អ៊ីស្រាអែល បាញ់មីស៊ីលទៅកាន់ព្រលានយន្តហោះក្រុងដាម៉ាសរបស់ស៊ីរី
ស៊ីរីៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បានរាយការណ៍ថា អ៊ីស្រាអែល បានបើកការវាយប្រហារគ្រាប់មីស៊ីល នៅអាកាសយានដ្ឋានអន្តរជាតិក្រុងដាម៉ាស។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។ ប្រភពយោធាមួយដែលមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Sana កាលពីយប់ថ្ងៃសៅរ៍ថា កងទ័ពស៊ីរី បានប្រឈមមុខនឹងការវាយប្រហារមីស៊ីល ពីសំណាក់អ៊ីស្រាអែល ដោយប្រព័ន្ធការពារដែនអាកាសរបស់ពួកគេ បានបាញ់ទម្លាក់មីស៊ីល…