មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ រៀបចំឡើងដើម្បីអបអរក្រុងសៀមរាប ត្រូវបានដាក់បញ្ចូលជាទីក្រុងវប្បធម៌របស់ អាស៊ាន

(ភ្នំពេញ)៖ សៀមរាប ជាខេត្តប្រវត្តិសាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមផ្លាស់ប្តូរមុខមាត់មកជារស់រវើកឡើងវិញម្តងទៀត ក្រោយរងការខូតខាតយ៉ាងដំណំដោយសារបញ្ហាការរាតត្បាតនៃជំងឺកូវីដ១៩។ កត្តានេះបានជម្រុញឱ្យកើតមានការប្រារព្ធព្រឹត្តិការណ៍ «មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១» ឡើង ក្រោមការចូលរួមឧបត្ថមពីវិស័យឯកជន។ តាមផេកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា «មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១» រៀបចំឡើងដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd.…

សេដបាត់! ពេលនេះ ឌីជេ Drake ប្រកាសដកខ្លួនពីកម្មវិធី Grammy Awards ក្រោយរិះគន់ថាកម្មវិធីនេះមិនយុត្តិធម៌

(បរទេស)៖ កម្មវិធី Grammy ជាព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ផ្នែកតន្ត្រីដែលសិល្បករជាច្រើនឲ្យតម្លៃបំផុត ដោយការជ្រើសរើសបេក្ខភាពប្រកួតយកពានគឺធ្វើឡើងដោយសមាជិកនៃក្រុមហ៊ុន Recording Academy (រីខកឌីង អេខាតឌឺមី) រួចមានការបោះឆ្នោតជ្រើសរើសមួយតង់ទៀតដែលធ្វើឡើងដោយសមាជិកដដែល។ ដោយឡែកអ្វីដែលអ្នកនិយមតាមដានចម្រៀងរ៉េបបរទេស ហាក់មានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីតារារ៉េបសញ្ជាតិកាណាដា Drake (ដ្រេក) បានប្រកាសដកខ្លួនចេញពីកម្មវិធីពានរង្វាន់ Grammy Awards (ហ្គ្រេមមី អេវ៉ត)…

អូស្ត្រាលី ក្លាយជាប្រទេសទី២ ដែលប្រកាសធ្វើពហិការផ្នែកការទូត មិនចូលរួមក្នុងកីឡាអូឡាំពិករដូវរងាក្នុងទីក្រុងប៉េកាំង

(ស៉ីដនី)៖ អូស្ត្រាលី នឹងចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការធ្វើពហិការផ្នែកការទូត មិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ក្នុងទីក្រុងប៉េកាំង ប្រទេសចិន នៅខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison។ ការប្រកាសរបស់លោក Scott Morrison នៅថ្ងៃពុធ ទី០៨ ខែធ្នូនេះគឺជាការសម្រេចចិត្តដ៏ប្រថុយប្រថានមួយ ចំពោះមុខទំនាក់ទំនងទ្វេភាគីជាមួយចិន ដែលមានភាពភាពតានតឹងនឹងគ្នាស្រាប់។…

សហរដ្ឋ​អាមេរិក​​ប្រកាស​ពីការធ្វើ​ពហិកា​រការទូត​មិន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​នៅ ប្រទេស​ចិន

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី Joe Biden បាន​ប្រកាស​ធ្វើ​ពហិកា​រការទូត​មិន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ៤ ដល់​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ ឆ្នាំ ២០២២ ខាង​មុខ​នេះ។ អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី Jen Psaki បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា រដ្ឋបាល​របស់​លោក Biden «នឹង​មិន​បញ្ជូន​តំណាង​ការទូត​…

សៀវភៅមុខម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរ ត្រូវបានជ្រើសរើសជា «សៀវភៅមុខម្ហូបអាស៊ីដ៏ល្អផ្តាច់គេ»

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងប៉ារីសប្រទេសបារាំង សៀវភៅមុខម្ហូប កេរដំណែលស្នាដៃម្ហូបខ្មែរ (The Taste of Angkor) ត្រូវបានជ្រើសរើសជា «សៀវភៅមុខម្ហូបអាស៊ីដ៏ល្អផ្តាច់គេ» (The Best Asian Cookbook) ក្នុងកម្មវិធីតាំងពិព័រណ៍ Gourmand…

