ១១ឆ្នាំម្នាក់ ដែលលោក ដួង សុខភា ជ្រើសយកមកសម្ភាសន៍លើឆាក គេមានសមត្ថភាពទាំងសិល្បៈ និងវោហារស័ព្ទ ធ្វើឲ្យពិធីករដែលសម្បូរវោហារស័ព្ទរូបនេះ ទាល់ប្រាជ្ញក្នុងពេលកាន់ក្បាលមេក្រូ។ អ្នកបានទស្សនាវីដេអូនេះ ពិតជាទប់សំណើចមិនជាប់ដល់ថ្នាក់ហៀរទឹកភ្នែក ជាពិសេសនៅពេលដែលក្មេងប្រុសនេះ បានឆ្លើយសំណួរតបតនឹងលោកដួង សុខគា ហើយថែមទាំងអាចច្រៀងចាប៉ី បែបកំប្លែងដែលជាជំនាញដើមរបស់លោក ដួង…

រឿង«ខ្មោចស៊ីឈ្មួល»ដែលកក្រើកថ្ងៃសម្ពោធ ប្រកាសយកចំណូលដាក់អង្គការ

នៅថ្ងៃទី១៨ មករានេះ ខ្សែភាពយន្តបើកឆាករបស់ផលិតកម្មC2go ដែលត្រូវគេស្គាល់ថាជាស្នាដៃរបស់អង្គការខ្ញុំខ្មែរ ដែលជាអង្គការធានាយកតារាខ្មែរទៅច្រៀងនៅក្រៅប្រទេសរាប់សិបដងក្នុងមួយឆ្នាំ នឹងដាក់បញ្ចាំងលក់សំបុត្រជាផ្លូវការនៅគ្រប់រោងភាពយន្តទំនើបៗ ទាំំងនៅភ្នំពេញ និងខេត្តសៀមរាប។ ភាពយន្តនេះត្រូវអ្នកចូលរួមទស្សនាក្នុងថ្ងៃសម្ពោធសរសើរថាល្អមើល ដែលមិនពិបាកកើបផលចំណេញនោះទេ ប៉ុន្តែម្ចាស់ផលិតកម្មបែរជាអះអាងថា នឹងយកប្រាក់ចំណូលដែលទទួលបានដាក់តម្កល់ក្នុងអង្គការ ដើម្បីប្រើប្រាស់ជាប្រយោជន៍សម្រាប់ជួយដល់ជនក្រីក្រ ដោយមិនយកមកដាក់ហោប៉ៅដូចគ្នានឹងផលិតករផ្សេងៗទៅវិញ។ លោក អេថិន ជានិច្ច ម្ចាស់ផលិតកម្មC2go បានអះអាងថា ចាប់តាំងពីលោកបានបើកអង្គការខ្ញុំខ្មែរ…