សមត្ថកិច្ចបង្ក្រាបមុខសញ្ញា វាយប្លន់យកម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤ ឃាត់ខ្លួនជនសង្ស័យ ៧នាក់

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ២រោច ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០១ និង ៥០ នាទីរំលងអាធ្រាត្រ នៅចំណុចផ្លូវជាតិលេខ៤ ភូមិអង្គស្នួលទី៣ ឃុំពើក…

រថយន្តPrius មួយគ្រឿង បុករះបង្គោលភ្លើងនិងផ្ទះលក់គ្រឿងសំណង់ រួចជ្រុលធ្លាក់ប្រឡាយទឹក បណ្តាលឲ្យតៃកុងរងរបួសធ្ងន់

កណ្ដាលៈ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តម៉ាក Prius មួយគ្រឿង សង្ស័យបើកលឿនរេចង្កូតបុករះ បង្គោលភ្លើង និងផ្លាកយីហោផ្ទះលក់គ្រឿងសំណង់ រួចជ្រុលធ្លាក់ចូលប្រឡាយទឹក បណ្តាលឲ្យម្ចាស់រងរបួស ត្រូវដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ស្ថិតតាមបណ្ដោយផ្លូវលេខ២១ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។…

រថយន្តបែនដឹកថ្មមួយគ្រឿងបើកគេចពីម៉ូតូ រេចង្កូតក្រឡាប់ផ្ងារជើង បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០១និង១០នាទីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តប្រភេទធុនធំដឹកថ្មតូចៗ មួយគ្រឿង ខណៈកំពុងតែបើកបរបានគេចពីម៉ូតូ បណ្តាលឲ្យរេចង្កូតក្រឡាប់ផ្ងារជើងរងការខូចខាត ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តបែនដឹកថ្មតូចៗ មួយគ្រឿង…

រថយន្តដឹកជ្រូកធុនធំ១គ្រឿង បើកបរសុខៗស្រាប់តែក្រឡាប់ផ្ងារជើង បណ្តាលឲ្យរងការខូចខាត

កំពង់ចាមៈ នៅវេលាម៉ោង១២និង០០នាទីត្រង់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តដឹកជ្រូកមួយគ្រឿង ក្រឡាប់ផ្ងារជើង ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦១ ភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តប្រភេទធុនធំដឹកជ្រូក១គ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦១ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។…

មុខសញ្ញាជនសង្ស័យម្នាក់ខឹងប្រពន្ធ ដកកាំភ្លើងបាញ់រថយន្ដអ្នកដំណើរតាមដងផ្លូវ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួន

កណ្តាលៈ នៅវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទប្រុស ករណីកាន់កាប់ និងប្រើប្រាស់អាវុធខុសច្បាប់ និងធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស ត្រង់ចំណុចផ្លូវជាតិលេខ៤ ក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនរងគ្រោះចំនួន០២នាក់៖…

សង្ស័យបើកលឿន ជ្រុលទៅបុកបង្គោលភ្លើងបាក់មួយដើម និងរបងមួយផ្ទាំង ចំណែករថយន្តខូចខាតខាងមុខខ្ទេច

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកូរ៉េឃ្លុបមួយគ្រឿង សង្ស័យបើកល្បឿនលឿនជ្រុល មកដល់ចំណុចផ្លូវបំបែកមានភ្លើងស្តុប ហ្វ្រាំងមិនជាប់ បួងចង្កូតគេចជ្រុលទៅបុកបង្គោលភ្លើងយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាត និងបាក់មួយដើម រួមទាំងរបងថ្មអស់មួយផ្ទាំងផងដែរ ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅតាមមហាវិថី ឈ្នះ ឈ្នះ…

រថយន្តបែនដឹកថ្មមួយគ្រឿង រេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង បណ្តាលឲ្យតៃកុងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ

ភ្នំពេញៈ នាវេលាម៉ោង០៤និង៥០នាទីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តបែនដឹកថ្មមួយគ្រឿង ខណៈកំពុងតែបើកបរសុខៗ ស្រាប់តែរេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ទីតាំងស្ថិតនៅក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុ គេឃើញរថយន្តប្រភេទបែនដឹកថ្មមួយគ្រឿង…

