សមត្ថកិច្ចចុះបង្ក្រាបហាងម៉ាស្សាកោសជប់បង្កប់សេវាផ្លូវភេទមួយកន្លែង ឃាត់ខ្លួនមនុស្ស៧នាក់
ភ្នំពេញៈ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបើកប្រតិបត្តិការចុះបង្ក្រាបហាងម៉ាស្សាកោសជប់ធ្វើសរសៃមានលួចបង្កប់សេវាផ្លូវភេទមួយកន្លែង និងបានធ្វើការឃាត់ខ្លួនបានមនុស្សចំនួន៧ និងវត្ថុតាងមួយចំនួន កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលេខ៣៦០EoE តាមបណ្ដោយផ្លូវ២០១១ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ប្រតិបត្តិការចុះបង្ក្រាបហាងម៉ាស្សាកោសជប់មានលួចលាក់បង្កប់សេវាផ្លូវភេទខាងលើនោះ គឺដោយមានការដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋាន និងលោកឧត្ដមសេនីយ៍ទោ…