Update៖ ទុស្សេកាប៊ីនភ្លើងក្នុងរោងចក្រQMI កម្មកររត់ចែកជើងគ្នា!

ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ដោយសារទុស្សេកាប៊ីនភ្លើងមួយនៅក្នុងរោង ចក្រកាត់ដេរQMI នៅក្នុងក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ខណៈនោះបានបង្កជាអណ្ដាតភ្លើងឆាប ឆេះដល់កម្ទេចក្រណាត់យ៉ាងឆាប់រហ័ស ប៉ុន្តែជាសំណាងល្អត្រូវបានតំណាងរោងចក្ររួមជាមួយកម្មករមួយ ចំនួននាំគ្នាប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ និងទឹកបាញ់ពន្លត់រហូតរលត់ទៅវិញ។ នៅមុនពេលកើតហេតុពេលដែលកម្មករ កំពុងធ្វើការ ស្រាប់តែឮសម្លេងផ្ទុះដូចផាវចេញពីកាប៊ីនភ្លើងមួយនៅក្នុងរោងចក្រ…

លឺសំឡេងគ្រាប់កាំភ្លើងស្មានថា សំឡេងផាវ ស្អែកឡើងឃើញប្អូនដេកស្លាប់!

ប៉ៃលិនៈ កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ មានករណីធ្វើអត្តឃាតមួយបានកើតឡើង ដោយមានបុរសម្នាក់ បានយកកាំភ្លើងកែច្នៃប្រភេទខ្លីមកបាញ់សម្លាប់ខ្លួន នៅចំណុចភ្នំរាំង ស្ថិតក្នុងភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ សាកសពជនរងគ្រោះឈ្មោះ ធឿន ថុន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ ។…

ជួយ Share ផងបងប្អូន! អ្នកនាំចូលនិងតាំងលក់ផាវគ្រាប់បែក ត្រូវតែប្រឈមទៅនឹងច្បាប់!!!

បន្ទាយមានជ័យៈ ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានថ្លែងថា អ្នកនាំចូល និងតាំងលក់ផាវគ្រាប់បែក ត្រូវតែប្រឈមមុខទៅនឹងច្បាប់ បន្ទាប់ពីលោក បានប្រគល់ផាវគ្រាប់បែក និងកាំជ្រួច៧កេះ ឲ្យទៅដល់អង្គភាពស៊ីម៉ាក់ ដើម្បីកម្ទេចចោល។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានឲ្យដឹងថា ផាវគ្រាប់បែកចំនួន៧កេះនេះ…

ស្ពាយគ្រាប់ទៅបោកបំផ្ទុះយកត្រី មួយសន្ទុះក្រោយសែងទៅពេទ្យ!

បាត់ដំបងៈ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ មានករណីបុរសចំនួន៤នាក់ ប្រើប្រាស់ឧបករណ៍កែច្នៃគ្រឿងផ្ទុះ ដើម្បីបំផ្ទុះយកត្រី ដោយការប្រើខុសបច្ចេកទេស ទើបបង្កឲ្យបុរស២នាក់ រងរបួសធ្ងន់ស្រាល ស្ថិតក្បែរស្ទឹងបាសាក់ ភូមិកែវមុន្នី ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។ ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា អ្នកទាំង៤ជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ ពួកគេតែងទិញយកគ្រឿងផ្ទុះ ប្រភេទរំសេវផាវធំៗនៅតាមទីផ្សារ…

ឃាត់ខ្លួនខ្មែរនិងជនបរទេស៣នាក់ ដកហូតបានមានទាំងកាំភ្លើង ផាវ និងកញ្ឆា

ព្រះសីហនុៈ មានការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ដោយដកហូតបាន កាំភ្លើងជាច្រើនដើម កញ្ឆា រួមនិងផាវជាច្រើនគ្រាប់ផងដែរ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ​។ ជាលទ្ធផល កម្លាំងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ទី១ឈ្មោះ គឹម សំភោគ​ ភេទប្រុស ​អាយុ៣៥ឆ្នាំ…

ទាំងកេសៗអ៉ីចឹងហ្មង! ឃាត់រថយន្តដឹកផាវគ្រាប់បែក មួយគ្រឿងដែលហាមមិនឲ្យលក់លើទីផ្សារ

រតនគិរីៈ កាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង សហការជាមួយ នាយការិយាល័យប្រឆាំងភេរវកម្មកងរាជអាវុធហត្ថខេត្តរតនគិរី សហការបន្តជាមួយកម្លាំងនគរបាលក្រុងបានលុង បានឃាត់រថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ស្ទឹងត្រែង 2A-0171 ។ ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន២នាក់ ទី១ឈ្មោះ ម៊ុត សំណាង…

សង្ស័យមានវិបត្តិរឿងស្នេហា! ស្រ្តីម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន

រតនគិរីៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញស្រ្តីម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣ និង៥០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិផាវ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប្រឡុង កាណែ ភេទស្រី អាយុ១៥ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។…

ឡៅ ចន្ទ្រា បានត្រឹមឈ្នះពិន្ទុ ខណៈប្អូនប្រុសប្រើរយៈពេលតែមួយទឹកប៉ុន្នោះផ្តួលថៃ

កាលពីថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧ ម្សិលមិញនេះ កីឡាករប្រដាល់គុនខ្មែរដែលមានត្រកូល ឡៅ ទាំងពីរនាក់បងប្អូន បានប្រកួតជាមួយកីឡាករជើងខ្លាំងមកពីប្រទេសថៃដូចគ្នា នៅក្នុងកម្មវិធីជើងឯកលេខ១គូប៊ូតា នាសង្វៀនបាយ័នស្ទឹងមានជ័យ។ ឡៅ ចន្ទ្រា បានយកឈ្នះ ណាវី ជេផាវើយរូផ ដោយពិន្ទុ ដែលកីឡាកររូបនេះ ជាជើងខ្លាំងមួយរូប ធ្លាប់យកឈ្នះ…

បងប្អូនត្រកូល ឡៅ ត្រូវប្រកួតជាមួយជើងខ្លាំងរបស់ថៃស្អែកនេះដូចគ្នា

នៅថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧ ស្អែកនេះ កីឡាករប្រដាល់គុនខ្មែរដែលមានត្រកូល ឡៅ ទាំងពីរនាក់បងប្អូន ត្រូវប្រកួតជាមួយកីឡាករជើងខ្លាំងមកពីប្រទេសថៃដូចគ្នា នៅក្នុងកម្មវិធីជើងឯកលេខ១គូប៊ូតា នាសង្វៀនបាយ័នស្ទឹងមានជ័យ។ ឡៅ ចន្ទ្រា ត្រូវតទល់ជាមួយ ណាវី ជេ ផាវើយរូផ ដែលជាកីឡាករជើងខ្លាំងមួយរូប នឹងធ្លាប់យកឈ្នះ មឿន…

ហាមការប្រើប្រាស់ផាវគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តសៀមរាប!

សៀមរាបៈ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថាស្តីពីការហាមប្រើប្រាស់ផាវគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តសៀមរាបឲ្យបានជ្រាបថា ៖