ការ​ប្រឡងបវរកញ្ញាអាស៊ី​រងការរិះគន់​ស្លៀក​ឈុតប៊ីគីនីឆ្លុះ​ដល់ក្នុង​

ហុងកុង៖កាលពីរាត្រីចុងក្រោយ ​ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៣ ​ក្នុងកម្មវិធី ប្រកួតបវរកញ្ញា អាស៊ី​ឆ្នាំ ២០១៣ ​ដែលផ្សាយ​ដោយ​ស្ថានីយ៍ទូរទស្សន៍ ATV ​ដែលធ្វើឡើងនៅទីក្រុងហុងកុង ។ ការប្រកួតនេះបានបញ្ចប់​ ​ដោយ​រក​ឃើញកញ្ញា ១១ នាក់​​ដែល​ជា​ម្ចាស់ជ័យលាភី​ក៏ប៉ុន្តែ​ ​កម្មវិធីនេះបានធ្វើ​ឲ្យ​មនុស្ស​ជាច្រើ​ន​ភ្ញាក់ផ្អើល​ជាមួយនឹងឈុត​ស្លៀកពាក់របស់នាង​ៗ។​…

អ្នកគ្រូសិចស៊ីចឹង ប្រឡង​វគ្គចុងក្រោយ​នរណា​ប្រឡង​ជាប់ទៅលោក ! (Video Inside)

វីដេអូឃ្លិបមួយដែល​ត្រូវបានគេ​ស្គាល់យ៉ាងច្បាស់ថាជាវីដេអូឃ្លិបសំណើច ​ដែលបង្ហាញពី ​សកម្មភាព​​សើច​​បែបកំប្លែង ​នាវគ្គ​ប្រឡង​ចុង​ក្រោយ ​​ដោយ​សិស្ស​ម្នាក់ៗ​ដោយគ្រាន់តែ​ឃើញ​ដើមទ្រូង​អ្នកគ្រូសិចស៊ីរូបនេះ​ពិតជា​លែងចង់មើល​ ​សំណៅ​ប្រឡង​ជាក់ជាមិនខាន ដោយម្នាក់​ៗ​ដៀងភ្នែក​មើលតែ​ដើមទ្រូង​ដ៏​ទ្រលុក​របស់អ្នកគ្រូនេះ ទៅវិញ​៕​ ចង់ដឹង​ថា​អ្នកគ្រូ​សិចស៊ីប៉ុណ្ណា ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ ៖

រឿង​ពិត 6 យ៉ាង​ដែល​អ្នក​ប្រហែល​មិន​បានដឹង​ពី​ជីវិត​របស់ Nelson Mandela

1.​ ​ចូលចិត្ត​ហាត់ boxing ៖​តាំង​ពី​ធំ​ពេញ​រូបរាង​គាត់​ចូល​ចិត្ត​ហាត់​កីឡា​តាម​បែប​វាយ​បុក​ដូចជា​ការរត់​ឆ្ងាយៗ​ហើយ​មក​ទល់​នឹង​អាយុ 27 ឆ្នាំ​នៅ​ពេល​ដែល​លោក​នៅ​ក្នុង​គុក​ក៏​នៅតែ​បន្ត​ហាត់​ដដែល​។​គាត់​ធ្លាប់​និយាយថា​ការ​វាយ​បុក​មិន​មាន​ន៏​យ​ថា​ជា​អំពើ​អហិង្សា​នោះទេ​តែ​វា​ជួយ​ឲ្យ​យើង​មាន​កាយវិការ​រហ័សរ​ហួន​ក្នុង​ការពារ​ខ្លួន​និង​ប្រើ​យុទ្ធសាស្ត្រ​ក្នុងការ​វាយបក​សត្រូវ​វិញ​។​ 2.​ ​ឈ្មោះ​ពិត​មិនមែន Nelson ៖​កុមារា Rolihlahla Mandela អាយុ 9 ឆ្នាំ​ត្រូវបាន​លោកគ្រូ​ម្នាក់​ដែល​នៅ​សាលាបឋមសិក្សា​បាន​ដាក់​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ឲ្យ​កុមារា​រូប​នោះ​ថា Nelson ។​ 3.​ ជាប់​ឈ្មោះ​ក្នុង​តារាង​ភេ​វ​រករ​រហូតដល់​ឆ្នាំ 2008…

