កម្លាំងនគរបាលឃាត់ខ្លួនប្រុសស្រី ២នាក់ ក្នុងផ្ទះសំណាក់ បុន ឈន ករណីប្រើប្រាស់សារធាតុញៀន

ភ្នំពេញៈ យោងតាមផេកអធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅថៃ្ងទី២០ ខែតុលា ឆាំ្ន២០២០ វេលាម៉ោង ៤និង០០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ផ្នែកអន្តរាគមន៍ និងផ្នែកព្រហ្មទណ្ឌ នៃអធិការខណ្ឌទួលគោក បានសហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង និងកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់បឹងសាឡាង បានចុះធ្វើរដ្ឋបាល ដើម្បីការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន…

ភ្ញាក់ផ្អើលទាំងថ្ងៃ! បុរសម្នាក់ ហៅសង្សារមិនមកដេក តូចចិត្តលេបថ្នាំសម្លាប់ខ្លួន នៅក្នុងផ្ទះសំណាក់ លីនណាអង្គរ

ភ្នំពេញ: បុរសម្នាក់ខឹងនិងតូចចិត្តហៅសង្សាររបស់ខ្លួនចូលផ្ទះសំណាក់មិនបាន បែរជាលេបថ្នាំអស់៣បន្ទះប៉ុនប៉ងសម្លាប់ខ្លួនទៅវិញ សំណាងល្អម្ចាស់ផ្ទះឃើញទាន់ ក្នុងសភាពរឹងដៃជើង រាយការណ៍ទៅសមត្ថកិច្ច ស្នើសុំអន្តរាគមន៍រថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នៅផ្ទះសំណាក់លីនណាអង្គរ ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានអាយុជាង២០ឆ្នាំ ក្នុងសភាពប្រកាច់ សន្លប់ស្តូកស្តឹង បែកពពុះមាត់ស្កុល នៅលើទ្រូងជនរងគ្រោះ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីសារធាតុញៀន នៅចំណុចផ្ទះសំណាក់កាកា

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៥នឹង៣០នាទី នៅចំណុចបន្ទប់លេខ៩៩៩ ផ្ទះសំណាក់កាកា ផ្លូវវត្តទួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ញឹម…

ឃាត់ខ្លួននារីរកស៊ីផ្លូវភេទនៅវត្តភ្នំម្នាក់ ព្រោះតែករណីមួយនេះ!….

ភ្នំពេញៈ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទីនាពេលយប់ មានស្រ្តីរកស៊ីផ្លូវភេទម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចទូរស័ព្ទជនបរទេសម្នាក់ ដែលជាជនជាតិចិន នៅត្រង់ចំណុចវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ប.ព. ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរនារីបម្រើសេវាកម្មផ្លូវភេទ ។…

ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ

ភ្នំពេញៈ ជនសង្ស័យ៤នាក់ ជាមុខសញ្ញាឆក់សកម្មក្នុងរាជធានីភ្នំពេញ ត្រូវបាននគរបាលព្រហ្មទណ្ឌករិតស្រាលសហការជាមួយអាជ្ញាធរមូលដ្ឋានឃាត់ខ្លួននិងធ្វើការបង្ហាញមុខជាសាធារណៈ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ រួចបន្តកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់តាមនីតិវិធី។ យោងតាមរបាយនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ មានរួម ទី១-ឈ្មោះ ជិន រស្មី ហៅម៉ី ភេទ ប្រុស អាយុ២៧ឆ្នាំ…

កម្លាំងព្រហ្មទណ្ឌរាជធានីភ្នំពេញ ឆ្មក់ចូលផ្ទះសំណាក់កាកា បង្រាបជនសង្ស័យ៣នាក់​ ករណីឆក់ខ្សែក ប្រដាប់ដោយអាវុធ

