៣ នាក់ស្លាប់ និង ៧នាក់ទៀត កំពុងបាត់ខ្លួន ដោយសារទឹកជំនន់នៅភាគខាងជើងវៀតណាម

វៀតណាមៈ បើតាមមន្ត្រីគ្រប់គ្រង និងបង្ការគ្រោះមហន្តរាយធម្មជាតិ នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ភ្លៀងធ្លាក់យ៉ាងខ្លាំង បង្កឲ្យមានគ្រោះទឹកជំនន់ ដោយសារតែព្យុះទីហ្វុង ឈ្មោះ Nida បានវាយប្រហារ នៅភាគខាងជើងប្រទេសវៀតណាម បណ្ដាលឲ្យមនុស្ស ៣ នាក់ស្លាប់ ខណៈដែល ៧នាក់ផ្សេងទៀត កំពុងបាត់បាត់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ…

Update: ព្យុះទីហ្វុង Nida បង្ខំជម្លៀសមនុស្សកើនដល់ ៧.០០០នាក់នៅក្នុងខេត្តនិរតីចិន

ចិន: ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា ព្យុះទីហ្វុង Nida បាន​បង្ខំជម្លៀសមនុស្សកើនឡើងដល់ជាង ៧.០០០នាក់នៅក្នុងខេត្ត Guizhou ភាគនិរតីរបស់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី០៤ សីហា ឆ្នាំ២០១៦នេះ។ សរុបមក ព្យុះទីហ្វុងបានធ្វើឱ្យប៉ះពាល់ដល់ ២៦.១៤១នាក់ នៅក្នុងតំបន់ទាំង ១២។ សរុបចំនួន ៧.០០៦នាក់ បានផ្លាស់ទីលំនៅពេលថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍នេះ។…

ព្យុះទីហ្វុង Nida ប៉ះពាល់ដល់មនុស្ស ៤៩៥.០០០នាក់នៅចិន

ចិន: ក្រសួងកិច្ចការស៊ីវិល (MCA) បានឱ្យដឹងនៅថ្ងៃពុធនេះថា មានមនុស្សសរុប​ចំនួន ៤៩៥.០០០នាក់ បានរងផលប៉ះពាល់ដោយព្យុះទីហ្វុង Nida ភាគខាងត្បូង​ប្រទេស​ចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៣ សីហា ឆ្នាំ២០១៦នេះ។ ព្យុះទីហ្វុង Nida បានប៉ះពាល់ខេត្តចំនួនប្រាំ រួមមាន​ខេត្តក្វាងទុង, ក្វាងស៊ី, ហ្គីហ្សូ, ហ៊ូណាននិង​ខេត្ត​យូណាន…

ព្យុះទីហ្វុង Nida ស្លាប់ពីរនាក់និងរបួសជាច្រើននាក់ទៀតនៅវៀតណាម

វៀតណាម: ព្យុះកំបុតត្បូងនិងភ្លៀងធ្លាក់ខ្លាំងបានបង្កឡើងដោយព្យុះទីហ្វុង Nida បានសម្លាប់មនុស្សពីរនាក់និងរងរបួសជាច្រើននាក់ផ្សេងទៀត នៅភាគខាងជើងខេត្ត Lao Cai របស់ប្រទេសវៀតណាម ដែលមានចំងាយ២៥០គីឡូម៉ែត្រនៃភាគពាយព្យនៃរដ្ឋធានីហាណូយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៣ សីហា ឆ្នាំ២០១៦នេះ។ បើតាមអាជ្ញាធរមូលដ្ឋានឧតុនិយមបានឲ្យដឹងថា ព្យុះទីហ្វុងនេះ បានធ្វើឱ្យបាក់ដីនៅម៉ោង ៣និង៣៥នាទី​ព្រឹក កាលពីថ្ងៃអង្គារ៍នៅឧបទ្វីប Dapeng ក្នុងទីក្រុង…

ព្យុះទីហ្វុង Nida វាយប្រហារភាគខាងត្បូងខេត្តក្វាងស៊ីប្រទេសចិន

ចិន: ព្យុះទីហ្វុង Nida បានវាយប្រហារនៅភាគខាងត្បូងតំបន់ស្វយ័តក្វាងស៊ីចុង ប្រទេសចិន កាលពីរសៀលថ្ងៃអង្គារ៍ បន្ទាប់ពីធ្វើឱ្យបាក់ដីនៅម៉ោង ៣និង៣៥នាទីព្រឹក នៅក្នុងទីក្រុង Shenzhen នៅជិតខេត្ត Guangdong។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ចិន​ស៊ិនហួ នៅយប់ថ្ងៃទី០២ សីហា ឆ្នាំ២០១៦នេះ។ Nida បានសម្រុកចូលក្វាងស៊ីតាមរយៈទីក្រុង Wuzhou ប្រហែលម៉ោង…