ម៉ូដែលជាង ១ ពាន់នាក់​​ស្លៀកឈុតប៊ីគីនីចូលរួម​ប្រឡង​​ដើម្បី​ក្លាយជាតារាសម្តែង​

ចិន​៖ដើម្បីក្តី​ស្រម៉ៃរបស់ខ្លួន ក្លាយជា​​តារា​ដ៏ល្បីល្បាញ សិស្សនិស្សិត​ ​ជាង ១ ពាន់នាក់ បាន​​ស្លៀកឈុតប៊ីគីនី ដណ្តប់មេឃ​។​ ប្រភពទីភ្នាក់ងារ​សារព័ត៌មានស៊ីនកហួរ បានឲ្យដឹងថា ​ថ្មីៗនេះ មាន​បេក្ខភាពចូលរួមប្រលង ជាង ១៤០០ នាក់ ដែលមកបីខេត្ត Shandong ចូលរួមជ្រើសរើស​ដើម្បីក្លាយជា​អ្នកសិល្បៈនៅសាកលវិទ្យាល័យ Qingdao University…

អ្នកចម្រៀង​បែប​រ៉េ​ប​ស្រី​ជនជាតិ​អេ​ហ្ស៊ី​ប​តំបូង​ដែល​ឡើង​បង្ហាញ​សមត្ថភាព​ក្នុង​កម្មវិធី Arab’s Got Talent

Mayam Mahmoud​ គឺជា​ស្ត្រី​ជនជាតិ​អេ​ហ្ស៊ី​ប​តំបូងបង្អស់​ដែល​បាន​ឡើង​ប្រឡង​ក្នុង​កម្មវិធី Arab’s Got Talent ហើយ​មក​ទល់​នឹង​ពេលនេះ​នាង​បាន​ឡើង​ដល់​ជុំពាក់​កណ្តាល​ផ្តាច់​ព្រាត់​ហើយ​។​ Mayam មាន​អាយុ​ទើបតែ 18 ឆ្នាំ​ហើយ​នាង​បាន​បង្ហាញ​ពី​សមត្ថភាព​និង​ភាព​មិន​ខ្លាច​រអារ​ទៅ​នឹង​ប្រពៃណី​របស់ខ្លួន​នោះទេ​។​ការឡើង​ប្រឡង​បង្ហាញ​ពី​សមត្ថភាព​ច្រៀង​បែប​រ៉េ​ប​របស់​នាង​ទាំង​មាន​ស្បៃ​មុខ​ផង​បាន​ធ្វើ​ឲ្យមាន​ការតិះ​ទៀន​ជាច្រើន​ពី​សំណាក់​ប្រជាជន​អេ​ហ្ស៊ី​បដ​ទៃ​ទៀត​ប៉ុន្តែ​នាង​ធ្លាប់​ប្រាប់​ទៅ​កាន់​អ្នកកាសែត​របស់ BBC ថា​ទាំង​ឪពុក​ម្តាយ​និង​បងប្អូន​របស់​នាង​ម្នាក់​ណា​ក៏​លើកទឹកចិត្ត​ដល់​នាង​ក្នុង​ការ​ច្រៀង​នេះដែរ​។​ ​នាង​បាន​និយាយ​បញ្ជាក់​រឿង​មួយ​ចុងក្រោយ​ថា​នាង​សង្ឃឹមថា​នៅ​ពេល​ណា​ដែល​នាង​បញ្ឈប់​អាជីព​នឹង​មាន​មនុស្ស​ផ្សេង​ទៀត​ដែល​មាន​ប្រភព​ដូចគ្នា​ធ្វើ​ដូច​រូប​នាង​ដែរ​៕ ​ទស្សនា​វីដេអូ​ឃ្លិប​ដូចខាងក្រោម​នេះ​៖​

