មេជួញដូរគ្រឿងញៀនដ៏គ្រោះថ្នាក់បំផុតរបស់ប្រទេសកូឡុំប៊ី កំពុងធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក
(Reuters) កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលបាននិយាយថា បុរសម្នាក់ដែលប្រជាជនកូឡុំប៊ីពិពណ៌នាថា ជាអ្នកជួញដូរគ្រឿងញៀនដ៏គ្រោះថ្នាក់បំផុតលើពិភពលោកបានប្រាប់កងកម្លាំងសន្តិសុខថា “អ្នកចាប់ខ្ញុំបានហើយ” នៅពេលដែលលោកត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការមួយនៅចុងសប្តាហ៍នេះ ដោយរដ្ឋាភិបាលសន្យាថានឹងធ្វើបត្យាប័នលោកយ៉ាងឆាប់រហ័សទៅកាន់សហរដ្ឋអាមេរិក។ កាលពីថ្ងៃសៅរ៍ ក្រុមមន្ត្រីបាននិយាយថា លោក Dairo Antonio Usuga ដែលគេស្គាល់ថាលោក Otoniel ត្រូវបានក្រុមកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកូឡុំប៊ីចាប់ខ្លួនបាន នៅក្នុងប្រតិបត្តិការនៅទីជនបទនៃតំបន់ Uraba ក្នុងខេត្ត…