តុលាការកំពូលអាមេរិក សម្រេចលុបចោល «សិទ្ធិរំលូតកូន»

(វ៉ាស៊ីនតោន)៖ តុលាការកំពូលនៅក្នុងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះបានប្រកាសលុបចោលសាលដីកាជាប្រវត្តិសាស្ត្រឆ្នាំ១៩៧៣ រ៉ូ វី វេដ (Roe v Wade) ដែលផ្ដល់សិទ្ធិឱ្យស្ត្រីអាមេរិក «រំលូតកូន» ហើយការសម្រេចនេះត្រូវបានប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ចាត់ទុកថាជាថ្ងៃដ៏សោកសៅ បំផុតសម្រាប់ប្រទេសជាតិទាំងមូល។ នៅក្នុងសេចក្ដីសម្រេចមួយចេញផ្សាយនៅថ្ងៃសុក្រនេះ តុលាការកំពូលអាមេរិកបានសម្រេចថារដ្ឋធម្មនុញ្ញអាមេរិក មិនបានផ្ដល់សិទ្ធិក្នុងការរំលូតកូននោះទេ…

សង្រ្គាមនៅតៃវ៉ាន់ អាចនឹងបង្កផលប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក ធ្ងន់ធ្ងរជាងសង្រ្គាមអ៊ុយក្រែន, នេះបើតាមមន្ត្រីតៃវ៉ាន់

(ហ្សឺណែវ)៖ មន្ត្រីជាន់ខ្ពស់តៃវ៉ាន់ម្នាក់ នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថាការវាយប្រហាររបស់យោធាចិនលើតៃវ៉ាន់ នឹងបង្កផលប៉ះពាល់ដល់ ពាណិជ្ជកម្មពិភពលោក ធ្ងន់ធ្ងរជាងសង្រ្គាមនៅអ៊ុយក្រែនសព្វថ្ងៃនេះទៅទៀត ពីព្រោះវាអាចនឹងបង្កឱ្យមានការខ្វះខាតបន្ទះឈីប។ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដែលបណ្ដាប្រទេសលោកខាងលិចហៅថាជាការឈ្លានពាន និងដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក បាន និងកំពុងបង្កឱ្យទំនិញឡើងថ្លៃ ជាពិសេសឧស្ម័ន និងប្រេងឥន្ធនៈ ព្រមទាំងការព្រួយបារម្ភពីគ្រោះទុរភិក្សនៅតាមបណ្ដាប្រទេសក្រីក្រផងដែរ។ ក៏ប៉ុន្តែ លោក ចន…

ប្រិសនបើអ្នកមានបញ្ហាលើការផ្តោតអារម្មណ៍ ចូលបរិភោគវីតាមីនទាំងនេះឲ្យបានច្រើន

(សុខភាព)៖ កង្វះវីតាមីនអាចជាកត្តាមួយ នៅពេលអ្នកមានបញ្ហាក្នុងការបំពេញកិច្ចការ ឬគម្រោងនៅផ្ទះ។ ជាមួយនឹងវីតាមីនជាច្រើនសម្រាប់ជ្រើសរើស តើអ្នកត្រូវការមួយណាដើម្បីជួយបង្កើនការផ្តោតអារម្មណ៍របស់អ្នក? យោងតាម Healthline កង្វះវីតាមីន D អាចនាំឱ្យមានអ័ព្ទក្នុងខួរក្បាល ការផ្តោតអារម្មណ៍មិនល្អ និងបញ្ហាការចងចាំ។ ម៉្យាងវិញទៀត ការសិក្សាបានបង្ហាញថា វីតាមីន D មានផលប៉ះពាល់យ៉ាងសំខាន់លើសុខភាពការយល់ដឹង ដែលវិទ្យាស្ថានជាតិស្តីពីភាពចាស់កំណត់ថា ជាសមត្ថភាពក្នុងការគិតឱ្យបានច្បាស់លាស់…

បន្ថយភាពចាស់ ជាមួយការញ៉ាំស្រាក្រហម

គ្រប់គ្នាច្បាស់ជាធ្លាប់ដឹងអំពីអត្ថប្រយោជន៍ខ្លះៗនៃស្រាក្រហមរួចមកហើយក៏ប៉ុន្តែអ្នកប្រហែលជាមិនទាន់ដឹងពីពេលវេលា និងបរិមាណដែលត្រូវទទួលទានស្រាក្រហម ដើម្បីទទួលបានអត្ថប្រយោជន៍ខ្លាំងនៅឡើយទេ។ ការទទួលទានស្រាក្រហមបានត្រឹមត្រូវ អាចជួយថែរក្សាសុខភាពទូទៅ ក៏ដូចជាការពារពីជំងឺមួយចំនួនបានថែមទៀត។ ១៖ កាត់បន្ថយភាពចាស់ ក្រែមការពារស្បែក និងហ្វូមលាងសម្អាតស្បែកមិនមែនជាជម្រើសតែមួយគត់របស់អ្នកសម្រាប់បញ្ចៀសឥទ្ធិពលនៃភាពចាស់បានទាំងស្រុងនោះទេ។ ដោយឡែក ស្រាក្រហម ឬស្រាទំពាំងបាយជូរ បែរជាមានប្រសិទ្ធភាពក្នុងការជួយការពារ និងទប់ស្កាត់ភាពជ្រីវជ្រួញបាន។ យោងតាមការសិក្សារបស់អ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យបាសេឡូណាបានបង្ហាញថា ការទទួលទានស្រាក្រហម ឬស្រាទំពាំងបាយជូរពណ៌សអាចជួយកាត់បន្ថយផលប៉ះពាល់កាំរស្មីយូវីពីពន្លឺព្រះអាទិត្យ និងការពារអ្នកពីជំងឺស្បែកដ៏កាចសាហាវ ពិសេសវាអាចការពារស្បែកពីការមានប្រតិកម្មដោយសារកម្តៅថ្ងៃបានផងដែរ។…