បវរកញ្ញា​រុស្ស៊ី​​ធ្លាក់ពី​ការប្រកួតបវរកញ្ញា​ពិភពលោក ដោយសារតែ​រូបភាព​បឺត​មាត់​គ្នា​

ប្រភពព័ត៌មាន​បរទេស​បានចុះផ្សាយ​ឲ្យដឹងថា ​បវរកញ្ញាតំណាង​ឲ្យ​រុស្ស៊ី ត្រូវបានចាកចេញពីតំណែង ក្នុងចំណោម ១៦ នាក់ ចុងក្រោយ ដោយសារតែរូបភាព​ថើប​គ្នា ជាមួយនឹង​បវរកញ្ញា កាហ្សាកស្ថាន ដែលត្រូវបានគេចែកចាយលើអ៊ីនធឺណេត​យ៉ាងព្រោងព្រាត​។​ បវរកញ្ញារុស្ស៊ី ​បាន​ចាកចេញពី ១៦ នាក់ចុងក្រោយ ​នៅពេលដែលមាន​ភាព​ភ្ញាក់ផ្អលើ ​ជាច្រើន និងមាន​អ្នកចុចបង្ហាញ​រូបភាពនោះ យ៉ាងគគ្រឹកគ្រេង ដោយសារតែរូបភាព​ថ្ពក់បបូរមាត់…

ប្រែក្លាយ​ហ្គេម​ទៅ​ជា​កម្មវិធី​អប់រំ​នា​ពេល​អ​នា​គត់​

​ស្របពេល​ជាមួយនឹង​ការរីកចម្រើន​ឥត​ឈប់ឈរ​នៃ​ការអភិវឌ្ឍន៍​កម្មវិធី​ហ្គេម​កំសាន្ត​ជាច្រើន​ដែល​មាន​លក្ខណៈ​ទាក់ទាញ​ខ្លាំង​វា​បាន​ធ្វើឲ្យ​គុណភាព​នៃ​កម្មវិធី​អប់រំ​ដូច​ជា​កិច្ចការ​សាលា​ជាដើម​ត្រូវ​បាន​ថយចុះ​។​បើ​ទោះបីជា​យ៉ាងណាក្តី​អ្នកជំនាញខាង​ប្រព័ន្ធ​អប់រំ​និង​អ្នកជំនាញ​ខាង​កម្មវិធី​បច្ចេកទេស​ហ្គេម​កំពុងតែ​បាន​ពិភាក្សាគា្ន​លើ​ការច្នៃប្រឌិត​មួយដែល​អាច​ឲ្យ​ការលេង​ហ្គេម​និង​ការអប់រំ​បាន​ដើរ​ផ្លូវ​ជាមួយគ្នា​ហើយ​កម្មវិធីសិក្សា​មេរៀន​ជាច្រើន​នឹង​បញ្ចូល​ទៅក្នុង​ហ្គេម​ដែល​នឹង​ផលិត​ឡើង​ថ្មី​។​ SimCityEDU ៖​ជា​កម្មវិធី​ប្រឡងប្រជែង​ស្តីពី​ការបំពុល​បរិស្ថាន​បាន​ផលិត​នូវ​ហ្គេម​ថ្មី​មួយ​ដែល​ត្រូវបាន​ហៅថា SimCity ជា​កម្មវិធី​ហ្គេម​សម្រាប់​មនុស្ស​ជំទង់​។​កម្មវិធី​ហ្គេម​នេះ​នឹង​តម្រូវឲ្យ​អ្នកលេង​ក្លាយ​ជា​ម្ចាស់​នៃ​ទីក្រុង​មួយ​ហើយ​ពួកគេ​នឹង​ត្រូវ​ដំណើរការ​រៀបចំ​ក្រុង​ជាមួយ​វិធី​ការពារ​ថែរក្សា​ក្រុង​ឲ្យ​ជៀសផុត​ពី​ការបំពុល​បរិស្ថាន​។​ Jessica Lindl ប្រធាន​ផ្នែក GlassLab នៅក្នុង​ក្រុមហ៊ុន​ផលិត​ហ្គេម Silicon Valley-based gaming company បាន​និយាយប្រាប់​កាសែត BBC Future ថា​ហ្គេម​ហ្គេម​ជាច្រើន​ទៀត​កំពុងតែ​ស្ថិតនៅក្រោម​ការអភិវឌ្ឍ​ដោយ​មាន​បញ្ចូល​ជាមួយ​នូវ​ផ្នែក​ដែល​ពាក់ព័ន្ធ​នឹង​កម្មវិធី​អប់រំ​ជា​ពិសេស​សម្រាប់​កុមារ​តូចៗ​ផងដែរ​៕​

