តារាសម្ដែង ព្រីយ៉ា ប្រកាសជំហរក្រោយឡើងកូដ
ជាមួយនឹងការឈានឡើងនៃទីផ្សារចម្រៀង តារាសម្ដែងទម្រង់មុខកូនកាត់ កញ្ញា ព្រីយ៉ា បានអះអាងថា នាងមិនចោលឥរិយាបថចាស់ ឬ មានភាពក្រអើតក្រទម ដាច់ខាត បើទោះជានាងអាចនឹងក្លាយជាតារាល្បីឈ្មោះមួយរូបនាពេលអនាគត។ នាងអះអាងថា ខ្លួនមានម្តាយជាខ្មែរកម្ពុជាក្រោម និងមានឪពុកជាខ្មែរកាត់ចិន ប៉ុន្តែរូបសម្រស់របស់តារាស្រីរូបនេះ ត្រូវគេឆ្ងល់កាន់តែច្រើន ដោយសារតែមានត្រេមុខ ដូចតារាកូនកាត់។ កញ្ញា ព្រីយ៉ា បានអះអាងថា…