ភ្លៀងធ្លាក់រាប់ម៉ោងបង្កឲ្យជនលិចហូរច្រោះខូច និងផ្លូវច្រើនកន្លែងទៀតមិនអាចធ្វើដំណើរបាន

ព្រះវិហាៈ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ភ្លៀងធ្លាក់ជាច្រើនម៉ោង បានបណ្តាលឲ្យទឹកហូរច្រោះ បំផ្លាញផ្លូវឡើងទៅច្រកអានសេះ ជាច្រើនកន្លែង មិនអាចធ្វើដំណើរបាន និងជន់លិចលើផ្លូវ ជាច្រើនគោលដៅ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារផងដែរ។ សូមបងប្អូនទាំងអស់បើគ្មានការអ្វីសំខាន់ទេ គួរកុំធ្វើដំណើរអីក្នុងពេលនេះ ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ ព្រោះមេឃក៏ចុះអ័ព្ទភ្លៀងក៏ធ្លាក់ខ្លាំង ផ្លូវត្រូវជន់លិចដាច់ខូច៕

ករណីភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យខេត្តព្រះវិហារ លិចលង់ទាំងព្រឹក

ព្រះវិហារៈ នៅថៃ្ងទី៤ ខែកញ្ញា ឆ្នាំ២០១៩ ព្រឹក មានការលិចភូមិឋាន និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅក្នុងភូមិឆែបលិច និងភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ។ ការលិចលន់នេះបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងក្នុងបរិមាណជាង ៩០មម៕

ភ្លៀងធ្លាក់ជាបន្តបន្ទាប់ ធ្វើឲ្យទឹកក្នុងអាងពេញខ្លាំង ទំនប់មួយចំនួនហូរមិនទាន់ នៅខេត្តព្រះវិហារ

ព្រះវិហារៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយមានភ្លៀងធ្លាក់ កាលពីវេលាទៀបភ្លឺថៃ្ងទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមព្រំដែនថៃ ក្នុងបរិមាណ ១៦៤ មម ធ្វើឲ្យទឹកក្នុងអាងពេញខ្លាំង ទំនប់មួយចំនួនហូរមិនទាន់៕

ត្រឹមភ្លៀងធ្លាក់ ៤ថ្ងៃជាប់គ្នា បណ្ដាលឲ្យតំបន់ក្បាលស្ទឹងសែនរងការលិចលង់

ព្រះវិហារៈ នៅព្រឹកថៃ្ងទី២ ខែកញ្ញា ឆ្នាំ២០១៩ ភ្លៀងដែលបានធ្លាក់បន្តបន្ទាប់ជាប់ៗគ្នា ៤ថ្ងៃ ក្នុងបរិមាណជាង ២០០មម បានបង្កឲ្យមានការលិចភូមិឋាន និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ( តំបន់ក្បាលស្ទឹងសែន ) ៕

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់រួម នឹងថ្នាំញៀន

ព្រះវិហារៈ ជនសង្ស័យម្នាក់ត្រូវបានកំលាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្តឃាត់ខ្លួន កាលពីវេលាម៉ោងប្រមាណ ៣និង៣០នាទី នារសៀលថ្ងៃទី៣០ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ការចុះឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាដ៏សកម្មក្នុងករណីចរាចរ និងរក្សាទុកនូវសារធាតុញៀននេះ គឺបានដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ត្រី ពេជ សុភី មេបញ្ជាកាកងរាជអាវុធហត្ថស្រុកជាំក្សាន្ត និងដោយមានកាចង្អុលបង្ហាញណែនាំពីលោកឧត្តមសេនីយ៏ត្រី កង សៅគុណ មេបញ្ជាកាកងរាជអាវុធខេត្តព្រះវិហារផងដែរនោះ…

ព្រលឹងចុងសក់! ឆ្លងចរន្តភ្លើង ឆេះរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យ មរតកសម្ដេចតេជោស្រអែម ដឹកទាហានម្នាក់ (អ្នកជំងឺ)

ព្រះវិហារៈ នៅវេលាម៉ោង ១២ និង ៤៥ នាទីថ្ងៃត្រង់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៩ មានករណីឆ្លងចរន្តខ្សែភ្លើង បណ្ដាលឲ្យឆេះ រថយន្តសង្គ្រោះ របស់មន្ទីរពេទ្យ មរតកសម្ដេចតេជោស្រអែម ដែលកំពុងដឹកអ្នកជំងឺពីស្រអែមទៅ មន្ទីរពេទ្យភូមិភាគ ៤ ខេត្តសៀមរាបដល់ត្រង់ចំណុចស្រែរបស់ឈ្មោះ ស៊ី…

ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម យករថយន្តស្ទូច ទាញពើក និងកំប្លោកចេញពីមុខសំណង់បង្ហៀរអាងទឹក៩៥

ព្រះវិហារៈ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ដោយមានភ្លៀងធ្លាក់ក្នុងកម្រិត ១០៦មម ធ្វើឲ្យពើក និងកំប្លោកបានហូរមកកកនៅចំពីមុខសំណង់បង្ហៀរអាងទឹក៩៥ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានយករថយន្តស្ទូច ទាញពើក និងកំប្លោកចេញពីមុខសំណង់បង្ហៀរចេញ៕

ភ្លៀងធ្លាក់ បណ្ដាលឲ្យមានការលិចតាមផ្លូវលំ នៅខេត្តព្រះវិហារ

ព្រះវិហារៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅព្រឹកថៃ្ងទី២៩ ខែសីហា ឆ្នាំ២០១៩ ដោយមានភ្លៀងរហូតដល់កម្រិត ១០៦មម ធ្វើឲ្យតំបន់មួយចំនួន នៅក្បាលស្ទឹងសែន ក្នុងភូមិសាស្ត្រ ស្រុកជាំក្សាន្ត មានការលិចតាមផ្លូវលំជនបទ នៅក្នុងឃុំយៀង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សូមបញ្ជាក់ថា កម្ពស់ទឹកស្ទឹងសែនព្រឹកនេះ ៧,៧៤ម៉ែត្រ…

ទៀតហើយ! ឪពុកចុង រំលោភកូនស្រីអាយុ ៩ឆ្នាំ នៅខេត្តព្រះវិហារ

ព្រះវិហារៈ កាលពីវេលាម៉ោង ៤ និង០០នាទីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចគុម្ពចេក ក្រោយផ្ទះជនរងគ្រោះ ស្ថិតនៅខេត្តព្រះវិហារ មានករណីរំលោភសេពសន្ថវៈ លើអនិតិជនអាយុក្រោម១៣ឆ្នាំ (ឪពុកចុង រំលោភកូនចុង) ។ ជនរងគ្រោះឈ្មោះ ភ.ស អាយុ០៩ឆ្នាំ មុខរបរ សិស្ស ចំណែកជនសង្ស័យឈ្មោះ…

ត្រៀមៗអ្នកដែលប្រើប្រាស់ដីចំណីផ្លូវ!! មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត…

ព្រះវិហារៈ សេចក្តីជូនដំណឹងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅ ឬប្រកបអាជីវកម្ម នៅតាមបណ្ដោយផ្លូវកោះកែរ(ពីរង្វង់មូលព្រះនរាយ៌រហូតដល់កែងផ្លូវព្រះខ័ន ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ) ជ្រាបជាព័ត៌មាន សូមចូលរួមសហការធ្វើការរុះរើសនូវសំណង់ ឬសម្ភារៈផ្សេងៗចេញចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ និងបញ្ឈប់មិនឲ្យមានការប្រើប្រាស់ដីចំណីផ្លូវតទៅទៀត៕