បុរសជនបរទេសម្នាក់រងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅឆ្នេអូរឈើទាល

ព្រះសីហនុ៖ បុរសជនបរទេសម្នាក់រងរបួសធ្ងន់ហើយត្រូវបានគេជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូនិងម៉ូតូបុកប៉ះគ្នានៅផ្លូវចុងឆ្នេរអូរឈើទាលក្នុងសង្កាត់លេខ៤កាលពីវេលាម៉ោង3៖30នាទីរសៀលថ្ងៃ៣ខែមេសាឆ្នាំ2016នេះ។ បើតាមសេចក្តីរាយការណ៍បឋមៗពីអ្នកឃើញហេតុការណ៍ផ្ទាល់បានឲ្យដឹងថា ភាគីម្ខាងទៀតជាយុវជនបានបើករត់គេចក្រោយកើតហេតុ។           

បើករថយន្តមិនត្រាប្រណីល្បឿន ព្រលះម៉ូតូ៣គ្រឿងនិងសំណង់អាគារ ក្បែរផ្លូវឆ្នេរឯករាជ្យ

(ព្រះសីហនុ): នៅវេលាម៉ោងជាង៤ល្ងាចថ្ងៃទី២មេសាឆ្នាំ២០១៦នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តកាមរីបាឡែន១គ្រឿង ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A-6080.ពណ៍ទឹកប្រាក់បើកបុកម៉ូតូ៣គ្រឿងហើយជ្រុលឡើងទៅប៉ះនិងសំណង់អាគារក្បែរផ្លូវនៅឆ្នេរឯករាជ្យទៀត ។ អ្នកឃើញហេតុការណ៍ផ្ទាល់បានប្រាប់Post New ថា គ្រោះថ្នាក់ចរាចរណ៍នេះរថយន្តបាឡែនបុកម៉ូតូ៣គ្រឿង នៅផ្លូវឆ្នេរឯករាជ្យហៅ(ឆ្នេរ៧ជាន់)ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។   យ៉ាងហោចណាស់មនុស្ស២នាក់ភាគីខាងម៉ូតូរងរបួសធ្ងន់ធ្ងរ ក្នុងនោះបុរសម្នាក់បាក់ដៃបាក់ជើងនិងស្ត្រីម្នាក់សន្លប់បាត់ស្មារតី។ ចំណែកជនបរទេសម្នាក់ទៀតជាភាគីខាងម៉ូតូដែរនោះមិនមានរងរបួសធ្ងន់ធ្ងរដូចបុរសនិងស្ត្រីខ្មែរទាំង២នាក់នោះទេ ។ ហើយហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ភ្លាមៗផងដែរ ។…

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនជនពាក់ព័ន្ធគ្រឿងញៀនម្នាក់

(ព្រះសីហនុ): ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួនបាននៅម៉ោងប្រមាណ១យប់រំលងអាធ្រាតឈានចូលថ្ងៃទី១មេសានៅចំនុចក្រុម៥ភូមិ៣សង្កាត់លេខ២ក្រុង-ខេត្តព្រះសីហនុ។ លោក អនុសេនីយ៌ឯក ឡុង គឹមហ៊ួរ នាយការិយាល័យប្រឆាំងបទល្មេីសគ្រឿងញៀននៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថាដោយអនុវត្តន៌តាមបទបញ្ជារបស់លោកឧត្តមសេនីយ៌ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវតាមដានមុខសញ្ញាដែលពាក់ព័ន្ធនិងឈានទៅបើកប្រតិបត្តិការឆ្មក់បង្ក្រាបនិងចាប់ខ្លួនជនសង្ស័យជាមួយវត្ថុតាងមានថ្នាំញៀនជាក់ស្តែង។ លោកឡុងគឹមហូរបានឲ្យដឹងទៀតថាជនសង្ស័យមានឈ្មោះ វ៉ាន់ សុខទុយ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរស្រុកកំណើតភូមិកំពុងចម្លង ឃុំព្រែកទំលាប់ ស្រុកលើដែក ខេត្កណ្តាលនិងមានទីលំនៅបច្ចុប្បន្ន…