ផ្ទះពលរដ្ឋចំនួន១៤ល្វែងត្រូវឆេះខ្ទេចនៅក្រុងបាត់ដំបង

បាត់ដំបងៈ យោងតាមផេករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អគ្គិភ័យដ៏សន្ធោរសន្ធៅបានលេបត្របាក់លំនៅឋានអស់ជាច្រើនល្វែងកាលពីវេលាម៉ោង០៥និង២០នាទីល្ងាច ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅម្ដុំផ្លូវលេខ១ និងលេខ១កន្លះ (ខាងជើងផ្សារណាត់៥០ម៉ែត្រ)ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលគេអះអាងថាបានផ្ដើមចេញពីផ្ទះលក់ពូកដ៏ធំមួយតែគេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។ យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចដែលបានស្រង់ក្រោយពេលកើតហេតុបានឲ្យដឹងថាលំនៅឋានដែលខូចខាតទាំងស្រុងមានចំនួន១៤ល្វែងដែលភាគច្រើនធ្វើពីឈើថ្មនិងស័ង្កសីតែនៅមានលំនៅឋានមួយចំនួនទៀតដែលរងផលប៉ះពាល់ដោយសារអណ្ដាតភ្លើង។អគ្គិភ័យដ៏មហន្តរាយនេះបានផ្ដើមចេញពីផ្ទះលក់ពូកដ៏ធំមួយនៅចំកណ្ដាលនៃទីតាំងកើតហេតុដែលថៅកែពូកនោះឈ្មោះអ៊ាអេងហុងភេទប្រុសអាយុ៧០ឆ្នាំ។ បើតាមការពិនិត្យជាក់ស្ដែងអ្វីដែលសេសសល់នោះគឺមានតែសសរឈើនិងដែកស័ង្កសីប៉ុណ្ណោះ។រីឯសម្ភារៈដទៃៗទៀតបានក្លាយជាផេះផង់អស់ទៅហើយ។អាជ្ញាធរនិងមន្ត្រីជំនាញហាក់មិនទាន់វាយតំលៃអំពីតុល្យការនៃការខូចខាតនៅឡើយទេព្រោះមើលទៅហាក់មានសភាពធ្ងន់ធ្ងរពេក។ លោកវរសេនីយ៍ឯកគឹមប៊ុនធឿនប្រធានការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថាបើតាមការពិនិត្យលើទិដ្ឋភាពជាក់ស្ដែងអាចខាតបង់ធ្ងន់ធ្ងរណាស់ហើយពេលនេះទាំងអាជ្ញាធរទាំងមន្ត្រីជំនាញកំពុងសហការគ្នាចុះត្រូតពិនិត្យនិងធ្វើការស្រាវជ្រាវរកមូលហេតុនៃអគ្គីភ័យនេះ។ ករណីនេះរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍ពន្លត់ចំនួន០៧គ្រឿង(ប្រើប្រាស់ទឹកអស់ចំនួន២៤រថយន្តមកពីស្រុកថ្មគោលស្រុកសង្កែនិងស្រុកឯកភ្នំផងបានផ្គុំគ្នាបាញ់ពន្លត់និងបាញ់ទប់ស្កាត់៕  

មនុស្ស ២៧៦លាននាក់ អាចនឹងប្រឈមនឹងកង្វះស្បៀងអារហារ ខណៈអង្គការសហប្រជាជាតិព្រមានពីវិបត្តិនេះ

ប្រទេសអេហ្ស៊ីបដែលមានតម្រូវការនាំចូលស្រូវសាលីច្រើនបំផុតក្នុងពិភពលោកបានបង្កើនការបម្រុងទុកស្រូវសាលីដែលសម្រាប់ប្រើប្រាស់ដល់ទៅ៦ខែ ដោយបង្កើនពីកម្រិតបម្រុងទុកមធ្យមរយៈពេល៤ខែ ខណៈពេលដែលអង្គការសហប្រជាជាតិបានព្រមានពីវិបត្តិគ្រោះអត់ឃ្លានជាសកល។ លោក Ali Moselhi រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសអេហ្ស៊ីប បានលើកឡើងថា ប្រទេសនេះបានផ្តោតលើការប្រមូលទិញស្រូវសាលីដែលដាំដុះនៅក្នុងប្រទេស ចាប់តាំងពីដើមរដូវកាលប្រមូលផល ដែលមានបរិមាណដល់ទៅ ៣,៩លានតោន។ ប្រទេសអេហ្ស៊ីបជាប្រទេសនាំចូលស្រូវសាលីច្រើនបំផុត ជាមួយការប្រើប្រាស់សរុបប្រចាំឆ្នាំមានចំនួន ២២,៥លានតោន។ ផលិតកម្មស្រូវសាលីសរុបរបស់ប្រទេសនេះ មានប្រមាណ១៣,៥លានតោន។ ស្រូវសាលីសកលលោក និងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិបានរងផលប៉ះពាល់អវិជ្ជមានដោយសារសង្រ្គាមរុស្ស៊ីអ៊ុយក្រែង។ លោក…

UN និងមេដឹកនាំពិភពលោក ថ្កោលទោសតុលាការកំពូលអាមេរិក ជុំវិញការលុបចោល «សិទ្ធិរំលូតកូន»

(វ៉ាស៉ីនតោន)៖ UN និងមេដឹកនាំពិភពលោករាប់ចាប់ពីមេដឹកនាំបារាំង អង់គ្លេស និងកាណាដា បានថ្កោលទោសសេចក្ដីសម្រេចរបស់តុលាការកំពូលអាមេរិកស្តីពី ការលុបចោល «សិទ្ធិរំលូតកូន» ដោយចាត់ទុកថាវាជា «ការវាយប្រហារដ៏ធំបំផុត» ចំពោះសិទ្ធិបន្តពូជ និងសមភាពយេនឌ័ររបស់ស្ត្រីអាមេរិក។ ការថ្កោលទោសយ៉ាងដាច់អហង្ការពីសំណាក់អន្តរជាតិ បានកើតឡើងភ្លាមៗ បន្ទាប់ពីការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិក ក្នុងលុបចោលសាលដីកាជា ប្រវត្តិសាស្រ្តឆ្នាំ១៩៧៣ រ៉ូ វី វេដ…