​​​ករណី​ផ្ទុះអាវុធ​ក្នុង​ក្លឹ​ប​កំសាន្ត​ ស៊ី​លី​ហួយ​ KTV បណ្តាលឲ្យស្លាប់ជនជាតិ​ចិន​ម្នាក់ នៅក្រុង​ព្រះ​សីហ​នុ

ព្រះ​សីហ​នុៈ ​ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​ បន្ទាប់​ពី​មាន​ករណី​ផ្ទុះអាវុធ​ក្នុង​ក្លឹ​ប​កំសាន្ត​ ស៊ី​លី​ហួយ​ KTV​ ស្ថិត​នៅ​ក្នុង​ ភូមិ​៣​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ នៅ​ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៤​ទៀប​ភ្លឺ​។​ ​សមត្ថកិច្ច​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា​បន្ទាប់​ពី​ទទួល​បាន​ករណី​ផ្ទុះអាវុធ​ នៅ​ក្នុង​ក្លឹ​ប​កំសាន្ត​ខាងលើ​ភ្លា​ម​ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​៣​…

ផឹកស៊ីស្រវឹង ទាស់សម្ដីគ្នាកើតជាហិង្សា ៧នាក់ចូលប៉ុស្តិ៍ ឯម្នាក់ទៀតដេកពេទ្យ

បាត់ដំបងៈ ជនសង្ស័យចំនួន ៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាប់ពាក់ព័ន្ធនឹងករណីហិង្សា កាលពីវេលា​ម៉ោង ០១ និង៣០នាទី​ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុច​ក្រុម០៦ ភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង។ ជនរងគ្រោះ​ឈ្មោះ ស្តើង រិទ្ធី ភេទ​ប្រុស អាយុ២០ឆ្នាំ…

ផឹកស៊ីក្លែមសម្តី! និយាយស្តាប់​​​គ្នាមិនបាន ទាញកាំបិតបុ័ងតោកាប់រងរបួសធ្ងន់

កំពង់ធំៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មាន​ករណី​ហិង្សា​ដោយ​ចេតនា​មាន​អាវុធ​(​កាប់​នឹង​កាំបិតប៉័ងតោ​) បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ដោយសារ​ទាស់​ពាក្យសម្តី​គ្នា​ក្នុង​វង់​ផឹកស៊ី ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥​និង​០០​នាទី នៅ​ចំណុច​តូប​លក់​ស្រា​នៅ​ភូមិ​ទួល​ទំពូង ឃុំ​ជ្រលង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ។​ ​ជនរងគ្រោះ​ឈ្មោះ ជួប វួ​ច ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ…

ទំនាស់​រវាង​អាវុធហត្ថ​និង​សន្តិសុខ​ ឃាត់​មិន​ស្តាប់​វាយគ្នាផ្អើលសមត្ថកិច្ចចុះចាប់…!

ភ្នំពេញៈ ​អាវុធហត្ថ​ស្លៀកពាក់ស៊ីវិលចំនួន​៤​នាក់ និង​សន្តិសុខ​ខារ៉ាអូខេ​ចំនួន​៥​នាក់​បាន​ផ្ទុះ​ហិង្សា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​បរិវេណ​ខារ៉ាអូខេ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាប់​ឃាត់​សួរនាំ និង​ប្រគល់​ឲ្យ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​ដើម្បី​ធ្វើការ​ដោះស្រាយ។ ​ ហេតុការណ៍​ខាងលើនេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​មណ្ឌល​កំសាន្ត​ឌី​យ៉ា​ម៉​ង់ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ភាគី​ខាង​កង​អាវុធហត្ថ​ខាងលើ​ពាក់​ស៊ី​វិល​មាន​គ្នា​ចំនួន​៤​នាក់​មិន​​ស្គាល់ឈ្មោះ ចំណែក​ភាគី​ខាង​សន្តិសុខ​ទាំង​២​ក្រុម​មាន​គ្នា​ចំនួន​៥​នាក់​ដោយ​មិន​បាន​ស្គាល់ឈ្មោះដូចគ្នា គ្រាន់តែ​ដឹង​ថា…

យកអាវុធកែច្នៃប៉ុនប៉ងធ្វើឃាត តែមិនបានសម្រេចនិងករណីហិង្សាដោយចេតនា

រតនគិរីៈ យោងតាមផេកផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៩និង៩នាទីយប់ មានករណីប៉ុនម៉ងមនុស្សឃាតកម្មមិនបានសម្រេច (ប្រើប្រាស់អាវុធកែច្នៃ)នៅចំណុចខាងត្បូងបឹងកន្សែង ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបាលុង ខេត្តរតនគិរី។ ជនរងគ្រោះឈ្មោះ នឿន វីរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិតាអងប៉ុក ឃុំតាអង…

ទៀតហើយ! ក្មេងស្ទាវប្រុសស្រី២ក្រុម ជិះម៉ូតូដេញវាយគ្នា តាមដងផ្លូវសាធារណៈ នៅខណ្ឌទួលគោក

