ឃាត់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមនុស្សស្លាប់ តាមអំណាចតុលាការ

បាត់ដំបង: កម្លាំងសមត្ថកិច្ចក្រុងបាត់ដំបង ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមនុស្សស្លាប់ ។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ៨និង៥០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៦នេះ ដោយកម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ក្រុងបាត់ដំបង សហការជាមួយកម្លាំងប៉ុស្ដិ៍អូរចារ។ លោកអធិការក្រុងបាត់ដំបង បានឲ្យដឹងថា សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យឈ្មោះ ឡុញ ហេង…

សមត្ថកិច្ចចម្រុះចុះអង្កេតសារជាថ្មី ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សជាច្រើននាក់ នៅស្រុកមោងឬស្សី

បាត់ដំបង: ក្រោយពីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ សម្លាប់មនុស្សជិត១០នាក់និងរបួសប្រមាណជាង៣០នាក់ នៅនៅឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង កាលពីម្សិលមុិញ នៅព្រឹកទី២៤មេសានេះ សមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់កម្លាំងនីតិវិធី ចុះពិនិត្យករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ ដោយឲ្យសមត្ថកិច្ចខេត្ត ចាត់កម្លាំងការិយាល័យចរាចរណ៍ខេត្ត សាធារណការខេត្ត មករួមគ្នាពិនិត្យកន្លែងកើតហេតុ ឬសាកសួរសាក្សី និងធ្វើរបាយការសន្និដ្ឋានឱ្យបានច្បាស់លាស់ នេះបើតាមអគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណ: លោកឧត្តមសេនីយ៍…

Update: អ្នកស្លាប់ពិតប្រាកដ មានចំនួន ០៨នាក់ និងរបួសជាង ២០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្តក្រុង និងរថយន្តស្ទូច នៅបាត់ដំបង

បាត់ដំបង: តាមការបញ្ជាក់ជាផ្លូវការ ពីអាជ្ញាធរខេត្តបាត់ដំបងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្តក្រុង និងរថយន្តស្ទូច អ្នកស្លាប់បានពិតប្រាកដ ចំនួន ០៨នាក់ គិតត្រឹមម៉ោង០៥:០០នាទី ល្ងាចថ្ងៃដដែលនេះ។ បើតាមការឱ្យដឹងពីលោក គិត ហៀង អធិការនគរបាល ស្រុកមោងឫស្សី បានឱ្យដឹងថា មានរថយន្តធំ ២គ្រឿង ប្រភេទរថយន្តក្រុងដឹកភ្ញៀវ បានបុកគ្នា ជាមួយរថយន្តស្ទូច ពេញទំហឹងបណ្តាលឱ្យស្លាប់ និងរងរបួសច្រើននាក់…

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីឆក់កាបូប ភេទទី៣ មិនបានសម្រេច

ភ្នំពេញ: ជនសង្ស័យ ០២នាក់ ត្រូវបាន មន្ត្រីមានសមត្ថកិច្ច ឃាត់ខ្លួន ខណៈដេញប្រផាប់ចាប់ប្រភីង នៅចំណុច ផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នាវេលាម៉ោង០៧:៤០នាទី យប់ថ្ងៃទី២២ មេសា ២០១៦ នេះ។ មន្ត្រីនគរបាន បានប្រាប់ឱ្យ Post News ដឹងថា…

សង្ស័យស្រវឹងស្រា បើកម៉ូតូជែងរថយន្ត ដួលបោករបួសធ្ងន់-ស្រាល ៣នាក់

បាត់ដំបង៖ ​​យុវជន​ចំនួន ​៣​នាក់ ​បើក​​​ជែង​​​​រថយន្ត​មួយ​គ្រឿង​​នៅ​ពី​​មុខ ​​បណ្តាល​ឲ្យ​ប៉ះ​ដៃចង្កូត​ ដួល​បោក​ទៅ​នឹង​ថ្នល់ ​ ​​ដួល​ដេក​ក្នុង​ថ្លុក​ឈាម​​ ​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ ​។​ ​ហេតុការណ៍​នេះ បានកើត​ឡើង​នៅវេលា​ម៉ោង​២ និង​១០​នាទី រំលង​អាធ្រាត្រ​ ឈាន​ចូល​យប់​​ ថ្ងៃទី​៧ ខែមេសា ​ ឆ្នាំ​២០១៦ ស្ថិតនៅ…

ឈប់​ម៉ូតូ​ចាំ​បងប្អូន​នៅលើ​ចិញ្ចើម​ផ្លូវ​ត្រូវ​ម៉ូតូ​បងប្អូន​បុក​ពេញទំហឹង​ស្លាប់​ទាំងអស់គ្នា​

​បាត់ដំបង​៖​យ៉ាងហោច​ណាស់​ក៍មាន​មនុស្ស​៣​នាក់​ជា​សាច់ញាតិ​និង​គ្នា បាន​ស្លាប់​បាត់បង​ជីវិត​នៅ​កន្លែងកើតហេតុ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ដែល​ត្រូវជា​សាច់ញាតិ​និង​គ្នា ខណៈ​ដែល​ម៉ូតូ​១​គ្រឿង​ទៀត​បាន​រងចាំ​នៅលើ​ចិញ្ចើមផ្លូវ តែ​ដោយ​ស្ថានភាព​ងងឹត​ផង​និង​បើក​ក្នុង​ល្បឿន​លឿន​ផង មើល​ម៉ូតូ​ដែល​ឈប់​មិនឃើញ​ក៍​បាន​បុក​ពេញទំហឹង ធ្វើឱ្យ​មនុស្ស​ទាំងអស់​ខ្ទាត​រណូករណែល​ពេញ​ផ្លូវ ពលរដ្ឋ​មកជួយ​ដែរ​តែ​ជនរងគ្រោះ​ទាំងអស់​បាន​ដាច់ខ្យល់​ស្លាប់​ទាំងអស់គ្នា​ទៅហើយ​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១​និង​៣០​នាទី រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​៥​ខែ​មករា​ឆ្នាំ​២០១៥​នេះ​នៅ​ចំណុច​ភូមិ​បឹង​ព្រីង ឃុំ​ព្រែក​តូច ស្រុក មោងឫស្សី ខេត្ត​បាត់ដំបង​។​ ​សមត្ថកិច្ច​មូលដ្ធាន​បានឱ្យដឹងថា ជនរងគ្រោះ​ទាំង​បី​នាក់​ជា​បងប្អូន​បង្កើត​និង​បងប្អូន​ជីដូន​មួយ​និង​គ្នា មាន ទី​១​ឈ្មោះ តូច…