មិននឹកស្មាន Rith Omega ឡើងកូដដល់ម្លឹង

ឆ្នាំ២០១៩នេះ អ្នកដឹកនាំសម្ដែងប្រចាំផលិតកម្មថោន លោក Rith Omega ដូចជាកាក់កបមិនធម្មតា ដោយក្រៅពីដឹកនាំសាច់រឿង ក្នុងបទចម្រៀងរបស់តារាមួយចំនួន នៅថោនអោយផ្ទុះ លោកក៏ប្ដូររថយន្តអូឌី តម្លៃជាង១០មុឺនដុល្លារ បើកក្លិបថ្មីជាមួយលោក សុគន្ធ ថេរ៉ាយុ និងពង្រីកហាងស៑ុបខ្យងនៅកោះពេជ្រ ព្រមគ្នា។ ម្នាក់ៗនិយាយថា ឆ្នាំ២០១៩នេះ លោក Rith…

ស្ងាត់ៗ សុគន្ធ ថេរ៉ាយុ ចាប់ដៃ Rith Omega បើកក្លិបតម្លៃជិតកន្លះលាន

យោងតាមព័ត៍មានផ្លូវការ ក្លិបថ្មីស្ថិតនៅជិតស្ដុបណានជីង ម្ដុំក្ដាន់២ យីហោ Queen King Club ឬ QK Club គឺជាក្លិបរបស់តារាចម្រៀង លោក សុគន្ធ ថេរ៉ាយុ និង អ្នកដឹកនាំសម្ដែងប្រចាំផលិតកម្មថោន លោក Rith Omega ចូលហ៑ុន៥០ភាគរយក្នុងម្នាក់ៗ…

មិនសរសើរមិនបាន ពេលឃើញតារាខ្មែរ រំលេចក្រមាយ៉ាងស្រស់ស្អាត ក្នុងព្រឹត្តិការណ៍វាយណភ័ណ្ឌឆ្នាំនេះ

ការប្រកួតបុរសនារីឯកវាយនភណ្ឌលើកទី៥ កាលពីថ្ងៃទី១ ឩសភា នៅស្ទីឌីយោទូរទស្សន៍បាយ័ន ក្រៅពីចាប់អារម្មណ៍លើកការប្រកួត របស់បេក្ខជន និងបេក្ខនារី ដែលសុទ្ធសឹងតែជាតំណាង ពីរោងចក្រកាត់ដេរនានា នៅក្នុងវេទិកានោះ ក៏មានការចាប់អារម្មណ៍លើសិល្បករមួយក្រុម ដែលពួតដៃគ្រងឈុតបែបខ្មែរ គឺហូលផាមួង និងអាវកត្រង់ជាដើម ហើយរំលេចក្រមាខ្មែរយ៉ាងស្រុះដៃ គ្នាផងដែរ។ នេះជាការបង្ហាញទម្រង់វប្បធម៌បុរាណមួយរបស់តារាសិល្បៈ ដែលជាការលើកកម្ពស់ ចំពោះសំលៀកបំពាក់ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណរបស់ខ្មែរផង និងដើម្បីរួមគ្នាលើកស្ទួយអោយក្រមាខ្មែរ…

មិនធម្មតាមែន ស៑ូ សុីរីកា លើទឹកដីអាមេរិកលើកដំបូង

ប្រភពពីខាងស្ពុនស័រលើទឹកដីអាមេរិក បានសរសើរមិនដាច់ពីមាត់ពីប្រជាប្រិយភាព និងទេពកោសល្យច្រៀងរាំ របស់តារាចម្រៀងកំពុងឡើងកូដខ្លាំង ប្រចាំផលិតកម្មថោន កញ្ញា ស៑ូ សុីរីកា ដោយអះអាងថា ដោយសារតែនាង គឺជាតារាដែលមានរូបសស្រស់សោភា ហើយអាចបកស្រាយ បានទាំងបទបុរាណ បទសម័យ រាំកម្សាន្ត និងបទជាភាសាអង់គ្លេស ទើបធ្វើអោយការសម្ដែង របស់នាងដែលបានធ្វើឡើង៦លើក គិតត្រឹមថ្ងៃទី ២៤…

Ice Band កាន់តែមានជំនឿចិត្ត នឹងស្នាដៃថ្មី “មិនយល់”