វៀតណាមកំណត់ជើងហោះហើរជាថ្មីទៅកាន់ចិន ដោយសារតែព្យុះទីហ្វុង Nida

វៀតណាម: ក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines របស់វៀតណាម បានប្រកាសផែនការរបស់ខ្លួន ដើម្បីរៀបចំកំណត់ជើងហោះហើរជាថ្មី ចេញពី​ឬមកដល់​ទី​ក្រុង​ហុងកុងនិងខេត្តក្វាងចូវ ប្រទេសចិន នៅថ្ងៃអង្គារ៍នេះ ដោយសារតែព្យុះទីហ្វុង Nida ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០២ សីហា ឆ្នាំ២០១៦នេះ។ អាជ្ញាធរមូលដ្ឋានឧត្ដុនិយមបានឱ្យដឹងថា ព្យុះទីហ្វុង Nida…

ថ្ងៃសៅរ៍ទី៣០ Post News សូមយកព្រឹត្តិការណ៍ព័ត៌មានអន្តរជាតិសំខាន់ៗ ដែលបានកើតមាននៅក្នុងសប្តាហ៍នេះ

អន្តរជាតិ: នៅថ្ងៃសៅរ៍ទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ Post News សូមយកព្រឹត្តិ ការណ៍ព័ត៌មានអន្តរជាតិសំខាន់ៗដែលបានកើតមាននៅក្នុងសប្តាហ៍នេះ ចំនួន១២។ សូមចុចលេខរៀងខាងក្រោមណាមួយ ដែលលោកអ្នកពេញចិត្ត ដើម្បីអានខ្លឹមសារទ្រាំងស្រុងៈ *1.តួកគីបិទមូលដ្ឋានអាកាស និងបន្ទាយយោធាទាំងអស់ក្រោយការធ្វើរដ្ឋប្រហារ *2.តួកគីតំឡើងវរសេនីយ៍ឯកចំនួន ៩៩នាក់ បន្ទាប់ពីរដ្ឋប្រហារយោធា *3.ស្លាប់និងរបួសជាច្រើននាក់ ដោយសារប៉ះទង្គិចជាមួយក្រុម Abu…

ព្យុះទីហ្វុង Mirinae សម្លាប់មនុស្ស ៤ នាក់ និង ៨នាក់ទៀត រងបួសនៅវៀតណាម

វៀតណាមៈ មនុស្ស ៤នាក់ បានស្លាប់ និង ៨នាក់រងរបួស ខណៈដែលម្នាក់ទៀត កំពុងបាត់ខ្លួន ដោយសារព្យុះទីហ្វុង Mirinae វាយប្រហារនៅភាគខាងជើងវៀតណាមកាលពីយប់ថ្ងៃពុធ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦។ ភ្នាក់ងារព័ត៌មានកាសែតអនឡាញ ក្នុងស្រុកនៅថ្ងៃសុក្រនេះ បានដកស្រង់សម្តីអាជ្ញាធរ ភាគខាងជើងខេត្ត…

ព្យុះទីហ្វុងមីរីណេ ស្លាប់និងរបួស៧នាក់ គ្រាដែលទូកនេសាទ ៦១,៩៣៧គ្រឿងមកដល់កំផែទាន់ពេល

វៀតណាម: នាយកដ្ឋានស្រាវជ្រាវនិងជួយសង្គ្រោះនៅក្រោមបញ្ជាការពិសេស របស់ទីក្រុងហាណូយ បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងហាណូយមានភ្លៀងធ្លាក់យ៉ាងខ្លាំង បានបង្កឱ្យមានព្យុះទីហ្វុងមីរីណេ ដែលបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និងរងរបួស ៦នាក់ គ្រាដែល ទូកនេសាទវៀតណាមជាង ៦១,៩៣៧គ្រឿង ដែលក្នុងនោះមានប្រជានេសាទចំនួន ២៧០,៦២៧នាក់ បានត្រឡប់មកកំពង់ផែវិញទាន់ពេលវេលា មុននឹងព្យុះកំណាចនេះមកដល់។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៦នេះ។…

ជើងហោះហើរជាច្រើននៅវៀតណាម ត្រូវពន្យាពេល និងផ្អាក ដោយសារផលប៉ះពាល់នៃព្យុះទីហ្វុងទី១

វៀតណាមៈ ផលប៉ះពាល់នៃព្យុះទីហ្វុងទី១ បានធ្វើឲ្យជើងហោះហើរជាច្រើន ត្រូវពន្យាពេល និងផ្អាក នៅព្រលានយន្តហោះ Noi Bai ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ នេះបើយោងតាមរយៈ សារព័ត៌មានឃេន ១៤ វៀតណាម ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦៕