សាហាវម្ល៉េះ! ផឹកស៊ីទាស់ពាក្យសម្តី ទាញកាំបិតកាប់បុរសម្នាក់ចំផ្ទៃមុខ បណ្តាលឲ្យរងរបួសធ្ងន់

ក្រចេះ: កាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២០ នគរបាលប៉ុស្តិ៍រដ្ឋបាលស្រែជិះ ឃាត់ខ្លួនជនបង្កម្នាក់ ករណីបើ្រអំពើហិង្សាដោយចេតនា ពេលផឹកស៊ីទំនាស់ពាក្យសម្តី ដោយយកកាំបិតកាប់ទៅលើផ្ទៃមុខបុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ ។ ជនបង្កមានឈ្មោះជា ឃឿ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី…

ថយចុះខ្លះហើយ! ក្រុមផឹកស៊ី ចាក់ធុងបាស់ ស្រែកឡូឡា បង្កសំឡេងរំខានដល់អ្នកជិតខាង

ភ្នំពេញៈ ក្រោយមានវិធានការណ៍ជាច្រើនថ្ងៃកន្លងមក ចំពោះក្រុមផឹកស៊ី ចាក់ធុងបាស់ ស្រែកឡូឡា បង្កសំឡេងរំខានដល់អ្នកជិតខាង នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ឃើញថាមានការថយចុះច្រើន គឺមានសល់តែទីតាំងតិចតួចដែលនៅតែជួបជុំផឹកស៊ី ចាក់ធុងបាស់បង្កសំឡេងរំខាន ។ ទោះជាយ៉ាងណាក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការ និងផ្តល់ព័ត៌មានយ៉ាងឆាប់រហ័សដល់អធិការខណ្ឌ និងប៉ុស្តិ៍ទាំងអស់ ដើម្បីចុះដល់ទីតាំងភ្លាមៗបន្ទាប់ពីទទួលបានសារ…

ការចុះណែនាំ អប់រំ និងបញ្ឈប់ការផឹកស៊ីបង្កសឡេងរំខាន នៅតែបន្តអនុវត្ត

ភ្នំពេញៈ ក្នុងនាមជាសមត្ថកិច្ចត្រូវតែបំពេញភារកិច្ចឲ្យបានល្អក្នុងការបម្រើប្រជាពលរដ្ឋ មិនដែលបង្អង់យូរ ទទួលបានសារពីក្នុងផេកស្នងការភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានផ្តល់ព័ត៌មានបន្តទៅបណ្តាអធិការខណ្ឌ និងប៉ុស្តិ៍ ដើម្បីចុះដល់ទីតាំងភ្លាមៗ តាមសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីបញ្ឈប់សកម្មភាពរបស់មនុស្សមួយចំនួនតូចដែលតែងតែជួបជុំផឹកស៊ី បង្កសំឡេងរំខាន ដល់អ្នកជិតខាង ។ សូមចូលរួមគោរពសិទ្ធិរបស់អ្នកជិតខាង និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល កាត់បន្ថយការជួបជុំ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩…

កម្លាំងនគរបាលល្បាត ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ

ភ្នំពេញៈ កម្លាំងនគរបាលមូលដ្ឋានល្បាត ដើម្បីផ្សព្វផ្សាយពន្យល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យពួកគាត់មានការប្រមូលផ្តុំផឹកស៊ី ច្រៀងបង្កសំឡេងរំខានដល់អ្នកដ៏ទៃ នឹងដើម្បីបំផុសឲ្យគាត់ចូលរួមចេះការពារពីជំងឺឆ្លងកូរ៉ូណាផង នឹងដើម្បីការពារសន្តិសុខ ទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផង ជាក់ស្តែងកាលពីវេលាម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ កម្លាំងល្បាតប៉ុស្តិ៍ស្ទឹងមានជ័យ១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ២នាក់ ពីបទគាស់ផ្ទះប្រជាពលរដ្ឋលួចយកម៉ូតូនៅភូមិទ្រា២ ពេលដែលម្ចាស់មិននៅចាក់សោចោល។ បច្ចុប្បន្នជនសង្ស័យម្នាក់ខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ…

បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ

សៀមរាបៈ កាលពីវេលាម៉ោង ១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ មានករណីរំលោភសេពសន្ថវៈបានសម្រេច ។ ជនសង្ស័យឈ្មោះ អ៊ុត សានីន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិព្រៃធ្លក ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប មុខរបរកសិករ ។ ជនរងគ្រោះឈ្មោះ…

សូមបងប្អូន មេត្តាចូលរួមទប់ស្កាត់ការឆ្លងវីរុសកូវីដ ១៩ និងគោរពសិទ្ធិគ្នាទៅវិញទៅមក

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា ទីតាំងផឹកស៊ី ចាក់ធុងបាស់ បង្កសំទ្បេងរំខាន ជាច្រើនកន្លែងត្រូវបានសមត្ថកិច្ចខណ្ឌ និងប៉ុស្តិ៍ ចុះបញ្ឈប់ និងធ្វើការណែនាំអប់រំ ។ ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាដល់សមត្ថកិច្ចទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវតែផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ ឲ្យបានលឿន…

សូមមេត្តាចូលរួមទាំងអស់គ្នាបងប្អូន! សមត្ថកិច្ច ចុះណែនាំ និងបញ្ឈប់សកម្មភាពផឹកស៊ី ចាក់ធុងបាស់ ស្រែកច្រៀងឡូឡា

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាវេលាម៉ោងជិត ១១ និង០០ នាទីយប់ បានសំណូមពរ សូមបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច មេត្តាគោរពសិទ្ធិអ្នកជិតខាងផង ព្រោះគ្រប់ៗគ្នា ត្រូវការភាពស្ងៀមស្ងាត់ ដើម្បីគេង បើផឹកស៊ី ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសំទ្បេងរំខានខ្លាំងៗដូច្នេះ តើនរណាអាចសម្រាកបាន។ ក្រោយពីទទួលសារមតិយោបល់ពីប្រជាពលរដ្ឋភ្លាម មេប៉ុស្តិ៍បឹងកក់១ ខណ្ឌទួលគោក…

កម្លាំងសមត្ថកិច្ច ចុះបញ្ឈប់រាល់សកម្មភាពផឹកស៊ី ចាក់ធុងបាស់ ស្រែកឡូឡា បង្កការរំខានដល់អ្នកដ៏ទៃ

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងនាមជាមន្ត្រី ដែលមានភារកិច្ចបម្រើប្រជាពលរដ្ឋ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែងតែផ្តល់ព័ត៌មានដល់អធិការខណ្ឌ និងប៉ុស្តិ៍ បានយ៉ាងឆាប់រហ័ស នូវរាល់ការសរសេរមតិ រាយការណ៍របស់ប្រជាពលរដ្ឋ ដែលជួបប្រទះបញ្ហាប្រឈម សម្រាកពេលយប់ដូចជា ការផឹកស៊ី ចាក់ធុងបាស់ ស្រែកឡូឡា មិនខ្វល់ពីអ្នកដ៏ទៃ។…

ទីតាំងផឹកស៊ី ចាក់ធុងបាស់ ច្រៀងឡូឡា ត្រូវសមត្ថកិច្ចទាំង ៤ខណ្ឌ ចុះអប់រំ

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ទីតាំងផឹកស៊ី ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសំឡេងរំខានដល់ការសម្រាករបស់អ្នកជិតខាង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នៃអធិការខណ្ឌច្បារអំពៅ ខណ្ឌទួលគោក ខណ្ឌឬស្សីកែវ និងខណ្ឌចំការមន បានចុះដល់គោលដៅភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការណែនាំ អប់រំ និងបញ្ឈប់រាល់សកម្មភាពរំខានទាំងនេះ៕

កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ ចុះបញ្ឈប់រាល់សកម្មភាពផឹកស៊ី ចាក់ធុងបាស់ និងច្រៀងឡូឡា

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ទីតាំងផឹកស៊ី ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសំទ្បេងរំខានដល់អ្នកជិតខាង ជាច្រើនកន្លែង ត្រូវបានលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បញ្ជាឲ្យកម្លាំងប៉ុស្តិ៍ចុះទៅដល់គោលដៅភ្លាមៗ ដើម្បីណែនាំ អប់រំ និងបញ្ឈប់សកម្មភាពទាំងនេះ៕