ក្រុមប្រឹក្សាសន្តិសុខ UN ថ្កោលទោសការសម្លាប់រង្គាលមនុស្ស នៅមីយ៉ាន់ម៉ា

(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានថ្កោលទោសការសម្លាប់រង្គាលមនុស្សច្រើនជាង ៣០នាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីសប្ដាហ៍មុន ខណៈកងទ័ពនៃរបបយោធារងការចោទប្រកាន់ថាជាអ្នកស្ថិតនៅពីក្រោយទង្វើមួយនេះ។ មីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពចលាចលដ៏ហិង្សា ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ ដើមឆ្នាំ២០២១ ដែលសហគមន៍អន្តរជាតិចាត់ទុកថា ជាការធ្វើរដ្ឋប្រហារយោធាទម្លាក់ រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី ពីអំណាច។ បើតាមអង្គការសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា…

ក្រុមម្ចាស់ផ្ទះកម្ពុជា ស្ថិតនៅក្នុងពូលA នៃ U23 AFF Championship 2022

យោងតាមលទ្ធផលលទ្ធផលចាប់ឆ្នោតចែកពូលរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) នៅប្រទេសសិង្ហបុរី កាលពីថ្ងៃ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្រុមម្ចាស់ផ្ទះកម្ពុជាស្ថិតនៅក្នុងពូល A ជាមួយទីម័រខាងកើត ហ៊្វីលីពីន និងព្រុយណេ នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍អាយុក្រោម២៣ឆ្នាំ (U23…

FIFA បង្ហាញផែនការធ្វើព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២ឆ្នាំម្តងតែ Mbappe ឆ្លើយតបទាំងមិនពេញចិត្ត

បរទេស៖ ក្រោយមានលេចឬព័ត៌មានអំពីផែនការនៃការរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដោយ FIFA ទៅជារយៈពេល២ឆ្នាំម្តងវិញនោះនៅថ្ងៃនេះតារាឆ្នើមរបស់ជម្រើសជាតិបារាំង Kylian Mbappe បានចេញមុខមកធ្វើការឆ្លើយតបចំពោះបញ្ហានេះ។ Mbappe បានធ្វើការឆ្លើយតបទាំងប្រឆាំងទៅនឹងផែនការរបស់ FIFA មួយនេះដោយលើកឡើងថាព្រឹត្តិការណ៍បាល់ទាត់រយៈពេលត្រឹមតែ២ឆ្នាំម្តងនឹងអាចធ្វើឲ្យវាលែងទទួលបានការចាប់អារម្មណ៍និងមិនត្រឹមតែប៉ុណ្ណោះនឹងធ្វើឲ្យកាលវិភាគរបស់ក្រុមជម្រើសជាតិនីមួយៗកាន់តែធ្ងន់ធ្ងរជាមិនខាន។ Mbappe បាននិយាយបែបនេះថា៖បាល់ទាត់ពិភពលោក២ឆ្នាំម្តង?ខ្ញុំមិនអាចនិយាយបានទេថាវាត្រូវឬខុសប៉ុន្តែបច្ចុប្បន្នជម្រើសជាតិមានកាលវិភាគប្រកួតយ៉ាងហោចណាស់៦០ប្រកួតរួចទៅហើយក្នុងមួយឆ្នាំដូចនេះប្រសិនបើអ្នកចង់បានគុណភាពនៃការប្រកួតអ្នកគួរតែទុកពេលឲ្យពួកគេសម្រាកផង៕

ការវាយប្រហារតាមផ្លូវអាកាសរបស់យោធាមីយ៉ាន់ម៉ា បង្ខំឱ្យមនុស្សកាន់តែច្រើន រត់ចូលទៅក្នុងទឹកដីថៃ

(បាងកក)៖ យោធាមីយ៉ាន់ម៉ា បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសជាច្រើន នៅលើមូលដ្ឋានគ្រប់គ្រងដោយក្រុមឧទ្ទាម នៅក្បែរព្រំដែនថៃ ជាហេតុបង្ខំឱ្យមនុស្ស រាប់រយនាក់ភៀសខ្លួនចូលទៅក្នុងទឹកដីថៃ។ នេះបើតាមការបញ្ជាក់របស់ក្រុមឧទ្ទាមមីយ៉ាន់ម៉ា។ សម្ពន្ធជាតិការ៉ែន (KNU) ដែលជាកងកម្លាំងប្រដាប់អាវុធជនជាតិដើមភាគតិចក្នុងរដ្ឋ ការ៉ែន (Karen) បានបញ្ជាក់ទៀតថាយោធាមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាម ផ្លូវអាកាស យ៉ាងហោច២លើ និងបានបាញ់កាំភ្លើងធំលើតំបន់មួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននៅក្បែរតំបន់ព្រំដែនរវាងមីយ៉ាន់ម៉ា និងថៃ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ខាងយោធាមីយ៉ាន់ម៉ាមិនទាន់ធ្វើអត្ថាប្បាយអ្វីនៅឡើយទេ។…

រដ្ឋបាលស្រុកបន្ទាយស្រី បានប្រារព្ធពិធីបុណ្យខ្លែងទាក់ទាញភ្ញៀវទេសចរ ចូលរួមយ៉ាងច្រើនកុះករ និងលើកកម្ពស់ប្រពៃណីវប្បធម៌ជាតិ