ចាប់ខ្លួន បញ្ជូនជនជាតិអង់គ្លេសម្នាក់ ទៅតុលាការក្រោយល្មើសច្បាប់ចរាចរណ៍របស់កម្ពុជា

(ព្រះសីហនុ): នគរបាលចរាចរណ៍ខេត្តព្រះសីហនុបញ្ជូនបុរសចំណាស់ជនបរទេសជនជាតិអង់គ្លេសម្នាក់ឈ្មោះMark philip palh អាយុ៦១ឆ្នាំសាលាដំបូងខេត្ត កាលពីថ្ងៃទី១ខែមេសាឆ្នាំ២០១៦ពីបទបើកបររថយន្តមានជាតិស្រវឹងបង្ករឱ្យគ្រោះថ្នាក់ចរាចរណ៍ទៅបុកដើមស្វាយធ្វើឲ្យខូចខាតបង្កាន់ដៃរបងហាងកាហ្វេម៉ាម៉ាស្ថិតនៅផ្លូវលេខ៥០០ក្នុងភូមិ៤សង្កាត់លេខ៤ក្រុងព្រះសីហនុកាលពីម៉ោងជាង៤ទៀបភ្លឺ ថ្ងៃ១មេសា។ បើតាមលោកវរសេនីយ៍ឯក ព្រហ្ម ពៅថា គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ ។ បច្ចុប្បន្ននគរបាលចរាចរណ៍បញ្ជូនអ្នកបើកបររថយន្តទៅតុលាការដោយសារកាវាស់ជាតិស្រវឹងទៅលើអ្នកបើកបរបរទេសរូបនេះឃើញមានជាតិអាកុលរហូតដល់0,84mg/L ៕      

សាលារាជធានីភ្នំពេញបាននឹងកំពុងតម្លេីងរបារកាត់ទទឹងផ្លូវចំនួន៤ទីតាំង ដេីម្បីអបអសាទរបុណ្យចូលឆ្នាំថ្មី

(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បាននឹងកំពុងតម្លេីងរបារកាត់ទទឹងផ្លូវចំនួន ៤ទីតាំងដេីម្បីអបអសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ ។     មន្រ្តីសាលារាជធានីភ្នំពេញបានឲ្យដឹងថា ដេីម្បីអបអសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សាលារាជធានីភ្នំពេញ បាននឹងកំពុងតម្លេីងរបារកាត់ទទឹងផ្លូវចំនួន ៤ទីតាំង ក្នុងនោះរួមមាន: ១-មហាវិថីព្រះនរោត្តម ខាងជេីងវិមានឯករាជ្យ។ ២-មហាវិថីព្រះនរោត្តម ទល់មុខនាឡិការរមណីយដ្ឋានវត្តភ្នំ។ ៣-តិរិវិថី ព្រះសីុសុវត្ថិ ជិតព្រះគន្លង់។៤-មហាវិថីព្រះសីហនុ…

មនុស្ស ០២នាក់ជាម្តាយមីង និងក្មួយស្រីត្រូវរថយន្តកុងតឺន័រ បុកពីក្រោយ កិនខ្ទេចខួរស្លាប់ភ្លាមៗ

(ភ្នំពេញ​)​ ៖​ មនុស្ស​ ០២នាក់ត្រូវបានរថយន្តកុងតឺន័របើកបុកពីក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង​ កាលពីវេលាម៉ោង​ ៣និង៣០នាទីរសៀល​ ថ្ងៃទី​៣១​ ខែមីនា​ ឆ្នាំ​២០១៦​ ស្ថិតនៅចំណុចមុខវត្តជោគមង្គល​ ហៅវត្តព្រែកព្នៅ​ នៅតាមបណ្តាលជាតិលេខ៥​ ភូមិកណ្តាល សង្កាត់ព្រែកព្នៅ​ ខណ្ឌព្រែកព្នៅ​ ។  ជនរងគ្រោះ​ដែលស្លាប់នោះ​ ទី១​ ឈ្មោះ​ សុត​…

