ភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យជន់លិចនៅតំបន់មួយចំនួន នៅខេត្តព្រះវិហារ

ព្រះវិហារៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថៃ្ងទី២២ ខែកញ្ញា ឆ្នាំ២០១៩ ព្រឹក ភ្លៀងធ្លាក់បានបង្កឲ្យមានជំនន់ ទឹកភ្លៀង ជន់លិចនៅតំបន់មួយចំនួន ក្នុងស្រុកជាំក្សាន្ត (មុំបី) ស្ថិតក្នុងភូមិសែនរុងរឿង៤ និងភូមិសែនរុងរឿង២ ឃុំមរកត ខេត្តព្រះវិហារ តែមិនបណ្តាលឲ្យមានផលប៉ះពាល់នោះទេ៕

គេចជ្រុលចចូលប្រឡាយបាត់

ព្រះវិហារៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងរថយន្តមួយគ្រឿងបានបើកលឿនហើយគេចម៉ូតូក៏ធ្លាក់ទឹកប្រឡាយបង្កឲ្យរបួសធ្ងន់២នាក់បង្កកការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង១០និង០០នាទីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕  

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់រាប់សិបគីឡូក្រាមនៅផ្សារក្រាំងដូង ត្រូវបានមន្ត្រីសាខាកាំកុងត្រូល រកឃើញ និងដកហូត

ព្រះវិហារៈ យោងតាមផេករបស់ អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថានៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ ដោយទទួលបានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យ គុណភាពសុវត្ថិភាព ផលិតផលម្ហូបអាហារនៅផ្សារក្រាំងដូង និងតាមផ្ទះលក់ទំនិញនានា ក្នុងភូមិក្រាំងដូង-អន្លុងស្វាយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី…

សកម្មភាពបង្រៀន និងប្រឡងយកបណ្ណបើកបរម៉ូតូកង់បីលើកទី៣ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម

ព្រះវិហារៈ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានរៀបចំការបង្រៀន និងប្រឡងយកបណ្ណបើកបរម៉ូតូកង់បី (Pass App និងGrap) តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម(Online)លើកទី ០៣ ក្នុងឆ្នាំ២០១៩ ដែលមានបេក្ខជនសរុប ១៤នាក់ (ស្រី ០០នាក់) ក្នុងនោះ៖ -បេក្ខជនប្រឡងជាប់ជាស្ថាពរ…

Update៖ ក្មេងប្រុសដែលត្រូវទឹកគួចនាំទៅឆ្ងាយ នៅខេត្តព្រះវិហារ ពេលនេះ រកឃើញសពហើយ

ព្រះវិហារៈ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ក្មេងប្រុសដែលត្រូវទឹកគួចនាំទៅឆ្ងាយ ពេលនេះ បានរកឃើញសាកសពហើយ ដោយករណីនេះ បានកើតហេតុកាលពីវេលាម៉ោង ៧ និង៤០នាទីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់មួយ នៅចំណុចបង្ហៀរទឹកធ្លាក់ ស្ថិតក្នុងភូមិតេជោបុស្បូវ ឃុំស្រអែម ស្រុជាំក្សាន្ត ខេត្តព្រះវិហារ។…

៣យប់​ ៤ថ្ងៃហើយ សពកុមារាដែលទឹកហូរគួចយកទៅបាត់ជាមួយម៉ូតូនោះ រកពុំទាន់ឃើញនៅឡើយទេ

ព្រះវិហារៈ រយៈពេល ៣យប់ ៤ថ្ងៃហើយ ដែលសពកុមារាម្នាក់មានអាយុ ២ឆ្នាំ ត្រូវទឹកហូរគួចយកទៅបាត់នោះ រកពុំទាន់ឃើញនៅឡើយទេ ដោយឡែកម៉ូតូដែលត្រូវទឹកហូរគួចដែរនោះ បានរកឃើញវិញហើយនៅថ្ងៃម្សិលមិញមកដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ។ សូមបញ្ជាក់ថា៖ កុមារាម្នាក់ដែលមានអាយុ ២ឆ្នាំ និងម៉ូតូមួយគ្រឿង ត្រូវទឹកគួចហូរបាត់ ខណៈដែលឪពុកម្តាយជិះដឹកឆ្លងកាត់ទំនប់ បង្ហៀមួយកន្លែង…

ភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ធ្វើឲ្យកម្ពស់ទឹកស្ទឹងសែនហក់ឡើងខ្លាំង

ព្រះវិហារៈ ដោយមានភ្លៀងធ្លាក់ជាប់ៗ គ្នាប៉ុន្មានថៃ្ងមកនេះ នៅថៃ្ងទី៥ ខែកញ្ញា ឆ្នាំ២០១៩ កម្ពស់ទឹកនៅស្ថានីយជលសាស្រ្តស្ទឹងសែន ១១,៥០ម៉ែត្រ មកដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្ពស់ទឹកបានហក់ឡើងដល់ ១២,៣៨ម៉ែត្រ ធ្វើឲ្យទឹកស្ទឹងសែន ហូរចេញតាមតំបន់ទាប នៅជាយក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ៕

សូមបងប្អូនប្រុងប្រយ័ត្ន! ភ្លៀងធ្លាក់ខ្លាំង ៤ថ្ងៃជាប់ៗគ្នា ផ្លូវបេតុងឡើងភ្នំអានសេះ នៅខេត្តព្រះវិហារ បានបាក់ស្រុត ខូចខាតយ៉ាងគំហុក

ព្រះវិហារៈ យោងតាមផេកក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៩ ផ្លូវបេតុងឡើងភ្នំអានសេះប្រវែង ១២០ម៉ែត្រ ទទឹង ៩ម៉ែត្រ ចាប់ពីគីទ្បូម៉ែត្រ ២+០០០ ដល់ ២+១២០ ត្រូវបានខូចខាត ដោយភ្លៀងធ្លាក់ខ្លាំងចំនួនបួនថ្ងៃជាប់ៗគ្នា បានបង្កទៅជាជំនន់ទឹកភ្លៀង ហូរច្រោះផ្លូវដែលធ្វើឱ្យមានការស្រុតបាក់។…

នគរបាលការពារព្រំដែនចុះជួយអន្តរាគន៍ សង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹក

ព្រះវិហារៈ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បានចាត់ឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារគោក ដឹកនាំកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនលេខ ៧៩៣ ដើម្បីចុះជួយអន្តរាគន៍ សង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹក…

អាសូរណាស់! កម្លាំងទឹកហូរអូសទាញក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់ទៅតាម ខណៈដែលម្ដាយត្រូវទឹកហូរអូសបុកថ្មសន្លប់

ព្រះវិហារៈ កាលពីវេលាម៉ោងប្រមាណ ៧និង១០នាទីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ មានករណីក្មេងរសាត់ហូរទៅតាមទឹក ត្រង់ចំំណុចទឹកធ្លាក់តេជោបុស្បូវ ស្ថិតក្នុងភូមិតេជោបុស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ដំណើររឿង៖ មុនពេលកើតហេតុ ឪពុកជិះម៉ូតូឌុបម្តាយឱបកូនតូចមា្នក់អាយុ ៣ឆ្នាំ ភេទប្រុស មកដល់កន្លែងកើតហេតុខាងលើ ទឹកបានបោកម៉ូតូដូលទាំងឪពុក ម្តាយ…