រថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់នៅក្រុងសែនមនោរម្យ
មណ្ឌលគិរីៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃអង្គារ១៥កើត ខែជេស្ឋ ឆ្នាំខាលចត្វាស័ក.ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២២ នាវេលាម៉ោង១០និង០៤នាទី នៅលើកំណាត់ផ្លូវជាតិលេខ៧៦A ទល់មុខរមណីយដ្ឋានចំការការហ្វេចន្លោះគីឡូម៉ែត្រលេខ១២៨និងលេខ១២៩ ស្ថិតនៅក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរ្យ ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូបណ្តាលឲ្យភាគីអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ។ សេចក្តីរាយការណ៍បានឲ្យដឹងថាអ្នកបើករថយន្តមានឈ្មោះសួន ភា ភេទប្រុស អាយុ៣២ឆ្នាំ…