ក្រុមហ៊ុនតេលា ប្តឹងអ្នកបញ្ជាកំបា៉ល់នៅព្រះសីហនុទៅតុលាការក្រោយពីបុកខ្ទេចកំពង់ផែនិងស្លាប់មនុស្សម្នាក់

(ព្រះសីហនុ): យោងតាមរបាយការណ៍រពីសមត្ថកិច្ចមូលដ្ឋានស្រុកស្ទឹងហាវ បានឲ្យដឹងថាអ្នកទទួលខុសត្រូវគ្រប់គ្រងឃ្លាំងស្តុកប្រេងកម្ពុជាតេលាដែលមានទីតាំងស្ថិតនៅ ក្រុម 4 ភូមិ4ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ពេលនេះបានដាក់ពាក្យបណ្តឹងផ្លូវការចំពោះPILOT កំប៉ាល់ឈ្មោះ Sts logi stics sevicegsg មកពីប្រទេសវៀតណាម បើកបរដោយឈ្មោះ NGAYEN VULANGនិង Pilot ខ្មែរប្រចាំកំពង់ផែប្រេងឈ្មោះ…

មន្ត្រីនគរបាលចរាចរណ៍ម្នាក់ជិះម៉ូតូត្រូវរថយន្តHightLanderបុកបណ្តាលឲ្យរងរបួសធ្ងន់

(ព្រះសីហនុ): បើតាមមន្រ្តីនគរបាល នៅវេលាម៉េាងប្រមាណ១២យប់ថ្ងៃទី៣១ខែមីនាឆ្នាំ២០១៦ នៅលើផ្លូវឯករាជ្យត្រង់ចំនុចមុខផ្ទះសំណាក់សឌីនី ស្ថិតក្នុង ភូមិ2 សង្កាត់3 ខេត្តព្រះសីហនុ មានករណីគ្រេាះថ្នាក់ចរាចរមួយបានកេីតបង្ករឡេីងដោយរថយន្តម៉ាក TOYOTA HightLander ពណ៌ខ្មៅ ស្លាកលេខភព2AB-4304 អ្នកបើកបរ ឈ្មោះ បេង គិកដាវីដូ ភេទប្រុស អាយុ 25ឆ្នាំ…

នគរបាលក្រុងព្រះសីហនុ ចាប់ខ្លួនមនុស្ស៤នាក់ សង្ស័យពាក់ព័ន្ធគ្រឿងញៀន

(ព្រះសីហនុ): ភ្នាក់ងារបានរាយការណ៍ថា កាលពីវេលាម៉ោង៨:២០នាទីយប់ ថ្ងៃទី៣០ខែមីនាឆ្នាំ២០១៦ ស្ថិតនៅក្រុមទី១៨ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ កម្លាំងជំនាញនគរបាលអធិការក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចែកចាយនិងប្រើប្រាស់គ្រឿងញៀនបានចំនួន៤នាក់។ បើតាមសមត្ថកិច្ចជនសង្ស័យដែលត្រូវឃាត់ខ្លួន ១-ឈ្មោះហ៊ុយ ប៊ុននី ប្រុស អាយុ១៥ឆ្នាំ សិស្សថ្នាក់ទី៧នៅវិទ្យាល័យហ៊ុនសែនមិត្តភាព នៅក្រុម១៦ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ…

ករណីកំបា៉ល់ដឹកប្រេងរបស់ក្រុមហ៊ុនតេលា បុកកំពង់ផែ នៅព្រះសីហនុ ស្លាប់ម្នាក់ អាជា្ញធថាមិនមែនជារឿងភេរវកម្មទេ

(ព្រះសីហនុ) ៖ ក្រោយពីកំបា៉ល់ដឹកប្រេងរបស់ក្រុមហ៊ុន តេលា បុកកំពង់ផែ កាលពីល្ងាចមុិញ ស្លាប់មនុស្សម្នាក់ ពេលនេះអាជា្ញធអះអាងថា មិនមែនជាអំពើភេរវកម្មទេ ហើយក៍មិនមែនជារឿងចេតនាដែរ ។ ថ្លែងតាមទូរស័ព្ទ ប្រាប់Post News នៅព្រឹកថ្ងៃទី៣០មីនានេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានប្រាប់ថា ”…