ភ្នំពេញៈ តាមព័ត៌មានបឋមបានឱ្យដឹងថា កម្លាំងព្រហ្មទណ្ឌករិតស្រាលរាជធានីភ្នំពេញ បានឆ្មក់ចូលផ្ទះសំណាក់មួយកន្លែងយីហោ «កាកា» បង្រាបជនសង្ស័យចំនួន៣នាក់ ករណីឆក់ខ្សែក ប្រដាប់ដោយអាវុធ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងផ្ទះសំណាក់កាកា សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្រុមជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពឆក់ខ្សែកពីជនរងគ្រោះ…

ព័ត៌មានបន្ថែម៖ ជនសង្ស័យបន្លំធ្វើជាបុគ្គលិកផ្ទះសំណាក់ ជួយលើកអីវ៉ាន់ចូលបន្ទប់ ហើយសុំសោរថយន្តពីភ្ញៀវ បើកយកទៅបាត់ ទទួលសារភាពកំហុសហើយ!

ភ្នំពេញៈ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នៅកោះពេជ្រ កម្លាំងអាវុធហត្ថជំនាញ នៃការិយាល័យស្រាវជ្រាវបង្រ្កាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយអាវុធហត្ថ ខណ្ឌជ្រោយចង្វារ ដូនពេញ និងចំការមន ឃាត់ខ្លួនជនសង្ស័យបានហើយ ករណីបន្លំធ្វើជាបុគ្គលិក ផ្ទះសំណាក់ ចូលសុំសោរថយន្ដពីភ្ញៀវ ក្នុងផ្ទះសំណាក់ នៅខេត្តតាកែវ ហើយបើករថយន្តយកទៅបាត់។ សូមបញ្ជាក់ថា…

Update៖ ទីបំផុត! ជនសង្ស័យ បន្លំខ្លួនជាម្ចាស់ផ្ទះសំណាក់ «មហារុងរឿង» លួចយករថយន្តភ្ញៀវ នៅខេត្តតាកែវ ពេលនេះ ឃាត់ខ្លួនបានហើយ

ភ្នំពេញៈ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ដែលបន្លំខ្លួនជាម្ចាស់ផ្ទះសំណាក់ លួចយករថយន្តភ្ញៀវ ក្នុងផ្ទះសំណាក់ «មហារុងរឿង» នៅខេត្តតាកែវបានហើយ នៅកោះពេជ្រ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រថយន្តដែលត្រូវជនសង្ស័យលួច ម៉ាក Rivo ឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 2BK-4443 ជារបស់ម្ចាស់ឈ្មោះ រិន…

សូមប្រុងប្រយ័ត្នបងប្អូន! ល្បិចថ្មីទៀតហើយ ចោរស៊េរីឆ្នាំ២០២០ បន្លំធ្វើម្ចាស់ផ្ទះសំណាក់ សុំសោភ្ញៀវរយ៉ែរថយន្តរៀប រួចបើកទៅបាត់

តាកែវៈ នៅវេលាម៉ោងចន្លោះប្រហែល ៩ ដល់ម៉ោង ១១ យប់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះសំណាក់ មហារុងរឿង ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ មានករណីបន្លំយករថយន្តមួយគ្រឿង បង្កឲ្យមានការភ្ញាក់ផ្អើល។ រថយន្តខាងលើម៉ាក Rivo ឆ្នាំ២០២០ ពាក់ផ្លាកលេខ…

បុរសស្ត្រី ២នាក់ នាំគ្នាចូលផ្ទះសំណាក់ ខណៈកំពុងល្អូកល្អិនសុខៗ ត្រូវភាគីម្ខាងទៀត អះអាងជាប្ដី ចូលទៅទាន់ជាន់កែងផ្អើលតែម្ដង

ភ្នំពេញៈ បុរសស្ត្រី ២នាក់ នាំគ្នាចូលផ្ទះសំណាក់មួយកន្លែង ខណៈកំពុងល្អូកល្អិនជាមួយគ្នា ស្រាប់តែត្រូវបុរសម្នាក់ទៀត អះអាងថាជាប្ដី ចូលទៅទាន់ជាន់កែងផ្អើលតែម្ដង។ កើតហេតុនៅវេលាម៉ោងប្រហែល ១១ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ក្នុងផ្ទះសំណាក់មួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវ លេខ៦៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពពីបុរសជាប្ដី បានឲ្យដឹងថា…