រដ្ឋបាលស្រុកបន្ទាយស្រី បានប្រារព្ធពិធីបុណ្យខ្លែងរយៈពេល១ថ្ងៃ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងមានការចូលរួមយ៉ាងច្រើនកុះករពីមហាជន មកពីគ្រប់ ទិសទី ក្នុងគោលដៅលើកកម្ពស់ប្រពៃណីវប្បធម៌ជាតិ។ លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី មានប្រសាសន៍ក្នុងឱកាសបើកកម្មវិធីបុណ្យខ្លែង ស្ថិត នៅភូមិសសី ឃុំត្បែង ស្រុកបន្ទាយស្រី កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ…

សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទបញ្ចប់ទាំងស្រុងហើយនូវព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបិទបញ្ចប់ទាំងស្រុងហើយនូវព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ដែលសម្តេចបានប្រសិទ្ធនាមថា «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»នោះ។ នេះបើយោងតាមសារសំឡេងពិសេស សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១។ ក្នុងសារសំឡេងខាងលើ សម្តេចតេជោ…

សម្តេចតេជោ ហ៊ុន សែន៖ គ្មានសម្ពាធណាផ្សេងទៀត មកដាក់បន្ថែមលើកម្ពុជានោះទេ ដោយគ្រាន់តែកម្ពុជាមានទំនាក់ទំនងជាមួយចិន

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសង្ឃឹមថា គ្មានសម្ពាធណាមួយ ដាក់ទណ្ឌកម្មលើកម្ពុជា ដោយគ្រាន់តែកម្ពុជាមានសេរីភាព ក្នុងការធ្វើទំនាក់ទំនងជាមួយ ចិន នោះទេ។ ការថ្លែងបែបនេះរបស់សម្តេចតេជោហ៊ុនសែន បានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានបង្ហាញអំពីទណ្ឌកម្មរបស់ខ្លួន មកលើរាជរដ្ឋាភិបាលកម្ពុជា ដោយប្រកាសមិនលក់អាវុធមកឱ្យប្រទេសកម្ពុជា ដោយចោទរាជរដ្ឋាភិបាលកម្ពុជា…

ពលរដ្ឋក្របីរៀលជិត៣០០នាក់ ទស្សនកិច្ចមើលការអភិវឌ្ឍក្នុងរមណីយដ្ឋានអង្គរ

ប្រជាពលរដ្ឋរស់នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ជិត៣០០នាក់ បានធ្វើទស្សនាកិច្ចមើលពីការអភិវឌ្ឍ និងសមិទ្ធផលការងារនានាក្នុងរមណីយដ្ឋានអង្គរ។ គោលបំណងសំខាន់ គឺដើម្បីឱ្យប្រជាពលរដ្ឋទាំងនោះ បានឃើញពីការរៀបចំ ការអភិវឌ្ឍ និងបានឃើញសមិទ្ធផលការងារនានា ដែលបានរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា។ ទស្សនាកិច្ចនេះ គឺស្របពេលដែលអាជ្ញាធរជាតិអប្សរា កំពុងរៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរ ដែលមានរយៈពេលបីថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ អ្នកស្រី…

​សម្ដេតេជោ ហ៊ុន សែន អំពាវនាវឱ្យម្ចាស់រថយន្ដដែលមិនទាន់បង់ពន្ធ ត្រូវប្រញាប់មកបង់ពន្ធ ខណៈការអនុគ្រោះពន្ធ១០ភាគរយ នៅសល់ត្រឹមតែ ១៥ថ្ងៃទៀត

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យម្ចាស់រថយន្ដដែលមិនទាន់បង់ពន្ធ សូមអញ្ជើញមកបង់ពន្ធឱ្យបានរួសរាន់ ខណៈការអនុគ្រោះពន្ធ១០ភាគរយ នៅសល់ត្រឹមតែ១៥ថ្ងៃទៀតតែប៉ុណ្ណោះ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (HYATT REGENCY PHNOM PENH) នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ…

ទន់ភ្លន់ តែម៉ឺងម៉ាត់! សួស វីហ្សា លេចវត្តមានសម្តែងរបាំផ្លិតយ៉ាងរស់រវើក អបអរខួបទី២៩ របស់រមណីយដ្ឋានអង្គរ

(ភ្នំពេញ)៖ ធ្លាប់តែឃើញបង្ហើរសំនៀរលើឆាកតន្ត្រី ពេលនេះតារាចម្រៀង សួស វីហ្សា បានធ្វើឲយមហាជនចាប់អារម្មណ៍ខ្លាំង តាមរយៈការបញ្ចេញសមត្ថភាព ក្នុងការសម្តែងរបាំផ្លិតយ៉ាងរស់រវើក អបអរខួបទី២៩ របស់រមណីយដ្ឋានអង្គរ។ អ្នកនាង សួស វីហ្សា បានបញ្ចេញវីដេអូរបាំផ្លិត នៅលើគណនីហ្វេសប៊ុករបស់នាង ដែលនាងរាំដើម្បីអបអរខួបទី២៩ឆ្នាំរបស់រមណីយដ្ឋានអង្គរ រហូតធ្វើឲ្យប្រិយមិត្តជាច្រើនលាន់មាត់សរសើពីភាពប៉ិនប្រសព្វ នឹងកាយវិការទន់ភ្លន់ រស់រវើករបស់នាង រួមទាំងអ្នករបាំផ្សេងទៀតផងដែរ។…