ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រៀមរៀបចំព្រឹត្តិការណ៍ «រាត្រីចងចាំឆ្នាំ២០២១» ដើម្បីអបអរសាទរខួប៣ឆ្នាំ នៃការដាក់បញ្ជូលល្ខោនខោលកម្ពុជា ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនឹងរៀបចំព្រឹត្តិការណ៍សិល្បៈដ៏ធំមួយឈ្មោះថា «រាត្រីចងចាំឆ្នាំ២០២១» តាមប្រព័ន្ធអនឡាញ នៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នាពេលខាងមុខ ដើម្បីអបអរសាទរ សម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនិងអរូបីដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ពិសេសអបអរសាទរខួប៣ឆ្នាំនៃការដាក់បញ្ជូលល្ខោនខោលកម្ពុជាចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ឯកឧត្តម…

អាមេរិក៖ មនុស្ស ៨នាក់ស្លាប់នៅឯព្រឹត្តិការណ៍ប្រគុំតន្ត្រីមួយ ក្នុងទីក្រុង Houston នៃរដ្ឋ Texas

(តិចសាស់)៖ អាជ្ញាធរអាមេរិកបាន ឱ្យដឹងថាមនុស្សយ៉ាងហោច ៨នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីមួយដែលមានអ្នកចូលរួម យ៉ាងណែនណាន់តាន់តាប់ នៅឯទីក្រុង Houston នៃរដ្ឋ Texas។ បើតាមមន្ត្រីប៉ូលិសអាមេរិកក្នុងតំបន់, ភាពចលាចលបានកើតឡើង បន្ទាប់ពីហ្វូងមនុស្សបានសម្រុកចូលរួមក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីខាងលើ។ មនុស្ស១១នាក់ ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារខ្វះខ្យល់ដកដង្ហើម ឬគាំងបេះដូង ហើយក្នុងចំណោមអ្នកទាំងនេះមាន ៨នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់។…

សហព័ន្ធប៉េតង់រៀបចំការប្រកួតជម្រើសជាតិផ្ទៃក្នុង ស្វែងរកជ័យលាភី ទៅប្រកួតជើងឯកពិភពលោក នៅអេស្ប៉ាញ

CAMSOC-ភ្នំពេញ៖ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានរៀបចំ ការប្រកួតកីឡាប៊ូល និង ប៉េតង់ផ្ទៃក្នុងនៃក្រុមជម្រើសជាតិតាមជំនាញ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីលានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីសម្រិតសម្រាំងរកកីឡាករ កីឡាការិនីជ័យលាភីទៅចូលរួមប្រកួតប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ។ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន…

រដ្ឋាភិបាលជប៉ុនផ្តល់រថយន្ត៣៩គ្រឿង ដើម្បគាំទ្រកម្ពុជាធ្វើប្រធានអាស៊ានឆ្នាំ២០២២

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីប្រគល់-ទទួលរថយន្ត ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ការផ្តល់រថយន្តនេះ គឺជាផ្នែកមួយនៃការផ្តល់ជំនួយហិរញ្ញប្បទានដែលមានទឹកប្រាក់ចំនួនបីរយលានយ៉េនជប៉ុន 300,000,000ស្មើនឹងប្រមាណ ២,៧លានដុល្លារអាមេរិក ក្រោមកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជប៉ុន…

គុនល្បុក្កតោកម្ពុជាឈ្នះមេដាយមាស៣ និងប្រាក់២ ព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះពិភពលោក

កីឡាករ កីឡាការិនីគុនល្បុក្កតោកម្ពុជា បានឈ្នះមេដាយមាស ៣វិញ្ញាសា និងមេដាយប្រាក់២វិញ្ញាសា នៅក្នុងការប្រកួតកីឡាយុទ្ធគុនចម្រុះពិភពលោក (the 2021 international martial arts contest) តាមប្រព័ន្ធអនឡាញ ដែលបានបញ្ចប់ កាលពីល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។ ជ័យលាភីមេដាយមាស-ប្រាក់សរុប៥វិញ្ញាសា ដែលប្រភេទកីឡាគុនល្បុក្កតោដណ្តើមបានពីព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះពិភពលោក២០២១នេះ រួមមាន៖…

ឧត្ដមសេនីយ៍អាមេរិក បង្ហាញពីកង្វល់ ពាក់ព័ន្ធនឹងការធ្វើតេស្ដមីស៊ីល លឿនជាងសំឡេងរបស់ចិន

(វ៉ាស៊ីនតោន)៖ នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោកឧត្តមសេនីយ៍ Mark Milley បានទទួលស្គាល់ជាផ្លូវការចំពោះការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការធ្វើតេស្ដមីស៊ីលលឿនជាងសំឡេងដោយប្រទេសចិន ដែលក្រុមអ្នកជំនាញយោធាភាគច្រើនយល់ថាត្រូវបានផលិតឡើងដើម្បីទម្លុះប្រព័ន្ធខែល ការពារមីស៊ីលអាមេរិក។ លោក Mark Milley ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍មួយសា្ថនីយទូរទស្សន៍ Bloomberg នៅថ្ងៃពុធសប្ដាហ៍នេះ។ លោក Mark Milley ក៏បានប្រៀប ប្រដូចផងដែរថាការធ្វើតេស្ដមីស៊ីលលឿនជាងសំឡេងរបស់ចិន…

ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន កែប្រែប្រព័ន្ធប្រកួតថ្មីខ្លីជាងមុន ដោយកំណត់យកការប្រកួតតែ១ជើង

ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ រដូវកាល ២០២១ ថ្នាក់ជាតិ គ្រោងនឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយកែប្រែប្រព័ន្ធប្រកួតថ្មីខ្លីជាងមុន បន្ទាប់ពីព្រឹត្តិការណ៍ថ្នាក់ខេត្តបានផ្អាកតាំងពីខែមេសា ឆ្នាំ២០២១ និងទើបមកប្រកួតឡើងវិញ នាខែតុលា ឆ្នាំ២០២១ឡើងវិញ។ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានកំណត់បង្ហាញនូវប្រព័ន្ធប្រកួត…

ផលិតករភាពយន្ត អំពាវនាវឲ្យមានការបើករោងកុងឡើងវិញ បន្ទាប់ពីត្រូវបានបិទទ្វាររាប់រយថ្ងៃ ព្រោះវិបត្តិកូវីដ-១៩

(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថា មានផលិតករភាពយន្តខ្មែរ និងអ្នកធ្វើការលើវិស័យភាពយន្តជាច្រើននាក់ បានបង្ហោះសារ បង្ហាញពីការអំពាវនាវរបស់ខ្លួន សុំឲ្យមានការបើករោងភាពយន្តឡើងវិញ ដើម្បីស្តារវិស័យភាពយន្ត បន្ទាប់ពីបានរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ បើនិយាយទៅ តាំងពីរោងភាពយន្តត្រូវបានបិទទ្វារមក គឺមានភាពយន្តជាច្រើន ដែលផលិតករផលិតរួចរាល់ មិនបានចាក់បញ្ចាំងតាមការគ្រោងទុក។ ផលិតករភាពយន្តល្បីឈ្មោះ លោក ហ៊ុយ យ៉ាឡេ ដែលជាម្ចាស់ស្នាដៃរឿងល្បីៗជាច្រើន…

គណបក្សសម្ព័ន្ធមិត្តរបស់យោធាមីយ៉ាន់ម៉ា ស្នើឱ្យមានកិច្ចសន្ទនាជាមួយក្រុមអ្នកប្រឆាំងការធ្វើរដ្ឋប្រហារ

(រ៉ង់ហ្គូន)៖ គណបក្សជាសម្ព័ន្ធមិត្តរបស់យោធាមីយ៉ាន់ម៉ា នៅថ្ងៃសុក្រសប្ដាហ៍នេះបានជំរុញឱ្យរបបយោធាសព្វថ្ងៃ បើកកិច្ចចរចាជាមួយក្រុមអ្នកប្រឆាំង នឹងការធ្វើរដ្ឋប្រហារ ខណៈលោក មីន អោង ហ្លេង កំពុងរងសម្ពាធឱ្យបិទបញ្ចប់ភាពចលាចលដ៏បង្ហូរឈាម ក្នុងរយៈពេលជិត៩ខែមកនេះ។ មីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពចលាចលតាំងតែមានព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈដែលអន្តរជាតិចាត់ទុកថាជារដ្ឋប្រហារមកម្ល៉េះ ហើយបើតាមក្រុមអង្គការ សង្គមស៊ីវិលមនុស្សច្រើនជាង ១,១០០នាក់បានស្លាប់នៅក្នុងការបង្ក្រាបពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា៕ លោក Nandar Hla…

កោះកុង និងត្បូងឃ្មុំ ដឹកដៃគ្នាឡើងវគ្គផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន (ថ្នាក់ខេត្ត)

CAMSOC-ភ្នំពេញ៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើក​ទី១៥ (ថ្នាក់ខេត្ត) ឆ្នាំ​២០២១ បាន​រក​ឃើញ​បេក្ខ​ភាព​វគ្គ​ផ្ដាច់​ព្រ័ត្រ​ហើយ គឺ​ក្រុម​កោះ​កុង​អេហ្វស៊ី និង​ខេត្តត្បូងឃ្មុំ ក្រោយ​បញ្ចប់​ការ​ប្រ​កួត​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅល្ងាចថ្ងៃទី២០ ខែតុលានេះ ខណៈ​ខេត្ត​ត្បូង​ឃ្មុំ បានទទួលជ័យជម្នះ ដោយស្វ័យប្រវត្តិលើខេត្តបាត់ដំបង។ ចំពោះក្រុមកោះកុងអេហ្វស៊ី បានយកឈ្នះខេត្តបន្ទាយមានជ័យ…