រថយន្តដឹកប្រេងសាំងក្រុមហ៊ុន PTT បុកជាមួយរថយន្តដឹកសាំងក្រុមហ៊ុន តេឡានៅស្រុកកំពង់សិលា

(ព្រះសីហនុ) : ភ្នាក់ងារបានរាយការណ៍មកថា នៅវេលាម៉ោង១១:១០នាទី ថ្ងៃទី២៩ខែមីនាឆ្នាំ២០១៦មានករណីគ្រោះថ្នាក់​ចរាចរណ៍​មួយបាន​កើត​ឡើង​នៅតាមបណ្តាយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែតលេខ​១៥២និង១៥៣​ ភូមិ​សឹ្ទងឆាយ​ ឃុំសឹ្ទងឆាយ​ ស្រុក​កំពង់​សិលា ​ខេត្តព្រះ​សីហនុ​ ។ ករណីនេះបង្ករឡើងរវាងរថយន្ដដឹកប្រេងក្រុមហ៊ុនតេលា ពាក់ស្លាកលេខ​ ភ្នំពេញ​4A-1841 នឹង​រថយន្ត​ដឹកប្រេងរបស់ក្រុមហ៊ុន​ PTT ពាក់ស្លាកលេខ​ ភ្នំពេញ​ 3A-3659 មានទិសដៅស្របគ្នាពីខេត្តព្រះសីហនុ​ ទៅភំ្នពេញ​លុះដល់ចំណុចកើតហេតុខាងលើម៉ូតូបើកឆ្លងផ្លូវ​…

មន្ត្រីរាជការចំនួន ២៤នាក់ ក្នុងនោះប្រុស ២នាក់ មកពីខេត្តសៀមរាប ពុលអាហារក្នុងភោជនីយដ្ឋាន លិហួយ កាហ្វេ និង ស៊ុប ខេត្តព្រះសីហនុ

(ព្រះសីហនុ) : មន្ត្រីរាជការចំនួន ២៤នាក់ ក្នុងនោះមានប្រុស ២នាក់ មកពីខេត្តសៀមរាប ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ជួយសង្គ្រោះជាបន្តបន្ទាប់ ខណៈពេលពួកគាត់​បាន​ហូបស៊ុប នៅក្នុងភោជនីយដ្ឋាន លិហួយ កាហ្វេ និង ស៊ុប​ ស្ថិតនៅតាមបណ្តោយផ្លូវវិថី ៧ មករា ក្នុងសង្កាត់លេខ ០៤…

អគ្គិភ័យបំផ្លាញផ្ទះប្រជាពលរដ្ឋមួយខ្នង នៅវាលរេញ

(ព្រះសីហនុ): ភ្នាក់ងារបានរាយការណ៍ថា កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៨ខែមិនាឆ្នាំ២០១៦ មានករណីអគ្គីភ័យ០១ (ភ្លើងឆេះផ្ទះ) បានកើតឡើងស្ថិត ក្រុមទី១១ ភូមិបឹងវែងឃុំវាលរេញ ស្រុកព្រៃនប់ បណ្តាលឲ្យខូចខាតផ្ទះ០១ខ្នង (ទាំងស្រុង) ។ សមត្ថកិច្ចថា ផ្ទះដែលអគ្គិភ័យបំផ្លាញធ្វើពីឈើប្រក់សង្កសី ទំហំ៥គុណ៦ ម្ចាស់ផ្ទះឈ្មោះសុុីម សោភ័ណ្ឌ ភេទស្រីអាយុ២៩ឆ្នាំ មុខរបរលក់ដូរ…

ជនសង្ស័យ៣នាក់ ពាក់ព័ន្ធគ្រេឿងញៀន ត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួន

(ព្រះសីហនុ): បើតាមភ្នាក់ងារបានរាយការណ៍ថា កាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០១៦ វេលាម៉ោង៨:៣០នាទីយប់ ស្ថិតនៅក្នុងក្រុមទី៨ ភូមិ៤ សង្កាត់លេខ៤ ខេត្តព្រះសីហនុ កម្លាំងជំនាញនគរបាល បង្ក្រាបគ្រឿងញៀនបាន១ករណី ក្រោយពីសហការជាមួយអធិការក្រុងព្រះសីហនុ ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់រួមមានស្រីនាក់២និងប្រុសម្នាក់ ទី/1-ឈ្មោះ ហង្ស វុទ្ធី អាយុ36 ឆ្នាំ ភេទប្រុស ជនជាតិខ្មែរមុខរបរជួលម៉ូតូ…

មនុស្ស២នាក់រងរបួស ក្រោយពីបើកម៉ូតូ ក្នុងល្បឿនលឿន មិនបានប្រយ័ត្ន ដួលខ្លួនឯង

(ព្រះសីហនុ): បើតាមភ្នាក់ងារបានរាយការណ៍មកថា នៅវេលាម៉ោង៥:៥០នាទីល្ងាចថ្ងៃទី២៦ខែមិនាឆ្នាំ២០១៦មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង លើដងផ្លូវជាតិលេខ៣ស្ថិតក្នុងភូមិបឹងវែងឃុំវាលរេញស្រុកព្រៃនប់បង្កដោយខ្លួនឯង។ សមត្ថកិច្ចថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយខ្លួនឯង គឺម៉ូតូម៉ាកសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខព្រះសីហនុ1.D3828.បើកបរក្នុងទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ កៅ ឡូ ភេទប្រុសអាយុ៣៤ឆ្នាំមុខរបរកសិករមានទីលំ នៅភូមិព្រែកក្រាញ់ឃុំសាមគ្គីស្រុកព្រៃនប់ លុះមកដល់កន្លែងកើតហេតុ ម៉ូតូមកដល់កន្លែងកើតហេតុ ម៉ូតូក៍ជ្រុលចង្កូតទៅបុកដើមកាស្យា បណ្តាល ឲ្យ៖ ឈ្មោះកៅ ឡូ…

សពរលួយស្អុយប្រទះឃើញអណ្តែតកណ្តាល សមុត្រ សង្ស័យកម្មកទូក

(ព្រះសីហនុ: សាកសពស្អុយរលួយជាបុរសម្នាក់ ត្រូវបានប្រជានេសាទ ប្រទះឃើញ​អណ្តែត​ទឹកកាលពីវេលាម៉ោង ១រសៀលនៅចំនុចកោះចន្លុះ និង កោះឬស្សី ស្ថិត​ក្នុង​ទឹកដីស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយត្រូវបាននគរបាលព្រុំដែនទឹកអូស​យកមក​កាន់​ឆ្នេរ​ពយម៉ាចូវ ស្ថិតក្នុងភូមិគគី ឃុំបិត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។  យោងតាមប្រភពសមត្ថកិច្ចនគរបាលព្រុំដែនទឹកបានឲ្យដឹងថា បន្ទាប់ទទួលបាន​ពត៍មានពីប្រជានេសាទភ្លាមកំលាំងនគរបាលព្រុំដែនទឹក បានបញ្ចេញកំលាំងចុះ​ទៅដល់​កន្លែង​​កើតហេតុ ។ដោយសារតែស្ថានភាពសាកសពរលួយ លើកដាក់អូប័រមិនបានកំលាំង​ជួយ​សង្គ្រោះបានទាក់ខ្សែរ អូសមកកាន់ឆ្នេរ​ពយម៉ាចូវ…

យុវជនម្នាក់ត្រូវជនដៃដល់ កាប់រយះក្ដោងច្រមុះហូរឈាមស្រោចខ្លួន ខណៈផឹកសីុទំនាស់ពាក្យសំដី