សហរដ្ឋអាមេរិក ប្រាប់តៃវ៉ានពីការពន្យារពេលប្រគល់កាំភ្លើងធំ ខណៈជាប់ដៃជួយអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា សហរដ្ឋអាមេរិកសម្រេចចិត្តពន្យារពេលបញ្ជូនកាំភ្លើងធំ មកឲ្យ កោះតៃវ៉ាន់ រហូតដល់ក្រោយឆ្នាំ២០២៦។ បើតាមក្រុមមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់, ការពន្យាពេលនេះ គឺដោយសារតែមានបញ្ហាខាងខ្សែចង្វាក់ផលិតកម្ម តែប្រព័ន្ធផ្សព្វផ្សាយរបស់តៃវ៉ាន់ មួយចំនួនបានរាយការណ៍ថាគឺដោយសារតែសមត្ថភាពផលិតអាវុធរបស់អាមេរិក បានរងផលប៉ះពាល់ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន ដ្បិត ទីក្រុងវ៉ាស៊ីនតោន កំពុងបញ្ជូនអាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅឱ្យទីក្រុងកៀវ ក្នុងនោះរួមមានទាំងកាំភ្លើងធំផងដែរ។ ក្រុមមន្ត្រីទាំងនេះដដែល បានបន្ថែមទៀតថាបច្ចុប្បន្ន តៃវ៉ាន់កំពុងពិចារណាលើផែនការទិញអាវុធផ្សេងជំនួស…

៧ចំណុចខាងក្រោមនេះ គឺជាវិធីសាស្ត្រល្អបំផុតសម្រាប់បង្កើនការចងចាំ

សុខភាព៖ តើអ្នកឧស្សាហ៍ភ្លេចមែនទេ? ហើយតើអ្នកភ្លេចញឹកញាប់ដែរទេ ឬម្តងម្កាល? មនុស្សយើងម្នាក់ៗ មិនថាចាស់ឬក្មេងទេ គឹសុទ្ធតែត្រូវប្រឈមមុខនឹងការបាត់បង់ការចងចាំម្តងម្កាល។ តែទោះជាយ៉ាងណាក៏ដោយ ការភ្លេចតិចតួចមិនជាបញ្ហាទេ តែកុំឲ្យភ្លេចញយដង ពីព្រោះបើកើតឡើងញឹកញាប់ពេក វានឹងបង្កផលប៉ះពាល់ ហើយធ្វើឲ្យខាតបង់ប្រយោជន៍ជាច្រើន។ ដូច្នេះដើម្បីបញ្ចៀសពីបញ្ហាទាំងអស់នេះ ប្រាំពីរចំណុចខាងក្រោមនេះគឺជាវិធីសាស្ត្រល្អបំផុតសម្រាប់អ្នក។ ១៖ កំណត់កាលវិភាគសម្រាប់ការធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណជួយបង្កើនលំហូរឈាមទៅកាន់រាងកាយទាំងមូលរបស់អ្នក ដោយរួមបញ្ចូលទាំងខួរក្បាលរបស់អ្នកផងដែរ ហើយវាអាចជួយរក្សាការចងចាំរបស់អ្នកឲ្យនៅល្អ។…

Apple បានពន្យារពេលឱ្យអ្នកអភិវឌ្ឍន៍កម្មវិធីដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធី ចាស់ៗមុនពេលលុបចេញ ពី App Store

កាលពីចុងសប្តាហ៍មុន ភាពចម្រូងចម្រាសបានផ្ទុះឡើងបន្ទាប់ពីក្រុមហ៊ុន Apple បានចាប់ផ្តើមជូនដំណឹងដល់អ្នកអភិវឌ្ឍន៍កម្មវិធីមួយចំនួនថា កម្មវិធីរបស់ពួកគេដែលមិនត្រូវបានអាប់ដេតជាយូរមកហើយនោះនឹងត្រូវដកចេញពី App Store ដែលនេះជាផ្នែកមួយនៃគម្រោង “App Store​ Improvements” ដើម្បីសម្អាតកម្មវិធី “ហួសសម័យ” ដែលមាននៅក្នុងកម្មវិធី App Store។ អ្នកអភិវឌ្ឍន៍កម្មវិធីដែលរងផលប៉ះពាល់ជាច្រើនបានជំទាស់នឹងគោលការណ៍របស់ក្រុមហ៊ុន Apple ដោយកត់សម្គាល់ថា កម្មវិធីរបស់ពួកគេនៅតែបន្តដំណើរការបានល្អទោះបីជាមានការខ្វះខាតការអាប់ដេតក៏ដោយ…

មកដឹង វិធីងាយៗ ៣យ៉ាងសម្រកខ្លាញ់ក្បាលពោះ

(សុខភាព)៖ សព្វថ្ងៃ មានជំងឺជាច្រើនដែលមនុស្សត្រូវប្រឈម ហើយជំងឺខ្លះវាទាមទារការព្យាបាលយូរ និងមានបច្ចេកទេសខ្ពស់ តែជំងឺខ្លះយើងក៏អាចកាត់បន្ថយ ឬ ព្យាបាលដោយខ្លួនឯងបានដែរ ដូចជាជំងឺខ្លាញ់ក្នុងក្បាលពោះ។ តែទោះជាយ៉ាងណាក៏ដោយ ខ្លាញ់ក្នុងក្បាលពោះត្រូវបានគេចាត់ទុកថាជាប្រភេទជំងឺដែលបង្កឲ្យមាន ផលប៉ះពាល់ខ្លាំងដល់សុខភាពរបស់យើង ពីព្រោះវាអាចបង្កឲ្យមានជំងឺទឹកនោមផ្អែម ប្រភេទទី២ និងជំងឺបេះដូង។ ហេតុដូច្នេះហើយ ៣ចំណុចខាងក្រោមនេះជាវិទ្យាសាស្ត្រងាយៗ ដែលអាចជួយឲ្យអ្នកអាចកាត់បន្ថយខ្លាញ់ក្នុងក្បាលពោះបានដោយងាយ។ ១៖ ជៀសវាងភេសជ្ជៈមានជាតិស្ករ…

លំនៅដ្ឋានប្រជាពលរដ្ឋ៣១ខ្នងនៅស្រុកថ្មគោលរងការខូចខាតដោយភ្លៀងលាយឡំខ្យល់កន្ត្រាក់

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅស្រុកថ្មគោល មានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់មួយមេធំបណ្តាលអោយប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ(របើកដំបូលផ្ទះ)សរុបចំនួន៣១ខ្នង។ ក្នុងនោះឃុំចំនួន០៣បានទទួលរងផលប៉ះពាល់ពីភ្លៀងនិងខ្យល់កន្ត្រាក់ខាងលើនេះ៖ ១.ឃុំបឹងព្រីង ខូចខាតចំនួន២៩ខ្នង-របើកសំបូលផ្ទះចំនួន២៤ខ្នង-រោងគោចំនួន០២រោង-តូបលក់ដូរចាប់ហ៊ួយចំនួន០២-ខូចខាតផ្ទះទាំងស្រុងចំនួន០១ខ្នងទំហំ៦ម៉ែត្រx៨ម៉ែត្រជញ្ជាំងឈើប្រក់សង្ក័សីតែពុំមានមនុស្សគ្រោះថ្នាក់ឡើយ។ ២.ឃុំជ្រោយស្ដៅខូចខាតចំនួន១០ខ្នងផ្ទះ-របើកដំបូលស័ង្កសី១០០%ចំនួន០៣ខ្នងផ្ទះ-របើកដំបូលស័ង្កសី៥០%ចំនួន០៤ខ្នងផ្ទះ-របើកដំបូលស័ង្កសី១៥%ចំនួន០១ខ្នងផ្ទះ-របើកដំបូលស៊ីប្រូ០៦សន្លឹកចំនួន០១ខ្នងផ្ទះ-របើកដំបូលស័ង្កសី០៥សន្លឹកចំនួន០១ខ្នងផ្ទះ។ ៣.ឃុំរូងជ្រៃខូចខាតចំនួន០២ខ្នងផ្ទះរបើកស័ង្កសីសរុប៣៩សន្លឹក។ បច្ចុប្បន្នកម្លាំងនគរបាលស្រុកបានចុះធ្វើការត្រួតពិនិត្យនិងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ៕  

លោក ពូទីន ទទួលបានព័ត៌មានខុសពីយោធារុស្ស៊ីក្នុងសង្រ្គាមអ៊ុយក្រែន, នេះបើតាមសេតវិមាន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទទួលបានព័ត៌មានខុសពីក្រុមមន្ត្រីទីប្រឹក្សារបស់លោក ពាក់ព័ន្ធនឹងសកម្មភាពយោធា រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងផលប៉ះពាល់នៃទណ្ឌកម្មលោកខាងលិចលើសេដ្ឋកិច្ចរបស់រុស្ស៊ី។ លោកស្រី Kate Bedingfield ជានាយកទំនាក់ទំនងសេតវិមាន បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ថា «យើងទទួលបានព័ត៌មានថាលោក ពូទីន ទទួលបានព័ត៌មានខុសពីយោធារុស្ស៊ី…