ម្ចាស់​ជ័យលាភី Chinese Shanghai លេច​សុដន់​លើ​ឆាក​រង​ការរិះគន់​

​ចិន​៖​ថ្មីៗ​នេះដែរ ក្នុង​ព្រឹត្តិការណ៍ Chinese Shanghai ដែល​ធ្វើឡើង​នៅ Bund ដែល​ជា​កម្មវិធី​ប្រឡង​សម្រស់​។ ប្រភព​ព័ត៌មាន​បានឲ្យដឹងថា ស្រី​ស្រស់​ឆើត​ឆាយ ពាក់​ស្លាក​លេខ ២ ជា​ម្ចាស់​ជ័យលាភី គឺ​នាង Liu ។​តែ​ទោះជា​យ៉ាងណា​ក្នុង​លទ្ធផល​ចុងក្រោយ​នេះ​នាង​បាន​ធ្វើឲ្យ​មាន​រឿង​គួរឲ្យភ្ញាក់ផ្អើល ដោយ​រង​ការរិះគន់​ពី​ទស្សនិកជន និង​អ្នកលេង​លើ​បណ្តាញ​អន​ឡាញ​ចំពោះ​បញ្ហា​សម្លៀក​បំពាក់​របស់​នាង​។​ ​នេះ​ជា​លើកដំបូង​ហើយ តាំងពី​ចាប់ផ្តើម និង​បញ្ចប់​ដែល​ស្រី​ស្រស់​រូបនេះ…

ភាសា​ចិន​ទទួល​ការចាប់អារម្មណ៍​កាន់តែ​ច្រើន​ពី​យុវវ័យ​នៅ​អ៊ីតាលី​

ទីក្រុង Crema ៖​យោងតាម​ប្រភព​ព័ត៌មាន​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ៧ ខែ តុលា ម្សិលមិញ​នេះ​បានឲ្យដឹងថា​តាម​ប្រភព​ព័ត៌មាន​ពី​ក្នុងស្រុ​ក​មួយ​បានឲ្យដឹង​ថា​ចំនួន​នៃ​យុវវ័យ​ជនជាតិ​អ៊ីតាលី​ដែល​កំពុង​សិក្សា​ភាសា​ចិន​និង​សកម្មភាព​ដែល​ទាក់ទង​ជា​ច្រើន​ទៀត​មាន​ទំហំ​កាន់តែ​កើន​ឡើង​នៅ​តាម​បណ្តា​វិទ្យាស្ថាន​សិក្សា​នានា​នៅក្នុង​ប្រទេស​អ៊ីតាលី​។​ ​នៅ​ឯ​វិទ្យាស្ថាន​បច្ចេកទេស Luca Pacioli ដែល​ស្ថិត​នៅក្នុង​តំបន់ឧស្សាហកម្ម​មមាញឺក​បំផុត​កម្មវិធី​សិក្សាភាសា​ចិន​ដែល​មាន​និស្សិត​ចូលរួម​ប្រមាណ 156 នាក់​នៅក្នុង​ចំណោម​និស្សិត​សរុប​នៅក្នុង​វិទ្យាស្ថាន 1600 នាក់​ត្រូវបាន​បើក​ពិធី​សម្ភោ​ធ​ឡើង​នា​ពេល​ថ្មីៗ​នេះ​។​នៅក្នុង​រដ្ឋ​ជាង 20 ទៀត​របស់​អ៊ីតាលី​ភាសា​ចិន​នឹង​បាន​ត្រូវ​ដាក់ឲ្យ​ក្លាយ​ជា​វិញ្ញាសា​ប្រឡង​ចេញពី​សាលា​នៅ​ឆ្នាំក្រោយ​នេះ​ហើយ​។​ ​មាន​សិស្ស​និស្សិត​ជា​ច្រើន​បាន​និយាយថា​ពួកគេ​បាន​ប្រើប្រាស់​ពេលវេលា​ប្រមាណ​បី​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ចំណាយ​លើ​ថ្នាក់រៀន​ភាសា​ចិន​ហើយ​ពួកគេ​ជឿជាក់​ថា​វា​នឹង​ក្លាយជា​ភាសា​អន្តរជាតិ​មួយ​ដែល​ដើរតួ​សំខាន់​ក្នុង​ការប្រាស្រ័យ​ទា​ក់ទង់​គ្នា​នៅក្នុង​ពិភពលោក​នា​ពេល​អ​នា​គត់​៕​