ភ្នំពេញៈ ក្មេងស្ទាវមួយក្រុមមានគ្នា១២នាក់ ជិះម៉ូតូ៦គ្រឿង និងមួយក្រុមទៀត មានគ្នាប្រុសស្រី៣នាក់ ជិះម៉ូតូ២គ្រឿង បន្ទាប់ពីពួកគេផឹកស្រវឹងស្រឿងរៀងៗខ្លួន នៅពេលជិះម៉ូតូតាមផ្លូវសាធារណៈ មើលមុខឌឺដងដាក់គ្នា ស្រាប់តែឈប់ម៉ូតូ យកខ្សែក្រវ៉ាត់ រួមទាំងមួកសុវត្ថិភាព ដេញវាយគ្នាផ្អើល សមត្ថកិច្ច និងអ្នកធ្វើដំណើរតាមដងផ្លូវ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែធ្នូ…

ខឹងគេបង្អាប់ខ្លួនច្រើនដងពេក ផ្ទុះកំហឹង យកកាំបិតកាប់​..!​

​បន្ទាយមានជ័យៈ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ០៧ និង ០០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការបង្រ្កាបករណី ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ នៅចំណុចបរិវេណកាស៊ីណូផ្កាយប្រាំ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត…

សូមប្រយត្ន័! រថយន្តស៊េរីទំនើបឡិចស៊ីស ES300h ស្លាកលេខ ភ្នំពេញ 2AK-8908 បុករ៉ឺម៉កកង់បី លេចមុខជនមិនស្គាល់មុខ១ក្រុម មកវាយនិងចាប់អ្នកបើករថយន្តបង្កភាពជ្រួលច្របល់ ហើយលួចយកកាបូបលុយ៤ម៉ឺនដុល្លារយកទៅបាត់!!!

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយមានរថយន្តស៊េរីទំនើបម៉ាកឡិចស៊ីស ES300h ស្លាកលេខ ភ្នំពេញ 2AK-8908 ជិះដោយយុវជន៣នាក់សង្ស័យស្រវឹង ទើបនឹងចេញពីផឹកស៊ីនៅហាងមួយកន្លែងម្តុំកោះពេជ្រ បានបុករ៉ឺម៉កកង់បីដែលម្ចាស់កំពុងបណ្តើរតាមផ្លូវពេញទំហឹង ផ្លោងខ្ទាតជិត១០ម៉ែត្របណ្តាលឲ្យបុរសម្នាក់របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។ ចំណែករថយន្តមិនទាន់អស់ល្បឿនបន្តបើកទៅមុខជិត២០ម៉ែត្រទើបអែបខាង ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១យប់ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ មុខក្រសួង​បរិស្ថាន​ថ្មី ផ្លូវក្រសួងបរិស្ថានថ្មី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​។…

វ៉ាវ! ចិន​មួយ​ក្រុម​មកកាងនារីដែលជាជនជាតិចិនដូចគ្នា ពេលដែលបង្កគ្រោះថ្នាក់ព្យាយាមបើករត់​

ភ្នំពេញៈ ក្រុមជនជាតិ​ចិន​មួយ​មានគ្នាប្រហែល​២០​នាក់ បាន​រត់​ដេញចាប់​យក​ទូរស័ព្ទ និង​ភ្លើង​ហ្វា​របស់​អ្នក​យក​ព័ត៌មាន​ហាម​មិន​ឲ្យ​ថតរូប​ស្ត្រីជន​ជាតិចិន​ម្នាក់ បើករថយន្ត​លឿន​ដូច​ហោះ​បត់​ឆ្លងផ្លូវ​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​រង​របួសស្រាល ហើយ​រថយន្ត​បង្ក​ព្យាយាម​បើក​រត់​ត្រូវ​បាន​សមត្ថកិច្ច​ដេញ​តាម​ឃាត់​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាល ពី​វេលា​ម៉ោង​៨​និង១០នាទីយប់ ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​បុរី​ញ៉ូ​វ​ថោ​នផ្លូវជាតិលេខ៤ ដែល​ស្ថិត​នៅ​ភូមិ អង្គ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។ រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស RX- 300…

ស្រវឹងស្រាដេកលក់ក្នុងរថយន្តមួយភាំង ចោរវះ​​ហោប៉ៅ​ យកលុយ​និង​ខ្សែ​ក​ អស់​ ជាង​២ពាន់​ដុល្លារ​

ភ្នំពេញៈ ស្រ្តី​ម្នាក់​​ស្រវឹង​ស្រា​ជោកជាំ​ បើក​រថយន្ត​ទៅ​ផ្ទះ​មិន​រួច​ ក៏ដេក​លក់​មួយភាំងក្នុងរថយន្ត ពេល​ភ្ញាក់ទ្បើង​ ទើបដឹងថា ចោរលួច​វះហោប៉ៅ​ យក​លុយ​អស់​ជាង​២ពាន់​ដុល្លារ​និង​ខ្សែ​ ក​ មួយ​ខ្សែ​ ក៏មក​ប្តឹង​សមត្ថកិច្ច​ ឲ្យជួយ​ អន្តរាគមន៍​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​ ២និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​ ២៤ខែធ្នូ​ឆ្នាំ​២០១៨​ នៅ​តាម​បណ្ដោយ​ផ្លូវ​ សហព័ន្ធ​រុស្ស៊ី​ ជាប់​របង​ អាកាសយាន្តដ្ឋានអន្តរជាតិ​ភ្នំពេញ​​…