(ព្រះសីហនុ)៖ កាលពីវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី ២៤ មីនា ២០១៦ មានហេតុការណ៍យុវជនម្នាក់ត្រូវគូរទំនាស់កាប់រយះច្រមុះហូរឈាមជោគខ្លួនសន្លប់ស្ដូកស្ដឹងរងរបួសធ្ងន់. នៅចំណុចជិតរោងចក្រញូវស្តារ ភូមិ១សង្កាតលេខ១ ខេត្តព្រះសីហនុ ។ ដំបូងឡើយគេឃើញមានបុរសពី៤-៥នាក់បានផឹកសុី ជាមួយគ្នាស្រាបតែវេលាម៉ោងកើតហេតុខាងលើ បានឃើញយុវជនម្នាក់ដេកដួលក្នុងថ្លុកឈាមសន្លប់បាត់ទៅហើយ ។ ឃើញដូច្នេះអ្នកជិតខាងបានជួយសែងទៅមន្ទីរពេទ្យដែលនៅជិតផ្ទះជួល តែដោយសាររបួសធ្ងន់ធ្ងរ ទើបទូរស័ព្ទហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យសេតេ ដឹកយកទៅសង្គ្រោះ ។ ជនរងគ្រោះឈ្មោះ…

បុរ​សដែល​ដុតសម្លាប់ប្រពន្ធនៅក្នុងពាង​ត្រូវបានកម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តព្រះសីហនុឃាត់ខ្លួន​

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង​២០និង​០៥នាទី ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ កម្លាំងជំនាញ​កងរាជ​អាវុធហត្ថ​ខេត្តព្រះសីហុន ដែលដឹកនាំ​ដោយលោកវរៈសេនីយ៍ត្រី ឃាន ប៊ុននឿន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុង ទូច ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរយោធា ឋានៈអនុសេនីយ៍ទោ នៅចំណុចទំនបរលក ក្រុម២៨ ភូមិ៣…

ខេត្តព្រះសីហនុត្រូវការថវិកាជាង ៣០លានដុល្លាអាមេរិក ក្នុងការអភិវឌ្ឍន៌ផ្លូវដី និងផ្លូវកៅស៊ូ ក្នុងក្រុង

ខេត្តព្រះសីហនុ ០៥ ខែសីហា ២០១៥ ៖ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ លោក ណុប ហេង បានឪ្យដឹងថា ក្រុងព្រះសីហនុត្រូវការថវិកាជាង ៣០លានដុល្លាអាមេរិក ក្នុងការកែលម្អរសោភណ័ភាពផ្លូវដីឪ្យក្លាយទៅជាផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូ និងការកែលម្អជួសជុលផ្លូវកៅស៊ូ និងបេតុងចាស់ឡើងវិញ ដោយសារតែផ្លូវបេតុង និងផ្លូវកៅស៊ូបច្ចុប្បន្នត្រូវរងការខូចខាតជាបណ្តើរៗហើយ ។លោកណុបប្រធានមន្ទីរបានបញ្ជាក់ថា មន្ទីរជាអ្នកគ្រប់គ្រងផ្លូវមានប្រវែង…

តាក់ស៊ីម៉ែត្រ «មហាកំផែង» បុកគ្នាពេញទំហឹងជាមួយបាឡែន ផ្លាកលេខខេមរភូមិ ប្រកែកយកត្រូវរៀងខ្លួន

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅម៉ោង១៖៤០នាទីយប់ឈានចូលថ្ងៃទី១៨ ខែកក្កដា មានរថយន្តតាក់ស៊ីម៉ែត្រ ពណ៌ខៀវមួយគ្រឿង ពាក់ស្លាកលេខ 2Y-7041 ជារបស់ក្រុមហ៊ុន មហាកំផែង បានបុកជាមួយរថយន្តបាឡែនពណ៌សមួយគ្រឿង ពាក់ផ្លាកលេខខេមរភូមិន្ន ០៩ 2-3486 បណ្ដាលឲ្យខូចខាតទាំងសងខាង។ សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តតាក់ស៊ីម៉ែត្រ បានបើកក្នុងល្បឿនលឿន តាមបណ្តោយវីថីព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត…