វៀតណាម: នាយកដ្ឋានស្រាវជ្រាវនិងជួយសង្គ្រោះនៅក្រោមបញ្ជាការពិសេស របស់ទីក្រុងហាណូយ បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងហាណូយមានភ្លៀងធ្លាក់យ៉ាងខ្លាំង បានបង្កឱ្យមានព្យុះទីហ្វុងមីរីណេ ដែលបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និងរងរបួស ៦នាក់ គ្រាដែល ទូកនេសាទវៀតណាមជាង ៦១,៩៣៧គ្រឿង ដែលក្នុងនោះមានប្រជានេសាទចំនួន ២៧០,៦២៧នាក់ បានត្រឡប់មកកំពង់ផែវិញទាន់ពេលវេលា មុននឹងព្យុះកំណាចនេះមកដល់។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៦នេះ។
ព្យុះទីហ្វុងនេះ បានធ្វើឱ្យបាក់ដី, ផ្ទះសម្បែង, បាក់ដើមឈើ, ជើងហោះហើរក៏ត្រូវបានផ្អាកនិងបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត នៅភាគខាងជើងប្រទេសវៀតណាម កាលយប់ថ្ងៃពុធ។ ហើយព្យុះនេះ ជាលើកដំបូងហើយ ដែលបានធ្វើវាយប្រហារនៅឆ្នាំ២០១៦ ហើយវាបានចុះខ្សោយទៅជាវិសម្ពាធត្រូពិក នេះបើយោងតាមមជ្ឈមណ្ឌលជាតិព្យាករណ៍ហាយដ្រូឧតុនិយមនៅថ្ងៃព្រហស្បតិ៍នេះ៕
មតិយោបល់