បន្ទាប់ពីមានឈ្មោះបោះសំទ្បេងតាមរយៈស្នាដៃ ក្នុងបទចម្រៀងកីឡាជាតិ ក្រុមចម្រៀង និងជាអ្នកផលិតបទចម្រៀង Ice Band ហាក់មានជំនឿចិត្តយ៉ាងខ្លាំង ជាមួយនឹងស្នាដៃបទ”មិនយល់”។ ប្រធានក្រុមបញ្ជាក់ឲ្យដឹងពីខ្លឹមសារ និងចំណុចពិសេសយ៉ាងខ្លាំង ដែលនាំឲ្យក្ដីសង្ឃឹមចំពោះបទនេះ មានសន្ទស្សន៍ខ្ពស់។ តំណាងក្រុម Ice Band បានថ្លែងបញ្ជាក់ថា ក្រោយបោះជំហានចូលក្នុងផលិតកម្មថោន ក្រុមចម្រៀងមួយនេះ នឹងត្រៀមបញ្ចេញស្នាដៃជាច្រើន ដើម្បីពង្រីកស្នាដៃនៅក្នុងពិភពចម្រៀង។…

គួររសរសើរ! ក្រុម Ice Band ចេញបទរ៉ក់ រំលេចល្ខោនខោល និងកីឡារួមគ្នា

ចាត់ទុកជាការចាប់អារម្មណ៍មួយ ដែលក្រុមចម្រៀងយុវវ័យ បានងាកមកបង្កើតស្នាដៃលើកស្ទួយសិល្បៈបុរាណ គឺល្ខោនខោល ដោយបានបញ្ចេញស្នាដៃ Original Song ដើម្បីរំលេចពីល្ខោនខោល និងកីឡា នៅក្នុងបទចម្រៀងរបស់ខ្លួន។ នេះជាស្នាដៃមួយថ្មីរបស់ក្រុមចម្រៀង Ice Band ដែលទើបតែរះក្នុងផលិតកម្មថោន បន្ទាប់ពីក្រុមចម្រៀងនេះ បានធ្វើឲ្យមានការទទួលស្គាល់ស្នាដៃក្នុងបទ «កីឡាជាតិ»យ៉ាងកក្រើកនាពេលមុន។ គ្មានអ្នកណាមិនដឹងនោះទេ ថាបទចម្រៀង «កីឡាជាតិ»…

ហ៊ុន សត្យា នៅតែមានឱកាសតួឯក

បើទោះជាតារាសម្ដែងលោកហ៊ុន សត្យា មិនអាចទទួលថតរឿងដូចមួយរយៈគ្រាមុន ព្រោះតែលោកមមាញឹកនឹងការហ្វឹកហាត់សិស្សផ្នែកតៃក្វាន់ដូ តែគេកត់សម្គាល់ថាតារាសម្ដែងដែលត្រូវគេស្គាល់ថាជាគ្រូបង្វឹកផ្នែកតៃក្វាន់ដូរូបនេះ នៅតែគ្រងតំណែងតួឯក។ ជាក់ស្ដែងនៅក្នុងបទចម្រៀងរបស់កញ្ញា លី អ៊ីវ៉ាធីណា របស់ផលិតកម្មថោនក្រោមចំណងជើងថា«ថាអត់ក្បត់មួយម៉ាត់ទៅ» លោកនៅតែមានឱកាសសម្ដែងតួឯក ទោះជាបានច្រានចោលការថតភាពយន្តអស់មួយសន្ធឹក។ ក្នុងបទចម្រៀងដែលតម្រូវអោយលោកសម្ដែងជាបុរសផឹតក្បត់នោះ លោក ហ៊ុន សត្យា បានធ្វើអោយអ្នកគាំទ្រចាប់អារម្មណ៍គួរសមដោយសារតែក្នុងបទនោះ លោកបានសម្ដែងអោបថើបតួស្រីក្នុងភាពស្រើបស្រាលធ្វើអោយម្នាក់ៗច្រណែននឹងលោកដែលបាននែបនិតជាមួយនារីវ័យក្មេងស្រស់ស្អាតផង។ លោកធ្លាប់បានប្រកាសថាមិនអាចទទួលថតភាពយន្តបានទេ ដោយសារតែភាពយន្តភាគច្រើនដែលបានធ្លាប់ទាក់ទង…

