សមត្ថកិច្ចឃាត់ខ្លួនបានជនជាតិចិន៦នាក់ ដែលដើរចែកខិតបណ្ណ័ម៉ាស្សាដែលបង្កប់សេវាកម្មផ្លូវភេទ នៅខេត្តព្រះសីហនុបានហើយ

ព្រះសីហនុៈ សមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនជាតិចិន៦ នាក់ ដែលដើរចែកលិខិតផ្សព្វផ្សាយការម៉ាស្សាដែលបង្កប់សេវាកម្មផ្លូវភេទ បានហើយ ។ ការបង្ក្រាបនេះបានធ្វើឡើងនៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ក្នុងនោះដែរ សមត្ថកិច្ចដកហូត​បានខិតប័ណ្ណ​ជា​ច្រើន​សន្លឹក ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ និងធ្វើកិច្ចសន្យា​បញ្ឈប់​សកម្មភាព​ផ្សព្វ​ផ្សាយ​នេះ​ទាំង​ស្រុង​៕

ផលអវិជ្ជមាន៥ចំណុច បណ្តោលមកពីកង្វះសារធាតុ សេលេញ៉ូម ក្នុងរាងកាយ

សេលេញ៉ូម (Selenium) គឺជាសារធាតុរ៉ែមួយប្រភេទដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ប្រព័ន្ធភាពស៊ាំ និងធានាក្រពេញទីរ៉ូអ៊ីតឲ្យមានសុខភាពល្អ។ ប៉ុន្តែប្រសិនបើកង្វះ សេលេញ៉ូម នៅក្នុងរាងកាយវិញនោះ អ្នកច្បាស់ជាប្រឈមនឹងបញ្ហាមួយចំនួន។ បញ្ហាសាច់ដុំ កង្វះសេលេញ៉ូម អាចបណ្តោលឲ្យមានបញ្ហាខ្សោយសាច់ដុំ និងបណ្តោលឲ្យមានជំងឺឈឺសន្លាក់ឆ្អឹង។ រោគសញ្ញានៃជំងឺនេះរួមមាន ឈឺចាប់សាច់ដុំ អស់កម្លាំង និងខ្សោយនៅក្នុងរាងកាយ។ ប៉ះពាល់ដល់មុខងារបន្តពូជ សារធាតុរ៉ែមួយនេះ មានសារៈសំខាន់ណាស់ ក្នុងការផលិតមេជីវិតឈ្មោល…

ទម្លាប់ញ៉ាំអាហារមិនល្អ៣ប្រភេទ ធ្វើឲ្យបុរសអស់សមត្ថភាពក្នុងការមានកូន

បច្ចុប្បន្ននេះ មានមនុស្សជាច្រើនណាស់ដែលទទួលរងគ្រោះដោយសារតែបញ្ហាផ្លូវភេទ ធ្វើឲ្យពួកគេបាត់បង់នូវភាពរីករាយ ក៏ដូចជាប្រឈមនឹងការអត់កូន ផងដែរ។ មូលហេតុដ៏សំខាន់ ដែលបង្កឲ្យមានបញ្ហានេះកើតឡើង គឺទម្លាប់ការទទួលទានអាហារប្រចាំថ្ងៃមិនល្អ។ បើយោងតាមអ្នកជំនាញប្រទេសចិន បានបង្ហាញថា មានអាហារ៣ប្រភេទ ធ្វើឲ្យប្រុសៗប្រឈមនឹងការអត់កូនប្រើ។ ១.បរិភោគអាហារដែលសម្បូរខ្លាញ់ ឬប្រេង ការញ៉ាំអាហារដែលសម្បូរទៅដោយប្រេង ឬខ្លាញ់ ច្រើនពេក មិនត្រឹមតែចំណង់ផ្លូវភេទថយចុះនោះទេ សូម្បីតែចំនួនមេជីវិតឈ្មោលក៏ថយចុះដែរ។ នេះ…

ជួយShareបន្តផង! បើមិនចង់ឲ្យមានគ្រោះថ្នាក់ដល់ជីវិត កុំប្រើប្រាស់ឱសថទាំងនេះពីគណនីហ្វេសប៊ុកឈ្មោះគ្រួសាររីករាយ១៦៨

​យោងតាមផេកក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹងដល់សាធារណជនមិនឲ្យប្រើប្រាស់ឱសថបំប៉នផ្លូវភេទបុរស និងឱសថព្យាបាលជំងឺសន្លាក់ដែលបានផ្សព្វផ្សាយលក់ដោយគណនីហ្វេសប៊ុកឈ្មោះ គ្រួសាររីករាយ១៦៨ ដោយផលិតផលទាងនេះគ្មានចុះបញ្ជិកា និងគ្មានការត្រួតពិនិត្យពីក្រសួងសុខាភិបាលឡើយ។ ការប្រើប្រាស់ផលិតផលនេះអាចបណ្តាលឲ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិត៕ ​

បញ្ជូនខ្លួនអ្នកលក់ថ្នាំញៀនយ៉ាងសកម្ម ៥នាក់ទៅកាន់សាលាដំបូងខេត្តតាកែវ

តាកែវៈ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបានបញ្ជូនជនសង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ចំនួន៥នាក់ទៅកាន់សាលាដំបូងខេត្តតាកែវ។ លោកវរសេនីយ៍ទោ ម៉ាក់ សេរីវឌ្ឍនា នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំ និងបញ្ជាផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោក ជីវ…