ទើប​មក​ពី​ភ្ជុំ​វិញ ….. មិត្តស្រី ខ​ល​ហៅ​យក​ធៀប​ការ !!

​ជា​សង្សារ​នឹង​គ្នា​រាប់​ឆ្នាំ​ហើយ ហើយ​ក៏​ដឹង​ថា​វា​មិន​អាច​ទៅរួច​ដែរ​សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍​រវាង​ខ្ញុំ​នឹង​មិត្តស្រី​របស់ខ្ញុំ​។​ខាងក្រោម​នេះ​អត្ថបទ​ដ៏​ខ្លី​មួយ​នៃ​រឿងរ៉ាវ​ដែល​កម្លោះ​ស្រុក​ជនបទម្នាក់​សុំ​មិនបញ្ចេញឈ្មោះ​ដែល​បាន​តស៊ូ​ព្យាយាម​ជីវិត​ឡើង​មក​រៀន​ទីក្រុង​ហើយ​បាន​ជំពាក់ជំពិន​នឹង​សេចក្តីស្រលាញ់​ដ៏​ស្មោះត្រង់​មួយ​ជាមួយនឹង​មិត្តស្រី​ដែលជា​អ្នក​មក​ពី​ស្រុក​ជាមួយគ្នា​។​ ​ធ្លាប់​ស្គាល់គ្នា​ជាមួយ​នាង​ដែរ​កាលពី​នៅ​រៀន​អនុវិទ្យាល័យ​និង​វិទ្យាល័យ​តែ​សេចក្តី​ចូលចិត្ត​ឬ​ចាប់អារម្មណ៍​សូម្បី​តែ​បន្តិច​ក៏​គ្មាន​ដោយសារ​តែ​ការប្រឹងប្រែង​រៀនសូត្រ​ខ្លាច​មិន​បាន​មក​សិក្សា​បន្ត​នៅ​ភ្នំពេញ​នឹង​គេ​។​មក​ដល់​ទីក្រុង​ភ្លាម​ក្រោយ​ប្រឡង​ជាប់​បាក់​ឌុប​រូបខ្ញុំ​បាន​ទៅ​នៅ​ជាមួយ​នឹង​មិត្តភ័ក្ត​ដទៃទៀត​នៅក្នុង​ផ្ទះជួល​មួយកន្លែង​។​ឆ្នាំ​ទី 1 ឆ្នាំ​ទី 2 ការសិក្សា​របស់​ខ្ញុំ​ប្រព្រឹត្តទៅ​ធម្មតា​តែ​ចៃដន្យ​ថ្ងៃមួយ​មិត្តភ័ក្ត​ចាស់ដែល​រៀនជាមួយ​គ្នា​កាល​នៅ​ពី​វិទ្យាល័យក៏​បាន​ជួបជុំ​គ្នា​ធ្វើ​ពីធិជប់លៀង​នៅ​នឹង​ផ្ទះ​មនុស្ស​ស្រី​ម្នាក់​ដែល​ខ្ញុំ​មិន​បាន​គិត​ដល់​ថា​នាង​បាន​ក្លាយជា​មិត្តស្រី​របស់ខ្ញុំ​នៅពេល​អ​នា​គត់​នោះ​។​ពួក​យើង​បាន​ជួប​គ្នា​ជា​លើកតំបូង​នៅ​នឹង​ផ្ទះ​ដែល​គ្រួសារ​របស់​នាង​ទិញ​ឲ្យ​ស្នាក់​នៅ​សម្រាប់​ការរស់នៅ​នឹង​ការរៀនសូត្រ​សម្រាប់​នាង​។​មក​ដល់​ត្រឹម​នេះ​ទាំងអស់​គ្នា​អាច​ប្រៀបធៀប​បាន​ហើយ​រវាង​ជីវភាព​កូន​អ្នក​មក​រៀន​ទីក្រុង​មាន​ផ្ទះ​ដែល​ទិញ​រស់នៅ​ដោយ​ខ្លួនឯង​ជាមួយនឹង​កូន​អ្នក​ខ្សត់ខ្សោយ​បាន​ត្រឹម​នៅផ្ទះ​ជួល​ជាមួយ​មិត្តភ័ក្ត​ដទៃ​ទៀត​ដូចជា​រូប​ខ្ញុំ​។​ https://i1272.photobucket.com/albums/y389/domneng/AOS%20Ocean%20Dome/Sad_zpsc8576917.jpg ​មិន​ដែល​នឹក​ស្មាន​ទេ​ថា​នាង​ធ្លាប់​ចាប់អារម្មណ៍​មកលើ​ខ្ញុំ​កាលពី​នៅ​រៀន​វិទ្យាល័យ​ដោយសារតែ​ខ្ញុំ​ក៏​ជា​សិស្ស​ពូកែ​គួរសម​ម្នាក់​ដែរ​នៅ​ក្នុង​ជំនាន់​នោះ​។​នេះ​ជា​សម្តី​របស់​នាង​ដែល​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​ខ្ញុំ​ក្រោយ​ថ្ងៃ​ជប់លៀង​ដែល​យើង​បាន​ធ្លាប់​សួរ​លេង​ពី​លេខ​ទំនាក់ទំនង​រវាង​គ្នា​។​ទំនាក់ទំនង​របស់​ពួក​យើង​បាន​កើនឡើង​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ​។​រាល់​ល្ងាច​រាល់​យប់​ការនិយាយ​លេង​តាម​ទូរស័ព្ទ​ការ​ណាត់​ជួប​គ្នា​ទៅ​ដើរលេង​ជាមួយ​នឹង​មិត្តភ័ក្ត​សូម្បី​តែ​ថ្ងៃ​ចុង​សប្តាហ៍​ដែល​យើង​ធ្លាប់តែ​ទៅ​លេង​ស្រុក​ក៏​ត្រូវ​កាត់បន្ថយ​ដែរ​។​ស្គាល់​គ្នា​មិន​យូរ​មិនឆាប់​គិត​មក​ត្រឹម​ពេលនេះ​ពួក​យើង​បាន​ស្គាល់​គ្នា​នឹង​យល់ចិត្ត​គ្នា​អស់​រយៈពេល​ជិត 4 ឆ្នាំ​ហើយ​បើ​ទោះបីជា​នាង​ធ្លាប់​ប្រាប់​ខ្ញុំ​ពី​បញ្ហា​របស់​នាង​ដែល​ត្រូវ​គ្រួសារ​បង្ខំ​ឲ្យ​យក​គ្រួសារ​កូនអ្នកមាន​ម្នាក់​នៅក្នុង​ស្រុក​ជាមួយ​ពួក​យើង​ដែរ​។​បញ្ហា​នេះ​នៅតែ​បន្ត​ជារឿយៗ​ធ្វើឲ្យ​ប៉ះពាល់​អារម្មណ៍​របស់​ពួក​យើង​យ៉ាង​ខ្លាំង​នៅ​ខណៈ​ដែល​គ្រួសារ​របស់​នាង​ជា​អ្នកមាន​ហើយ​ខ្ញុំ​ទើប​នឹង​រក​ការងារ​បាន​មិនទាន់មាន​ប្រាក់ចំណូល​សម្រាប់​គិតគូរ​ពី​អ​នា​គត់​នៅ​ឡើយ​រីឯ​គ្រួសារ​ខ្ញុំ​ក៏​ពុំមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការជួយ​ដោះស្រាយ​ខ្ញុំ​ផង​។​ ​ឥឡូវនេះ​បញ្ហា​ដែល​ខ្ញុំ​តែងតែ​បារម្ភ​និង​ព្រួយ​កង្វល់​កន្លងមក​បាន​ក្លាយជា​ការពិត​។​ខ្ញុំ​មិន​បាន​ទៅ​លេង​ស្រុក​ទេ​ឆ្នាំនេះ​ដោយសារ​គិតថា​ការងារ​ដែល​ខ្ញុំ​ធ្វើ​នឹង​គុណ​ប្រាក់ខែ​ឲ្យ​ជា​ពីរ​សម្រាប់​ការងារ​បន្ថែម​នៅក្នុង​ថ្ងៃ​បុណ្យ​ជាតិ​នោះ​។​ទើប​នឹង​ចប់​បុណ្យ​ភ្ជំ​ភ្លាម​មិត្តស្រី​ដែល​ស្គាល់​គ្នា​អស់​រយពេល 4 ឆ្នាំ​របស់​ខ្ញុំ​បាន​ត្រឡប់​មក​ដល់​ភ្នំពេញ​វិញ​។​នាង​បានខ​ល​ហៅរក​ខ្ញុំ​ទាំង​កំពុងតែ​សម្រាក​។​មិន​បានដឹង​ទេ​ថា​អ្វី​ដែល​នាង​មាន​បំណង​ចង់​ជួប​ខ្ញុំ​នោះ​គឺជា​ការចែក​ធៀប​ការ​របស់​នាង​ដែល​ត្រូវ​ចាស់ទុំ​បានរៀបចំ​រួចជាស្រេច​ទៅវិញ​។​អារម្មណ៍​និង​ស្មារតី​បេះដូង​ស្ទើរតែ​ទប់​ទឹកភ្នែក​មិន​ជាប់​ខំ​ស្តាប់​សម្តី​របស់​មិត្តស្រី​ខ្លួន​ព្យាយាម​ពន្យល់​និង​លើកទឹកចិត្ត​សម្រាប់​ការរស់នៅ​មួយ​ឆាកជីវិត​ដែល​នៅ​សេសសល់​ដោយ​គ្មាន​រូប​នាង​មក​កាន់​ខ្ញុំ​។​គ្មាន​ពាក្យ​អ្វី​នឹង​ច​ចារ​ជាមួយនឹង​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​បំផុត​ហើយ​នឹង​ត្រូវ​ទៅ​រស់នៅ​ជាមួយ​នឹង​អ្នក​ផ្សេង​នោះទេ​។​ខ្ញុំ​ដើរ​ចេញ​ទាំង​មិន​មាត់​មួយ​ម៉ាត់​និង​ទឹកភ្នែក​រលីងរលោង​តែ​ចុងក្រោយ​បាន​ត្រឹមតែ​អង្គុយ​យំ​នៅក្នុង​បន្ទប់​តែម្នាក់ឯង​ហើយ​សរសេរ​រឿងរ៉ាវ​នេះឡើយ​ដើម្បីឲ្យ​មានអារម្មណ៍​ធូរស្រាល​ឡើងវិញ​។​តែ​ទោះបីជា​យ៉ាងណាក្តី​ដូចជា​គ្មាន​អ្វី​មក​ធ្វើឲ្យ​អារម្មណ៍​ដ៏​ស្មុគ្រស្មាញ​មួយ​នេះ​ត្រឡប់​ទៅ​វិញ​នោះ​ទេ​វា​មាន​តែ​ធ្វើឲ្យ​ខ្ញុំ​កាន់តែ​បាក់ស្មារតី​និង​វិញ្ញាណ​អស់​ទៅវិញ​៕​ រឿង​ខាងលើនេះដែរ​វា​មិនខុសពី​​ចម្រៀង​ពីរខាង​ក្រោមនេះនោះទេ​៖