អ្នកនាងយ៉ាន លីនដា ដឹកដៃកូនស្រីហោះទៅកាន់ សហរដ្ឋអាមេរិកវិញ បន្ទាប់ពី ដើររះ កម្មវិធីជាច្រើន នៅកម្ពុជា
(ភ្នំពេញ)៖ រយៈពេល ៣សប្តាហ៍នៅលើទឹកដីប្រទេសកម្ពុជា អ្នកនាង យ៉ាន លីនដា និងកូនស្រីតែមួយបានចំណាយពេលវេលាដ៏មានតម្លៃដើររះពិធីមង្គលការមិត្តសម្លាញ់ ក៏ដូចជាធ្វើដំណើរកម្សាន្តជុំមិត្តភក្តិយ៉ាងសប្បាយរីករាយក្នុងពេលវេលាដ៏មានតម្លៃនេះផងដែរ។ ពេលវេលាដ៏កម្រក្នុងដំណើរមកកាន់ទឹកដីប្រទេសកម្ពុជាលើកនេះ អ្នកនាង យ៉ាន លីនដា បានបំពេញការងារបានយ៉ាងច្រើនមិនថាចូលរួមពិធីមង្គលការមិត្តសម្លាញ់ ប្រារព្ធថ្ងៃកំណើតកូនស្រី ដំណើរកម្សាន្តទៅតាមរមណីយដ្ឋានានា ព្រមទាំងបានបំពេញការងារមួយចំនួនផងនោះ ទីបំផុតដល់វេលាដែលអ្នកនាងត្រូវស្ពាយស្នាមញញឹមឡើងយន្តហោះត្រលប់ទៅវិញដោយមានអ្នកជូនដំណើរយ៉ាងកក្រឹកកក្រេងផងដែរ។ យ៉ាងណាមិញ តាមការឱ្យដឹងតាមរយៈការចែករំលែកនៅលើហ្វេសបុក អ្នកនាង…