ក្រុមជម្រើសជាតិកម្ពុជាចេញដំណើរ ទៅប្រកួត AFF Suzuki Cup

CAMSOC-ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចេញដំណើរហើយ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ដើម្បីចូលរួមប្រកួតប្រជែងពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020 បន្ទាប់ពីក្រុមកម្ពុជាប្រមូលផ្តុំហ្វឹកហាត់ ក្នុងស្រុកបាន១សប្តាហ៍កន្លងមក។ ព្រឹត្តិការណ៍ AFF SUZUKI CUP 2020 វគ្គចែកពូលនេះ មាន១០ក្រុម…

មិនអាចលើកពាន Ballon d’Or តែ Lewandowski លើកពានខ្សែប្រយុទ្ធឆ្នើមបំផុតប្រចាំឆ្នាំ

បរទេស៖ កីឡាករឆ្នើមលេខ៩របស់ក្លឹប Bayern Munich បានបញ្ចប់ទៅនៃក្តីសុបិន្តរបស់ខ្លួននៅក្នុងឆ្នាំនេះដើម្បីលើកពាន Ballon d’Or ទៅឲ្យកីឡាករអាហ្សង់ទីន Lionel Messiប៉ុន្តែទោះបីជាយ៉ាងណាក្តីគាត់នៅតែអាចលើកពានរង្វាន់កីឡាករខ្សែប្រយុទ្ធល្អបំផុតប្រចាំឆ្នាំផងដែរពីកម្មវិធីយប់មិញនេះ៕ ក្រោយព្រឹត្តិការណ៍នេះកីឡាករ Lewandowski មិនបានធ្វើការលាក់អារម្មណ៍ទេថាគាត់គួរតែជាអ្នកលើកពានរង្វាន់ដ៏ធំមួយនេះ Ballon d’Or ប៉ុន្តែការជួយឲ្យក្លឹប Bayern Munichលើកពានរង្វាន់ដល់ទៅ៣ក្នុងមួយសម័យកាលមិនទាន់គ្រប់គ្រាន់ឡើយសម្រាប់កីឡាករដែលមានវ័យ៣៣ឆ្នាំទៅហើយរូបនេះ។ Messi លើកពានរង្វាន់…

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រមូលផ្តុំហ្វឹកហាត់ដើម្បីត្រៀមចូលរួមប្រកួតប្រជែង AFF Suzuki Cup 2020

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស ដើម្បីត្រៀមចូលរួមប្រកួតប្រជែងការប្រកួតជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020 ដែលគ្រោងចាប់ផ្តើមប្រកួតនាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នៅប្រទេសសិង្ហបុរី។ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាប់ផ្តើមហ្វឹកហាត់នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ដើម្បីត្រៀមប្រជែងជាមួយក្រុមបាល់ទាត់ជម្រើសជាតិនានា ក្នុងអាស៊ីអាគ្នេយ៍ ប្រចាំឆ្នាំ២០២០ ដែលពន្យារពេលមកឆ្នាំ២០២១នេះ។…

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាចុះពិនិត្យទីតាំងត្រៀមរៀបចំព្រឹត្តិការណ៍«រំលឹកគុណអង្គរ»

នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា មានឯកឧត្តមអគ្គនាយក ឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន មន្រ្តី និងអ្នកជំនាញតាមផ្នែក បានចុះពិនិត្យទីតាំងមួយចំនួន ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ដែលគ្រោងនឹងរៀបចំនាពេលឆាប់ៗខាងមុខនេះ។ នាឱកាសនោះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះមើលទីតាំងសំខាន់ៗសម្រាប់រៀបចំព្រឹត្តិការណ៍ខាងលើ រួមមាន…

ក្រសួងវប្បធម៌នឹងផ្សាយព្រឹត្តិការណ៍ «រាត្ត្រីចងចាំ ឆ្នាំ២០២១» នៅថ្ងៃស្អែកនេះ

(ភ្នំពេញ)៖ ដើម្បីអបអរសាទរការដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌរូបីនៃពិភពលោក និងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ពិសេសដើម្បីអបអរសាទរ ខួប០៣ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្តែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្រសួងវប្បធម៌និងចិត្រសិល្បៈ នឹងរៀបចំកម្មវិធី «រាត្រីចងចាំ ឆ្នាំ២០២១»។ ព្រឹត្តិការណ៍ «រាត្រីចងចាំ ឆ្នាំ២០២១» នឹងមានការផ្សាយផ្ទាល់ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១…