​Rith Omega ទទូចកុំឲ្យមានការយល់ច្រលំ

មកទល់ពេលនេះ គេកត់សម្គាល់ថា ផលិតករល្បីឈ្មោះប្រចាំផលិតកម្មថោន លោក រិទ្ធ អូមេហ្គា (Rith Omega) ទទួលបានជោគជ័យយ៉ាងខ្លាំងលើអាជីវកម្មបើកហាងឆប់ឆាហ៍ និងបើកអាហារដ្ឋាននៅកោះពេជ្រ ដោយហាងរបស់លោកក៏ល្បីនឹងមុខស៊ុបខ្យង និងស៊ុបខ្យងតុងយ៉ាំផងដែរ។ យ៉ាងណាមិញ លោកបានទទូចកុំអោយមានការយល់ច្រលំ បន្ទាប់ពីមុខម្ហូបល្បីល្បាញរបស់លោកត្រូវបានហាងជិតខាងចម្លងតាម ហើយមានអ្នកខ្លះហូបស៊ុបខ្យងនៅហាងផ្សេងរាគរូស តែច្រលំថាជាហាងលោក។ លោកលើកឡើងបែបនេះ មិនចង់សំដៅលើហាងណាមួយនោះទេ ប៉ុន្តែអ្វីដែលលោកចង់បញ្ជាក់…

ក្រោយកំរើកបទចាស់ ខេម បញ្ចេញបទទាក់ទាញមួយភ្លែត

នៅក្នុងពេលនេះ គេកត់សម្គាល់ថាបទចម្រៀង«ភ្ជុំបិណ្ឌទៅលេងស្រុក» របស់តារាចម្រៀង ខេម ដែលបានចេញជាយូរមកហើយ ត្រូវបានគេស្ដាប់ជាថ្មីយ៉ាងពេញនិយមតែម្ដងក្នុងឱកាសបុណ្យភ្ជុំឆ្នាំនេះ។ បន្ថែមពីលើសន្ទុះជាថ្មីសម្រាប់បទនេះ លោកត្រូវគេឃើញបញ្ចេញបទមួយទៀតក្ដៅៗភ្លាមៗ ដែលធ្វើអោយលោកឈានឡើងមួយកម្រិត ក្រោយពីស្ងប់ស្ងាត់មានបទល្អៗប្រកួតប្រជែង។ បទចម្រៀងដែលត្រូវគេកត់សម្គាល់ថាបានអន្ទងមហាជនអោយចាប់អារម្មណ៍ជាថ្មីនោះ គឺបទ«ចាញ់ស្នេហ៍រតនៈគីរី» ដែលលោកបានច្រៀងរៀបរាប់ពីសម្រស់នារីជនជាតិនៅខេត្តរតនៈគីរី និងសម្រស់ធម្មតាលើទឺកដីភូមិភាគឥសាន្ត ដែលគ្រាន់តែស្ដាប់អត្ថន័យ ក៏ធ្វើអោយនឹកស្រម៉ៃដល់សម្រស់ទាំងនោះ។ នៅលើបណ្ដាញយូធូប គេឃើញបទមួយបទនេះរបស់លោក មានអ្នកចូលស្ដាប់ច្រើនដង តែគេមិនទាន់ដឹងថាចម្រៀងមួយបទនេះរបស់លោក…

អណ្ដែតសម្រស់ឡើងកប់ តារាខ្មែរពេលគ្រងឈុតក្នុងឱកាសបុណ្យភ្ជុំ

កាលពីយប់ថ្ងៃទី៣ តុលា គ្រួសារតារាកម្ពុជា និងក្រុមហ៊ុនClip Media ក្រុមហ៊ុនឯកទេសបន្តផ្ទាល់ Best Solution និងក្រុមហ៊ុនPL Cambodia បានទទួលជោគជ័យយ៉ាងខ្លាំង ក្នុងការរំលេចព្រឹត្តិការណ៍«ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ»ដើម្បីបំផុសប្រពៃណី និងវប្បធម៌ជាតិ ក្នុងឱកាសបុណ្យភ្ជុំ។ តារាសិល្បៈច្រើនរូប ត្រូវគេឃើញអណ្ដែតសម្រស់គួរអោយសរសើរ នៅពេលបានគ្រងនូវឈុតប្រពៃណីខ្មែរ ដែលភាគច្រើនជាឈុតដែលខ្មែរនិយមប្រើនៅក្នុងឱកាសបុណ្យភ្ជុំនោះ។ ការអណ្ដែតសម្រស់ដ៏គួរទាក់ទាញនោះ បានធ្វើអោយព្រឹត្តិការណ៍រំលេចពីវប្បធម៌មួយនេះ…