អាហារប៉ូវ ដែលអាចជួយឲ្យបុរសស្ត្រី ឆាប់មានកូនដូចបំណង

តើអ្នកដឹងទេ អាហារូបត្ថម្ភ គឺជាមូលដ្ឋានគ្រិះនៃការមានកូន? អាហារូបត្ថម្ភ អាចជួយបង្កើនគុណភាពនៃស៊ុត ជំរុញអូវុល បង្កើនសមត្ថភាពស៊ុត រក្សាតុល្យភាពអ័រម៉ូនស្ត្រីជៀសផុតពីហានិភ័យនៃការរលូតកូន។ ចំពោះបុរសអាហារូម្ភត្ថ អាចជួយបង្កើនចំនួនទឹកកាម និងគុណភាពមេជីវិតឈ្មោល ធ្វើឲ្យកាន់តែមានភាពងាយស្រួលក្នុងការផលិតកូន។ ដូច្នេះ ប្រសិនបើបុរសទទួលទានរបបអាហារដែលសម្បូរអាហារូបត្ថម្ភខ្ពស់ ឱកាសនៃការមានកូនកាន់តែខ្ពស់ ហើយកូនកើតមកក៏មានសុខភាពល្អដែរ។ បើយោងតាមគេហទំព័រ soha បានបង្ហាញថា អាហារមួយចំនួនដែលសម្បូរទៅដោយសារធាតុស័ង្កសី…

ជួយShareបន្តផង! ក្រសួងសុខាភិបាល៖ មិនឲ្យប្រើប្រាស់ឱសថបំប៉នផ្លូវភេទបុរសVIMAX អាចស្លាប់..!

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹងដល់សាធារណជនមិនឲ្យប្រើប្រាស់ឱសថបំប៉នផ្លូវភេទបុរសឈ្មោះ VIMAX ដោយផលិតផលនេះគ្មានចុះបញ្ជិកា និងគ្មានការត្រួតពិនិត្យពីក្រសួងសុខាភិបាលឡើយ។ ការប្រើប្រាស់ផលិតផលនេះអាចបណ្តាលឲ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិត(ស្លាប់ដោយសារការគាំងបេះដូង)៕

ផ្លែឈើ៣ប្រភេទ ជាថ្នាំជំនួយផ្លូវភេទពូកែបំផុត

ផ្លែឈើ គឺជាប្រភពនៃសារធាតុចិញ្ចឹម វីតាមីន និងសារធាតុរ៉ែ ដែលរាងកាយត្រូវការជាចាំបាច់។ ទន្ទឹមនឹងនេះផងដែរ ផ្លែឈើធម្មជាតិមួយចំនួន ក៏អាចជួយពង្រឹងសុខភាពផ្លូវភេទឲ្យកាន់តែប្រសើរឡើងដែរ។ ផ្លែប៊ឺរ អ្នកវិទ្យាសាស្ត្របានរកឃើញថា ផ្លែប៊ឺរ គឺជាថ្នាំជំនួយផ្លូវភេទដ៏ពូកែបំផុត ព្រោះវាសម្បូរទៅដោយជាតិខ្លាញ់ពីធម្មជាតិ។ ខ្លាញ់ដែលមានសុខភាពល្អនេះ អាចជំនួយដល់បេះដូង និងសរសៃឈាម ជាពិសេសសរសៃឈាមដែលឆ្ពោះទៅកាន់តំបន់អាអូនតូច តែម្តង។ គុណសម្បត្តិនេះហើយ ដែលធ្វើឲ្យបុរសៗអាចបង្កាត់ភ្លើងស្នេហ៍បានយូរ…

អាហារសមុទ្រ៣ប្រភេទ ដើរតួនាទីជាថ្នាំជំនួយផ្លូវភេទអស្ចារ្យបំផុត

ផ្លូវភេទ ត្រូវបានគេចាត់ទុកជាចំណែកដ៏សំខាន់មួយក្នុងជីវិតរស់នៅរបស់គូស្នេហ៍គ្រប់រូប ព្រោះវាអាចជួយបង្កើនភាពស្និតស្នាល និងពង្រឹងចំណងស្នេហ៍ឲ្យកាន់តែរឹងមាំ។ ប៉ុន្តែប្រសិនបើអ្នកខ្សោយផ្លូវភេទ មិនអាចបំពេញសេចក្តីសុខឲ្យដៃគូបានទេនោះ ស្នេហារបស់អ្នកអាចប្រឈមនឹងបញ្ហាប្រែប្រួល។ ដូច្នេះ ដើម្បីព្យាបាល និងពង្រឹងជីវិតផ្លូវភេទឲ្យល្អប្រសើរឡើងវិញ អ្នកគួរតែព្យាយាមទទួលទានអាហារសមុទ្រមួយចំនួនដូចខាងក្រោម៖ ក្តាម ក្តាមសមុទ្រ គឺជាអាហារដ៏ល្អបំផុតសម្រាប់មនុស្សគ្រប់វ័យ ព្រោះក្តាមទម្ងន់ ២០០ក្រាម អាចផ្តល់ជាតិដែក និងប៉ូតាស្យូម ប្រហែលជា ៣…

តុលាការ ចេញដីកាឃុំខ្លួនថៅកែហាងម៉ាស្សាបង្កប់សេវាផ្លូវភេទ ២នាក់ប្ដីប្រពន្ធ

ភ្នំពេញៈ ក្រោយពេលសាកសួរចប់សព្វគ្រប់ នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ លោក សេង រិទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ប្តី និងប្រពន្ធ ជាថៅកែហាងម៉ាស្សា បង្កប់សេវា ផ្លូវភេទប្រចាំខណ្ឌទួលគោក ជាបណ្តោះអាសន្ននៅពន្ធនាគារ។ ការសម្រេចឃុំខ្លួននេះធ្វើឡើងបន្ទាប់ពី លោក សេង…