សហភាពអឺរ៉ុប បើកភ្លើងបៃតងឱ្យអ៊ុយក្រែន ធ្វើជា «បេក្ខភាព» របស់ខ្លួនជាផ្លូវការ
(ព្រុចសែល)៖ មេដឹកនាំសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានសម្រេចផ្ដល់ «ឋានៈជាបេក្ខភាព» ដល់អ៊ុយក្រែនជាផ្លូវការហើយ ដែលនេះជា ការបោះជំហានមួយដ៏សំខាន់ឆ្ពោះទៅរកសមាជិកភាពចូលរួមក្នុងក្លឹបប្រទេសទាំង ២៧។ នៅក្នុងកិច្ចប្រជុំកំពូលខាងលើ មេដឹកនាំអឺរ៉ុបក៏បានប្រកាសផ្ដល់ឋានៈជាបេក្ខភាពដល់ប្រទេសម៉ុលដាវីផងដែរ រីឯហ្ស៊កហ្ស៊ីនឹងត្រូវផ្ដល់ឋានៈ បែបនេះ នៅពេលអាចបំពេញតាមលក្ខខណ្ឌពេញលេញ។ ការប្រកាសខាងលើរបស់មេដឹកនាំអឺរ៉ុប ធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប ដែលប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមិថុនានេះ។ ថ្លែងនាឱកាសនោះ ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប…